មិត្តអ្នកអាន

PicsArt_08 07 11.17.57
មិត្តអ្នកអាន

អ្នកចូលចិត្ត ពាក់ចិញ្ចៀននៅម្រាមដៃមួយណា? ដឹងពីខ្លួនឯង និងមនុស្សជាទីស្រឡាញ់កាន់តែច្បាស់ តាមរយៈការពាក់ចិញ្ចៀន

តើអ្នកចូលចិត្តពាក់ចិញ្ចៀន នៅម្រាមដៃមួយណា? តើអ្នកដឹងទេថា ការពាក់ចិញ្ចៀននៅលើម្រាមដៃនីមួយៗ ក៏អាចប្រាប់ពីចរិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ប៉ុន្តែចង់ដឹងថាវាឆុតប៉ុណ្ណា សូមព្យាយាមអាន និងសង្កេតមើលខ្លួនឯងនិងអ្នកដែលនៅជុំវិញរបស់អ្នក។ ១. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមមេដៃ អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមមេដៃ គឺជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ប្រកាន់ខ្ជាប់ភាពជាខ្លួនឯង មិនខ្វល់ពីអ្នកដទៃ មិនខ្វល់ពីសង្គម មានភាពប្រាកដប្រជា ចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនខ្លាចរអា ហ្មត់ចត់ និងមានការប្រយ័ត្នប្រយែងខ្ពស់ ថែមទាំងពូកែសង្កេតការណ៍ ហើយក៏មិនចេះចុះញ៉មដែរ ។ ២. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃចង្អុល អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃចង្អុល ជាមនុស្សដែលចូលប្រកួតប្រជែង នឹងចូលចិត្តអ្វីដែលថ្មីៗ ។ អ្នកក៏ចូលចិត្តសប្បាយ ឈ្លាសវៃ  មានមន្តស្នេហ៍…

PicsArt_08 07 01.28.47
មិត្តអ្នកអាន

តើអ្នកនឹងដោះស្រាយបញ្ហាមួយណាមុន បើវាកើតឡើងក្នុងពេលតែមួយ? រើសមួយដើម្បីដឹងថា អ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក

ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំអ្នកទៅទាយទំលាប់ពីសំនួរ ១ តែមួយគត់ ដែលនឹងជួយអ្នកអោយយល់ពីអ្វីដែលសំខាន់បំផុតនៅក្នុងជីវិត ។ សំណួរ ប្រសិនបើមានហេតុការណ៍ ៥ នេះ កើតឡើងក្នុងពេលតែមួយ តើអ្នកនឹងសម្រេចចិត្តដោះស្រាយអ្វីមុនគេ? ចម្លើយ ១. លួងក្មេងកំពុងយំ ២. រត់ចេញទៅប្រមូលសំលៀកបំពាក់ (មេឃកំពុងភ្លៀង) ៣. បិទរ៉ូមីណេទឹក (ទឹកហូរនឹងជន់លិចផ្ទះបាយទៅហើយ) ៤. បើកទ្វារ (នរណាម្នាក់គោះទ្វា) ៥. លើកទូរស័ព្ទ សូមទៅមើលចម្លើយរបស់អ្នក ១. ប្រសិនបើអ្នកជ្រើសរើសការលួងលោមកូន ដូច្នេះអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកគឺ “គ្រួសារ”…

1628396954229
មិត្តអ្នកអាន

តើអ្នកមានញាណទី ៦ អត់? តើក្រសែចិត្តអ្នកខ្លាំងប៉ុណ្ណា? តោះទៅតេស្តមើល ដើម្បីដឹងថា អ្នកមានជំនាញពិសេសនេះឬអត់

កុំទាន់គិតថា វាគ្រាន់តែជារឿងមិនអត់ប្រយោជន៍ វាមានតែនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ! ដោយសារតែនៅក្នុងជីវិតពិតយើងអាចមានញាណទី ៦ វាអាស្រ័យលើថា តើវាខ្លាំងប៉ុណ្ណា? ហើយវាមិនតែងតែមានអ្នកឃើញខ្មោច និងវិញ្ញាណ ដូចជាពេលអ្នកទៅកន្លែងណាមួយជាលើកដំបូងនោះទេ ប៉ុន្តែយើងបែរជាមានអារម្មណ៍ថាស្គាល់កន្លែងនោះទៅវិញ ។ ឬបើមានអ្នកណាកុហក អ្នកតែងតែអាចចាប់បាន នេះហើយជាអារម្មណ៍ទី ៦ ឬញាណទី ៦ ។ ដូច្នេះយើងទៅតេស្តមើល ថាតើអ្នកមានអារម្មណ៍ទី ៦ ខ្លាំងប៉ុណ្ណា? កម្រងសំណួរ តើអ្នកមានក្រសែចិត្តឬអត់ទេ? ១. បើមីងរបស់អ្នក បានបាត់កូនសោរ បន្ទាប់មកសុំឱ្យអ្នកជួយខ្ញុំរក តើអ្នកនឹងរកឃើញទេ? ក. កូនសោត្រូវបានរកឃើញស្ទើរតែភ្លាមៗ…

PicsArt_08 08 04.08.31
មិត្តអ្នកអាន

តើអ្នកចូលចិត្តនៅបន្ទប់មួយណា នៅក្នុងផ្ទះ? រើសមួយដែលអ្នកចូលចិត្តបំផុត ដើម្បីដឹងពីខ្លួនឯងឲ្យកាន់តែច្បាស់

