
រាល់ថ្ងៃអ្វីដែលធ្វើឲ្យអ្នក មានសេចក្តីសុខ? រើសវាលស្មៅមួយណាដែលអ្នកចង់ទៅបំផុត ដើម្បីដឹងពីចិត្តខ្លួនឯង
សូមស្រមៃថា អ្នកកំពុងសម្រាកយ៉ាងមានក្តីសុខនៅលើវាលស្មៅ បន្ទាប់មកជ្រើសរើសវាលស្មៅ ១ ដែលអ្នកគិតថាវាទាក់ទាញអ្នកបំផុត ហើយទៅមើលចម្លើយរបស់អ្នកនៅខាងក្រោម ។ ១. អ្នកមានក្តីសុខជាមួយក្តីសុបិន និងការពិត អ្នកអាចមានសេចក្តីសុខងាយៗ ជាមួយអ្វីដែលខ្លួនមាន ហើយអ្នកតែងតែមានអារម្មណ៍រីករាយគ្រប់ពេលវេលា ដោយមិនយកខ្លួនទៅប្រៀបធៀបនឹងនរណាឡើយ ។ អ្នកមានអំណាចនៃការបង្កើតកំលាំងចិត្តសម្រាប់ខ្លួនឯង ហើយជឿជាក់ថាជារៀងរាល់ថ្ងៃ អាចជាថ្ងៃពិសេសសម្រាប់អ្នក ។ ទន្ទឹមនឹងនោះ អ្នកក៏មានទំនោរមិនសូវជាចូលចិត្ត មនុស្សដែលចូលចិត្តដ្រាម៉ា ត្អូញត្អែរប៉ុន្មានទេ អ្នកតែងតែព្យាយាមនៅឱ្យឆ្ងាយពីមនុស្សប្រភេទនោះ ។ ហើយទោះបីជាអ្នកពូកែស្រមៃក៏ពិត ប៉ុន្តែអ្នកនៅតែស្ថិតនៅក្នុងពិភពពិត ដូច្នេះគ្រាន់តែមានក្តីសុបិន្ត ក៏អ្នកអាចធ្វើឲ្យអ្នកមានសេចក្ដីសុខដែរ ។ ២. អ្នកមានសេចក្តីសុខជាមួយសិល្បៈ…




















