
តើដល់ពេលណាទើបអ្នកជួបឱកាសលាភសំណាង និងសល់លុយសល់កាក់ធូរធារដូចគេឯង? រើសវត្ថុនាំសំណាងមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយសន្លឹកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់នៅថ្ងៃអនាគត តាមរយៈការជ្រើសរើសវត្ថុនាំសំណាងដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ទី1៖ អ្នកនឹងមានឱកាសសល់លុយសល់កាក់ច្រើន លុះត្រាណាអ្នកអាចដើរតាមក្តីស្រមៃខ្លួនឯងបាន ។ អ្នកជាមនុស្សមានសំណាងណាស់ដឹងទេ! ដែលមានអ្នកចាំគាំទ្រនិងបរិវារល្អៗ អាចជួយទ្រទ្រង់ផ្នែកលុយកាក់ឲ្យអ្នកបាន ដូច្នេះប្រសិនបើឥឡូវនេះ អ្នកមើលឃើញឱកាសដើម្បីចាប់ផ្តើមធ្វើអ្វីដែលអ្នកចូលចិត្ត ចូលចាប់ផ្តើមទៅ ។ ទី 2៖ ពេលនេះអ្នកគួរឆ្ពោះទៅមុខ ហើយព្យាយាមបញ្ឆេះម៉ាស៊ីនឲ្យខ្លួនឯងសិនទៅ យ៉ាងណាអ្នកគ្រាន់តែត្រូវព្យាយាមធ្វើរឿងជាច្រើនដែលអ្នកចង់ធ្វើ ទោះពេលនេះមិនទាន់បានផ្លែផ្កាក៏ដោយ តែអ្នកត្រូវធ្វើតាមអ្វីដែលសភាវគតិកំពុងខ្សឹបប្រាប់អ្នក ព្រោះនោះនឹងធ្វើឱ្យអ្នកផុសគំនិតរហូតវាក្លាយជាមុខរបរចម្បង ហើយវាអាចចំណាយពេល…




















