របើកក្រក្នុងរយៈ៣ខែខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោម នឹងមានឱកាសរកលុយបានច្រើន សំណាងក៏ធំ ធ្វើអ្វីក៏ជោគជ័យ ថែមទាំងមានក្ដីសុខ សុភមង្គលច្រើនថែមទៀតផង។
១. ឆ្នាំខាល «ខ្លា»

មនុស្សដែលកើតឆ្នាំខ្លា ច្រើនតែមានភាពវៃឆ្លាត និងមានទេពកោសល្យខ្ពស់។ ពួកគេមានចិត្តបត់បែន និងពូកែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ។ ប្រសិនបើនាងជាស្ត្រីនោះធម្មជាតិរបស់នាងគឺខ្លាំង។
អ្នកដែលកើតក្នុងឆ្នាំខ្លា មានភាពរស់រវើក និងរឹងមាំក្នុងសង្គម ដូច្នេះហើយនៅពេលដែលជួបការលំបាក តែងតែប្រឈមមុខនឹងពួកគេដោយចិត្តស្ងប់។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពួកគេមានអារម្មណ៍រំជើបរំជួលខ្លាំងពេក ហើយងាយជម្រុញអារម្មណ៍របស់ពួកគេឡើង ធ្វើឱ្យពួកគេងាយនឹងប្រមាថដល់អ្នកដទៃ។ ប្រសិនបើអ្នកណាម្នាក់ផ្តល់ទស្សនៈផ្ទុយគ្នា សញ្ញារាសីចក្រនេះងាយនឹងមានជម្លោះ វិវាទ និងភាពមិនចុះសម្រុងគ្នា។
យូរៗទៅមនុស្សដែលកើតក្នុងឆ្នាំខ្លានឹងកាន់តែមានភាពចាស់ទុំ។ ពួកគេផ្លាស់ប្តូរអារម្មណ៍បន្តិចម្តងៗ ហើយដឹងពីរបៀបគ្រប់គ្រងអារម្មណ៍របស់ពួកគេ។ ក្នុងរយៈពេល២ខែខាងមុខនេះ ខ្លានឹងត្រូវបានគាំទ្រដោយអស់ពីចិត្តដោយ ទេវតាទ្រព្យ។ រាល់ឱកាសដែល ខ្លាចាប់យក នឹងជួយឱ្យពួកគេអាចរកលុយបានច្រើន។
២. ឆ្នាំជូត «កណ្ដុរ»

មនុស្សដែលកាន់កណ្ដុរ គឺជាមនុស្សឆ្លាត និងមានប្រាជ្ញា។ ពួកគេជាមនុស្សដែលមានទេពកោសល្យ និងសមត្ថភាព។ ក្រៅពីនេះឆ្នាំជូត ក៏ល្អក្នុងការទំនាក់ទំនងរវាងគ្នានឹងគ្នា ចេះរាប់អានអ្នកដទៃបានល្អ។ ដូច្នេះទំនាក់ទំនងរបស់កណ្ដុរ អាចនិយាយបានថា ល្អគួរសម។
ចំពោះមិត្តភ័ក្តិរបស់គាត់ កណ្តុរជាមនុស្សស្មោះត្រង់ មិនដែលធ្វើបាបអ្នកណាឡើយ។ ដោយសារតែទំនាក់ទំនងមិត្តភាពក៏នាំសំណាងល្អជាច្រើនដល់សត្វកណ្តុរ។
ក្នុងពេលដ៏ខ្លីខាងមុខនេះ កណ្ដុរនឹងជួបអ្នកមានបុណ្យ ដូច្នេះមានឱកាសរកលុយបានច្រើន។ រាសីនេះពោរពេញដោយលាភសំណាងមិនខ្វះលុយកាក់ ហើយមានលាភចូលគ្រប់កិច្ចការ។ ប្រសិនបើអ្នកធ្វើអាជីវកម្ម អ្នកក៏អាចឈ្នះកិច្ចសន្យាធំដែលនាំមកនូវប្រាក់រាប់ពាន់លានដុល្លារ។
៣. ឆ្នាំមមែ «ពពែ»

ឆ្នាំពពែមានចិត្តល្អស្មោះស្ម័គ្រ មិនញញើតអ្វីទាំងអស់។ សម្រាប់នរណាម្នាក់ ពួកគេមានភាពរួសរាយរាក់ទាក់បំផុត។ ចំណុចពិសេសនៃបុគ្គលិកលក្ខណៈរបស់អ្នកកើតឆ្នាំពពែ គឺចិត្តស្មោះដូចព្រះពោធិសត្វ។ ពួកគេចូលចិត្តធ្វើអំពើល្អ ចូលចិត្តសន្សំគុណធម៌។
ប្រសិនបើនរណាម្នាក់មានបញ្ហា ពពែនឹងបើកដៃយ៉ាងសកម្ម ប្រឹងប្រែងជួយ និងផ្តល់ក្តីស្រឡាញ់ដល់អ្នកដទៃ។ ហេតុនេះទៅណាមកណាក៏មានតែអ្នកស្រឡាញ់ ចូលចិត្តពួកគេគ្រប់ទីកន្លែង។
មិនត្រឹមតែប៉ុណ្ណោះ មេឃខ្ពស់ និងផែនដីក្រាស់ក៏ពេញចិត្តមនុស្សកើត្នឆាំពពែនេះដែរ។ ក្នុងរយៈពេល២ខែខាងមុខនេះ ទោះមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏អាជីវកម្មសត្វនៅតែឡើងដូខ្លែងត្រូវខ្យល់អ៊ីចឹង។ឮ៕
(*)អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok

