
រឿងសាមញ្ញ ២០ យ៉ាងរបស់កាំភ្លើងដ៏ល្បីរុស្សី AK-47 ដែលអ្នកមិនដែលនឹកស្មានដល់!
AK-47 ត្រូវបានគេចាត់ទុកថាជាកាំភ្លើងវែងបែបប្រយុទ្ធ(Assault Rifle )ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោករាប់តាំងពីតំបន់កើតសង្គ្រាម តំបន់មានជម្លោះប្រដាប់អាវុធ រហូតដល់ទៅក្រុមបងតូចបងធំក្នុងពិភពលោក។ ខាងក្រោមជានេះគឺជាចំណុច២០យ៉ាងអំពីកាំភ្លើង AK-47។ AK-47 តំណាងឲ្យអ្វី? ១-ពាក្យ AK សំដៅលើ “Automatic Kalashnikov” គឺជាឈ្មោះអ្នកបង្កើតនិងរកឃើញដំបូងគេ។ លេខ៤៧តំណាងឲ្យឆ្នាំដែលគេផលិតកាំភ្លើងនេះលើកដំបូង។ ២-ក្នុងពិភពលោកយើងនេះមានកាំភ្លើងប្រភេទ AK-47 ចាប់ពី៧៥លានដើមទៅ១០០លានដើមនិងមានស្ទើតែគ្រប់ទីកន្លែងក្នុងពិភពលោក។ ៣-ក្នុងមួយឆ្នាំៗមានមនុស្ស២៥ម៉ឺននាក់បានស្លាប់ដោយសារឥទ្ធិពល AK-47។ ៤-ផ្នែកខ្លះនៃពិភពលោក!កាំភ្លើង AK-47មួយដើមតម្លៃប្រហាក់ប្រហែល១០ដុល្លារប៉ុណ្ណោះ កន្លែងភាគច្រើន!កាំភ្លើងមួយដើមតម្លៃ១០០ដុល្លារដល់៣០០ដុល្លារអាស្រ័យលើកម្រិតអរិភាពនៃតំបន់នោះ។ ជាទូទៅ! កន្លែងណាត្រូវការកាំភ្លើងប្រភេទនេះច្រើនតម្លៃក៏ឡើងទៅតាមនោះដែរ។ ៥-កាលពីឆ្នាំ២០០៧កាំភ្លើង AK-47 ដែលផលិតនៅប្រទេសរ៉ូម៉ានីអាចរកទិញបានក្នុងតម្លៃ៣៥០ដុល្លារក្នុងមួយដើមខណៈដែលកន្លែងដទៃទៀតអាចឡើងដល់១៣៩៥ដុល្លារដែលវាសឹងតែស្មើកុំព្យូទ័រយួរដៃទំនើបចុងក្រោយគេមួយទៅហើយ។ អញ្ចឹងក៏ដោយ!មានតែកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិប៉ុណ្ណោះដែលអាចរកទិញស្របច្បាប់នៅអាមេរិក។ ៦-ខណៈដែលប្រទេសជាង២០ប្រើប្រាស់កាំភ្លើង…




















