
ចុងសប្ដាហ៍ ២៤-២៥ កក្កដា៖ ផ្កាយនាំសំណាងនឹងរះឡើងសារជាថ្មី ដល់អ្នកកើតឆ្នាំ ៣ នេះ
នៅរយៈពេល ២ ថ្ងៃនៃចុងសប្តាហ៍នេះ ២៤-២៥ កក្កដា សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានផ្កាយនាំសំណាងរះឡើងសារជាថ្មីមកក្នុងជីវិត នាំឲ្យពួកគេជួបរឿងល្អ ពោលជារាសីឡើងខ្ពស់ត្រដែតធៀបនឹងឆ្នាំដទៃទៀត។ អ្នកកើតឆ្នាំរោង (នាគ) បញ្ហានានាកន្លងមក សម្រាប់អ្នកកើតឆ្នាំនាគ នឹងត្រូវបានដោះស្រាយរួចរាល់ត្រឹមចុងសប្តាហ៍នេះ។ ផ្នែកខ្លះក៏អរគុណចំពោះការខិតខំ និងភាពជឿជាក់របស់សាមីខ្លួនផ្ទាល់ ហើយផ្នែកខ្លះទៀតក៏ដោយសារតែសំណាងធ្លាក់ពីលើមេឃ ដល់អ្នកកើតឆ្នាំរោងជាពិសេស។ អំណោយផលនៃសក្តានុពលផ្នែកទ្រព្យ នឹងរំលេចឡើងនៅចុងសប្តាហ៍នេះសម្រាប់អ្នក ហើយត្រូវឆ្លៀតឱកាសនេះចាប់យកវាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ រីឯជីវិតស្នេហាក៏ទទួលបានភាពកក់ក្តៅខ្លាំងដែរ ពោលក្នុងគ្រួសារនឹងមានរឿងរីករាយច្រើន។ អ្នកកើតឆ្នាំឆ្លូវ (គោ) អ្វីៗហាក់ដូចការរំពឹងទុក គឺដំណើរការគ្រប់យ៉ាងនឹងរលូនតាមដែលចិត្តចង់បានសម្រាប់អ្នកកើតឆ្នាំឆ្លូវនៅចុងសប្តាហ៍នេះ។ រយៈពេល ២ ថ្ងៃចុងក្រោយនេះ…




