មកទាយទម្លាប់របស់អ្នក តាមរយៈបន្ទប់ដែលចូលចិត្តនៅ ទៅមើលថា តើបន្ទប់ដែលអ្នកចូលចិត្តនៅ នឹងបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់អ្នក? ១. បន្ទប់គេង អ្នកមានការស្រមើលស្រមៃខ្ពស់ ហើយមានបុគ្គលិកលក្ខណៈរីករាយ អ្នកជឿលើស្នេហាពិត ប៉ុន្តែមុននឹងអ្នករកឃើញស្នេហាពិត អ្នកប្រហែលជារីករាយនឹងការចែចង់ឆ្អែតហើយ ។ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សបាន តាមវិធីដែលអ្នកនិយាយ ហើយក៏មានមនុស្សមួយចំនួនច្រណែននឹងអ្នកដែរ ។ ២. បន្ទប់ទទួលភ្ញៀវ អ្នកពិតជាចូលចិត្តចូលសង្គម និងរួសរាយរាក់ទាក់ណាស់ នៅពេលណាដែលមានឱកាសអ្នកនឹងជួយអ្នកដទៃ។ ជានិច្ចជាកាល អ្នកមិនដែលបដិសេធការទទួលខុសត្រូវឡើយ ហើយអ្នកពិតជាចូលចិត្តភាពជាអ្នកដឹកនាំផងដែរ តែអ្នកជាមនុស្សចិត្តទូលាយណាស់ ។ ៣. បន្ទប់ទទួលទានអាហារ អ្នកគឺជាអ្នកអភិរក្សនិយម មានការប្រុងប្រយ័ត្នខ្ពស់ មិនភ័យស្លន់ស្លោក្នុងគ្រាអាសន្ន…

1628497445759
មិត្តអ្នកអាន

តើអ្នកមានគោលដៅ ស្នេហាបែបណា? រើសរូបមួយដែលចូលចិត្ត ដើម្បីដឹងច្បាស់ពីបេះដូងខ្លួនឯង

១. បេះដូងចេះបត់បែន មិន​ថា​បញ្ហា​អ្វីកើតឡើង អ្នកមិនដែលអស់សង្ឃឹមក្នុងរឿងស្នេហាឡើយ ព្រោះបេះដូងរបស់អ្នកមិនងាយនឹងបាក់ទឹកចិត្តទេ អ្នកបានប្តេជ្ញាចិត្ត ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ហើយ អ្នកនឹងស្រឡាញ់អស់ពីចិត្តពីថ្លើម ប៉ុន្តែប្រសិនបើស្នេហាមិនអាចបន្តទៅមុខបាន អ្នកក៏អាចត្រលប់មកជាធម្មតាវិញ ។ អ្នកប្រហែលជាធ្លាប់ខូចចិត្តដូចអ្នកផ្សេងដែរ ប៉ុន្តែអ្នកនៅតែអាចមានអារម្មណ៍កំប្លុកកំប្លែង ហើយមិនគិតច្រើនពីវាប៉ុន្មានទេ និយាយរួបអ្នកឆាប់កាត់ចិត្តបាន ដើម្បីទទួលជីវិតស្នេហាថ្មីដែលប្រសើរជាមុន ។ ២. បេះដូងត្រជាក់ដូចជាទឹកកក អ្នកមានកម្រិតស្តង់ដារស្នេហាខ្ពស់ មើលពិភពលោកក្នុងលក្ខខណ្ឌនៃការពិត ហើយមិនងាយនឹងយល់ស្របជាមួយនរណាម្នាក់យ៉ាងងាយៗនោះទេ ។ អ្នកខ្លះអាចគិតថាអ្នកចូលចិត្តមនុស្សចម្លែកៗ ប៉ុន្តែអ្នកដឹងខ្លួនឯងច្បាស់ថា អ្នកចូលចិត្តអ្នកណា ហើយដឹងពីហេតុផលនៃការស្រឡាញ់នោះទៀតផង ។ ថ្វីត្បិតអ្នកមិនងាយនឹងស្រឡាញ់នរណាម្នាក់ តែបើស្រឡាញ់ហើយ គឺស្រឡាញ់អស់ពីបេះដូង ។…

PicsArt_08 11 11.57.45
មិត្តអ្នកអាន

តើចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកគឺជាអ្វី? ការធ្វើតេស្តបែបចិត្តសាស្រ្តនេះ អាចប្រាប់អ្នកបាន

ទៅដឹងពីចរិតលក្ខណៈរបស់ណាស់ តាមរយៈការជ្រើសរើសមនុស្សនៅក្នុងរូបម្នាក់ដែលអ្នកគិត ឆោតបំផុតនៅក្នុងរូបភាពនេះ ។ ការធ្វើតេស្តនេះនឹងបញ្ជាក់ពីនសតិសម្បជញ្ញៈ (ស្មារតី និង​សេចក្ដី​ដឹងខ្លួន) ឬចំណុចខ្លាំង ចំណុចខ្សោយ ដែលកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នកគឺបែបណា ? សំណួរ តើអ្នកគិតថា មនុស្សនៅក្នុងរូបនេះ ម្នាក់ណាដែលមើលទៅ “ឆោត” ជាងគេបង្អស់? សូមទៅមើលរបស់អ្នក បុគ្គលទី 1៖ អ្នកកើតមកដើម្បីក្លាយជាអ្នកដឹកនាំ ដូច្នេះវាមិនចម្លែកទេដែលនៅជុំវិញអ្នក នឹងមានមនុស្សមករកឲ្យអ្នកជួយ ម្យ៉ាងវិញទៀត អ្នកជាមនុស្សចូលចិត្តចូលសង្គម ពូកែទ្រឹស្តី និងមានមិត្តភក្តិច្រើន ប៉ុន្តែនោះមិនបានបន្ថយភាពរឹងចចេសរបស់អ្នកទេ។ លើសពីនេះ អ្នកមិនសូវជាចេះអត់ធ្មត់ និងហើយឆាប់សម្រេចចិត្តណាស់ យល់ល្អអ្នកគួរព្យាយាមរក្សាចិត្តឲ្យស្ងប់…

1628671781520
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ ដឹងពីជម្រៅចិត្តអ្នក “ខ្លាច” អ្វីបំផុត? ទៅអានចម្លើយ ជាមួយរូបដែលអ្នកឃើញដំបូងបង្អស់ ដៃ កប៉ាល់លិច ឬមុខ?

