គ្រប់គ្នាតែងចង់មានមនុស្សស្រឡាញ់ តែដល់ពេលមានមនុស្សស្រឡាញ់ បែរជាបដិសេធ ព្រោះតែចង់រង់ចាំមនុស្សដែលមិនស្រឡាញ់ខ្លួនឯងទៅវិញ!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

បើជាអ្នកទាំងអស់គ្នា តើនឹងគិតបែបណា តែសម្រាប់ខ្ញុំគឺខ្ញុំមានចម្លើយសម្រាប់ខ្លួនឯងរួចហើយ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកទាំងអស់គ្នាឈ្វេងយល់ពីអារម្មណ៍របស់ខ្ញុំ ហើយសាកគិតលើខ្លួនឯងថា បើរឿងនេះជារឿងរបស់អ្នក តើអ្នកនឹងគិតបែបណា?

ខ្ញុំធ្លាប់សរសេររឿងមួយដែលពាក់ព័ន្ធនឹងសំណួរសួរថា “ធ្លាប់ស្រឡាញ់មនុស្សពីរនាក់ក្នុងពេលតែមួយដែរទេ”? តែសម្រាប់ខ្ញុំក្នុងស្ថានភាពនេះ មិនត្រឹមតែមនុស្សពីរនាក់ក្នុងពេលតែមួយទេ គឺមនុស្ស៣នាក់ក្នុងពេលតែមួយ តែសុទ្ធតែអ្នកដែលមិនមានទំនាក់ទំនងច្បាស់លាស់ជាមួយនឹងខ្ញុំឡើយ។

ការផ្សាយពាណិជ្ជកម្ម

1b7509385791b6f5697ccde1d0fcfc67

ក្នុងស្ថានភាពតែមួយ ខ្ញុំបានជជែកតាមទូរសព្ទ និងការឆាតជាមួយមនុស្ស៣នាក់ស្របពេលគ្នា ៖

ការផ្សាយពាណិជ្ជកម្ម

– Call តាម Telegram ជាមួយនឹងមនុស្សដែលខ្លួនឯងធ្លាប់ស្រឡាញ់ (សង្សារចាស់)។ ការពិតពេលនេះ យើងជាមិត្តល្អនឹងគ្នា ព្រោះគាត់មានអ្នកថ្មីហើយ តែទំនាក់ទំនងយើង គឺជាមិត្តជិតស្និទ្ធបំផុត។ ម្យ៉ាងទៀត អ្នកថ្មីរបស់គាត់ក៏ដឹងពីទំនាក់ទំនងរវាងយើងទាំងពីរដែរ តែមិនមែនជាបញ្ហាទេ ព្រោះយ៉ាងណា ក៏យើងស្អាតស្អំដូចគ្នា។

– ស្របពេលនេះ ក៏ឆាតលេងជាមួយនឹងមនុស្សម្នាក់ទៀត តាមពិតគឺគាត់ធ្លាប់ស្រឡាញ់ខ្ញុំ គ្រាន់តែថា ខ្ញុំដឹងត្រឹមថាយើងជាមិត្តល្អនឹងគ្នាប៉ុណ្ណោះ ហើយទំនាក់ទំនងយើង ក៏ទើបតែត្រូវគ្នាវិញ កាលពីជាងមុនឆ្នាំមុនដែរ អាចថាប្រហែលមកពីខ្ញុំមិនខ្វល់នឹងគេកន្លងមក ទើបយើងបែកគ្នាប្រហែលជា ជាង៣ឆ្នាំ ទើបតែត្រឡប់មកត្រូវគ្នាវិញ ហើយគាត់ក៏មានមនុស្សដែលគាត់ស្រឡាញ់ និងទាក់ទងគ្នាក្នុងពេលនេះដែរ។

ការផ្សាយពាណិជ្ជកម្ម

តែសម្រាប់ខ្ញុំ អាចថា ការដែលយើងវិលមកត្រូវគ្នាវិញ វាជាការសោកស្ដាយជាមួយនឹងកំហុសកាលពីមុន ទើបខ្ញុំចង់សងទៅគាត់វិញ ចង់ធ្វើល្អនឹងគាត់ឱ្យបានច្រើនជាងមុន អារម្មណ៍មួយគឺ ចង់ចាប់ផ្ដើម តែរារែក ព្រោះដឹងច្បាស់ថា ខ្លួនឯងមិនបានស្រឡាញ់គាត់ទេ គឺគ្រាន់តែមានចិត្តអាណិត ព្រោះដឹងថាមនុស្សគាត់ទាក់ទងជាមួយរាល់ថ្ងៃនេះគឺ

