ប្លែកៗ

៣០រូបភាព ដែលគួរឱ្យចាប់អារម្មណ៍ មុននិងក្រោយរូបភាពបង្ហាញពីក្រោយឆាក នៃការចាប់យក ‘រូបថតដ៏ល្អឥតខ្ចោះ’
ប្លែកៗ

៣០រូបភាព ដែលគួរឱ្យចាប់អារម្មណ៍ មុននិងក្រោយរូបភាពបង្ហាញពីក្រោយឆាក នៃការចាប់យក ‘រូបថតដ៏ល្អឥតខ្ចោះ’

តើអ្នកធ្លាប់ឆ្ងល់ពីរយៈពេលដែលអ្នកថតរូបដែលមានជំនាញវិជ្ជាជីវៈរៀបចំរូបថតសម្រាប់អតិថិជនទេ? តើជំហានអ្វីខ្លះដែលត្រូវធ្វើមុននឹងក្រោយនៃលទ្ធផលចុងក្រោយត? អ្វីគ្រប់យ៉ាងមិនងាយស្រួលដូចជាអ្នកថតរូបជនជាតិប្រេស៊ីល Gilmar Silva បានសម្រេចចិត្តបង្ហាញនៃការធ្វើប្លង់ថតរូបភាពសម្រាប់ឲ្យទាំងអស់គ្នាបានយល់។ អ្នកថតរូប Pre-Wedding និងអាពាហ៍ពិពាហ៍ដែលមានជំនាញវិជ្ជាជីវៈនេះបានចាប់ផ្តើមបើកបង្ហាញពីស៊េរីរូបភាពនៅពីក្រោយឆាកដែលមានឈ្មោះថា LUGARxPHOTO (ទីកន្លែងនិងរូបថត) ដែលបង្ហាញពីក្រោយឆាកនៃការថតរូបអាជីព។ រូបភាពដំបូងតែងតែបង្ហាញពី “បរិយាកាសការងារ” ហើយទីពីរបង្ហាញពីលទ្ធផលល្អឥតខ្ចោះ។ គោលបំណងនៃគម្រោងនេះគឺដើម្បីបញ្ជាក់ថាកម្មវិធី Photoshop ក៏ដូចការច្នៃប្រឌិត និងបច្ចេកទេសត្រឹមត្រូវដើរតួយ៉ាងសំខាន់នៅពេលអ្នកថតរូបម្នាក់ព្យាយាមថតរូបដ៏ល្អឥតខ្ចោះទាំងនោះ។ កុំឲ្យខកខាន អូសចុះក្រោមដើម្បីមើលរូបភាពទាំងអស់នេះតើមួយដែលសាកសមសម្រាប់ខ្លួនអ្នកជាងគេ!

តើនឹងមានអ្វីកើតឡើង ប្រសិនបើសត្វក្លាយជាអ្នកគ្រប់គ្រងផែនដី ហើយប្រព្រឹត្តដាក់មនុស្ស ដូចដែលមនុស្សបានប្រព្រឹិត្តចំពោះសត្វ​ ដូចពេលបច្ចុប្បន្ន!
ប្លែកៗ

តើនឹងមានអ្វីកើតឡើង ប្រសិនបើសត្វក្លាយជាអ្នកគ្រប់គ្រងផែនដី ហើយប្រព្រឹត្តដាក់មនុស្ស ដូចដែលមនុស្សបានប្រព្រឹិត្តចំពោះសត្វ​ ដូចពេលបច្ចុប្បន្ន!

សាកស្រមៃមើលប្រសិនបើសកលលោករបស់យើងត្រូវបានសត្វជាមេដឹកនាំទៅវិញនោះ។ តើនឹងមានអ្វីកើតឡើងប្រសិនបើពួកគេបានប្រព្រឹត្តចំពោះមនុស្សយើងដូចទៅនឹងអ្វីដែលមនុស្សបានប្រព្រឹត្តទៅលើសត្វ? តើគួរឱ្យរន្ធត់យ៉ាងណាទៅ? នេះជាប្រធានបទនៃរូបភាពទាំង២២ សន្លឹកខាងក្រោមដែលនឹងធ្វើឱ្យអ្នកគិតខុសគ្នាអំពីវិធីដែលមនុស្សប្រព្រឹត្តចំពោះសត្វ។ រូបភាពជាច្រើនទាំងនេះជារឿងភ្ញាក់ផ្អើល ជាវិធីមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីរបៀបឃោរឃៅដែលមនុស្សប្រព្រឹត្តចំពោះសត្វនាពេលបច្ចុប្បន្ន។ ការយកទឺកដោះមនុស្ស នៅពេលដែលឆ្កែក្លាយជាម្ចាស់របស់មនុស្ស ទាទឹកសងសឹកមកកាន់មនុស្ស សួនសត្វបានក្លាយជាសួនមនុស្ស ត្រីឆ្លាមនេសាទមនុស្ស ហើយកំហឹងរបស់សេះក៏បានកើតឡើងដែរ រមាសស្ទើតែផុតពូជដោយសារមនុស្ស នេះហើយជាអ្វីដែលរមាសចង់ឲ្យមនុស្សដឹងថានៅពេលដែលរឿងបែបនេះកើតឡើងចំពោះមនុស្សវិញតើមនុស្សមានអារម្មណ៍យ៉ាងណា? អាវស្បែកមនុស្សនឹងពេញនិយមនៅពេលដែលសត្វគ្រប់គ្រងផែនដី ត្រីស៊ែហ្វី ស៊ូស៊ីសាច់មនុស្ស គោដើរទិញសាច់មនុស្ស បំណងប្រាថ្មារបស់សត្វខ្លា ព្រាបសងសឹកមកកាន់មនុស្សវិញ គោអេស្ប៉ាញ កញ្ជ្រោងប្រើស្បែកមនុស្ស បង្កងស្រុះមនុស្សម្តង កណ្តុរនិងទន្សាយយកមនុស្សទៅពិសោធន៍ម្តង បក្សីយល់ថាមនុស្សស្រែកឲ្យជួយមានន័យថាស្រែកច្រៀងព្រោះសប្បាយចិត្ត ខ្លាឃ្មុំក្លាយជាមនុស្ស​ ហើយមនុស្សក្លាយជាសត្វ ជ្រូកចាត់ការជើងមនុស្ស មនុស្សក្លាយជាតូចប៉ុនស្រមោច តោប្រម៉ាញ់មនុស្សវិញម្តង  …

មិនជឿកុំប្រមាថ! ហាមមិនឱ្យពាក់វត្ថុស័ក្តិសិទ្ធចូលបន្ទប់ទឹក ​ការពិតដោយសារហេតុផលនេះសោះ
ប្លែកៗ

មិនជឿកុំប្រមាថ! ហាមមិនឱ្យពាក់វត្ថុស័ក្តិសិទ្ធចូលបន្ទប់ទឹក ​ការពិតដោយសារហេតុផលនេះសោះ

