
តើគូរបស់អ្នក នឹងចេញមកពីប្រភពណា?
ដោយគ្រាន់តែជ្រើសរើសដើមឈើមួយ ទៅតាមរដូវកាលដែលអ្នកចូលចិត្តជាងគេ នោះនឹងអាចនឹងបានថា គូរបស់អ្នកនឹងចេញពីប្រភពណា? 1. មិត្តរួមការងារ អ្នកជាមនុស្សឧស្សាហ៍ព្យាយាម និងអនុវត្តអ្វីគ្រប់យ៉ាងដោយយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ធូរស្រាលពីការលំបាក ឱ្យតែមានអ្នករួមការងារជាមួយ។ ទោះបីជាអ្នកមិនមែនជាមនុស្សដែលងាយធ្វើឱ្យអ្នកដទៃធ្លាក់ក្នុងអន្លង់ស្នេហ៍នៅពេលមើលឃើញដំបូងក៏ដោយ ប៉ុន្តែការមានទំនាក់ទំនងរយៈពេលវែង តែងតែជះឥទ្ធិពលដល់ភាពទាក់ទាញដែលមិនអាចទ្រាំបាន។ ដោយសារតែស្ថិតនៅក្នុងដំណើរការនៃការធ្វើការជាមួយអ្នក មិត្តរួមការងារ ថៅកែ ឬដៃគូរបស់អ្នកនឹងស្វែងយល់ពីសមត្ថភាពការទាក់ទាញរបស់អ្នកបន្តិចម្តងៗ ហើយត្រូវបានសញ្ជ័យដោយអ្នកដោយមិនដឹងខ្លួន។ អាចនិយាយបានថា រយៈពេលដែលរួមការងារជាមួយគ្នា ក៏ជារយៈពេលដែលគេ កំពុងតែមើលចិត្តអ្នកផងដែរ។ 2. មិត្តភក្តិសង្គម អ្នកជាមនុស្សវិជ្ជមាន និងសុទិដ្ឋិនិយម មនុស្សដែលនៅជុំវិញអ្នកតែងតែមានអារម្មណ៍ស្រស់ស្រាយ និងស្វាហាប់ពេលនៅក្បែរអ្នក។ មិនថាអ្នកជួបបញ្ហាអ្វីទេ អ្នកជឿថានឹងមានដំណោះស្រាយជានិច្ច។ ហេតុនេះហើយ…




