មិនអាចផ្ដល់ក្ដីសុខ និងភាពកក់ក្ដៅឱ្យគាត់ឡើយ ដូច្នេះហើយ ទើបចង់ចូលខ្លួនទៅមើលថែគាត់ តែវាជាអារម្មណ៍អាណិត និងមនោសញ្ចេតនាចាស់ៗ តែមិនមែនជាការស្រឡាញ់ទេ ព្រោះខ្ញុំក៏មានមនុស្សខ្ញុំស្រឡាញ់ដែរ។

ការផ្សាយពាណិជ្ជកម្ម

– ស្របពេលគ្នាល្អណាស់! Crush Call មក … ថាទៅមើលខ្ញុំធ្វើយ៉ាងម៉េច? ច្បាស់ណាស់គឺ ទទួលលេខ Crush ការពិតយើងក៏ជាមិត្តនឹងគ្នាដែរ តែគាត់ដឹងថាខ្ញុំស្រឡាញ់គាត់ ហើយក៏ដឹងថាខ្ញុំកំពុងតែរង់ចាំគាត់ដូចគ្នា តែយើងស្ថិតក្នុងឋានៈជាមិត្តនឹងគ្នា គឺមិត្តល្អ តែសម្រាប់ខ្ញុំ ខ្ញុំក៏បានបដិសេធមនុស្សជាច្រើន ក៏ព្រោះតែគាត់ដែរ គ្រាន់តែថា ​តែយ៉ាងណាក៏ល្អជាងគេមិននិយាយរកយើងដែរ គាត់ល្អ ជាមនុស្សល្អខ្លាំង ល្អរហូតដល់ខ្ញុំលែងស្រឡាញ់អ្នណាទៀត ទោះដឹងថាគាត់មិនបានស្រឡាញ់ខ្ញុំក៏ដោយ ។​

A06b7479b3bcd89c8f0fb00b3f04dee3

ការផ្សាយពាណិជ្ជកម្ម

– រឿងភ្លាមៗកើតឡើងស្របពេលតែមួយជាមួយនឹងគ្នា ធ្វើឱ្យខ្ញុំសួរខ្លួនឯងម្ដងហើយម្ដងទៀត ថាខ្ញុំអាចមកស្ថិតក្នុងចំណុចមួយនេះបានដោយរបៀបណា? បែកពីសង្សារចាស់ តែក៏នៅតែរាប់អានគ្នាជាមិត្តល្អ …! ត្រូវគ្នាជាមួយនឹងមនុស្សដែលធ្លាប់ស្រឡាញ់ខ្លួនឯងសាជាថ្មី មានចិត្តចំពោះគេ តែក៏រាប់អានគ្នាជាមិត្តល្អដែរ …!

រឹតតែសំខាន់ គឺធ្វើជាមិត្តល្អរបស់មនុស្សដែលខ្លួនឯងកំពុងតែស្រឡាញ់ខ្លាំង ជាទីប្រឹក្សា ជាអង្គរក្សរបស់កេ ដោយមិនខ្វល់ថា គេមានចិត្តលើខ្លួន ឬក៏អត់? សំខាន់បាននៅក្បែរ បានមើលថែ និងក្លាយជាមនុស្សដែលយល់ចិត្តគេ …!។

ការផ្សាយពាណិជ្ជកម្ម

– មិនដឹងថា ខ្ញុំគិតខុស ឬត្រូវនោះទេ ដែលបដិសេធមនុស្សដែលស្រឡាញ់ខ្លួនឯង និងចង់ចូលក្នុងជីវិតខ្លួនឯង សុខចិត្តចាក់សោខ្លួនឯង ឃាំងរនាំងមួយ ដោយជ្រើសរើសនៅម្នាក់ឯង ដើម្បីរង់ចាំមនុស្សដែលខ្លួនឯងស្រឡាញ់ រង់ចាំមនុស្សដែលគេមិនស្រឡាញ់ខ្លួនឯង មិនដឹងថាខ្លួនឯងស្មោះ ឬខ្លួនឯងល្ងង់នោះឡើយ៕

142bce0e7567bfc2afd0bf0ea9ccd639

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ មនុស្សចង់ក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម