កីទ្បាក្រៅស្រុក

កីឡាករ Man Utd ទាំង​អស់​លែង​ហ៊ាន​លូក​របស់​នេះ​លើ​តុ ក្រោយ​មើល​ចាន​បាយ Ronaldo
កីទ្បា

កីឡាករ Man Utd ទាំង​អស់​លែង​ហ៊ាន​លូក​របស់​នេះ​លើ​តុ ក្រោយ​មើល​ចាន​បាយ Ronaldo

តារា​ឆ្នើម Cristiano Ronaldo ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ ពី​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ គឺ​លោក​អនុវត្ត​បាន​យ៉ាង​ល្អ​ខ្ជាប់ខ្ជួន​ហើយ​មិន​ងាយ​មាន​កីឡាករ​ណា​ធ្វើ​បាន​ដូច​លោក​នោះ​ឡើយ។ យ៉ាង​ណា​ការ​មក​ដល់​ Man Utd សារ​នេះ តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ ហាក់​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​មិត្ត​រួម​ទ្រនំ​ជា​ច្រើន​ចំណុច ជាក់ស្តែង​កុំ​ថា​ឡើយ​ តែ​របៀប​នៃ​ការ​ទទួល​ទាន។ តាម​ការ​បញ្ជាក់​ពី​អ្នកចាំទី Lee Grant ​និយាយ​ថា ជា​ធម្មតា​ក្រោយ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​រួច តែងតែ​មាន​ហើយ​កីឡាករ​ខ្លះ​លូក​នំនែក​របស់​នេះ របស់​នោះ ដែល​ជា​អាហារ​សម្រន់ ហើយ​មិន​សូវ​ល្អ​សម្រាប់​សុខភាព​ឡើយ។ តែ​ក្រោយ​ពេល CR7 មក​ដល់ របៀប​នៃ​ការ​ទទួល​ទាន​គឺ​ខុស​ពី​ពេល​មុន ពោល​កីឡាករ​នៅ​តុ​មូល​ទាំង​អស់ លែង​ហ៊ាន​លូក​វា​ត​ទៅ​ទៀត​ហើយ។ ប្រាប់​ទៅ​កាន់…

អុញ! ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់​បាត់​ឈ្មោះ ពី​បញ្ជី​កីឡាករ Man Utd ទៅ​លេង​នៅ UCL
កីទ្បា

អុញ! ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់​បាត់​ឈ្មោះ ពី​បញ្ជី​កីឡាករ Man Utd ទៅ​លេង​នៅ UCL

នៅ​យប់​ថ្ងៃ​អង្គារ វេលា​ម៉ោង ១១:៤៥ នាទី ក្រុម​បិសាច​ក្រហម នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វីស ដើម្បី​ចូល​ជួប​ក្រុម Young Boys នៅ​ការ​ប្រកួត​ជុំ​ទី ១ សម្រាប់​ព្រឹត្តិការណ៍ UEFA Champions League វគ្គ​ចែក​ពូល ឬ ៣២ ក្រុម។ យ៉ាង​ណា​តាម​រយៈ​ការ​ប្រកាស​នៅ​បញ្ជី​ឈ្មោះ​ទាំង ២២ រូប នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ យើង​ឃើញ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ពុំ​បាន​ដាក់​ខ្សែ​ប្រយុទ្ធ​សំខាន់ Edinson Cavani នោះ​ទេ។…

Ronaldo ថា​កីឡាករ Man Utd ទាំងអស់​មាន​សក្ដានុពលខ្លាំង តែ​ត្រូវ​តែ​បង្កើតចំណុចល្អមួយ​នេះ​ទើប​អាច​លើក​ពាន
កីទ្បា

Ronaldo ថា​កីឡាករ Man Utd ទាំងអស់​មាន​សក្ដានុពលខ្លាំង តែ​ត្រូវ​តែ​បង្កើតចំណុចល្អមួយ​នេះ​ទើប​អាច​លើក​ពាន

Cristiano Ronaldo បានប្រាប់ MUTV បន្ទាប់ពីជ័យជម្នះ Newcastle ៤ទល់១ ថា“ ដូចដែលខ្ញុំបានប្រាប់អ្នកពីមុន យើងមានសក្តានុពលធំ” ។ “ យើងមានកីឡាករដ៏អស្ចារ្យ គ្រូបង្វឹកល្អ ក្រុមដ៏ល្អ តែយើងត្រូវពង្រឹងស្មារតីដើម្បីឈ្នះ Premier League និងសូម្បីតែ Champions League ។ “ ដូច្នេះខ្ញុំនៅទីនេះដើម្បីជួយក្រុម។ ខ្ញុំគិតថាយើងមាន ១១ នាក់ដែលកំពុងលេង និងអ្នកដែលលេងជាកីឡាករបម្រុងដែលអាចជួយបាន។ យើងមានក្រុមល្អដូចដែលខ្ញុំបានប្រាប់អ្នកហើយ ស្មារតីនៅទីនោះ”។ បន្ទាប់ពីការមកដល់របស់ Cristiano…

Koeman៖“ Laporta និយាយច្រើនពេកកាលពីសប្តាហ៍មុន។ អរគុណខ្ញុំទៅ! ក្លឹបមានអនាគតហើយ
កីទ្បា

Koeman៖“ Laporta និយាយច្រើនពេកកាលពីសប្តាហ៍មុន។ អរគុណខ្ញុំទៅ! ក្លឹបមានអនាគតហើយ

ក្នុងកំឡុងពេលសំភាសន៍ថ្មីៗនេះជាមួយកាសែត NOS លោក Ronald Koeman ត្រូវបានសួរថាតើទំនាក់ទំនងរបស់គាត់ជាមួយប្រធានក្លឹប Barcelona លោក Joan Laporta មានភាពប្រសើរឡើងទេ។ លោកឆ្លើយថា៖ “ វាមានភាពប្រសើរឡើងបន្តិច ប៉ុន្តែ … នៅពេលដែលអ្នកអនុញ្ញាតឱ្យអ្វីៗកើតឡើងបន្តិចម្ដងៗ ក្នុងនាមជាក្លឹបមួយហើយមិនច្បាស់អំពីអនាគតរបស់គ្រូបង្វឹកនោះ អ្នកនឹងទទួលបានការរំពឹងទុក ហើយប្រសិនបើអ្នកជាអ្នកដែលជាគ្រូបង្វឹកនោះ នេះមិនមែនជាករណីល្អទេ”។ “ កាលពីសប្តាហ៍មុនក៏មានអ្វីមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផងដែរដែលខ្ញុំគិតថាមិនត្រឹមត្រូវ។ នោះជាថ្មីម្តងទៀតបង្ហាញថា គ្រូបង្វឹកមិនមានថាមពលពេញលេញទេ។ “គាត់ (Laporta) និយាយច្រើនពេក។ វាអាចជាការ​និយាយតាមគំនិតដោយ​ខ្លួនឯង។ ខ្ញុំចូលចិត្ត នៅពេលដែលប្រធានក្លិបប្តេជ្ញាចិត្ត ហើយថែមទាំងសួរសំណួរទៀត​ថា…

ឃើញ​លេង​ឲ្យ​ជម្រើស​ជាតិ​ល្អ ក្លឹប​ Man City សម្លឹង​ឃើញ​គោលដៅ​រួម​លីគ​មួយ​រូប​ទៀត​ហើយ
កីទ្បា

ឃើញ​លេង​ឲ្យ​ជម្រើស​ជាតិ​ល្អ ក្លឹប​ Man City សម្លឹង​ឃើញ​គោលដៅ​រួម​លីគ​មួយ​រូប​ទៀត​ហើយ

ក្លឹប​មេឃ​ខៀវ Manchester City ​កំពុង​ស្វះស្វែង​ក្នុង​ការ​ស្វែងរក​អ្នក​ថ្មី​មក​ជំនួស​តំណែង Fernandinho ដែល​គេ​ត្រៀម​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល ២០២១/២២ ពោល​វា​នឹង​ក្លាយ​ជា​ការ​ចន្លោះ​ប្រហោង​តំណែង​បម្រើ​ដ៏​សំខាន់​មួយ​ប្រចាំ​ក្រុម។ លោក Pep Guardiola ជា​អ្នក​ចាត់ការ បាន​មើល​ឃើញ​គោលដៅ​មួយ​ចំនួន​រួច​មក​ហើយ តួ​យ៉ាង​ដូច​ជា Declan Rice របស់​ក្លឹប West Ham United និង Jude Bellingham របស់​ក្លឹប Borussia Dortmund ដល់​ឥឡូវ​បន្ថែម​គោលដៅ​ថ្មី​មួយ​ទៀត​គឺ Kalvin Phillips របស់​ក្លឹប Leeds United។…

ឃើញ​លេង​ល្អ ក្លឹប Juventus ស្រាប់​តែ​ចាប់​ចិត្ត​លើ​មិត្ត​រួម​ក្រុម​ថ្មី​របស់ Ronaldo ម្នាក់
កីទ្បា

ឃើញ​លេង​ល្អ ក្លឹប Juventus ស្រាប់​តែ​ចាប់​ចិត្ត​លើ​មិត្ត​រួម​ក្រុម​ថ្មី​របស់ Ronaldo ម្នាក់

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​កាន់​ឆ្នាំ​នៅ Old Trafford ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​របស់​អតីត​កីឡាករ​ខ្លួន Cristiano Ronaldo ដោយ​ចង់​ចរចា​នាំ​យក​គេ​មក​ទីក្រុង Turin នា​ឆ្នាំ ២០២២។ នោះ​គឺ​អ្នកចាំទី David de Gea ដែល​រយៈ​ពេល​ចុង​ក្រោយ គេ​ក៏​មាន​ការ​ប្រជែង​ខ្ពស់​នៅ​តំណែង​ដៃ​ទី​មួយ​ជាមួយ​នឹង Dean Henderson ជា​ពិសេស​គឺ​រដូវ​កាល​មុន ទើប​តែ​រដូវ​កាល​ថ្មី ២០២១/២២ នេះ​ទេ ដែល​កីឡាករ​វ័យ ៣០ ឆ្នាំ អាច​ទទួល​បាន​ឱកាស​ជាប់លាប់​ជាង​មុន។ យ៉ាង​ណា​គេ​ឃើញ​ថា សមត្ថភាព​របស់ de…

Klopp ថា​ភ្ញាក់ផ្អើល​រឿង​នេះ អំពី​វិល​ត្រលប់​របស់ Cristiano Ronaldo
កីទ្បា

Klopp ថា​ភ្ញាក់ផ្អើល​រឿង​នេះ អំពី​វិល​ត្រលប់​របស់ Cristiano Ronaldo

ការ​តតាំង​រវាង Man Utd និង Liverpool នៅ​រដូវ​កាល​ថ្មី ២០២១/២២ ដែល​ជើង​ទី ១ នៅ Old Trafford ត្រូវ​លេង​នៅ​ថ្ងៃ​ទី ២៤ ​តុលា​ខាង​មុខ សម្រាប់​ក្រុម​លោក Jurgen Klopp នឹង​ត្រូវ​បន្ថែម​សម្ពាធ​មួយ​កម្រិត​ទៀត ក្រោយ​ពី United យក​បាន​ប្រយុទ្ធ​ថ្មី ជា​តារា​ឆ្នើម Cristiano Ronaldo។ សម្រាប់​ការ​ត្រលប់​មក Old Trafford សារ​នេះ លោក Klopp ថា​មិន​ជា​មាន​អ្វី​ថ្មី​ត្រង់​រឿង​ហ្នឹង​ទេ…

Gary Neville ថា​ឆ្លង​កាត់ ៤ ជុំ​ដំបូង​នេះ ខ្លួន​មើល​ឃើញ​ក្លឹប​មួយ​ពិត​ជា​ពិបាក​បញ្ឈប់
កីទ្បា

Gary Neville ថា​ឆ្លង​កាត់ ៤ ជុំ​ដំបូង​នេះ ខ្លួន​មើល​ឃើញ​ក្លឹប​មួយ​ពិត​ជា​ពិបាក​បញ្ឈប់

អតីត​ជើង​ចាស់​លោក Gary Neville បាន​បង្ហាញ​ការ​យល់​ឃើញ ពី​ឈ្មោះ​ក្លឹប​មួយ​នៅ Premier League ដែល​យល់​ឃើញ​ថា ពិត​ជា​ពិបាក​នឹង​បញ្ឈប់ ពោល​គិត​ថា​ពួក​គេ​មាន​សង្ឃឹម​អាច​ឈ្នះ​ពាន​រង្វាន់​ច្រើន​នៅ​រដូវ​កាល​នេះ តែ​មិនមែន​ជា​ Man Utd។ ផ្ទុយ​ទៅ​វិញ​នោះ​គឺ Chelsea ដែល ៤ ជុំ​ដំបូង​ឈ្នះ ៣ ស្មើ ១ ហើយ​ស្មើ​នោះ​លេង​ស្មើ Liverpool ជា​ក្រុម​ខ្លាំង។ បច្ចុប្បន្ន​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel មាន ១០ ពិន្ទុ​ឈរ​កំពូល​តារាង ស្មើ​កម្រិត​របស់ Liverpool…

