
កីឡាករ Barca មួយរូប ទៅលួចយំក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ក្រោយលេងចាញ់ Bayern ៣-០
វាជាយប់ដ៏តានតឹងមួយសម្រាប់ Barcelona ដែលបរាជ័យ ៣-០ ទល់ក្លឹប Bayern Munich នៅឯទឹកដីខ្លួនឯងក្នុងប្រទេសអេស្ប៉ាញ ហើយបើតាមការចុះផ្សាយពីសារព័ត៌មាន AS បានឲ្យដឹងថា មានកីឡាករក្រុមម្ចាស់ផ្ទះ បានសម្រក់ទឹកភ្នែកនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ទៀតផង។ ជាមួយលទ្ធផលបរាជ័យ ៣-០ ដែលកើតឡើងបន្ទាប់ពីការចាញ់ ៨-២ កាលពីពេលមុន កីឡាករវ័យ ២៩ ឆ្នាំ Sergi Roberto លេងតំណែងការពារស្លាបស្តាំ ហាក់មិនអាចរាំងស្ទះ Leroy Sane ក៏ដូចជា Alphonso Davies នៅលើទីលានបានទាល់តែសោះ។ ប្រភពបានឲ្យដឹងថា…




















