
ឆ្លាតណាស់! Juve ចង់ថ្ពក់យកកូនក្រុមថ្លៃបំផុតរបស់ Barca ម្នាក់ ដោយមិនបាច់ចាយលុយ
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេទទួលស្គាល់ថា ជាក្លឹបនៅតំបន់អឺរ៉ុបមួយដែលមានយុទ្ធសាស្រ្តឈ្លាសវៃក្នុងការប្រមូលផ្តុំយកបានតារាឆ្នើមកំពូលៗ ដោយមិនបាច់ចាយលុយ នោះគឺចរចាយកពួកគេពេលផុតកុងត្រា ហើយហ៊ានឲ្យថ្លៃពលកម្មខ្ពស់។ ដោយឡែកថ្មីៗនេះ បើតាមសារព័ត៌មាន Calciomercato ចុះផ្សាយថា ក្លឹបមានមូលដ្ឋានក្នុងទីក្រុង Turin កំពុងរៀបអន្ទាក់ថ្មី ក្នុងការថ្ពក់យកតារាឆ្នើមរបស់ Barcelona នោះគឺ Ousmane Dembele ជាខ្សែប្រយុទ្ធស្លាប ដែលសេសសល់សុពលភាពកុងត្រាត្រឹមចុងខែមិថុនា ឆ្នាំ ២០២២។ ប្រភពបានឲ្យដឹងថា Juventus មិនចង់ប្រើប្រាស់លុយលើការចរចានេះទេ ពោលស៊ូទុកលុយប៉ះប៉ូវឲ្យថ្លៃពលកម្មសម្រាប់កីឡាករបារាំងឲ្យកប់ពពកវិញ។ តារាឆ្នើមវ័យ ២៤ ឆ្នាំ ក៏មិនទាន់លឺតម្រុយវិជ្ជមានអំពីការបន្តកុងត្រាថ្មីដូចគ្នា អ៊ីចឹងមានភាគរយខ្ពស់…




