អត់​ទុក​យូរ​ទេ! តែ​ជាង ៣ ខែ​ទៀត R.Madrid បើក​ភ្លើង​ខៀវ លក់​កីឡាករ​ថ្លៃ​បំផុត​រូប​នេះ​ចេញ​ហើយ
កីទ្បា

អត់​ទុក​យូរ​ទេ! តែ​ជាង ៣ ខែ​ទៀត R.Madrid បើក​ភ្លើង​ខៀវ លក់​កីឡាករ​ថ្លៃ​បំផុត​រូប​នេះ​ចេញ​ហើយ

ក្លឹប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​បើក​ភ្លើង​ខៀវ​ស្តាប់​សំណើ​ពី​បណ្តា​ក្លឹប​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ Eden Hazard របស់​ខ្លួន នៅ​កំឡុង​ខែ​មករា ឆ្នាំ ២០២២ ខាង​មុខ ឬ​ជា​ទីផ្សារ​ដោះដូរ​រដូវ​រងា។ ការ​គ្រោង​ផ្ទេរ​ចេញ Hazard សម្រាប់​ស្តេច​ស​មាន​បំណង​ចង់​ប្រមូល​លុយ​ទុក​ទូទាត់​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​ឲ្យ​គោលដៅ​ថ្មី គឺ Kylian Mbappe ដែល​ក្លឹប​អាច​ជា​នឹង​យក​បាន​នៅ​បញ្ចប់​រដូវ​កាល​នេះ។ បើ​តាម​សារព័ត៌មាន todofichajes បាន​ឲ្យ​ដឹង​ថា ​ក្រុម​ដឹកនាំ​ដោយ​លោក Carlo Ancelotti មាន​ចេតនា​ចង់​លក់ Hazard ដើម្បី​ទុក​ចន្លោះ​នៃ​ការ​មក​ដល់​របស់​យុវជន​ធ្លាប់​លើក​ពាន World Cup ជាមួយ​បារាំង…

Gabriel ថា​ខ្សែ​ប្រយុទ្ធ​នៅ PL ២ រូប​នេះ នឹង​អាច​រក​បាន​ ២៨ គ្រាប់/រដូវ​កាល​យ៉ាង​ធូរ
កីទ្បា

Gabriel ថា​ខ្សែ​ប្រយុទ្ធ​នៅ PL ២ រូប​នេះ នឹង​អាច​រក​បាន​ ២៨ គ្រាប់/រដូវ​កាល​យ៉ាង​ធូរ

អតីត​ជើង​ចាស់​នៅ​ក្លឹប Aston Villa លោក Gabriel Agbonlahor បាន​បង្ហាញ​ការ​យល់​ឃើញ​ថា តារា​ឆ្នើម​នៅ Premier League ២ រូប ដែល​អាច​រក​បាន​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់ ២៨ គ្រាប់​នៅ​រដូវ​កាល​នេះ ហើយ​ថា​អ្នក​ទាំង​ពីរ​នោះ​ហើយ​ជា​អ្នក​ប្រជែង​ពាន​រង្វាន់​ស្បែក​ជើង​មាស​ពិត​ប្រាកដ។ ប្រាប់​ទៅ talkSPORT លោក Gabriel និយាយ​ដល់​ឈ្មោះ Romelu Lukaku របស់​ក្លឹប​តោ​ខៀវ Chelsea និង Cristiano Ronaldo របស់​ក្លឹប​បិសាច​ក្រហម Man Utd។ គិត​ត្រឹម​ជុំ​ទី…

គម្លាត​គ្រាប់​បាល់​នៅ PL រយៈ​ពេល​យូរ​បំផុត ឈ្មោះ Ronaldo នៅ​ចាញ់​តែ​ម្នាក់​នេះ​គត់
កីទ្បា

គម្លាត​គ្រាប់​បាល់​នៅ PL រយៈ​ពេល​យូរ​បំផុត ឈ្មោះ Ronaldo នៅ​ចាញ់​តែ​ម្នាក់​នេះ​គត់

Cristiano Ronaldo បាន​សម្រេច ២ គ្រាប់​ម្នាក់​ឯង​នៅ​ការ​ប្រកួត​ទល់ Newcastle United សម្រាប់​ការ​ប្រកួត​ជុំ​ទី ៤ ឲ្យ​ក្លឹប​ថ្មី Man Utd កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ វា​ជា​គ្រាប់​បាល់​ដំបូង​នៅ Premier League សម្រាប់ CR7 បើ​យើង​រាប់​ចាប់​តាំង​ពី​ពេល​ដែល​លោក​ចាកចេញ​នៅ​ឆ្នាំ ២០០៩។ ជា​ការ​ពិត តារា​ឆ្នើម​របស់​ក្លឹប​បិសាច​ក្រហម រក​បាន ១១៨ គ្រាប់​មុន​ផ្ទេរ​ចេញ​ទៅ Real Madrid ហើយ​គ្រាប់​បាល់​ចុង​ក្រោយ​របស់​ខ្លួន​នៅ United សារ​នោះ គឺ​ទល់ Man…

អ្នកគាំទ្រកាំភ្លើងធំម្នាក់​បើក​ទូរស័ព្ទមើល​ការ​ប្រកួតរបស់ Man Utd ពេល​កំពុង​អង្គុយមើល Arsenal
កីទ្បា

អ្នកគាំទ្រកាំភ្លើងធំម្នាក់​បើក​ទូរស័ព្ទមើល​ការ​ប្រកួតរបស់ Man Utd ពេល​កំពុង​អង្គុយមើល Arsenal

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Norwich City ១-០ នៅឯកីឡដ្ឋាន Emirates ប៉ុន្តែអ្នកគាំទ្រម្នាក់ច្បាស់ជាមានរឿងធំនៅក្នុងចិត្តរបស់គាត់។ នៅក្នុងវីដេអូឃ្លីបមួយដែលបានសាយភាយពេញបណ្ដាញសង្គម អ្នកគាំទ្រក្រុម Arsenal ត្រូវបានគេប្រទះឃើញកំពុងមើលក្រុម Manchester United យកឈ្នះក្រុម Newcastle ក្នុងលទ្ធផល ៤-១ ។ នេះ​មានន័យថា ការត្រឡប់​មក​វិញ​របស់ Cristiano Ronaldo មិនត្រឹមតែសាយភាយនៅតំបន់ពណ៌ក្រហមរបស់ Manchester ទេ តែវាបានរីករាលដាលដល់​ទីក្រុង​ឡុង​ដ៍ផងដែរ ។ បច្ចុប្បន្នក្រុមកាំភ្លើងធំកំពុងឈរនៅលេខ ១៦ កាន់៣ពិន្ទុក្នុងដៃ…

Tuchel ឆ្លើយ​តប​បែប​ណា ក្រោយ​គេ​ថា Lukaku នឹង​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង Ronaldo?
កីទ្បា

Tuchel ឆ្លើយ​តប​បែប​ណា ក្រោយ​គេ​ថា Lukaku នឹង​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង Ronaldo?

ក្លឹប​តោ​ខៀវ Chelsea បាន​យក​ឈ្នះ ៣-០ ទៅ​លើ Aston Villa ហើយ​ម៉ាស៊ីន​បញ្ចប់​ទី​ថ្មី Romelu Lukaku ក៏​អាច​រក​បាន ២ គ្រាប់​ផង​ដែរ វា​ជួន​ពេល​ដែល Cristiano Ronaldo រក​បាន​ ២ គ្រាប់​ដូច​គ្នា​ឲ្យ Man Utd យក​ឈ្នះ​ទៅ​លើ Newcastle នៅ​យប់​តែ​មួយ។ ក្រោយ​ចប់​ការ​ប្រកួត លោក Thomas Tuchel ជា​អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​អំពី​ស្ថានភាព​ក្លឹប ក៏​ដូច​ជា​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​គេ​លើក​ឡើង​ថា…

គ្រប់​គ្នា​សាទរ Ronaldo ចម្លែក​អី​ស្រីៗ​មួយ​ក្រុម ជួយ​យន្តហោះ​លើក​បដា​មាន​ពាក្យ​ផ្លែផ្កា​ចំៗ
កីទ្បា

គ្រប់​គ្នា​សាទរ Ronaldo ចម្លែក​អី​ស្រីៗ​មួយ​ក្រុម ជួយ​យន្តហោះ​លើក​បដា​មាន​ពាក្យ​ផ្លែផ្កា​ចំៗ

នៅ​ឯ​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ តារា​ឆ្នើម Cristiano Ronaldo បាន​ទទួល​ការ​សាទរ​ជា​ខ្លាំង ជុំវិញ​វត្តមាន​នៃ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ២ របស់​លោក​នៅ​ក្លឹប​ Man Utd ហើយ​ជា​ពិសេស​គឺ​ការ​រក​បាន​គ្រាប់​បាល់​ដល់​ទៅ ២ គ្រាប់​នៅ​ប្រកួត​បើក​ឆាក។ យ៉ាង​ណា​មិញ មិន​សុទ្ធ​តែ​គ្រប់​គ្នា​រីករាយ​ជាមួយ​កីឡាករ​ព័រទុយហ្គាល់​នោះ​ទេ ជាក់ស្តែង​កាល​ពី​យប់​មិញ​ក្រុម​ស្រ្តី​និយម​មួយ​ក្រុម​ក៏​បាន​ចាយ​លុយ ជួល​យន្តហោះ​ឲ្យ​លើក​បដា កំឡុង​ការ​ប្រកួត​ទល់ Newcastle ក្រោម​អត្ថន័យ គាំទ្រ​ដល់ Kathryn Mayorga។ Mayorga ជា​អតីត​គ្រូ​បង្រៀន​មួយ​រូប ដែល​ធ្លាប់​ចោទ​ប្រកាន់ Crsitiano Ronaldo ពី​បទ​រំលោភ​សេពសន្ថវៈ​មក​លើ​នាង​កាល​ពី​ឆ្នាំ…

ស្ថិតិ Ronaldo ល្អ​បែប​ណា​ខ្លះ ទើប​បាន​ឈ្នះ MOTM នៅ​ប្រកួត​បើក​ឆាក​ឲ្យ Man Utd?
កីទ្បា

ស្ថិតិ Ronaldo ល្អ​បែប​ណា​ខ្លះ ទើប​បាន​ឈ្នះ MOTM នៅ​ប្រកួត​បើក​ឆាក​ឲ្យ Man Utd?

ប្រកួត​បើក​ឆាក​នៅ​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Man Utd តារា​ឆ្នើម Cristiano Ronaldo ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ ដោយ​លោក​អាច​រក​បាន ២ គ្រាប់​ម្នាក់​ឯង នៅ​ជ័យជម្នះ ៤-១ ទៅ​លើ​ក្រុម​សារិកា​ព្រៃ Newcastle United។ ក្រោយ​ចប់​ការ​ប្រកួត បើ​ផ្អែក​តាម​ការ​វាយ​តម្លៃ​ពី​គេហទំព័រ WhoScored ​បាន​ជ្រើសរើស​ឈ្មោះ Ronaldo ឲ្យ​ឈ្នះ MOTM មាន ៨,៦ ពិន្ទុ​ខ្ពស់​ជាង​គេ​បង្អស់​ តាម​ពី​ក្រោយ​ដោយ Paul Pogba មាន ៨,១ ពិន្ទុ Bruno…

Real Madrid ចូល​ប្រជែង Chelsea ចង់​បាន​កីឡាករ​ថ្លៃ​បំផុត​លំដាប់​ទី ២ នៅ​តំណែង​មួយ​នេះ
កីទ្បា

Real Madrid ចូល​ប្រជែង Chelsea ចង់​បាន​កីឡាករ​ថ្លៃ​បំផុត​លំដាប់​ទី ២ នៅ​តំណែង​មួយ​នេះ

​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​មាន​បំណង​ចង់​ពង្រឹង​ប្រព័ន្ធ​ការពារ​ តាម​រយៈ​ការ​នាំ​យក​កីឡាករ​ថ្មី​ចូល​មក​បន្ថែម​ទៀត ក្រោយ​ពី​ការ​បាត់បង់​តារា​ឆ្នើម​ដល់​ទៅ ២ រូប​នៅ​រដូវ​ក្តៅ មាន Raphael Varane និង Sergio Ramos។ ដ្បិត​យក​បាន David Alaba តែ​ក្រុម​ដឹកនាំ​ដោយ​លោក Carlo Ancelotti ក៏​នៅ​តែ​យល់​ឃើញ​ថា មាន​ចន្លោះ​ប្រហោង​សម្រាប់​តំបន់​ការពារ ដូច្នេះ​ក៏​បាន​សម្លឹង​ទៅ​លើ​កីឡាករ​របស់​ Juventus មួយ​រូប​បន្ថែម​ទៀត នោះ​គឺ Matthijs de Ligt។ បើ​តាម​សារព័ត៌មាន Calciomercato…

Pjanic ថា​សូម្បី​តែ Messi ក៏​ធ្លាប់​ឆ្ងល់​សំណួរ​គ្មាន​ចម្លើយ​នេះ​ដែរ កាល​នៅ Barcelona
កីទ្បា

Pjanic ថា​សូម្បី​តែ Messi ក៏​ធ្លាប់​ឆ្ងល់​សំណួរ​គ្មាន​ចម្លើយ​នេះ​ដែរ កាល​នៅ Barcelona

ទាំង Miralem Pjanic និង Lionel Messi សុទ្ធ​សឹង​ជា​កីឡាករ​ដែល​បាន​ចាកចេញ​ពី​ក្លឹប Barcelona នៅ​រដូវ​ក្តៅ ដោយ Messi ផ្ទេរ​ទៅ PSG ក្រោយ​ចប់​កុងត្រា ហើយ Pjanic ផ្ទេរ​ទៅ Besiktas នៅ​ឯ​ទួរគី​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។ យ៉ាង​ណា​ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ខ្សែ​បម្រើ​សញ្ជាតិ​បូស្នី បាន​និយាយ​ពាក្យ​ផ្លែផ្កា​ទៅ​គ្រូ​ចាស់​លោក Ronald Koeman ជា​រឿយៗ ហើយ​ពេល​នេះ​ក៏​លាយឡំ​ជាមួយ​ទាំង​ឈ្មោះ Messi ថា​មូលហេតុ​ដែល​ខ្លួន​មិន​ត្រូវ​បាន​លោក Koeman ដាក់​ឲ្យ​ចូល​លេង​ដូច​កីឡាករ​ដទៃ ក៏​ជា​សំណួរ​គ្មាន​ចម្លើយ​ដែល Messi…

ចៃដន្យ​ម្ល៉េះ! Kane និង Cavai យល់​ឃើញ​ខ្សែ​ការពារ​រូប​នេះ ពិបាក​តតាំង​ដូច​គ្នា
កីទ្បា

ចៃដន្យ​ម្ល៉េះ! Kane និង Cavai យល់​ឃើញ​ខ្សែ​ការពារ​រូប​នេះ ពិបាក​តតាំង​ដូច​គ្នា

តំណែង​ជា​ខ្សែ​ប្រយុទ្ធ មុន​ឆ្លង​កាត់​ដល់​ការ​បញ្ចប់​ទី​បាន គឺ​ត្រូវ​ឆ្លង​កាត់​ប្រព័ន្ធ​ការពារ​នៃ​ក្រុម​គូ​ប្រជែង​នីមួយៗ​សិន ហើយ​កីឡាករ​លេង​ប្រយុទ្ធ​ខ្លះ បាន​ភ្លក់​រសជាតិ​តតាំង​កីឡាករ​លេង​តំណែង​ការពារ​កំពូលៗ​ជា​ច្រើន​រាប់​ភ្លេច។ ក្រឡេក​មក Edinson Cavani ជា​កីឡាករ​របស់​ក្លឹប Man Utd និង​ Harry Kane របស់​ក្លឹប Tottenham Hotspur ​ឯ​ណេះ​វិញ ពួក​គេ​បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច​គ្នា អំពី​ខ្សែ​ការពារ​មួយ​រូប ដែល​គិត​ថា ពិបាក​នឹង​តតាំង​បំផុត​លើ​ទីលាន ហើយ​នោះ​គឺ​ជា Giorgio Chiellini។ សម្រាប់ Cavani ធ្លាប់​និយាយ​ប្រាប់​គេហទំព័រ​ផ្លូវការ​ក្លឹប​បិសាច​ក្រហម​ដូច្នោះ​ថា៖ “ខ្ញុំ​លេង​ប៉ះ​ខ្សែ​ការពារ​ខ្លាំងៗ​ច្រើន​ហើយ តែ​ខ្ញុំ​តែងតែ​និយាយ​ហើយ​មក​ទល់​ពេល​នេះ អ្នក​ពិបាក​នឹង​តតាំង​បំផុត​គឺ​ជា Giorgio…

អស់​អ្វី​ថ្លែង ក្រោយ​ឃើញ​ពាក្យ​លោក​ព្រះ Zlatan និយាយ​រឿង​មិន​ដែល​កាន់​ពាន Ballon d’Or
កីទ្បា

អស់​អ្វី​ថ្លែង ក្រោយ​ឃើញ​ពាក្យ​លោក​ព្រះ Zlatan និយាយ​រឿង​មិន​ដែល​កាន់​ពាន Ballon d’Or