ខ្មែរយើងមានជំនឿជាច្រើនពាក់ព័ន្ធនឹងមន្តអាគម វត្ថុស័ក្តិសិទ្ធ និងអថព្វ ​(អថ័ន) នានា  ដែលមកទល់បច្ចុ្បន្នជំនឿមួយចំនួននៅតែស្ថិតនៅក្នុងចិត្តប្រជាជនខ្មែរមិនសារលាបទៅណានោះទេ។ សម្រាប់អ្នកដែលមានគ្រូកាន់ ​ឬមានពាក់វត្ថុស័ក្តិសិទ្ធ ​គឺមានត្រណមជាច្រើនដែលត្រូវតែគោរពតាម និងប្រកាន់ភ្ជាប់ ដោយក្នុងនោះការហាមប្រាមធំបំផុតនោះ ​គឺការពាក់វត្ថុស័ក្តិសិទ្ធចូលបន្ទប់ទឹក។ ​តើអ្នកដឹងទេថាបណ្តាលមកពីមូលហេតុអ្វី? ដូច្នេះ «ក្នុងស្រុក » ​សូមធ្វើការដកស្រង់ទាំងស្រុងពីមូលហេតុនៃការហាមប្រាមពាក់វត្ថុស័ក្តិសិទ្ធចូលបន្ទប់ទាំងតាមរយៈប្រភពព័ត៌មានខាងក្រោមនេះ។ តាមរយៈគណនីហ្វេសប៊ុកផេក ជំនឿខ្មែរម្ចាស់ស្រុក៚ បានរៀបរាប់យ៉ាងលម្អិតថា៖ « ជំនឿ👉តើពាក់វត្ថុស័ក្តសិទ្ធមិនអាចចូលបន្ទប់ទឹកបាន? 🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅 សំនួរនេះតែងតែលឺជារឿយៗ ចម្លើយវិញហាក់ដូចមិនប្រាកដប្រជាយកជាការមិនបាន ថ្ងៃនេះយើងនិងរៀបរាប់ពីដំណើរដើមទង និងហេតុផលពិតដែលអ្នកនិយមគោរពស្រលាញ់វត្ថុស័ក្តសិទ្ធមិនធ្លាប់ដឹង។ 🌞នេះជាជំនឿដែរបន្តមកច្រើនជំនាន់ មានតំណមចំពោះអ្នកដែលមានពាក់វត្ថុស័ក្តសិទ្ធមិនអាចចូលក្នុងបង្គន់ រឺបន្ទប់ទឹកព្រោះអាចធ្វើអោយវត្ថុនោះបែកប្រេះ បាត់ញ្ញាណបារមី ដោយសារជាកន្លែងមិនស្អាតស្អំ…

បាត់ដំបងប៉ុន្មានថ្ងៃនេះ ហាក់មានផ្សែងចុះអព័្ទខុសធម្មតា តើមកពីមូលហេតុអ្វី?
ប្លែកៗ

បាត់ដំបងប៉ុន្មានថ្ងៃនេះ ហាក់មានផ្សែងចុះអព័្ទខុសធម្មតា តើមកពីមូលហេតុអ្វី?

បាត់ដំបង ៖ ប្រហែលជា១ម៉ោងមុន នៅកណ្តាលក្រុងបាត់ដំបងស្រាប់តែមានផ្សែងចុះអ័ព្ទខុសធម្មតា ដែលបញ្ហានេះធ្លាប់បានកើតឡើង2ដងរួចមកហើយ ពោលគឺប្រហែល១សប្តាហ៍មុន ក៏មានផ្សែងចុះអ័ព្ទ ពេលយប់ធ្វើអោយមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង។ យោងតាមសំដីប្រជាពលរដ្ឋនៅតំបន់នោះ អ្នកខ្លះនិយាយថាមកពីការដុតសំរាម ដែលធ្វើអោយសាយភាយផ្សែងឡើងអាប់អួរពេញក្រុង ឯអ្នកខ្លះទៀតនិយាយថា វាអាចជាផ្សែងពុល ។ តែទោះជាយ៉ាងណាក្តី យើងមិននៅតែមិនទាន់ដឹងមូលហេតុ ដែលសុខៗស្រាប់តែមានផ្សែងចុះអ័ព្ទជាញឹកញយ ដែលជាហេតុធ្វើអោយប៉ះពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ក៏សង្ឃឹមថាអាជ្ញាធរក្រុងបាត់ដំបងនៅចាត់វិធានការ ដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋដែលរស់នៅក្រុងបាត់ដំបងផ្ទាល់តែម្តង។ រូបភាពដោយ ៖ បាត់ដំបង-Battambong រក្សាសិទ្ធដោយ ៖ ក្នុងស្រុក

មាន​ប្រុស​ល្អ​អ៊ីចឹង​ទៀត​អត់! សុខ​ចិត្ត​ទន់​ជង្គង់​ធ្វើ​កៅអី​ឲ្យ​សង្សារ​ខ្លួន​អង្គុយ​និយាយ​ទូរសព្ទ
ប្លែកៗ

មាន​ប្រុស​ល្អ​អ៊ីចឹង​ទៀត​អត់! សុខ​ចិត្ត​ទន់​ជង្គង់​ធ្វើ​កៅអី​ឲ្យ​សង្សារ​ខ្លួន​អង្គុយ​និយាយ​ទូរសព្ទ

ស្នេហា​គឺ​មាន​ទំហំ​ធំធេង​លើស​ពី​អ្វីៗ​ទាំង​អស់ រហូត​ដល់​អ្នក​ខ្លះ​ព្រម​លះបង់​គ្រប់​យ៉ាង​ទាំង​កម្លាំង​កាយ​ចិត្ត មើល​ថែ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ទោះ​ពេល​ខ្លះ​ខ្លួន​ឯង​ត្រូវ​ទទួល​ការ​លំបាក​បែប​ណា​ក្តី។ មិន​ខុស​ពី​រូបភាព​ចាក់ដោត​ពិតៗ​ប៉ុន្មាន​សន្លឹក​ពី​គូ​ស្នេហ៍​មួយ​គូ​នៅ​ឯ​ទីក្រុង New York សហរដ្ឋអាមេរិក ក្នុង​ទី​កន្លែង​ថ្មើរ​ជើង​មួយ​ដែល​ខាង​ប្រុស​បាន​បន្ទន់​ជង្គង់​ធ្វើ​ជា​កៅអី​ឲ្យ​ខាង​ស្រី​អង្គុយ ដែល​មិត្ត​ស្រី​របស់​គេ​កំពុង​អង្គុយ​និយាយ​ទូរសព្ទ។ រូបភាព​នេះ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម ហើយ​ផ្ទុះ​ការ​សរសើរ​មិន​ដាច់​ពី​មាត់ ដោយ​តាម​អត្ថន័យ​បាន​ឲ្យ​ដឹង​ថា​ខាង​ប្រុស​ឃើញ​ខាង​ស្រី​នឿយហត់ ទើប​ធ្វើ​ជា​កៅអី​បណ្តោះ​អាសន្ន​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន​អង្គុយ​អ៊ីចឹង ទាំង​ដែល​ខ្លួន​មិន​ខ្លាច​ចុក​ជើង​ខ្លួន​ឯង​នោះ​ឡើយ៕

មាន​គ្រប់​សព្វ! អ្នក​អត់​កូន​ប្រើ អាច​ទិញ​កូន​តាម Online ​អត់ហត់បង្កើត តម្លៃ​ចន្លោះ​ពី ១៤០០ ដុល្លារ​ឡើង​ទៅ
ប្លែកៗ

មាន​គ្រប់​សព្វ! អ្នក​អត់​កូន​ប្រើ អាច​ទិញ​កូន​តាម Online ​អត់ហត់បង្កើត តម្លៃ​ចន្លោះ​ពី ១៤០០ ដុល្លារ​ឡើង​ទៅ

ពិភពលោក​កាន់​តែ​អភិវឌ្ឍ​ធ្វើ​ឲ្យ​របស់របរ​គ្រប់សព្វ បច្ចុប្បន្ន​រមែង​ដាក់​ឲ្យ​បញ្ជា​ទិញ​តាម Online ជា​ជាង​ធ្វើ​ដំណើរ​ទៅ​ទិញ​ដោយ​ផ្ទាល់​នៅ​ឯ​ហាង​ឬ​ផ្សារ​ទំនើប។ ក្រឡេក​ទៅ​ប្រទេស​ម៉ាឡេស៊ី​ឯ​ណោះ​វិញ កំពុង​មាន​ការ​ការ​ពេញ​និយម​ពាក់ព័ន្ធ​នឹង​ការ​ទិញ​យក​ទារក​ឬ​ទិញ​កូន​តាម Online ​ដោយ​តម្លៃ​យ៉ាង​ទាប​បំផុត​ពី ១០០០០ រីងហ្គីត​ឬ​ជាង ១៤០០ ដុល្លារ​អាមេរិក​ឡើង​ទៅ។ ដំណើរការ​នៃ​ការ​បញ្ជា​ទិញ​អ្នក​អាច​ចូល​ទៅ​កាន់​បណ្តាញ​សង្គម​ហើយ​វាយ​ពាក្យ ‘Anak Angkat’ ឬ​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា ‘adopted child’ នោះ​អ្នក​នឹង​ឃើញ​មាន​ការ​ការ​បង្ហោះ​ពាក់ព័ន្ធ​ការ​លក់​ទិញ​ទារក ដែល​មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ១០០០០០ ទៅ ២០០០០ រីងហ្គីត​ឬ​ប្រហែល ១៤០០ ទៅ ២៨០០ ដុល្លារ។ ប្រសិន​អ្នក​សម្រេច​ចិត្ត​ទិញ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​កក់​លុយ​ប្រមាណ ២០០០ ទៅ ៧០០០…

Sturmgewehr 44 កាំភ្លើងរបស់​អាល្លឺម៉ង់ផលិត​ចុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ មាន​ប្រវត្តិយ៉ាងណា?
បច្ចេកវិទ្យា

Sturmgewehr 44 កាំភ្លើងរបស់​អាល្លឺម៉ង់ផលិត​ចុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ មាន​ប្រវត្តិយ៉ាងណា?

បច្ចុប្បន្ន​មាន​កាំភ្លើងវែង​ជា​ច្រើន​ប្រភេទ​កំពុងប្រើប្រាស់​ដោយ​អង្គភាព​ទាហានថ្មើជើង​នៃ​កងទ័ព​ក្នុង​ប្រទេស​នានា​លើ​សាកលលោក តែ​បើ​ក្រឡេក​ទៅ​ក្រោយ​ពោលគឺ​មុន​សង្គ្រាម​លោក​លើក​ទី​២ កាំភ្លើង​ម៉ាក​ Sturmgewehr 44 គ្មាន​នរណា​បាន​ស្គាល់​នោះ​ទេ។ ចុង​សង្គ្រាម​លោក​លើក​ទី​២អាល្លឺម៉ង់បាន​ណែនាំនិង​ផិត​កាំភ្លើង​នេះជា​ទ្រង់ទ្រាយធំតែ​ម្ដង​ហើយ​វា​បាន​បន្សល់ទុក​នូវឥទ្ធិពលមួយ​មក​ដល់​សម័យ​ក្រោយៗ​ទៀត​លើក​ផ្នែក​ខាង​រចនានិង​បង្កើត​ថ្មី​​ហើយ​វា​អាច​ជគំរូ​ដែល​យក​មក​ផលិត​ AK-47 ដ៏​ល្បី​ល្បាញរបស់​រុស្សី​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​បន្ត​មក​ដល់​បច្ចុប្បន្ន។ ក្នុង​សង្គ្រាមលោក​លើក​ទី​១​ដែល​ជា​សង្គ្រាមបែបសម័យ​ទំនើបកើត​មុន​គេ​បាន​លេច​ចេញ​នូវ​រឿង​ភ្ញាក់ផ្អើល​មួយ​គឺ​ការ​ប្រើ​ប្រាស់​អាវុធជា​កាំភ្លើង​ដ៏​លើស​លប់​ប៉ុន្តែ​កាំភ្លើង​ទាំង​នោះ​មិន​មែន​ជា​មធ្យោបាយដ៏មាន​ប្រសិទ្ធភាពគ្រប់​គ្រាន់ អាច​ឲ្យ​សត្រូវ​ស្លាប់​និង​របួសច្រើន​នោះ​ទេ។ គោលគំនិតនិង​ដំណាក់កាលនៃ​ការ​បង្កើតក្នុងសង្គ្រាមលោកលើកទី១ កាំភ្លើងជាច្រើនត្រូវបានប្រើក្នុងសង្គ្រាមលើក​ទី១សុទ្ធតែ​ចាត់​ទុក​ជា​កាំភ្លើងទំនើប​សម័យ​នោះ ឧទាហរណ៍កាំភ្លើងវែងប្រើ​ប្រាស់ស្នូលដែករុញ​គ្រាប់ SMLE (កាំភ្លើងម៉ាក​ Lee-Enfield​ របស់​អង់គ្លេសប្រើ​ប្រាស់បង់​ដាក់គ្រាប់​តិច)ដែល​អាច​ដាក់​បាន​១០​គ្រាប់ ហើយអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ពីកម្លាំងបេសកកម្មអង់គ្លេសអាចបាញ់បានគោលដៅចំនួន ១៥គ្រប់ក្នុងមួយនាទីក្នុងក្នុង​ឆាកប្រយុទ្ធក្នុងសមរភូមិ​ដំបូងៗ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! កាំភ្លើងនាសម័យនោះមាន​បញ្ហាច្រើន​ណាស់ គឺ​ក្នុង​ចំណោមគ្រាប់​ជា​ច្រើ​នដែលបាញ់​ចេញ​ត្រូវ​ចំ​គោលដៅ​តែ​២​ឬ​៣​គ្រាប់​ប៉ុណ្ណោះ។ សម័យ​នោះ​កាំភ្លើង​ធំបាញ់​ចេញ​ពី​បន្ទាយ(Artillery )ឯណោះវិញ​តែ​ដែល​ជាអ្នក​សម្លាប់​មនុស្សច្រើន​ជាង​គេ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​ខណៈទាហានអង់គ្លេស​និង​បារាំង៧០​ភាគ​រយ​ស្លាប់​និង​របួស​ដោយ​សារ​កាំភ្លើងធំ​ក្នុង​សមរភូមិ​ខាង​លិច​ហើយ​ប្រហាក់​ប្រហែល៦០​នៃ​ទាហាន​អាល្លឺម៉ង់​ក៏​ស្លាប់​ដោយ​សារ​កាំភ្ល់ើង​ធំ​នេះ។ កាំភ្លើង​ដែល​សម្លាប់​មនុស្ស​ច្រើ​ជាង​គេ​ទី​២​គឺ​កាំភ្លើងយន្ត។ យើងមិនអាចបែងចែករវាងអ្នករបួសក្នុងការប្រយុទ្ធដែលបណ្តាលមកពីកាំភ្លើងយន្តនិងកាំភ្លើងវែង​នោះទេ ព្រោះកាំភ្លើងយន្តធុនធ្ងន់ភាគច្រើនប្រើដោយភាគីទាំងអស់ដូចកាំភ្លើងវែងសម្រាប់​ទាហានថ្មើរជើងដែរ។ ទោះជាយ៉ាងណាក៏ដោយ! ការសង្កេតលើសមរភូមិបានបញ្ជាក់យ៉ាងច្បាស់ថាកាំភ្លើងយន្តជាអ្នកទទួលខុសត្រូវចំពោះការ​ស្លាប​និង​របួសច្រើនជាងកាំភ្លើងវែង។ បញ្ហានេះមិនមែនជាកំហុសរបស់កាំភ្លើងតែម្យ៉ាងនោះទេ ហើយជាមធ្យមដែលកាំភ្លើងត្រូវបានប្រើក្នុងសង្គ្រាមលោកលើកទី ១…

៤១ រូបភាពនៃសត្វព្រៃដ៏ល្អបំផុត ដែលឈ្នះការប្រកួតថតរូបសត្វព្រៃ ស្អាតបំផុត កាលឆ្នាំ ២០១៨!
ប្លែកៗ

៤១ រូបភាពនៃសត្វព្រៃដ៏ល្អបំផុត ដែលឈ្នះការប្រកួតថតរូបសត្វព្រៃ ស្អាតបំផុត កាលឆ្នាំ ២០១៨!

ថ្មីៗនេះមានបេក្ខជនចុងក្រោយចំនួន 41 រូបសម្រាប់ការប្រលងរូបថតសត្វព្រៃបប្រចាំឆ្នាំ 2018 ត្រូវបានប្រកាសឡើងដែលមានបេក្ខជនជាង 250.000 អ្នកថតរូបអាជីពនិងអ្នកស្ម័គ្រចិត្ត។ គោលបំណងនៃការរៀបចំការប្រកួតគឺដើម្បីលើកកម្ពស់ការអភិរក្សជម្រកសត្វព្រៃ។ ចៅក្រមជំនាញនឹងធ្វើការវិនិច្ឆ័យតាមបច្ចេកទេសនៃការថតរូបជាមួយនឹងនិទានកថាដែលត្រូវគ្នា។ ទាំងនេះគឺជារូបភាពនៃប្រកួតចុងក្រោយនៃការជ្រើសរើសក្នុងការប្រកួត។ . 1. ខ្លាឃ្មុំទឹកកកក្លាយជាអ្នកជំនាញថតរូប . 2. ឈប់………….! ឈប់សិន…..! . 3. រមាសមានកន្ទុយក្ងោក . 4. កំប្រុកកំពុងរកស៊ីចំណី . 5. វាជាពេលវេលាដ៏សប្បាយរីករាយមួយ . 6. ការហ្វឹកហាត់សម្រាប់កូនៗ . 7. អូនបង! អូនឈឺក្បាលណាស់…

ជា​រឿង​ចៃដន្យ​ឬ​បែប​ណា? ក្មេង​ប្រុស​ម្នាក់​រត់​ទៅ​ថើប​ក្មេង​ស្រី​តូច​មិន​ធ្លាប់​ស្គាល់ ​លុះ ៣០ ឆ្នាំ​ក្រោយ​ចាប់​ដៃ​គ្នា​ចូល​រោងការ
ប្លែកៗ

ជា​រឿង​ចៃដន្យ​ឬ​បែប​ណា? ក្មេង​ប្រុស​ម្នាក់​រត់​ទៅ​ថើប​ក្មេង​ស្រី​តូច​មិន​ធ្លាប់​ស្គាល់ ​លុះ ៣០ ឆ្នាំ​ក្រោយ​ចាប់​ដៃ​គ្នា​ចូល​រោងការ

ជា​រឿង​ពិត​បាន​កើត​មាន​ក្នុង​ទីក្រុង Baguio ប្រទេស​ហ្វីលីពីន ដោយ​ក្មេង​ប្រុស​តូច​ម្នាក់​ធ្លាប់​បាន​ដើរ​ទៅ​ថើប​ក្មេង​ស្រី​តូច​កាល​ពី​នៅ​កុមារភាព ​លុះ​ស្រាប់​តែ​មក​ទល់​បច្ចុប្បន្ន​រយៈ​ពេល​ជាង ៣០ ឆ្នាំ​កន្លង​ផុត​អ្នក​ទាំង​ពីរ​ស្រាប់​តែ​មាន​និស្ស័យ​បាន​រៀបការ​ជាមួយ​គ្នា។ គណនី Barbie Atienza បាន​ចែករំលែក​រូបភាព​នេះ​លើ​បណ្ដាញ​សង្គម ដោយ​វា​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​ទទួល​ស្គាល់​ថា​ជា​និស្ស័យ​ឲ្យ​ច្បាស់ក្រឡែត​តែ​ម្ដង។ Barbie បាន​សរសេរ​ថា៖ “៣០ ឆ្នាំ​មុន​ក្មេង​ប្រុស​តូច​នេះ​បាន​ដើរ​ទៅ​ថើប​ក្មេង​ស្រី​តូច​នៅ​ទីកន្លែង​មួយ​ក្នុង​ទីក្រុង Baguio ដោយ​ថើប​ថ្ងាស​របស់​គេ​ហើយ​រត់​ចេញ​ទៅ​បាត់ ដោយ​ពួក​គេ​មិន​ធ្លាប់​បាន​ជួប​គ្នា​ទៀត​នោះ​ទេ ទើប​តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ស្រាប់​តែ​ចៃដន្យ​បាន​ជួប​គ្នា ហើយ​ទាក់ទង​គ្នា​រហូត​ដល់​រៀបការ ទាំង​ទើប​តែ​ភ្ញាក់ផ្អើល​រឿង​កាល​ពី ៣០ ឆ្នាំ​មុន”។ តើ​នេះ​ជា​រឿង​ចៃដន្យ ជា​និស្ស័យ ជា​ការ​ចាប់​គូ​ពី​អតីត​ជាតិ​ឬ​បែប​ណា? រក្សាសិទ្ធប្រែសម្រួល៖ Knongsrok

ថា​ទិញ​ឆ្មា​យក​មក​កំដរ​ឲ្យវា​បាត់ Sad ដល់​ទៅ​មើល​មុខ​ឆ្មាខ្លួនឯងម្តងៗ​ចង់ Sad លើស​ដើម
ប្លែកៗ

ថា​ទិញ​ឆ្មា​យក​មក​កំដរ​ឲ្យវា​បាត់ Sad ដល់​ទៅ​មើល​មុខ​ឆ្មាខ្លួនឯងម្តងៗ​ចង់ Sad លើស​ដើម

ជា​រឿង​ពិត​នៅ​ក្រៅ​ស្រុក​ដែល​យុវតី​ម្នាក់​បាន​សម្រេច​ចិត្ត​ទៅ​ទិញ​យក​ឆ្មា ថា​ចង់​យក​មក​ជួយ​កាត់​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត​ដែល​នាង​រមែង​ជួប​បញ្ហា​ច្រើន តែ​លុះ​ទិញ​មក​មិនមែន​មុខ​នាំ​នាង​សប្បាយ​រីករាយ​ឯ​ណា តែ​ធ្វើ​មុខ​ម៉ូវ ល្មម​ឲ្យ​ម្ចាស់​របស់​វា​ហា​មាត់​និយាយ​លែង​ចេញ។ យុវតី​បាន​ចែកចាយ​រឿង​អស់​សំណើច​មួយ​នេះ​លើ​បណ្តាញ​សង្គម ព្រោះ​មុខ​ឆ្មា​ចេញ​មក​ហ្សឹម​ពេក តែ​នាង​ក៏​មាន​វិធី​ធ្វើ​ឲ្យ​ឆ្មា​នោះ​មាន​មុខ​មាត់​ស្រស់​ដូច​ឆ្មា​គេ​ឯ​ទៀត​បាន ដោយ​នាង​ទៅ​ចាប់​ទាញ​ផ្នែក​ក្បែរ​ថ្ងាស​របស់​វា​ឡើង​លើ ហើយ​មុខ​បែប​ហ្សឹម​ក៏​បាត់​ទៅ​វិញ​យ៉ាង​ស្រួល៕​

Battle Of Stalingrad:សមរភូមិដ៏សាហាវ​និង​សម្លាប់​មនុស្សច្រើន​ជាង​គេក្នុង​សង្គ្រាមលោក​លើក​ទី​២
ប្រវត្តិសាស្រ្ត

Battle Of Stalingrad:សមរភូមិដ៏សាហាវ​និង​សម្លាប់​មនុស្សច្រើន​ជាង​គេក្នុង​សង្គ្រាមលោក​លើក​ទី​២

សមរភូមិទីក្រុង​ស្ដាឡីនក្រាដ​ឬ​ឈ្មោះជាភាសាអង់គ្លេស​ The Battle of Stalingrad គឺ​ជា​ប្រតិបត្តិការកងទ័ព​ដ៏ធំ​បំផុត​មួយ​រវាង​កងទ័ពសហភាពសូវៀតជាមួយ​និង​កងទ័ពណាស៊ីអាល្លឺម៉ង់រួមជាមួយសម្ព័ន្ធរបស់​ហ៊ីត្លែអំឡុង​សង្គ្រាមលោក​លើក​ទី​២។ វា​អាច​ជា​សមរភូមិមិន​សូវល្បី​ប៉ុន្តែ​វា​ជាសមរភូមិ​ប្រយុទ្ធបង្ហូរឈាម​គ្នាដ៏ធំ​បំផុត យូរបំផុត និង​សាហាវបំផុត​ក្នុង​សង្គ្រាមសម័យ​ទំនើប​។ ចាប់​ផ្ដើម​ពី​ខែ​សីហាឆ្នាំ១៩៤២​ដល់​ខែ​កុម្ភៈឆ្នាំ១៩៤៣ កងទ័ពទាំងពីរភាគី​ជាង​២លាន​នាក់​ប្រយុទ្ធគ្នា មនុស្សស្លាប់និង​របួស​ជិត​២​លាន​នាក់អំឡុង​ពេល​ប្រយុទ្ធ​រួម​ទាំងប្រជាជនស៊ីវិល​រុស្សីជាង​មួយសែននាក់​ផ្សេង​ទៀត។​ប៉ុន្តែ​សមរភូមិទីក្រុង​ស្ដាឡីនក្រាដ( ទីក្រុងឧស្សាហកម្មដ៏សំខាន់​មួយរបស់​សូវៀត)បាន​បង្វែរសង្គ្រាម​លោក​លើក​ទី​២​ឲ្យ​ក្រុមសម្ព័​ន្ធមិត្តលោកខាងលិច ( Allied forces)ឈាន​ទៅ​រក​ការ​ឈ្នះ​សង្គ្រាម។ ការចាប់​ផ្ដើម​សមរភូមិទីក្រុង​ស្ដាឡីនក្រាដ៖ បន្ទាប់​ពី​បាន​កាន់​កាប់​ទឹក​ដី​មួយផ្នែក​ធំ​នៃ​ប្រទេស​អ៊ុយក្រែន និងបេឡារុស(ទឹក​ដី​ពេល​បច្ចុប្បន្ន) នានិទាឃរដូវនាឆ្នាំ ១៩៤២ ដែល​ជា​ពេល​វេលាពាក់កណ្តាលសង្រ្គាមលោកលើកទី ២ កងកម្លាំង Wehrmacht របស់អាល្លឺម៉ង់បានសម្រេចចិត្តបង្កើនការវាយលុកទៅលើភាគខាងត្បូងនៃប្រទេសរុស្ស៊ីនៅរដូវក្តៅឆ្នាំនោះ។ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋដ៏ឃោរឃៅ លោកយ៉ូសែបស្តាលីន ( Joseph Stalin) កងកម្លាំងរុស្ស៊ីបានវាយបកដោយជោគជ័យនិង​ទប់​ស្កាត់ការវាយលុករបស់អាឡឺម៉ង់ដែលចូលមកជ្រៅលើផ្នែកខាងលិចនៃប្រទេសរុស្សី(សហភាពសូវៀត)ទៅ​ហើយ​នោះ។…

អូស​ក្រឡា​ក្នុង​ហ្គេម PUBG ចុះ​ឡើង ខាង​ស្រី​ជាប់​ស្នេហ៍​ហោះ​ជាង ២ ពាន់​គីឡូ​ដី​មក​ជួប​ខាង​ប្រុស
ប្លែកៗ

អូស​ក្រឡា​ក្នុង​ហ្គេម PUBG ចុះ​ឡើង ខាង​ស្រី​ជាប់​ស្នេហ៍​ហោះ​ជាង ២ ពាន់​គីឡូ​ដី​មក​ជួប​ខាង​ប្រុស

ត្បិត​មិន​ធ្លាប់​ជួប​គ្នា​នៅ​ខាង​ក្រៅ ប៉ុន្តែ​ដៃ​ហ្គេម​ភេទ​ស្រី​មួយ​រូប​បាន​ជាប់​ស្នេហ៍​អ្នក​លេង​ហ្គេម​ដូច​គ្នា​ដែល​ជា​បុរស ហើយ​ទី​បំផុត​ពួក​គេ​ក៏​បាន​ស្រលាញ់​គ្នា។ នេះ​ជា​រឿង​ពិត​កើត​ឡើង​ក្នុង​ប្រទេស​វៀតណាម ដោយ​យុវតី​អ្នក​លេង​ហ្គេម PUBG មួយ​រូប បាន​សម្រេច​ចិត្ត​ហោះ​ចេញ​ពី​ទីក្រុង​ហូជីមិញ មក​កាន់​ទីក្រុង​ហាណូយ នៅ​ចម្ងាយ​ដី​ជាង ២ ០០០ គីឡូម៉ែត្រ​ឯ​ណោះ ដើម្បី​ជួប​ស្នេហ៍​ពិត​របស់​គេ​នៅ​ខាង​ក្រៅ​ផ្ទាល់។ យុវតី​ដែល​មាន​ឈ្មោះ​ហៅ​កាត់ TN បាន​បើក​កកាយ​ទំនាក់ទំនង​ដ៏​មិន​គួរ​ឲ្យ​ជឿ​រវាង​ពួក​គេ​ដូច្នោះ​ថា៖ “វា​ជា​រឿង​ឆ្កួត​ឡប់​មួយ​ដែល​ក្មេង​ស្រី​ម្នាក់​សុខ​ចិត្ត​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ពី​ទីក្រុង​ហូជីមិញ មក​កាន់​ទីក្រុង​ហាណូយ​ដើម្បី​ជួប​មនុស្ស​ដែល​គេ​ស្រលាញ់ ដោយ​ការ​មាន​ឱកាស​ជួប​គ្នា​នៅ​ខាង​ក្រៅ​គឺ​កាន់​តែ​អស្ចារ្យ​បំផុត”៕

កុំសូវជឿលើរូបថតពេក!! រូបភាព២៤សន្លឹក“ល្អឥតខ្ចោះ” ដែលពោលពេញទៅដោយភាពក្លែងក្លាយ!!!
ប្លែកៗ

កុំសូវជឿលើរូបថតពេក!! រូបភាព២៤សន្លឹក“ល្អឥតខ្ចោះ” ដែលពោលពេញទៅដោយភាពក្លែងក្លាយ!!!

ពិតណាស់ជាញឹកញាប់យើងឃើញរូបថតល្អឥតខ្ចោះជាច្រើននៅលើបណ្តាញសង្គមជាពិសេសនៅលើបណ្តាញសង្គម Instagram ដែលទទួលបាន“ ការចូលចិត្តរាប់ពាន់ រាប់ម៉ឺន” ។ ដូច្នេះដើម្បីលាតត្រដាងការពិតអំពីរូបភាពទាំងនេះក្មេងស្រីមកពីប្រទេសស្វីសម្នាក់ដែលគេស្គាល់ថានាងមានឈ្មោះ Britt កំពុងប្រើ Instagram ផ្ទាល់ខ្លួនដើម្បីបង្ហាញពីអ្វីដែលលាក់ខ្លួននៅពីក្រោយកាមេរ៉ាដែលនាងបានបង្ហោះទៅកាន់បណ្តាញសង្គម។ តោះពេលនេះយើងនឹងបង្ហាញអ្នកនូវរូបថតចំនួន ២៤ សន្លឹកដែលនាងបានរកឃើញការពិតនៃរូបភាព“ ល្អឥតខ្ចោះ” ដែលឃើញនៅលើបណ្តាញសង្គមជារៀងរាល់ថ្ងៃដែលយើងតែងគិតថាជាការពិត។ 1. © the_truth_is_not_pretty / Instagram 2. © the_truth_is_not_pretty / Instagram 3. © the_truth_is_not_pretty / Instagram 4.…

បុគ្គលល្បីក្នុងសង្គ្រាមលោកលើកទី២៖ August Landmesser បុរស​ម្នាក់​គត់​មិន​លើក​ដៃ​គោរពតាម​ក្បួនរបស់ Hitler
ប្រវត្តិសាស្រ្ត

បុគ្គលល្បីក្នុងសង្គ្រាមលោកលើកទី២៖ August Landmesser បុរស​ម្នាក់​គត់​មិន​លើក​ដៃ​គោរពតាម​ក្បួនរបស់ Hitler

