
បើអ្នកជាមនុស្សឆ្លាត ហាមដាច់ខាតមិនគួរសួរសំណួរទាំង៣នេះទៅកាន់អ្នកដទៃឡើយ
មិនមែនគ្រប់គ្នាក្នុងលោកនេះ សុទ្ធតែចិត្តទូលាយអោយអ្នកសួរសំណួរគ្រប់យ៉ាងទៅកាន់ពួកគេនោះទេ។ រីឯអ្នកផ្ទាល់ក៏គួរតែដឹងថារឿងណាគួរសួរ ឬ មិនគួរសួរអ្នកដទៃដែរ ព្រោះសំណួរខ្លះហាក់ដូចជាធម្មតាសម្រាប់អ្នកតែវាអាចនឹងប៉ះពាល់អារម្មណ៍របស់អ្នកដទៃជាខ្លាំង។ ហេតុដូច្នេះហើយទើបក្នុងមួយជីវិតនេះ អ្នកមិនគួរសួរសំណួរទាំង៣ខាងក្រោមនេះគឺកាន់អ្នកដទៃឡើយ បើទោះបីជាអ្នកចង់ដឹងចម្លើយកម្រិតណាក៏ដោយ៖ ១.កុំសួរពីរឿងដែលមិនទាក់ទងនឹងអ្នក៖ មនុស្សឆ្លាតយល់ថាគេមិនគួរធ្វើឱ្យអ្នកដទៃមិនចូលចិត្តគេឡើយ។ ពួកគេដឹងថាវាមិនចាំបាច់ក្នុងការសួរអំពីអ្វីដែលមិនទាក់ទងនឹងពួកគេ ព្រោះវានាំតែបញ្ហាដល់ខ្លួនឯង។ មនុស្សម្នាក់ៗនឹងមានទេពកោសល្យ និងមហិច្ឆតារៀងៗខ្លួន។ ពួកគេមានគន្លងជីវិត និងគំនិតខុសៗគ្នា។ ដូច្នេះ កុំសួរពីរឿងណាដែលមិនទាក់ទងនឹងអ្នក ព្រោះវាអាចធ្វើអោយអ្នកដទៃគិតថា អ្នកជាមនុស្សដែលចេះដឹងរឿងគេជ្រុល។ ២.កុំសួរពីអតីតកាល៖ មនុស្សដែលរស់នៅដោយភាពសប្បាយរីករាយមិនដែលបណ្តោយឱ្យអតីតកាលចូលទៅក្នុងផ្លូវរបស់ខ្លួនឡើយ។ ពួកគេយល់ពីសារៈសំខាន់នៃរឿងភ្លាមៗ ហើយនឹងមិនព្រងើយកន្តើយនឹងបច្ចុប្បន្នដ៏ស្រស់ស្អាតនោះទេ ព្រោះអតីតកាលគឺជាអតីតកាល។ អ្វីដែលកន្លងហួសគួរតែកន្លងផុតទៅកាន់តែឆាប់កាន់តែល្អ ។ ដូច្នេះក្នុងនាមជាមនុស្សឆ្លាត ហាមដាច់ខាតទៅសួរអំពីឬសគល់ ឬ អតីតកាលដ៏អាប់អួររបស់នរណាម្នាក់ព្រោះមិនមែនគ្រប់គ្នាសុទ្ធអាចនិយាយពីវាប្រាប់អ្នកបានទេ។…




