ថ្ងៃនេះយើងមានរូបភាព ដែលអាចបញ្ជាក់ថា  តើការភ័យខ្លាចដ៏ជ្រាលជ្រៅរបស់អ្នកគឺជាអ្វី?  តោះសាកល្បងជាមួយការធ្វើតេស្តនេះ ដើម្បីដឹងថាតើវានឹងឆុតប៉ុណ្ណា? សំណួរ សូមមើលរូបភាពខាងក្រោម បន្ទាប់មកឆ្លើយអ្វីដែលអ្នកឃើញនៅក្នុងរូបភាពនេះមុនគេបង្អស់ បន្ទាប់មកទៅអានចម្លើយខាងក្រោមនេះ ៖ អ្នកឃើញរូបភាពដៃ ប្រសិនបើអ្នកឃើញរូបដៃដំបូងបង្អស់ មានន័យថា នៅក្នុងជម្រៅចិត្តរបស់អ្នកមានជំនឿក្នុងផ្លូវងងឹត ហើយខ្លាចអាថ៌កំបាំង ជាអ្វីៗដែលវិទ្យាសាស្ត្រមិនអាចបញ្ជាក់បាន ដូចជាវិញ្ញាណ ច្បាប់កម្មផល វាសនា ជោគជតាជាដើម ។ រូបកប៉ាល់លិច ប្រសិនបើអ្នកឃើញកប៉ាល់លិច មានន័យថា អ្វីដែលអ្នកឱ្យតម្លៃ ហើយអ្វីដែលអ្នកខ្លាចបំផុតនោះគឺ ខ្លាចបាត់បង់មនុស្សសំខាន់ពីក្នុងជីវិតរបស់អ្នក ។ អ្នកនឹងមិនអាចទទួលយកបានទេ ប្រសិនបើគ្រួសារសាច់ញាតិ គូស្នេហ៍ ឬបងប្អូនរបស់អ្នកឃ្លាតឆ្ងាយពីខ្លួន…

PicsArt_08 13 01.12.28
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រស្នេហា៖ ពេលមានស្នេហា អ្នកជាមនុស្សបែបណា? ជាសង្សារមួយឆាវ ឬជាដៃគូជីវិត?

តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? តើស្នេហាសម្រាប់អ្នកគឺជាអ្វី? ចូរស្វែងយល់ដោយជ្រើសរើសរូបភាពដែលអ្នកចូលចិត្តបំផុត ហើយស្វែងយល់ពីអារម្មណ៍ពិតរបស់អ្នកខាងក្រោម ។ ក. អ្នកស្រឡាញ់ដោយមានប្រាជ្ញា សម្រាប់​អ្នក ស្នេហាគឺជាអ្វីដែលអ្នកគិតដឹងហើយអាចយល់បាន ស្នេហាមិនអាចធ្វើឲ្យអ្នកខ្វាក់ភ្នែកឡើយ ហើយនៅពេលអ្នកស្រលាញ់នរណាម្នាក់ បុគ្គលនោះត្រូវតែជាមនុស្សត្រឹមត្រូវ និងស្មោះត្រង់ ។ អ្នកមិនធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាងាយៗទេ លុះត្រាណាអ្នកមិនទាន់ជឿជាក់ពិតប្រាកដ ។ អ្នកចង់បានមនុស្សដែលយល់ចិត្ត ជាដៃគូជីវិត ជាជាងសង្សារមួយឆាវៗ ។ ខ. ស្នេហាមិនសូវចូលចិត្តលាតត្រដាង សម្រាប់អ្នក ស្នេហាគឺជាអ្វីដែលចិត្តទទួលដឹង អ្នកកម្រនិយាយបើកចំហអំពីស្នេហារបស់អ្នក ឲ្យភាគីម្ខាងទៀតដឹងណាស់ តែក្នុងចិត្តវិញអ្នកមានទំនោរស្រឡាញ់គេយ៉ាងជ្រាលជ្រៅ និងស្រឡាញ់មនុស្សម្នាក់នោះអស់ពីចិត្ត ហើយអ្នកក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមនុស្សដែលអ្នកស្រឡាញ់ដែរ ។…

New Copy
មិត្តអ្នកអាន

រឹងមាំឡើង ក្លាហានឡើង ហ៊ានរស់នៅតែម្នាក់ឯង រស់នៅជាមួយនឹងខ្លួនឯង

ការពិត ជីវិតមួយនេះជារបស់យើង យើងក៏មិនគួរនឹងខ្លាចក្នុងការរស់នៅតែម្នាក់ឯង ហើយក៏មិនគួរខ្លាចនឹងរស់នៅជាមួយនឹងខ្លួនឯងនោះឡើយ ការប្រើជីវិតរស់នៅជាមួយនឹងខ្លួនឯង យើងនឹងអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ ការដែលរស់នៅដោយប្រើជីវិតខ្លួនឯង យើងនឹងកាន់តែរឹងមាំ ហើយក៏កាន់តែមានក្ដីសុខច្រើនជាងមុន។ – រស់នៅម្នាក់ឯង ក៏មានន័យថា យើងចេះពឹងពាក់ អាស្រ័យលើខ្លួនឯង ដើម្បីស្វែងរកសុភមង្គល និងការមើលថែលួងលោមខ្លួនឯង។ នៅពេលដែលយើងអាចរស់នៅជាមួយនឹងខ្លួនឯង យើងក៏អាចធ្វើអ្វីដើម្បីខ្លួនឯងបានច្រើន យើងអាចសម្រេចនូវក្ដីប្រាថ្នា និងឆ្ពោះទៅរកគោលដៅរបស់យើងខ្លួនឯង។ – រស់នៅម្នាក់ឯង ក៏មានន័យថា យើងអាចជូនខ្លួនឯងទៅរកកន្លែងដែលយើងចង់ទៅ បន្ទាប់ពីលំបាក ហត់នឿយ អស់កម្លាំង យើងក៏គួរតែឆ្លៀតពេលសម្រាក ជូនខ្លួនឯងទៅដើរលេងលម្ហែ ត្រឹមដើរលើឆ្នេរខ្សាច់ មើលថ្ងៃលិច ហើយអាចឱបខ្លួនឯងពេលខ្យល់ធ្លាក់…

