
អ្នកដែលមិនចូលចិត្តប្ដូររូបលើ Profile ភាគច្រើន គឺជាមនុស្សដែលមានចរិតទាំងនេះ
ហ្វេសប៊ុក (Facebook) គឺជាបណ្តាញសង្គមដ៏ពេញនិយមបំផុតមួយនៅក្នុងសម័យបច្ចុប្បន្ននេះ។ ស្ទើរតែគ្រប់គ្នាសុទ្ធតែមានគណនីហ្វេសប៊ុកនៅក្នុងដៃ ដើម្បីងាយស្រួលទំនាក់ទំនង និងឱ្យអ្នកដទៃស្គាល់ខ្លួនឯងបានលឿន។ យើងទាំងអស់គ្នាច្រើនតែជ្រើសរើសរូបថត ឬរូបភាពដែលស្អាត ឬគួរឱ្យចាប់អារម្មណ៍ មកដាក់ជា រូបប្រូហ្វាល់ (Profile Picture) របស់ខ្លួន។ ប៉ុន្តែ រូបប្រូហ្វាល់នេះមិនមែនជារបស់អចិន្ត្រៃយ៍នោះទេ។ យើងអាចផ្លាស់ប្តូរវាបានគ្រប់ពេលវេលា ចង់ប្តូរក៏ប្តូរ។ មានអ្នកខ្លះប្តូររៀងរាល់ ២-៣ ថ្ងៃម្តង មានអ្នកខ្លះទៀតប្តូររៀងរាល់ពាក់កណ្តាលឆ្នាំ ឬមួយឆ្នាំម្តង។ រីឯមនុស្សមួយចំនួនទៀត គឺមិនដែលប្តូរប្រូហ្វាល់ទាល់តែសោះ រក្សាទុកដដែលពីដើមរហូតមកដល់បច្ចុប្បន្ន។ មនុស្សដែល មិនដែលប្តូរ ឬយូរៗទើបប្តូរប្រូហ្វាល់ម្តង ជាធម្មតាមានលក្ខណៈពិសេសមួយចំនួនដូចខាងក្រោម៖ ១. មានផ្នត់គំនិតប្រកាន់ខ្ជាប់…




















