
ខាងក្រោមនេះជាគតិបណ្ឌិត ២០ឃ្លា ដែលអាចនឹងជួយជំរុញឱ្យអ្នកមានក្ដីសុខ សំណាងល្អ ថែមទាំងទទួលបាននូវអ្វីដែលអ្នកចង់បានផងដែរ
គតិបណ្ឌិត ២០ ឃ្លា នឹងជួយអ្នកមានសុភមង្គលច្រើនក្នុងជីវិត មនុស្សជាច្រើនពិបាកនឹងស្វែងរកក្ដីសុខណាស់ ពេលខ្លះ សូម្បីតែខ្លួនមានរបស់ទ្រព្យច្រើនហើយ នៅឡើយតែគ្មានក្ដីសុខទៀត សួរថាហេតុអ្វី? តើអ្វីទៅដែលអាចធ្វើឱ្យមនុស្សអាចមានក្ដីសុខ និងសុភមង្គលក្នុងជីវិត? ជីវិតមនុស្សយើង បើរស់នៅឱ្យសាមញ្ញ ពេញចិត្តនឹងអ្វីដែលខ្លួនឯងមាន រៀនទទួលស្គាល់ការពិត បើកចិត្តឱ្យទូលាយ គំនិតត្រូវតែសុទិដ្ឋិនិយម ធ្វើល្អឱ្យបានច្រើន ប៉ុណ្ណឹងគឺយើងអាចមានក្ដីសុខហើយ។ ខាងក្រោមនេះជាគតិបណ្ឌិត ២០ឃ្លា ដែលអាចនឹងជួយជំរុញឱ្យអ្នកមានក្ដីសុខ សំណាងល្អ ថែមទាំងទទួលបាននូវអ្វីដែលអ្នកចង់បានផងដែរ៖ ១. ជីវិត មិនថាមាន ឬក្រនោះទេ អ្នកត្រូវតែមានចិត្តសប្បុរសចំពោះមនុស្សជុំវិញខ្លួន រស់នៅឱ្យសាមញ្ញ ត្រូវចាំ ការធ្វើល្អ…




