PicsArt_10 20 02.55.27
ប្លែកៗ

ថាចំចំដល់ឬសគល់! ចាក់សោរទម្លាយអត្តចរិតពិតរបស់អ្នក ប្រកាសឲ្យគ្រប់គ្នាដឹងថាអ្នកជាមនុស្សបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកូនសោរមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះ ហើយអានចម្លើយខាងក្រោម ។ កូនសោទី 1 កូនសោនេះបង្ហាញពីសតិបញ្ញា អ្នកពូកែសង្កេតការណ៍ ចេះវិភាគ ជាមនុស្សល្អ មានចិត្តសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួន ។ បើមើលតាមរូបរាងខាងក្រៅអ្នកដូចជាមនុស្សនិយាយត្រង់ទៅត្រង់មក ពេលខ្លះនិយាយមិនបានគិតធ្វើឲ្យគេខឹងទៀតផង តែតាមពិតអ្នកគ្មានបំណងអាក្រក់លើអ្នកណាទេ។ ចំណែកនិស្ស័យខាងក្នុងចិត្តវិញ អ្នកគឺជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍មនុស្សដែលនៅជុំវិញខ្លួន តែអ្នកកម្របង្ហាញវាឲ្យនរណាម្នាក់ឃើញណាស់ ហើយនៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងមានចិត្តស្មោះស្ម័គ្រមួយនឹងមួយ ប៉ុន្តែប្រសិនបើភាគីម្ខាងទៀតហ៊ានតែក្បត់ចិត្តអ្នក អ្នកនឹងស្អប់គេដល់ឆ្អឹង ។ កូនសោទី 2 កូនសោនេះបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ…

Picsart_22 01 20_13 23 45 469
តេស្តIQ

រើសកូនសោវេទមន្តបើកទ្វាអនាគត! ចង់ដឹងឆ្នាំថ្មីនេះអ្នកនឹងជួបរឿងអ្វីខ្លះ ហើយត្រូវធ្វើយ៉ាងណាឲ្យចក្រវាលបើកផ្លូវ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលជោគជតារាសីក្នុងឆ្នាំថ្មីរបស់អ្នក តាមរយៈការជ្រើសរើសម៉ូតកូនសោវេទមន្តមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ កូនសោទី 1 ជាកូនសោទេពធីតាបីអង្គតំណាងឱ្យវដ្តនៃជីវិត វា​មាន​ន័យ​ថា​រឿង​ថ្មីៗ ល្អ​ៗ ថាមពល​វិជ្ជមាន​ រួមទាំងភាពជោគជ័យកំពុងចូលមកក្នុងជីវិតរបស់អ្នក ជាការចាប់ផ្តើមឆ្នាំថ្មីជាមួយគោលដៅថ្មី ។ អ្នកចាំបាច់ត្រូវផ្តោតលើបច្ចុប្បន្នឱ្យបានច្រើនបំផុត នៅពេលអ្នកកាន់តែបន្ថែមសេចក្ដីព្យាយាមចូលទៅទៀតចក្រវាលនឹងបើកភ្នែកជួយអ្នក ប៉ុន្តែដូចដែលបានរៀបរាប់នៅខាងដើមកូនសោរនៃទេពធីតាតំណាងឱ្យវដ្តជីវិតមានកើត-ចាស់-ឈឺ-ស្លាប់ ជីវិត​សត្វលោកមាន​ការ​ឡើង​ចុះដូច្នេះ​វា​ជា​ធម្មជាតិ ម្ល៉ោះហើយសូម​រស់​នៅ​ដោយ​​ការ​ប្រុងប្រយ័ត្ន ពេលឡើងកុំរង្វេង ពេលចុះក្រោមកុំបាក់ទឹកចិត្ត ។ កូនសោទី 2 កូនសោ Cupid គឺជានិមិត្តសញ្ញាទេពធីតានៃសេចក្តីស្រឡាញ់ នេះមានន័យថាស្នេហានឹងមានឥទ្ធិពលខ្លាំងចំពោះអ្នកនៅក្នុងឆ្នាំថ្មីនេះ ​មិនមែនចាំបាច់តែស្នេហាប្រុសស្រីទេ ក្នុងនោះក៏​មានទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ដែរ។ ចូលចាប់ផ្តើមឆ្នាំថ្មីនេះអ្នកត្រូវប្រើច្បាប់ស្រូបទាញ…

