
មានអ្វីកើតឡើងពេលទាហាន Gurkha ម្នាក់ឯងប្រយុទ្ធជាមួយទាហានឧទ្ទាមតាលីបង់៣០នាក់?
ជាការពិត! បើអ្នកគ្រាន់តែនិយាយថា Gurkhas គឺជាទាហានធម្មតាម្នាក់មកពីប្រទេសនេប៉ាល់នោះអ្នកពិតជាខុសធ្ងន់ណាស់។ បើនិយាយថាហេតុផលមួយដែលគ្មាននរណាម្នាក់មកហ៊ានធ្វើសង្គ្រាមជាមួយប្រទេសនេប៉ាល់គឺអាចជារឿងត្រឹមត្រូវខ្លះ។ ពួកគេជាអ្នកចម្បាំងអាជីព គ្មានការភ័យខ្លាចដែលបម្រើមិនត្រឹមតែកងទ័ពនេប៉ាល់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានវត្តមាននៅក្នុងកងទ័ពអង់គ្លេស និងឥណ្ឌាផងដែរ ដែលនេះជាប្រពៃណីចាប់តាំងពីការបញ្ចប់នៃសង្គ្រាមអង់គ្លេស – នេប៉ាល់ក្នុងឆ្នាំ ១៨១៦ ។ ពួកគេត្រូវបានគេស្គាល់ដោយសារភាពក្លាហាន សមត្ថភាពប្រយុទ្ធ និងវីរភាពពិសេសរបស់ពួកគេ ចំពោះការប្រឈមមុខជាមួយសត្រូវដែលមិនអាចប្រកែកបាន។ និយាយដោយស្មោះត្រង់ទៅនឹងប្រពៃណីរបស់ពួក ទាហាន Gurkha ម្នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន Dipprasad Pun តែម្នាក់ឯងបានប្រយុទ្ធជាមួយនឹងក្រុមតាលីបង់ជាង ៣០ នាក់។ ល្ងាចមួយនៅខែកញ្ញាឆ្នាំ២០១០ ក្នុងខេត្តហេលម៉ាន់ (Helmand) ប្រទេសអាហ្វហ្គានីស្ថាន។ Sergeant…




















