Elon Musk ប្រឈមការទាមទារសំណងពីការបំពារបំពានលើអ្នកបម្រើក្នុងយន្តហោះ អំឡុងពេលម៉ាស្សា

New Copy
ការផ្សាយពាណិជ្ជកម្ម

នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានបដិសេធការទាមទារសំណងលើការរបំពារបំពានផ្លូវភេទលើអតីតអ្នកបម្រើការលើយន្តហោះ ដែលក្រុមហ៊ុនបានរាយការណ៍ថាបានបង់ប្រាក់ចំនួន ២៥០០០០ ដុល្លារជាផ្នែកមួយនៃកិច្ចព្រមព្រៀងបញ្ចប់បទចោទប្រកាន់នៅឆ្នាំ ២០១៨ ។

បើយោងតាម Business Insider៖ “អតីតអ្នកបម្រើការលើយន្តហោះម្នាក់នេះធ្វើការនៅក្នុងក្រុមនាវិកសម្រាប់យន្តហោះក្រុមហ៊ុន SpaceX’s corporate jet។ នាងបានចោទប្រកាន់ Musk ពីបទបង្ហាញប្រដាប់ភេទរបស់គាត់ឱ្យនាង អង្អែលជើងរបស់នាងដោយមិនមានការយល់ព្រម និងផ្តល់ជាប្រាក់ឱ្យនាងជាថ្នូរនឹងការម៉ាស្សាបែបស្រើបស្រាល។”

ការផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសមួយដែលបានចុះហត្ថលេខាដោយមិត្តរបស់អតីតអ្នកបម្រើការលើយន្តហោះបានរៀបរាប់លម្អិតអំពីឧប្បត្តិហេតុនេះ ដែលបានឡើងក្នុងឆ្នាំ ២០១៦ ។ ការឆ្លើយឆ្លងតាមអ៊ីមែល និងកំណត់ត្រាផ្សេងទៀតដែលមិត្តភ័ក្តិបានផ្តល់ឱ្យ Business Insider បានផ្តល់ពត៌មានអះអាងបន្ថែមពីបញ្ហានេះ។

ជនរងគ្រោះបានប្រាប់មិត្តរបស់នាងថា SpaceX បានលើកទឹកចិត្តនាងឱ្យមានអាជ្ញាប័ណ្ណជាអ្នកម៉ាស្សា ដូច្នេះនាងអាចម៉ាស្សាឲ្យ Musk បាន។ នាងបាននិយាយថា Musk បានសុំនាងរួមដំណេក ក្នុងអំឡុងពេលម៉ាស្សាមួយ។

ការផ្សាយពាណិជ្ជកម្ម
_124354746_tv075615652
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Musk បានសរសេរនៅលើ Twitter ថា៖ “ប្រសិនបើខ្ញុំត្រូវបានភ្ជាប់នឹងការបៀតបៀនផ្លូវភេទ នេះទំនងជាមិនមែនជាលើកទីមួយទេក្នុងអាជីពការងារយៈពេល ៣០ ឆ្នាំរបស់ខ្ញុំនេះ”។

នាយកប្រតិបត្តិ SpaceX បានស្នើសុំពេលវេលាបន្ថែមទៀតដើម្បីឆ្លើយតប ហើយខណៈ Business Insider បានផ្តល់ឱ្យគាត់នូវពេលវេលាបន្ថែមទៀត គាត់មិនបានឆ្លើយតបតាមម៉ោងកំណត់របស់សារព័ត៌មាននោះទេ។ លោក Christopher Cardaci អនុប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន SpaceX បានប្រាប់ថា “ខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀងទូទាត់ណាមួយឡើយ”។

ការផ្សាយពាណិជ្ជកម្ម

SpaceX មិនបានឆ្លើយតបភ្លាមៗចំពោះសំណើ បន្ទាប់ពីប៉ុន្មានម៉ោងក្រោយមានការលើកឡើងនៅក្នុង FOX Business នោះទេ។

ប៉ុន្តែ Musk បានធ្វើការបង្ហាញជំហរលើរឿងនេះនៅលើ Twitter របស់គាត់ ដោយនិយាយថាការវាយប្រហារប្រឆាំងនឹងគាត់គួរតែត្រូវបានចាត់ទុកថាជារឿងនយោបាយ។

ការផ្សាយពាណិជ្ជកម្ម

នាយកប្រតិបត្តិ SpaceX បានសរសេរថា “ការវាយប្រហារប្រឆាំងនឹងខ្ញុំគួរតែត្រូវបានមើលឃើញថាជារឿងនយោបាយ – នេះគឺជាប្រឌិតរឿងរបស់ពួកគេ (គួរឱ្យស្អប់ខ្ពើម) ប៉ុន្តែគ្មានអ្វីនឹងរារាំងខ្ញុំពីការប្រឹងប្រែងដើម្បីអនាគតដ៏ល្អខាងមុខ និងវាសិទ្ធិរបស់អ្នកក្នុងការបញ្ចេញមតិ” ។

នៅលើ Twitter លោក Musk បានសរសេរថា “សម្រាប់ការចោទប្រកាន់ព្រៃផ្សៃបែបនេះគឺមិនពិតឡើយ”។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ https://www.foxbusiness.com/business-leaders/elon-musk-sexual-assault-spacex-flight-attendant-massage

ការផ្សាយពាណិជ្ជកម្ម