Picsart_22 01 19_13 50 25 171
ប្លែកៗ

តើគេនិងអ្នកថ្មីល្អូកល្អើនគ្នាកម្រិតណា ឬជិតបែកគ្នានៅ? តោះសាកបើកបៀមើល

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាអតីតសង្សារនិងអ្នកថ្មីគេល្អូកល្អើនគ្នាកម្រិតណា ឬអាចនឹងជិតបែកគ្នាវិញឬនៅ? តោះសាកល្បងរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។ 3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។ សន្លឹកបៀទី 1 ​មួយ​គូ​នោះគេស្រឡាញ់​គ្នា​ដល់​ទៅ ៨០-៩០% គ្រប់យ៉ាងដំណើរ​ការ​ទៅយ៉ាងល្អ ទោះបីជាមានរឿងដែលឈ្លោះគ្នា ឬមានព្រួយបារម្ភខ្លះក៏ដោយ ប៉ុន្តែ​គេនៅតែចង់​រក្សា​ទំនាក់ទំនង​នេះ​ឲ្យ​បាន​យូរ​អង្វែង បើ​អ្នក​ណា​ដែល​សង្ឃឹម​ថា​គេ​នឹង​បែក​គ្នា​សូម​បោះបង់​ក្តី​សង្ឃឹមទៅ ដោយសារតែគេមានភាពប្រាកដប្រជាជាមួយមនុស្សថ្មីណាស់ ។ សន្លឹកបៀទី 2…

Picsart_22 01 18_22 51 48 036
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ រើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកមានចរិតបែបណាចំពោះមនុស្សជុំវិញខ្លួន?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នក តាមរយៈការជ្រើសរើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ 1. ផ្ទះឈើ អ្នកដែលចូលចិត្តផ្ទះឈើមានទំនោរជាមនុស្សប្រាកដប្រជា មានហេតុផល និងមិនឆាប់ធ្វើការសម្រេចចិត្តងាយៗទេ អ្នកតែងតែប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិមុនពេលសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះបើនរណាចង់បោកប្រាស់ពិបាកបន្តិចហើយ ។ អ្នករើសលេខមួយនេះជាមនុស្សឆ្លាតអាចមើលដឹងថានរណាកំពុងកុហក ដោយសារតែហេតុផលទាំងនេះហើយ​ជា​ញឹក​ញាប់​អ្នកច្រើនតែជាទី​ប្រឹក្សា​របស់​មនុស្ស​ជា​ច្រើន ​ជា​ពិសេស​អ្នក​ជិត​ស្និទ្ធ​គឺ​តែង​តែ​មក​ពិគ្រោះ​យោបល់​ជា​ញឹក​ញាប់ណាស់ ។ 2. ផ្ទះថ្ ម អ្នកគឺជាមនុស្សល្អឥតខ្ចោះ មានភាពហ្មត់ចត់  ចូលចិត្តភាពច្បាស់លាស់ មានតម្លាភាព និងយុត្តិធម៌ក្នុងការសម្រេចចិត្ត ឬធ្វើកិច្ចការអ្វីមួយច្រើនតែគិតពីស្ថេរភាពជាចម្បង មិនចូលចិត្តធ្វើអ្វីដែលមានហានិភ័យទេ ។ ជាញឹកញាប់អ្នកជាមនុស្សស្តាប់យោបល់របស់អ្នកដទៃ ហើយព្យាយាមយល់ពីទស្សនៈរបស់ពួកគេមុនពេលធ្វើការសម្រេចចិត្តធ្វើអ្វីមួយ…

Picsart_22 02 07_22 51 57 337
ប្លែកៗ

ទាយច្បាស់ដូចថ្ងៃ! រើសពណ៌រថយន្តដែលចូលចិត្តមួយ ចង់ដឹងថាអ្នកជាមនុស្សហ៊ានស៊ី ហ៊ានសង ហ៊ានផ្លោះរបងកម្រិតណា?

តើបងប្អូនប្រិយមិត្តធ្លាប់ដឹងទេថា ពណ៌រថយន្តដែលអ្នកចូលចិត្ត ឬពណ៌ឡានដែលអ្នកកំពុងជិះ អាចបញ្ជាក់ពីនិស័យរបស់អ្នកបានច្រើនជាងរសនិយមទៅទៀត ពណ៌រថយន្តអាចឲ្យអ្នកស្គាល់ពីចរិតលក្ខណៈរបស់អ្នកបានកាន់តែច្បាស់ ។ រថយន្តពណ៌ប្រផេះ ម្ចាស់រថយន្តពណ៌ប្រផេះ ជាមនុស្សដែលខ្វល់ពីអារម្មណ៍អ្នកដទៃ ជាមនុស្សមានមន្តស្នេហ៍ពូកែវោហារ មិនចូលចិត្តជ្រៀតជ្រែករឿងអ្នកដទៃ ច្រើនតែទទួលបានការទុកចិត្តពីមនុស្សជុំវិញខ្លួន ។ រថយន្តពណ៌ខ្មៅ វាគឺជាពណ៌ដែលមិនចេះសាបសូន្យ ជាពណ៌ដែលមនុស្សភាគច្រើនចូលចិត្ត ប្រសិនបើអ្នកជ្រើសរើសពណ៌នេះ វាបង្ហាញថាអ្នកហាក់ដូចជាមានទំនុកចិត្តលើបុគ្គលិកលក្ខណៈ និងភាពទាក់ទាញរបស់អ្នក។ អ្នកជាមនុស្សចូលចិត្តភាពប្រណីត ភាពឆើតឆាយ ចូលចិត្តធ្វើសកម្មភាពអាថ៌កំបាំង និងស្មុគស្មាញ។ អ្នកមិនចូលចិត្តបង្ហាញចរិតពិតឲ្យអ្នកដទៃឃើញទេ ដូច្នេះមនុស្សដែលនឹងចូលមកក្បែរអ្នកបាន ពួកគេត្រូវតែចេះស្វែងយក់ពីអ្នក ។ រថយន្តពណ៌បៃតង ឡានពណ៌បៃតងជាពណ៌ដែលបង្ហាញពីសន្តិភាព បញ្ជាក់ថាម្ចាស់ឡាន​មាន​ចិត្ត​ទូលាយ ស្ងប់ស្ងាត់ ភ្លឺស្វាង…

IMG_20220206_145833_706
មិត្តអ្នកអាន

ទាយដូចមើលឃើញ! រើសថ្មកែវមួយដែលចាប់អារម្មណ៍ ចង់ដឹងថាអ្នកខ្លាំងនិងខ្សោយត្រង់ចំណុចណា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសថ្មកែវមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ថ្មកែវទី 1 អ្នកជាមនុស្សរឹងរូស មានៈ មានគំនិតផ្ទាល់ខ្លួន មានគំនិតផ្តួចផ្តើម ហើយមានទំនុកចិត្តលើគំនិតខ្លួនឯង មិនខ្វល់ពីការគិតរបស់អ្នកដទៃ ចូលចិត្តធ្វើអ្វីដែលឯករាជ្យ ចូលចិត្តនៅម្នាក់ឯង ចូលចិត្តយកឈ្នះអ្នកដទៃទៀតផង ។ ហើយបើតាមចរិតជាមនុស្សឆេវឆាវ មានភាពជឿជាក់លើខ្លួនឯង នៅពេលប្រឈមមុខជាមួយបញ្ហាអ្នកមិនចូលចិត្តលើកយកបញ្ហាមកប្រាប់អ្នកណាម្នាក់ទេ ព្រោះពេលខ្លះវាពិបាកនិយាយ ហើយទោះជានិយាយក៏គ្មានអ្នកយល់ដែរ ផ្ទុយទៅវិញគឺមានតែការជាន់ឈ្លីបន្ថែម ម្ល៉ោះហើយសុខចិត្តសំងំដោះស្រាយវិញល្អជាង ។ លុះនៅពេលអ្នកចង់បានអ្វី អ្នកនឹងមិនបង្ហាញវាឲ្យនរណាដឹងថាអ្នកចង់បានអ្វីទេ អ្នកតែងតែនៅស្ងៀម ហើយធ្វើវាដោយស្ងៀមស្ងាត់…

KNONGSROK
មិត្តអ្នកអាន

គ្រប់គ្នាតែងចង់មានមនុស្សស្រឡាញ់ តែដល់ពេលមានមនុស្សស្រឡាញ់ បែរជាបដិសេធ ព្រោះតែចង់រង់ចាំមនុស្សដែលមិនស្រឡាញ់ខ្លួនឯងទៅវិញ!

បើជាអ្នកទាំងអស់គ្នា តើនឹងគិតបែបណា តែសម្រាប់ខ្ញុំគឺខ្ញុំមានចម្លើយសម្រាប់ខ្លួនឯងរួចហើយ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកទាំងអស់គ្នាឈ្វេងយល់ពីអារម្មណ៍របស់ខ្ញុំ ហើយសាកគិតលើខ្លួនឯងថា បើរឿងនេះជារឿងរបស់អ្នក តើអ្នកនឹងគិតបែបណា? ខ្ញុំធ្លាប់សរសេររឿងមួយដែលពាក់ព័ន្ធនឹងសំណួរសួរថា “ធ្លាប់ស្រឡាញ់មនុស្សពីរនាក់ក្នុងពេលតែមួយដែរទេ”? តែសម្រាប់ខ្ញុំក្នុងស្ថានភាពនេះ មិនត្រឹមតែមនុស្សពីរនាក់ក្នុងពេលតែមួយទេ គឺមនុស្ស៣នាក់ក្នុងពេលតែមួយ តែសុទ្ធតែអ្នកដែលមិនមានទំនាក់ទំនងច្បាស់លាស់ជាមួយនឹងខ្ញុំឡើយ។ ក្នុងស្ថានភាពតែមួយ ខ្ញុំបានជជែកតាមទូរសព្ទ និងការឆាតជាមួយមនុស្ស៣នាក់ស្របពេលគ្នា ៖ – Call តាម Telegram ជាមួយនឹងមនុស្សដែលខ្លួនឯងធ្លាប់ស្រឡាញ់ (សង្សារចាស់)។ ការពិតពេលនេះ យើងជាមិត្តល្អនឹងគ្នា ព្រោះគាត់មានអ្នកថ្មីហើយ តែទំនាក់ទំនងយើង គឺជាមិត្តជិតស្និទ្ធបំផុត។ ម្យ៉ាងទៀត អ្នកថ្មីរបស់គាត់ក៏ដឹងពីទំនាក់ទំនងរវាងយើងទាំងពីរដែរ តែមិនមែនជាបញ្ហាទេ ព្រោះយ៉ាងណា…

KNONGSROK
មិត្តអ្នកអាន

មតិមិត្តអ្នកអាន! គេនិយាយថា ៩០% នៃមនុស្សប្រុស បើក្បត់ម្ដងហើយ ប្រាកដជាក្បត់ម្ដងទៀត

ដោយផ្អែកលើការបញ្ចេញមតិ និងការបកស្រាយយ៉ាងក្បោះក្បាយរបស់ប្រិយមិត្ត គេហទំព័រ​ក្នុងស្រុក បានធ្វើការបកស្រាយពន្យល់ក្រោមអត្ថន័យនៃអត្ថបទដែលមានចំណងជើងថា “ស្ត្រីឆ្លាត! តែងតែមានហេតុផលទាំង៣យ៉ាងនេះ ទើបនាងមិនអត់ឱន ឬអភ័យឱ្យប្ដីដែលផិតក្បត់ចិត្តនាង” គាត់ក៏បានបញ្ចេញមតិដូចខាងក្រោមនេះ ៖ – មនុស្សប្រុសខ្លះ ព្រោះតែគិតថា មនុស្សស្រីខ្លាចកូនកំព្រាឪណាស់ ខ្លាចខ្លួនមេម៉ាយ ទើបមានស្រីមិនក្រែងចិត្តប្រពន្ធ។ – ប្រុសខ្លះ អាងអីថាឱ្យប្រពន្ធមិនចេះគិតវែងឆ្ងាយ គ្រាន់តែប្ដីមានស្រីសោះ រករឿងសុំលែង មិនគិតកូន (ចុះមនុស្សប្រុសមុនពេលទៅរកស្រីហ្នឹង មានគិតពីកូនអត់)? -មនុស្សស្រីខ្លះ ទ្រាំរស់នៅជាមួយប្រុសក្បត់ ធ្វើបាបចិត្ត ដើម្បីកូន (ចុះមានសួរកូនទេថា ពេលកូនធំឡើងដឹងថាម្ដាយទ្រាំដើម្បីវា វាឈឺចាប់អត់)?  …

Picsart_22 06 15_18 40 54 035
មិត្តអ្នកអាន

តើគេពិតជា Single ពិតមែនអត់? តោះទៅតេស្តមើលមនុស្សដែលអ្នកលួចស្រលាញ់ បេះដូងគេទំនេរឬមានគូហើយ

តោះ​ប្រិយមិត្តរបស់គេហទំព័រ Knongsrok មកឆែកមើល​រាសី​ស្នេហា​បន្តិចមើល៍ ចង់ដឹងថាតើមនុស្សដែលអ្នកលួចស្រលាញ់ គេពិតជា Single ពិតមែនអត់?! ឬគេមានម្ចាស់បេះដូងរួចហើយ? សូមធ្វើចិត្តឲ្យស្ងប់ហើយរើសរូបបេះដូងមួយដែលអ្នកចាប់អារម្មណ៍ ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ បេះដូងទី1៖ ទើបតែបែកគ្នាមកថ្មីៗជាមួយនឹងទំនាក់ទំនងអតីតកាល បែកលក្ខណៈប្រេះស្រាំខ្លាំងទៀតផង ទើបធ្វើ​គេ​ឆ្អែត​នឹង​ស្នេហា គេនៅ​តែ​មិន​ទាន់ចង់ទាក់ទង ឬរញ៉េរញ៉ៃជាមួយអ្នកណាទេ ដូច្នេះហើយក្នុងអំឡុងពេលនេះ អ្នកគួរតែរង់ចាំសិន រង់ចាំឱកាសមកដល់សឹមដើរចូលទៅក្នុង​ជីវិតរបស់គេ ។ បេះដូងទី2៖ គេម្នាក់នោះកំណត់លក្ខណៈពិសេសខ្ពស់ណាស់ ជញ្ជាំងនៃបេះដូងរបស់គេក៏ខ្ពស់ដែរ ការសម្លឹងរបស់គេនឹងមើលទៅឆ្ងាយ រកមើលថាតើមាននរណាម្នាក់ដែលល្អឥតខ្ចោះសម្រាប់គេឬអត់? ម្ល៉ោះហើយទើបធ្វើឲ្យគេមើលរំលងអ្នកនៅក្បែរកាយ សរុបទៅបើរើសយ៉ាងហ្នឹងមានគូទើបចម្លែក…

Picsart_22 06 19_10 11 32 463
មិត្តអ្នកអាន

រើសរូបបេះដូងដែលអ្នកចូលចិត្តមួយ ជាការតេស្តចិត្តសាស្ត្រថាអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណាក្នុងរឿងស្នេហា

រូបភាពនៃបេះដូងវាក៏អាចបង្ហាញពីទស្សនៈរបស់អ្នកចាប់អារម្មណ៍ អាច​ទាយ​ពី​បុគ្គលិកលក្ខណៈស្នេហានិង​អាច​ប្រាប់​ថា​យើង​ជា​គូស្នេហ៍​ប្រភេទ​ណា​។ ដូច្នេះសូមប្រិយមិត្តជ្រើសរើស​រាង​បេះដូង​ដែល​អ្នក​ចូល​ចិត្ត​ពី​ប្រភេទ​ណា​មួយ​ក្នុង​ចំណោម​៤​ប្រភេទ សឹមចូលអាចចម្លើយតេស្តខាងក្រោម។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ 1.ជាគូស្នេហ៍ដ៏ក្តៅគគុក៖ អ្នកគឺជាមនុស្សដែលមានថាមពលខ្ពស់នៅក្នុងខ្លួន ពេលគិតចង់ធ្វើអ្វីមួយតែងតែតាំងចិត្តធ្វើទាល់តែចប់ចុងចប់ដើម ហើយបើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់ អ្នក​នឹង​លង់​ស្នេហ៍​ម្នាក់​នោះ​ខ្លាំង​ទាំងដែលដឹងហើយថាស្រលាញ់ខ្លាំងឈឺក៏ខ្លាំងតែក៏នៅតែហាមចិត្តខ្លួនឯងមិន ខឹងគេតែបើគេលួងតែបន្តិចដឹងតែចិត្តមិនដាច់លើកលែងឲ្យភ្លាម ។ 2. ជាគូស្នេហ៍ចិត្តមួយថ្លើមមួយ៖ អ្នកជាមនុស្សទន់ភ្លន់ខ្លាំងណាស់ ជាមនុស្សមានទឹកចិត្តស្មោះសរ ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានមន្តស្នេហ៍ចំពោះអ្នកជុំវិញខ្លួន ទើបមិនចម្លែកទេដែលទៅដល់ណាអ្នកតែងតែមានមិត្តថ្មីដល់ទីនោះ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តទៅ​ទាក់ទងជាមួយនរ​ណា​ម្នាក់ អ្នក​នឹង​ស្មោះ​ត្រង់​នឹង​អ្នក​នោះ​ជានិច្ច ការ​ទុក​ចិត្ត​ ភាព​ស្មោះ​ត្រង់​ជា​កត្តាចម្បងសំរាប់ទំនាក់ទំនងស្នេហា ។ 3. ជាគូស្នេហ៍ដែលគួរឲ្យស្វែងយល់៖ អ្នកមិនមែនជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងប៉ុន្មានទេ ប៉ុន្តែភាពទាក់ទាញរបស់អ្នកគឺជាអាថ៌កំបាំងដែលធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ក្នុងការស្វែងយល់ អ្នកមិនមែនជាមនុស្សដែលងាយបង្ហាញ​ធាតុ​ពិត​ឲ្យ​អ្នក​ដទៃ​ឃើញងាយៗឡើយ…