ក្បួនគោរពលើកដៃម្ខាងទៅ​មុខ “sieg heil” (មានន័យថា “hail victory”)ត្រូវ​គណបក្សណាស៊ី​អនុម័តឲ្យ​ប្រើ​នៅ​ឆ្នាំ​១៩៣០​ដែល​ក្បួន​លើក​នេះ​​ទាំង​កម្មករ​ ទាហាន ប្រជាជនអាល្លឺម៉ង់គ្រប់​ជាន់​ថ្នាក់​ក្នុង​សម័យ​នោះ​ត្រូវ​តែ​គោរព ដើម្បី​បង្ហាញ​អំពី​ការ​ស្មោះស្ម័គ្រចំពោះគណៈបក្សណាស៊ី និង​ប្រជាជាតិអាល្លឺម៉ង់​ទាំងមូល។ August Landmesser គឺ​ជា​ជនជាតិ​អាល្លឺម៉ង់​តែ​ម្នាក់​គត់​ដែល​មិន​គោរពលើក​ដៃស​តាមព្យុហយាត្រារបស់ ហ៊ីត្លែ​នៅ​ឆ្នាំ​១៩៣៦​ថ្វី​បើ​គាត់​ពិត​ជា​ស្មោះស្ម័គ្រ​ជាមួយគណបក្សណាស៊ីក៏​ដោយ។ August Landmesser បាន​មក​ចូល​រួម​ជាមួយគណបក្ស ណាស៊ី​ក្នុងឆ្នាំ១៩៣១​ហើយ​ចាប់​ផ្ដើមធ្វើ​ការ​តាម​គោលគំនិត​ឲ្យ​ស្ថានភាពនយោបាយរបស់​ប្រទេស​រីកចម្រើនរបស់​ខ្លួន។ ២​ឆ្នាំ​ក្រោយ​មក​ Landmesser លង់​ស្រឡាញ់កញ្ញា Irma Eckler​ដែល​ជាស្រ្តី​ជន​ជាតិ​ជ្វីសម្នាក់​ដ៏​ងប់​ងល់​ហើយ​រៀការ​នៅ​ឆ្នាំ​១៩៣៥។ ថ្មី​បើ​គណបក្សណាស៊ីស្អប់​ជនជាតិ​ជ្វីបខ្លាំង​ហើយ​បើ​តាម​គោលនយោបាយរបស់​បក្ស​រូប​គេ​មិន​ត្រូវ​អនុញ្ញាតិឲ្យ​ស្រឡាញ់​នោះ​ទេ តែ​ស្នេហាពិត​មិន​អាច​ឃាត់​ឃាំង​បាន​ឡើយ។ បន្ទាប់​ពីដឹង​ថា Landmesser ភ្ជាប់​ពាក្យជាមួយស្រ្តី​ជន​ជាតិជ្វីប គាត់​ត្រូវ​បានបណ្ដេញ​ចេញ​ពី​សមាជិករបស់​គណបក្សណាស៊ី។ Landmesser និង Eckler…

អ្នក Single គ្នាយើងមាន សង្ឃឹមហើយ! វត្តមួយកំពុងល្បី ប្រុសស្រីនាំគ្នាទៅបន់ មកវិញ Crush ចូលស្តីដល់ផ្ទះ
ប្លែកៗ

អ្នក Single គ្នាយើងមាន សង្ឃឹមហើយ! វត្តមួយកំពុងល្បី ប្រុសស្រីនាំគ្នាទៅបន់ មកវិញ Crush ចូលស្តីដល់ផ្ទះ

នៅ​ប្រទេស​វៀតណាម​យុវវ័យ​កំពុង​នាំ​គ្នា​ភ្ញាក់ផ្អើល​និង​សម្រុក​ទៅ​វត្ត​មួយ​កន្លែង​នៅ​ឯ​ទីក្រុង​ហាណូយ ដែល​គេ​ជឿ​ថា​ជា​កន្លែង​ពូកែ​សក្ដិសិទ្ធិ​អាច​ផ្សំផ្គុំ​ឲ្យ​អ្នក​ដែល​នៅ​លាវ​ឲ្យ​មាន​អ្នក​ស្រលាញ់​បាន​យ៉ាង​ឆាប់​រហ័ស ឬ​អ្នក​ដែល​កំពុង Crush នរណា​ម្នាក់ ទៅៗ​គឺ​មិន​ខុស​បំណង​ទេ។ បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ Xaluanvnn.com ផ្ដួចផ្ដើម​ចេញ​ពី​និស្សិត​ស្រី​មួយ​រូប​ដែល​នាង​បាន​ធ្វើ​ការ​ចែកចាយ​រឿងរ៉ាវ​ពិត​មួយ​លើ​បណ្តាញ​សង្គម ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​សំណាក់​អ្នក​ប្រើប្រាស់​ Facebook ​ក្នុង​ប្រទេស​វៀតណាម។ វត្ត​នោះ​មាន​ឈ្មោះ​ថា Ha Hoa ស្ថិត​ក្នុង​ទីក្រុង​ហាណូយ ដោយ​គាប់​ជួន​ថ្ងៃ​មួយ​និស្សិត​ស្រី​ដែល​រស់នៅ​ទីក្រុង​ហូជីមិញ បាន​មក​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​នៅ​ឯ​ហាណូយ ហើយ​ក៏​បាន​ឈាន​ចូល​ទៅ​បន់ស្រន់​នៅ​វត្ត​មួយ​នោះ ហើយ​ជា​លទ្ធផល​ Crush ក៏​បើក​ភ្លើង​ខៀវ រហូត​ម្តាយ​ខាង​ Crush នោះ​មក​ចូល​ស្តី​ដណ្តឹង​នាង​ផ្ទាល់​ទៀត​ផង។ ដំបូង​ឡើយ​នាង​ត្រឹម​តែ​ហ៊ាន Like លើ​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់ Crush នាង​តែ​ប៉ុណ្ណោះ និង​មិន​ធ្លាប់​ណាត់​ជួប​គ្នា​នៅ​ខាង​ក្រៅ​អ្វី​នោះ​ទេ លុះ​ក្រោយ​ទៅ​បន់ស្រន់​នៅ​វត្ត​ល្បី​ឈ្មោះ​នោះ​ហើយ…

កាលប្រពន្ធពពោះ ប្តីតែងតែឱបពោះហើយនិយាយពាក្យនេះ លុះកូនកើតមកផ្តល់ស្នាមញញឹមឲ្យម្តាយឪពុកភ្លែត
ប្លែកៗ

កាលប្រពន្ធពពោះ ប្តីតែងតែឱបពោះហើយនិយាយពាក្យនេះ លុះកូនកើតមកផ្តល់ស្នាមញញឹមឲ្យម្តាយឪពុកភ្លែត

រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ឯ​ប្រទេស​ប្រេស៊ីល ដោយ​គូ​ស្វាមី​ភរិយា​មួយ​គូ​បាន​ជួប​រឿង​ហួស​ចិត្ត​និង​រំភើប​ខ្លាំង​បំផុត នៅ​ពេល​ដែល​កូន​របស់​ពួក​គេ​ចាប់​កំណើត​មក​ភ្លាម ចេះ​បង្ហាញ​ស្នាម​ញញឹម​ដាក់​ឪពុកម្តាយ​ភ្លែត។ រឿងរ៉ាវ​នេះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង តាម​រយៈ​រូបភាព​ចាក់ដោត​មួយ​សន្លឹក ដោយ​ម្តាយ​មាន​ឈ្មោះ Tarsila Rosa និង​ឪពុក​មាន​ឈ្មោះ Flavio Dantes ដែល​ឪពុក​ផ្ទាល់​បាន​ស្រលាញ់​បីបាច់​ថែ​រក្សា​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​មក​ម្ល៉េះ ដោយ​រៀងរាល់​ចេញ​ពី​ធ្វើ​ការ​តែងតែ​មក​ឱប​ពោះ​ប្រពន្ធ​ហើយ​និយាយ​ទៅ​កាន់​កូន​ក្នុង​ផ្ទៃ​ជា​រៀងរាល់​ថ្ងៃ ហើយ​ប្រាប់​ពាក្យ​មួយ​ម៉ាត់​គ្រប់​ពេល​ទៅ​កាន់​កូន​ក្នុង​ផ្ទៃ​ថា៖ “ប៉ាប៉ា​ស្រលាញ់​កូន​ខ្លាំង​ណាស់ ប៉ាប៉ា​នឹង​តែងតែ​នៅ​ក្បែរ​កូន​ជា​រៀង​រហូត​ទៅ”។ សូម្បី​ភរិយា​ផ្ទាល Tarsila ក៏​និយាយ​ដែរ​ថា៖ “ពេល​ខ្ញុំ​ដាក់​នាង​លើ​ទ្រូង​ខ្ញុំ នាង​កំពុង​គេង​លក់​យ៉ាង​ស្កប់ស្កល់ (ទារិកា​មាន​ឈ្មោះ Antonella) ហើយ​រៀងរាល់​ពេល​ឪពុក​គេ​និយាយ​ភ្លាម នាង​ស្រាប់​តែ​បើក​ភ្នែក​មក​ហើយ​ញញឹម​ដាក់​ឪពុក​គេ​ភ្លាម”៕ ប្រែ​សម្រួល៖ Knongsrok | ប្រភព៖ docbaohomnay

