
ធ្លាក់ថង់ទ្រព្យមកហើយ ២៣-២៩ ឧសភា អ្នកកើតឆ្នាំទាំង ៣ ចាំទទួលយកផង
ចូលដល់ថ្ងៃទី ២៣ ដល់ ២៩ ឧសភា ខាងមុខ ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម តាមហោរាសាស្រ្តបានដំណាលមកថា នឹងអាចផ្លាស់ប្តូរជោគវាសនា ១៨០ ដឺក្រេ ដោយពីក្រ អាចក្លាយជាមាន ពីមធ្យម មួយរំពេចអាចក្លាយជាមានផុតលេខក៏ថាបាន ជារួមថង់ទ្រព្យគឺបានធ្លាក់មកហើយ៖ អ្នកកើតឆ្នាំរោង – នាគ នៅសប្តាហ៍ថ្មីនេះ លុយនឹងហូរចូលហោប៉ៅអ្នកកើតឆ្នាំរោងច្រើនដូចទឹកបាក់ទំនប់ ហើយជោគវាសនារបស់ពួកគេ ក៏នឹងទទួលបានដំណឹងល្អច្រើនដែលនឹងលេចចេញមកជាបន្តបន្ទាប់។ ដូច្នេះអ្នកត្រូវតែខិតខំចាប់យកឱកាសទាំងនោះឲ្យបានល្អផង។ នៅក្នុងកិច្ចការងារ ការរកស៊ី មិនមានអ្វីដែលត្រូវព្រួយបារម្ភច្រើនឡើយ ព្រោះអ្នកនឹងទទួលបានទំនុកចិត្តពីអតិថិជនបន្ថែមទៀត ហើយរាល់បញ្ហាដែលជួបប្រទះ ក៏នឹងអាចដោះស្រាយបានយ៉ាងឆាប់រហ័ស។…




