Zlatan Ibrahimovich ដ្បិត​បើ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ដ៏​សកម្ម​មួយ​ក្នុង​ពិភព​បាល់ទាត់ ដោយ ៧៨៨ ប្រកួត រក​បាន ៤៨៤ គ្រាប់​និង Assist ១៩៣ លើក តែ​បើ​និយាយ​ពី​ពាន​រង្វាន់​ខ្នាត​ធំ ដូច​ជា Champions League, Ballon d’Or ឬ​សូម្បី​ពាន​នៅ​ជម្រើស​ជាតិ គឺ​លោក​មិន​ដែល​ស្គាល់​រសជាតិ​ហ្នឹង​គេ​នោះ​ទេ។ បង្ហាញ​ការ​យល់​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​ក្លឹប AC Milan បាន​និយាយ​យ៉ាង​ឡូយ​អំពី​ការ​ខកខាន​លើក​ពាន​រង្វាន់​ទាំង​អស់​នោះ ដូច្នេះ​ថា៖ “ខ្ញុំ​មិន​បាន​នឹកនា Ballon d’Or អ្វី​ទេ គួរ​តែ Ballon…

លោក Ole Gunnar Solskjaer ថ្លែងបែបណា​ចំពោះ​ទម្រង់​លេង Ronaldo ក្នុង​ការ​ចូល​លេង​លើក​ដំបូងនៅ Man Utd?
កីទ្បា

លោក Ole Gunnar Solskjaer ថ្លែងបែបណា​ចំពោះ​ទម្រង់​លេង Ronaldo ក្នុង​ការ​ចូល​លេង​លើក​ដំបូងនៅ Man Utd?

ថ្លែងទៅកាន់ MUTV បន្ទាប់ពីជ័យជម្នះ ៤-១ លើក្រុម Newcastle លោក Ole Gunnar Solskjaer បានពន្យល់ថា៖“ [Cristiano] Ronaldo ដឹងអំពីស្ថានភាពដ៏​សមគួរហើយគាត់បញ្ចប់​ទីដោយគ្មានមេត្តា។ “ គាត់ពិត​ជាអ្នក​កែប្រែ និងបានលើកក្រុមជាមួយអ្នករាល់គ្នាដែលនៅជុំវិញយើង។ អ្នកគាំទ្រអាចសុបិន្តឃើញ ហើយយើងនឹងរក្សាជំហររបស់យើងនៅលើដី”។ “វាមានអារម្មណ៍ដូចជាថ្ងៃមួយដែល​យើង​ធ្លាប់​បាន​ឆ្លងកាត់​កន្លងមក។  Ronaldo គឺជាមនុស្សពិសេស និងជាកីឡាករពិសេសម្នាក់សម្រាប់យើងនៅក្នុងប្រវត្តិសាស្ត្រក្លឹប”។ វាគឺជាថ្ងៃដ៏អស្ចារ្យរបស់ Ronaldo នៅ Old Trafford ខណៈដែលកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី២​គ្រាប់ ជួយឱ្យក្រុម…

Ronaldo ផ្ញើសារដ៏មាន​អត្ថន័យ​ទៅ​អ្នក​គាំទ្រ​ក្រោយ​ចូល​លេង​ប្រកួតដំបូងហើយស៊ុត​២​គ្រាប់​ឱ្យ Man Utd
កីទ្បា

Ronaldo ផ្ញើសារដ៏មាន​អត្ថន័យ​ទៅ​អ្នក​គាំទ្រ​ក្រោយ​ចូល​លេង​ប្រកួតដំបូងហើយស៊ុត​២​គ្រាប់​ឱ្យ Man Utd

ក្រុមបិសាចក្រហម Manchester United បាន​យក​ឈ្នះក្រុម Newcastle United ក្នុង​លទ្ធផល​៤​ទល់​១​នាការ​ប្រកួត​ក្នុងពាន​រង្វាន់ Premier League សប្ដាហ៍​ទី៤រដូវ​កាល​២០២១/២០២២។ ៤​គ្រាប់​របស់​បិសាចក្រហមរក​បាន​ដោយ Cristiano Ronaldo ២​គ្រាប់, Bruno Fernandes មួយ​គ្រាប់ និង Jesse Lingard​មួយ​គ្រាប់ ខណៈដែល Paul Pogba និង​ Luke Shaw ជា​អ្នក​បញ្ជូនបាល់។ Javier Manquillo របស់ Newcastle United…