ទើបតែឃើញមួយក្នុងលោក! សត្វ​ល្មូន​ម្យ៉ាង​ដង្ហើម​នៅ​មាន តែ​នៅ​ថ្កឹង​អស់ ៧ ឆ្នាំ ហើយ​ស៊ី​ចំណី ១០ ឆ្នាំ​តែ​ម្ដង​គត់
ប្លែកៗ

ទើបតែឃើញមួយក្នុងលោក! សត្វ​ល្មូន​ម្យ៉ាង​ដង្ហើម​នៅ​មាន តែ​នៅ​ថ្កឹង​អស់ ៧ ឆ្នាំ ហើយ​ស៊ី​ចំណី ១០ ឆ្នាំ​តែ​ម្ដង​គត់

អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ប្រភេទ​សត្វ​ល្មូន​ស្ថិត​ក្នុង​ជំពូក​ត្រកួត​និង​ថ្លែន​ម្យ៉ាង ដែល​អាច​រស់រាន​មាន​ជីវិត​ដោយ​ស៊ី​ចំណី​តែ​ ១ លើក​គត់​ក្នុង​រយៈ​ពេល ១០ ឆ្នាំ។ ជា​ការ​ពិត​កម្រ​នឹង​មាន​សត្វ​ណា​ដែល​មិន​ផ្លាស់​ទី​ឬ​ស៊ី​ចំណី​ច្រើន​ឆ្នាំ​អ៊ីចឹង​ណាស់ ប៉ុន្តែ​អ្នក​វិទ្យាសាស្រ្ត​នៅ​ឯ​ប្រទេស​អង់គ្លេស​និង​ហុងគ្រី​បាន​ជុំ​គ្នា​រក​ឃើញ​សត្វ​ស្ថិត​ក្នុង​ជំពូក​ត្រកួត​មិន​មាន​ឈ្មោះ​ច្បាស់លាស់ រស់​នៅ​រូង​ក្រោម​ទឹក​ក្នុង​ប្រទេស Bosnia-Herzegovina។ តាម​សារព័ត៌មាន CNET បាន​ឲ្យ​ដឹង​ថា​សត្វ​នេះ​វា​បម្លាស់ទី​ត្រឹម​ចម្ងាយ​តែ ១០ ម៉ែត្រ​អី​ប៉ុណ្ណោះ​ពី​ទីតាំង​ដើម ហើយ​រៀងរាល់​ ១០ ឆ្នាំ​ម្តង ដើម្បី​ទៅ​ស្វែងរក​ចំណី​ដូច​ជា​ពពួក​កូន​បង្គា​ឬ​ខ្យង​តូចៗ។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​និង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ក្នុង​រយៈ​ពេល​តាមដាន ៧ ឆ្នាំ​កន្លង​មក គឺ​វា​មិន​ផ្លាស់​ទី​ទៅ​ណា​ទាល់​តែ​សោះ៕ ប្រែសម្រួល៖ Knongsrok | ប្រភព៖ Zing

ដល់​ចឹង​ទៅ​ម្យ៉ាង​ដែរ! ម្ដាយ​ជនជាតិ​ស្បែក​ខ្មៅ បាន​ឪពុក​ស្បែក​លឿង កើត​កូន​មក​ស្បែក​ស
ប្លែកៗ

ដល់​ចឹង​ទៅ​ម្យ៉ាង​ដែរ! ម្ដាយ​ជនជាតិ​ស្បែក​ខ្មៅ បាន​ឪពុក​ស្បែក​លឿង កើត​កូន​មក​ស្បែក​ស

សារព័ត៌មាន​ប្រទេស​ចិន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ជុំវិញ​រឿងរ៉ាវ​ហួសចិត្ត​មួយ​ជុំវិញ​រឿង​ហេតុ​បុរស​ដែល​ជា​ជនជាតិ​ចិន (ស្បែក​លឿង) មួយ​រូប បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ភរិយា​ជនជាតិ​អាហ្វ្រិក (ស្បែក​ខ្មៅ)។ ដោយ​ការ​មិន​ប្រកាន់​ពណ៌​សម្បុរ អ្នក​ទាំង​ពីរ​​បាន​បង្កើត​នូវ​គ្រួសារ​ដ៏​មាន​ក្តី​សុខ​មួយ ហើយ​ក៏​ទទួល​បាន​ការ​ស្រលាញ់​ពេញ​ចិត្ត​ពី​ភាគី​ម្តាយ​ឪពុក​ក្មេង​ទាំង​សង​ខាង​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​ចិត្ត​និង​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​នោះ នៅ​ពេល​ដែល​ស្រ្តី​ជនជាតិ​អាហ្រ្វិក​ជា​ភរិយា​ពពោះ​កូន​ដំបូង គ្រប់​គ្នា​បាន​រង់ចាំ​អុត​មើល​តើ​នឹង​កាត់​ទៅ​រក​ម្តាយ​ឬ​ឪពុក ប៉ុន្តែ​ចម្លែក​អី​កូន​ស្រាប់​តែ​កាត់​ខុស​ពី​អ្នក​ទាំង​ពីរ ហើយ​ទារក​នោះ​មាន​ស្បែក​ស​ខ្ចី​ សក់​ខ្មៅ និង​ទម្រង់​មុខមាត់​ស្រស់​ស្អាត​ខ្លាំង​បំផុត។​ យ៉ាងណាមិញ​ទម្រង់​មុខ​របស់​ទារក​ក៏​មាន​ផ្នែក​ខ្លះ​ដូច​ជា​ត្រង់​ច្រមក់​រាង​ស្រួច រង្វង់​មាត់​ដ៏​គួរ​ឲ្យ​ស្រលាញ់​ក៏​កាត់​ទៅ​រក​ម្តាយ​របស់​គេ​ខ្លះ​ផង​ដែរ។ តាម​ការ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​គេ​ជឿជាក់​ថា​ទៅ​ថ្ងៃ​មុខ​ទារក​រូប​នេះ​នឹង​មាន​មុខមាត់​មិន​ណយ​នោះ​ទេ៕ ប្រែ​សម្រួល៖ Knongsrok

ភ្នំខ្នងផ្សារ ខាងស៖​តំបន់​ទេស​ចរណ៍ធម្មជាតិ​បែបផ្សងព្រេងលាក់​ខ្លួន​នៅ​ជួរភ្នំក្រវាញ​កណ្ដាល កំពុងល្បីខ្លាំងផ្នែកខាង​ទេសភាពស្រស់ស្អាតគ្មាន​ពីរនៅ​ស្រុក​ខ្មែរ
ដើរកម្សាន្ត

ភ្នំខ្នងផ្សារ ខាងស៖​តំបន់​ទេស​ចរណ៍ធម្មជាតិ​បែបផ្សងព្រេងលាក់​ខ្លួន​នៅ​ជួរភ្នំក្រវាញ​កណ្ដាល កំពុងល្បីខ្លាំងផ្នែកខាង​ទេសភាពស្រស់ស្អាតគ្មាន​ពីរនៅ​ស្រុក​ខ្មែរ

