
មកស្គាល់សត្វសម័យបុរាណក្នុងទេវកថាទាំង ៦ ដែលគេជឿថាមានពិត និងបង្កប់រឿងរ៉ាវអាថ៌កំបាំងដ៏អស្ចារ្យ
បរទេស ៖ បើនិយាយពីពពួកសត្វបុរាណដូចជាមច្ឆា,នាគ ,ហង្សភ្លើង ឬ បិសាចទឹកកំណាចជាច្រើនទៀត ប្រហែលអ្នកទាំងអស់គ្នាធ្លាប់បានទស្សនាពីប្រភេទសត្វទេវកថាទាំងអស់នោះ តាមរយៈការផលិតជាខ្សែភាពយន្តហូលីវូដជាច្រើន ។ មិនតែប៉ុណ្ណោះ ថែមទាំងបានដឹងពីអនុភាពដ៏ខ្លាំងក្លា ដែលសូម្បីតែព្រះក៏ពិបាកក្នុងកំចាត់បិសាចទាំងអស់នោះក្នុងយុគសម័យនីមួយៗផងដែរ។ តោះ យើងមកស្វែងពីប្រភេទសត្វបុរាណទាំង៦ ប្រភេទ ថាតើវាមានអនុភាព និងមានរឿងរ៉ាវដ៏អាថ៌កំបាំងអស្ចារ្យប៉ុនណា មកអានសាច់រឿងទាំង ៦ ខាងក្រោមនេះទាំងអស់គ្នា ៖ ១. ហង្សភ្លើង ហង្សភ្លើងគឺជានិមិត្តរូបតំណាងឱ្យសម្រស់ ក៏ដូចជាភាពអមតៈមិនចេះសាបសូន្យ។ រឿងព្រេងនិទានរបស់ហង្សភ្លើងមាននៅក្នុងទេវកថាបុរាណជាច្រើនរួមមានក្រិក អេហ្ស៊ីប និងឥណ្ឌា។ នៅក្នុងទេវកថាភាគច្រើនហង្សភ្លើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះអាទិត្យ។ លក្ខណៈពិសេសមួយទៀតនៃហង្សភ្លើងគឺជារៀងរាល់មួយពាន់ឆ្នាំម្តង ហង្សភ្លើងតែងបង្កើតខ្លួនវាឱ្យរស់សារជាថ្មី ប្រៀបដូចពស់សកស្រការ…




















