ទាយបៀ៖ ចុងខែនេះស្ថានភាពលុយកាក់របស់អ្នកយ៉ាងណាដែរ? មើលទៅចំណូលច្រើនជាងចំណាយ ឬចំណាយច្រើនជាងចំណូល?

ទាយបៀ៖ ចុងខែនេះស្ថានភាពលុយកាក់របស់អ្នកយ៉ាងណាដែរ? មើលទៅចំណូលច្រើនជាងចំណាយ ឬចំណាយច្រើនជាងចំណូល?
ការផ្សាយពាណិជ្ជកម្ម

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងពីស្ថានភាពលុយកាក់របស់អ្នកនៅចុងខែនេះ តើនឹងមានលុយចូលឬត្រូវចំណាយអ្វីទេ?

ទាយបៀ៖ ចុងខែនេះស្ថានភាពលុយកាក់របស់អ្នកយ៉ាងណាដែរ? មើលទៅចំណូលច្រើនជាងចំណាយ ឬចំណាយច្រើនជាងចំណូល?
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

ការផ្សាយពាណិជ្ជកម្ម

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

Picsart_22 05 18_21 41 55 170
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចង្កៀងទី1៖ ស្ថានភាពលុយកាក់នៅ​ចុងខែ​នេះ​នឹង​មាន​​គ្រប់គ្រាន់​ល្មមបំពេញ​ឱ្យ​អ្នកមាន​ថាមពលនិង​រឹងមាំ​ ប៉ុន្តែ​អាច​ត្រូវ​ចំណាយ​ប្រាក់​លើព្យាបាល ឬ​អាច​មាន​អ្នក​ចូល​មក​សុំ​ឆក់បុល​បន្តិច តែបើរឿងចាយវាយវិញដូចជាមិនសូវមានទេ ក្នុងខែនេះអ្នកចង់សន្សំលុយយកទុកធ្វើដើមរកស៊ីច្រើនជាង ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 05 18_21 43 21 134
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចង្កៀងទី2៖ ស្ថានភាពលុយកាក់​ក្នុង​ខែ​នេះ​ចាត់​ទុក​ថា​ល្អគួរសម អាចទទួលបាន​លុយ​​​ពី​បុគ្គលដែលក្មេងជាង ឬ​អាចបានមក​ពី​គ្រួសារ​ញាតិ​សន្តាន​ ខែនេះអ្នកមិន​ខ្វះ​លុយ​ចាយ​ទេ ប៉ុន្តែ​គួរ​ចេះសន្សំ​​ខ្លះ​ទុក​ប្រើ​ពេល​ចាំ​បាច់ សម្រាប់អ្នក​ដែលមានកូនបំណុល​ខ្ចី​លុយ​ ចុងខែនេះអាចមានសង្ឃឹម ។

Picsart_22 05 18_21 44 01 587
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចង្កៀងទី3៖ ស្ថានភាពលុយកាក់ក្នុងខែនេះ អាចនឹងត្រូវមានការប្រយ័ត្នប្រយែងក្នុងការចំណាយបន្តិច ព្រោះអាចនឹងត្រូវចំណាយលើរបស់ដែលអ្នកចង់បាន ឬប្រហែលជាត្រូវចំណាយលុយលើការជួសជុលផ្ទះ ប៉ុន្តែ​មិនមែន​មានន័យ​ថា​គ្មាន​លុយ​ចូល​ទាល់តែសោះទេ មើលទៅអ្នកអាច​ទទួលបានមកពី​ការងារ ឬ​ការធ្វើដំណើរ​ ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ Natia Horoscope/កែសម្រួល៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម