
តាមជំនឿពីបុរាណ! កាត់សក់ថ្ងៃណាល្អ? កាត់ក្រចកថ្ងៃណាទើបមានរាសីខ្ពស់?
តាមក្បួនបុរាណគេនិយមកាត់សក់នៅថ្ងៃសៅរ៍៥កើត ឬ៥រោច ដែលគេមានជំនឿថា ជាថ្ងៃមានគុណប្រសើរ ឈ្នះអស់មារសត្រូវទាំងពួង និងជាមហានិយមគឺស្នេហ៍មុខយ៉ាងពិសេស។ ហេតុនេះការកាត់សក់ គឺជាជោគមួយផ្នែកសម្រាប់ប្រមូលផ្តុំនូវសោភ័ណភាព និងអាចជាការរំលស់នូវសោភ័ណភាពបានផងដែរ។ ដូច្នេះពីសម័យបុរាណមុននឹងកាត់សក់គេតែងរើសថ្ងៃណាស់ ដើម្បីបានជាសិរីសួស្តីដល់ខ្លួន និងក្រុមគ្រួសារទៀតផង។ កាលណាកាត់សក់ខុសទំនង ឬកាត់សក់ខុសថ្ងៃ នោះគេជឿថានឹងអាចនាំមកនូវសេចក្តីក្រហល់ក្រហាយស្ទាក់ស្ទើរជាប់នៅក្នុងចិត្តជានិច្ច។ ចំណែកឯការកាត់ក្រចកដៃជើងវិញក៏ដូច្នេះដែរ គេជឿថាប្រសិនបើកាត់នៅក្នុងថ្ងៃដែលមានសិរីសួស្តី នោះនឹងជួយឱ្យខ្លួនសមប្រថ្នា ធ្វើការអ្វីក៏តែងតែប្រកបបាននូវសេចក្តីល្អ មានជោគមានជ័យជាដរាប។ តោះចង់ដឹងថា គួរកាត់សក់ ឬកាត់ក្រចកដៃជើងនៅក្នុងថ្ងៃណាល្អនោះ មកតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ៖ ក) តើគួរកាត់សក់នៅថ្ងៃណាល្អ ដែលអាចនាំមកនូវសិរីសួស្តីដល់ខ្លួន? ១. កាត់សក់ថ្ងៃ អាទិត្យ៖ នឹងបានសិរីសួស្តី មានជោគជ័យបានក្សេមក្សាន្ត…




