ខេត្តកោះកុង គឺ​ជា​ដែន​ដី​ទេសចរណ៍បែបធម្មជាតិមួយដែល​អ្នកទេសចរ​អាច​មាន​ជម្រើស​ច្រើន​យ៉ាងដោយ​ទៅ​ទស្សនា ឬ​លេង​តាមទេសភាពឆ្នេរសមុទ្រ ជិះទូកទៅ​កោះ ទស្សនាព្រៃកោងកាង និង ងូតទឹកជ្រោះ !!!!!…..។ ជម្រើស​មួយ​ទៀត​! សម្រាប់​បង​ប្អូនចង់​ទៅ​លេង​បែបផ្សងព្រេង ឡើង​ភ្នំ ដើរ​ព្រៃ​មើល​ទេសភាព​ពី​កំពូល​ភ្នំ…….ភ្នំខ្នងផ្សារ (ខ្នងផ្សារ ខ្នងសំពៅខាងស…)គឺ​ជា​ជម្រើស​មួយ​ល្អដូច​គ្នា។ភ្នំខ្នងផ្សារ មាន​ទីតាំងក្នុង​ស្រុកថ្មបាំង​ខេត្តកោះកុង តំបន់ជួរភ្នំក្រវាញ់កណ្ដាល(អត់ស្គាល់ភូមិ​ ឃុំជាប់​ព្រំប្រទល់ ភូមិរលាក់កងជើង​ឃុំតាសាល​ស្រុកឱរ៉ាល់​ខេត្ត កំពង់ស្ពឺ?(មិនដឹងថាត្រូវឬ​អត់?៌។ ខ្នងផ្សារ និង ខាងសរ ជាតំបន់ភ្នំដែលមានព្រៃឈើហ៊ុមព័ទ្ធជុំវិញក្រាស់ឃ្មឹក Jungle និង​វាលស្មៅ Savanna ពណ៌បៃតងខ្ចី ចាស់ បង្កើតជាទេសភាពយ៉ាងប្រណីត ដិតដាមអារម្មណ៍តែម្ដង។ ភ្ញៀវទេសចរដែលចង់​ទៅទីនោះអាច​ធ្វើ​ដំណើរ​(គិត​ពី​ភ្នំពេញ)តាម​រយៈ​ផ្លូវជាតិ​លេខ៤​ហើយ​ទៅ​ដល​ទីប្រជុំជនក្រុងច្បារមន​ ​បទតាមផ្លូវ​ជាតិ​លេខ​៤៤​រហូត​ដល់ភូមិរលាក់កងជើង​ឃុំតាសាល​ស្រុកឱរ៉ាល់​ខេត្ត…

Update៖ ជំងឺ​រលាក​សួត​ថ្មី​ បានធ្វើឱ្យមនុស្ស៤១​នាក់​បាត់បង់ជីវិត និងកើនឡើងដល់ ១៣០០ ករណីក្នុងប្រទេសចិនស្ថានភាពយាប់យឺន
ប្លែកៗ

Update៖ ជំងឺ​រលាក​សួត​ថ្មី​ បានធ្វើឱ្យមនុស្ស៤១​នាក់​បាត់បង់ជីវិត និងកើនឡើងដល់ ១៣០០ ករណីក្នុងប្រទេសចិនស្ថានភាពយាប់យឺន

Update៖ ជំងឺ​រលាក​សួត​ថ្មី​ បានធ្វើឱ្យមនុស្ស៤១​នាក់​ហើយបាត់បង់ជីវិត និងឆ្លងដល់បារាំង-ម៉ាឡេស៊ី ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​កូរ៉ូណា​វីរុស ​បានសម្លាប់​មនុ​ស្ស ៤១​នាក់​ហើយ និង​បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​ ១២៨៧​នាក់ នៅក្នុង​ប្រទេស​ចិន​ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​សុខាភិបាល​ចិន​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២០​។ នៅថ្ងៃនេះ ម៉ាឡេស៊ី រកឃើញជនជាតិចិន ៣នាក់ មានឆ្លងវីរុសកូរ៉ូណា និងកំពុងព្យាបាលនៅពេទ្យក្រុងកូឡាឡាំពួរ។ តួលេខ​អ្នកស្លាប់​បាន​ហក់​ឡើងដល់​៤១​នាក់ បន្ទាប់ពី​មាន​អ្នកជំងឺ​១៥​នាក់​បន្ថែមទៀត បាន​ស្លាប់​នៅក្នុង​ទីក្រុង​វូ​ហាន ជា​កន្លែង​ដែល​ផ្ទុះ​ជំងឺ​នេះ​ដំបូង​គេ​។ ជំងឺ​រលាក​សួត​ថ្មី ​បាន​រាលដាលរហូតដល់ ៣០​ខេត្ត ក្នុងប្រទេសចិន ក្នុង​នោះ​ទីក្រុង​ចំនួន ១៣ របស់​ខេត្ត​ហ៊ុយ​បេ ត្រូវ​បាន​រដ្ឋាភិបាល​ចិន ​បិទ​មិន​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ចេញចូល​ឡើយ​។…

ទើប​ឃើញ​មួយ​ក្នុង​លោក! Cafe Amazon ដាក់​អ្នក​ឆុង​កាហ្វេ​វ័យ​ចំណាស់ តែ​បេះដូង​នៅ​ខ្ចី ផ្ទុះ​ការ​គាំទ្រ​ខ្លាំង
ប្លែកៗ

ទើប​ឃើញ​មួយ​ក្នុង​លោក! Cafe Amazon ដាក់​អ្នក​ឆុង​កាហ្វេ​វ័យ​ចំណាស់ តែ​បេះដូង​នៅ​ខ្ចី ផ្ទុះ​ការ​គាំទ្រ​ខ្លាំង

ជា​ទូទៅ​តាម​បណ្តា​ហាង​លក់​កាហ្វេ​ស្លាកយីហោ​ធំ​តូច​ទាំង​អស់ គេ​រមែង​តែ​ជ្រើសរើស​អ្នក​ឆុង​កាហ្វេ (Barista) ទាំង​ភេទ​ប្រុស​ស្រី​ដែល​មាន​វ័យ​ស្រករ ២០ ឬ​អាច​ក្រោម​នោះ ហើយ​យក​អ្នក​មាន​រូប​សម្បត្តិ​សមរម្យ។ ប៉ុន្តែ​ប្លែក​ខុស​ពី​គេ​សាខា​កាហ្វេ​អាម៉ាហ្សូន​ថ្មី​មួយ​នៅ​ឯ​ប្រទេស​ថៃ​ដែល​ទើប​តែ​បើក​សម្ភោធ​កាល​ពី​ពេល​ថ្មីៗ​នេះ គេ​ប្រទះ​ឃើញ​បាន​បង្កើត​នៅ​ទស្សនីយភាព​ប្លែក​ភ្នែក ដែល​នៅ​ពេល​ដែល​អ្នក​ដើរ​ចូល​ទៅ​គឺ​នឹង​ឃើញ​មាន​តែ​មនុស្ស​មាន​វ័យ​ចំណាស់​រាប់​ជា​លោក​តា​លោក​យាយ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​បម្រើ​សេវាកម្ម។ ប្រភព​ពី​ទំព័រ​ផ្លូវការ​បាន​សង្កត់​ធ្ងន់​ថា​នេះ​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​ជន​ចាស់​ជរា​ដែល​ត្រូវ​ការ​ការងារ​ធ្វើ ណា​មួយ​ការងារ​នេះ​ក៏​មិន​ជា​តម្រូវ​ប្រើប្រាស់​កម្លាំង​ខ្លាំង​អ្វី​នោះ​ដែរ។ ពាក្យ​ចាក់​ដោត​មួយ​ម៉ាត់​ដែល​គេ​និយាយ​ថា៖ “Barista ​ចាស់​តែ​វ័យ ប៉ុន្តែ​បេះដូង​គឺ​នៅ​តែ​ត្រជាក់​ជានិច្ច”៕ ប្រភព៖ Cafe Amazon