Picsart_22 06 21_15 59 04 721
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រមហាស្នេហ៍! រើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ដើម្បីឆ្លុះមើលពីបុគ្គលិកលក្ខណៈពិតតាំងពីកំណើតរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលគំនិតចិត្តថ្លើម តាមរយៈការជ្រើសរើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ បាច់ផ្កាទី 1៖ អ្នកតែងតែយកចិត្តទុកដាក់ក្នុងការរក្សាសុខភាព និងរូបរាងការស្លៀកពាក់ឱ្យមើលទៅស្អាតបាត បើថ្ងៃណាអ្នកមិនបានរៀបចំខ្លួនស្រួសបួលទេ អ្នកសឹងមិនចង់ចេញពីផ្ទះឡើយ វាធ្វើឲ្យអ្នកខ្វះជំនឿចិត្តលើខ្លួនឯង គ្មានកំលាំងចិត្តធ្វើការឡើយ ប៉ុន្តែបើនៅពេលរៀបការហើយអ្នកនឹងប្រែទៅជាមនុស្សមួយផ្សេងទៀត អ្នកនឹងក្លាយជាប្រពន្ធដ៏ល្អជាម្តាយគំរូគិតគូរគ្រប់យ៉ាងដើម្បីគ្រួសារជាជាងខ្លួនឯងទៅទៀត ។ បាច់ផ្កាទី 2៖ សម្រាប់អ្នកមិនស្គាល់ នឹងមានអារម្មណ៍ថាអ្នកជាមនុស្សពិបាកយល់គិតតែពីខ្លួនឯង និងចូលចិត្តសំងំនៅកន្លែងស្ងាត់ តែតាមពិតទៅសម្រាប់អ្នកស្គាល់ច្បាស់ គ្រប់គ្នាទទួលស្គាល់ថាអ្នកជាសុទិដ្ឋិនិយម​មើល​ពិភពលោកក្នុងផ្លូវល្អ ថែមទាំងជាមនុស្សចិត្តបុណ្យទៀត ពិតណាស់មនុស្សដូចអ្នករាងពិបាកយល់បន្តិចមែន​តែអ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចរិត​គួរ​ឱ្យ​ស្រឡាញ់…

Picsart_22 06 22_14 01 52 400
មិត្តអ្នកអាន

ចុងបញ្ចប់នៃជីវិត អ្វីជាហេតុផលដែលនាំឲ្យអ្នកក្លាយជាសេដ្ឋីឬនៅតែដដែល? សូមជ្រើសរើសរូបមួយដែលអ្នកក្រឡេកភ្លាមឃើញភ្លែតសឹមចូលអាន

ក្លាយ​ជា​សេដ្ឋី​គឺ​ជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបាននោះទេទេ ដូច្នេះតើអ្នកក្លាយជាអ្នកមានដោយរបៀបណា? មនុស្សដែលរស់នៅក្នុងលោកនេះត្រូវតែតស៊ូដើម្បីជីវិតរបស់ពួកគេ ប៉ុន្តែឱកាសរបស់មនុស្សគ្រប់រូបគឺខុសគ្នា លទ្ធផលដែលទទួលបានក៏ខុសគ្នា អ្នក​ខ្លះ​អាច​នឹង​ឡើង​ចុះ​អស់​មួយ​ជីវិត ឯ​អ្នក​ខ្លះ​ទៀត​អាច​ជា​អ្នក​មាន។ ថ្ងៃនេះគេហទំព័រក្នុងស្រុក នឹងនាំយកវិធីតេស្តចិត្តសាស្ត្រមកតេស្ដមើលថែ​តុបតែង​នាំឲ្យ​អ្នក ជោគជ័យ តាមរយៈដែលអ្នកក្រលេកភ្លាមឃើញភ្លែត ក្នុងនោះនឹងមានចម្លើយពិតទៅតាមផ្នែកនីមួយៗ ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ១. សត្វក្អែកពាំថ្ម៖ ជីវិតដែលមានស្ថេរភាពគឺជាហេតុផលសំខាន់ដែលអ្នកចង់បាន អ្នក​មិន​ចូល​ចិត្ត​ជីវិត​ដែល​គ្មាន​ការ​សម្រាក ហើយ​អ្នក​មិន​ចូល​ចិត្ត​ជីវិត​ដ៏​គ្រោះថ្នាក់ដែរ អ្នកគ្រាន់តែចង់ឱ្យគ្រួសាររបស់អ្នកមានសេចក្ដីសុខនិងស្ថេរភាព ដូច្នេះ​ហើយ ទើបអ្នក​មានការប្រុងប្រយ័ត្ន នឹងចង់រស់នៅដោយព្យាយាមរក្សាស្ថានភាពសាមញ្ញ មិនយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹង​ជីវិតអ្នកដទៃ ។ ម្យ៉ាងទៀតបើទោះជាអ្នកមិនចូលចិត្តភាពប្រថុយប្រថានក៏ដោយ ក៏អ្នកមិនបណ្តោយអោយអ្នកណាម្នាក់វ៉ាអ្នកដែរ…