គ្រួសារ

New Copy
គ្រួសារ

ប្រពន្ធកាន់តែទន់ភ្លន់ ប្ដីកាន់តែជោគជ័យ

មាន​ពាក្យ​ចាស់​លោក​ពោល​ថា​ «​បុរស​សង់​ផ្ទះ ស្ត្រី​ធ្វើ​សម្បុក​» នៅ​ពីក្រោយ​បុរស​ជោគជ័យ ​តែងតែ​មាន​ស្រមោល​មនុស្ស​ស្រីខ្លាំងពូកែ និងរឹងមាំនៅពីក្រោយ។ ដូច្នេះ​ដើម្បី​ឱ្យ​ស្វាមី​ស្រឡាញ់ និង​ក្លាយជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​ស្វាមី ស្ត្រី​ត្រូវ​ដឹង​ពី «​អាថ៌កំបាំង​» ខាងក្រោម​នេះ​…។ ១. ទឹកតែងតែហូរ ទឹក​តែងតែ​ហូរ​ចុះ​ចំណោត​ទៅ​កន្លែង​ដែល​ទាប​។ ស្ត្រីប្រៀបដូចជាទឹកក្នុងទំនាក់ទំនងគ្រួសារ តែងតែបន្ទាបខ្លួន អត់ធ្មត់ រក្សាផ្ទះឱ្យស្ងប់។ ស្ត្រីខ្លាំងដែលផ្តល់ឱ្យខ្លួនឯងនូវ “សិទ្ធិរស់ និងស្លាប់” នឹងប្រឆាំងនឹងធម្មជាតិនៃទឹក។ បើពេញមួយថ្ងៃ អ្នកតែងតែផ្អោបនៅជិតជាមួយប្តី មិនអនុញ្ញាតឱ្យបុរសមានកន្លែងផ្ទាល់ខ្លួន ស្ត្រីប្រាកដជានឹងដាក់សម្ពាធ ប្តីរបស់នាង ធ្វើឱ្យគ្រួសារបាត់បង់ភាពពេញលេញ ងាយឈានដល់ការលែងលះ។ ក្នុង​ករណី​នេះ មិន​ថា​អ្នក​មាន​លុយ​ប៉ុន្មាន​ក៏​ដោយ ក៏​អ្នក​មិន​អាច​ទទួល​បាន​សុភមង្គល​ពេញលេញ​ដែរ។…

New Copy
គ្រួសារ

សញ្ញា ៦ យ៉ាងដែលបង្ហាញថា ស្វាមីស្រឡាញ់ភរិយាច្រើនជាងអ្វីៗទាំងអស់

ជីវិត​អាពាហ៍ពិពាហ៍​មាន​រឿង​ច្រើន​គួរ​ឱ្យបារម្ភ ប៉ុន្តែ​ក្នុង​នាម​ជា​ស្វាមី​ដែល​ស្រឡាញ់​ភរិយា​ពិត​ប្រាកដ ​នឹង​តែង​តែចំណាយពេលវេលាជាមួយគ្នាកាន់តែច្រើន។ យ៉ាងណាមិញ ប្រសិនបើស្វាមី ឬដៃគូរបស់អ្នកបង្ហាញនូវទង្វើតូចតាចទាំង ៦ ចំណុច​ដូចខាងក្រោមនេះ វាក៏បង្ហាញថា គាត់ពិតជាស្រឡាញ់អ្នកខ្លាំង ស្រឡាញ់លើសពីអ្វីទាំងអស់។ ១. អនុវត្តពាក្យរបស់អ្នក នៅពេលដែលយើងរៀបការ យើងមិនចាំបាច់ស្តាប់ពាក្យសម្ដីដូចខ្ញុំនឹងនាំសុភមង្គលដល់អ្នកនោះទេ។ ខ្ញុំស្រលាញ់អ្នកជាងគេក្នុងជីវិតនេះ។ បុរស​ម្នាក់​ដែល​ស្រឡាញ់​អ្នក​ពិត​ប្រាកដ​នឹង​និយាយ​ពាក្យ​ទាំង​នេះ​ថា “ថ្ងៃ​នេះបង​នឹង​ជូន​កូន​សាលា ចាំបងជាអ្នកដាំបាយ អូនសម្រាកឱ្យបាត់ហត់ទៅ …!” ឬពេលខ្លះពេលការងារមិនរវល់ខ្លាំង ឬមានការណាត់ជួបជាមួយមិត្តភ័ក្តិ គាត់នឹងទូរស័ព្ទមកផ្ទះដើម្បីកុំឱ្យប្រពន្ធគាត់បារម្ភ។ បុរស​ដែល​គ្រាន់តែសន្យា​តូច​តាច គេមិន​អាច​សម្រេច​បានផង តើ​ធ្វើ​ម៉េច​នឹង​ជឿ​លើ​ពាក្យ​សន្យា​ថា​ស្រលាញ់​គ្នា​អ្នកអស់មួយជីវិតបានទៅ។ ២. ចំណាយពេលច្រើនជាមួយប្រពន្ធ និងកូន នៅពេលដែលគាត់ពិតជាស្រលាញ់ប្រពន្ធគាត់ គាត់នឹងចូលចិត្តចំណាយពេលជាមួយប្រពន្ធកូន។…

Knongsrok Thumbnail (1)
គ្រួសារ

ពេលទៅលេងផ្ទះអ្នកស្គាល់គ្នា ហាមដាច់ខាតកុំធ្វើរឿង ៣ យ៉ាងនេះ

ការទៅលេងផ្ទះអ្នកស្គាល់គ្នា មិនត្រឹមតែជាឱកាសដើម្បីបង្កើនទំនាក់ទំនងដ៏ល្អនោះទេ ប៉ុន្តែវាបង្ហាញនូវស្មារតីគួរសម និងការគោរពច្បាស់លាស់។ ដើម្បីឱ្យសកម្មភាពនេះមានការគាប់ចិត្ត និងទាក់ទាញចំពោះម្ចាស់ផ្ទះ គួរចងចាំហាមដាច់ខាតកុំធ្វើរឿង ៣ យ៉ាងនេះ៖ ១. កុំប៉ះពាល់ទ្រព្យសម្បត្តិ  •ហេតុផល៖ •ផ្ទះគឺជាកន្លែងឯកជន។ ការប៉ះពាល់ទ្រព្យសម្បត្តិ ឬកែប្រែអ្វីៗដោយគ្មានការអនុញ្ញាត អាចបង្កឱ្យមានការមិនសប្បាយចិត្តពីម្ចាស់ផ្ទះ។ •ឧទាហរណ៍៖ •បើកទូរទស្សន៍ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដោយមិនសួរអ្នកផ្ទះគេ។ •ប៉ះពាល់របស់របរមានតម្លៃឬសម្ភារៈគ្រឿងសង្ហារឹម។ •អ្វីដែលគួរធ្វើ៖ •សួរសុំនៅពេលអ្នកចង់ប្រើប្រាស់អ្វីមួយ។ •គោរពទម្លាប់របស់ម្ចាស់ផ្ទះ។ ២. កុំនាំមនុស្សដទៃទៅដោយមិនជម្រាបជាមុន •ហេតុផល៖ •ម្ចាស់ផ្ទះប្រហែលជាមិនបានត្រៀមខ្លួនសម្រាប់ការទទួលភ្ញៀវបន្ថែម។ វាអាចប៉ះពាល់ដល់ការរស់នៅឯកជន។ •ឧទាហរណ៍៖ •នាំមិត្តភក្ដិ ឬសាច់ញាតិទៅដោយគ្មានការប្រាប់ជាមុន។ •អ្វីដែលគួរធ្វើ៖…

Cover Copy
គ្រួសារ

ប្រពន្ធល្អតែងតែផ្តល់អោយប្តីនូវរសជាតិជីវិត ៣យ៉ាងនេះ

ប្រពន្ធគឺជាមនុស្សដែលមានចិត្តល្អ និងស្មោះត្រង់បំផុត។ ពួកគេតែងតែស្វែងរកវិធីដើម្បីជួយស្វាមីរបស់ពួកគេឈានទៅមុខក្នុងអាជីព។ ពួកគេសុខចិត្តលះបង់វ័យក្មេងដើម្បីមើលថែ គាប់បម្រើប្តីនិងកូន ដោយគ្មានការរអ៊ូរទាំឡើយ។ ក្នុងលោកនេះពិតជាពិបាករកប្រពន្ធបែបនេះណាស់ ពេលបាត់បង់ហើយក៏មិនអាចរកបានវិញដែរ ដូច្នេះហើយបុរសៗគួរតែចេះថែរក្សាប្រពន្ធ កុំចោលដុំពេជ្រទៅយកគ្រាប់គ្រួសតាមផ្លូវ។ បើអ្នកយកប្រពន្ធត្រូវអ្នកនឹងអាចស្គាល់នូវរសជាតិជីវិត៣យ៉ាងនេះ៖ ១.រសជាតិនៃការអត់ធ្មត់៖ ក្នុងជីវិតមនុស្សប្រុសមានតែមនុស្សពីរនាក់ទេដែលអាចអត់ធ្មត់ជាមួយទង្វើរបស់ពួកគេបាន។ ទីមួយគឺម្តាយ និងទីពីរជាប្រពន្ធ ស្ត្រីទាំងពីរនាក់នេះតែងតែស្រឡាញ់ និងអត់ឱនចំពោះអ្នក។ ពួកគេសុខចិត្តទទួលយកការនៅជាមួយអ្នក ទោះបីជាអ្នកមិនមែនជាមនុស្សល្អឥតខ្ចោះបំផុតក៏ដោយ។ ការអត់ឱនរបស់ភរិយាជាកម្លាំងជំរុញឱ្យបុរសមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងអាជីពរបស់ខ្លួន។ ជាងនេះទៅទៀត ស្ត្រីដែលចេះអធ្យាស្រ័យ ប្រាកដជាមានការយោគយល់ និងទន់ភ្លន់នៅពេលត្រឹមត្រូវ ដូច្នេះហើយពួកគេក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ស្វាមី ដូច្នេះកុំក្បត់ចិត្តប្រពន្ធដែលល្អបែបនេះអោយសោះ។ ២.រសជាតិនៃភាពស្មោះត្រង់៖ មនុស្សស្រីក្រៅគឺតែងតែគិតតែពីលុយរបស់បុរស ខុសពីប្រពន្ធដែលតែងតែមើលថែប្តីនិងកូន។ ជនទីបីនឹងនៅជាមួយមនុស្សប្រុសនៅពេលគាត់មានលុយ ប៉ុន្តែប្រពន្ធកូននឹងនៅជាមួយប្តីក្នុងគ្រាលំបាក។ ទោះក្រប៉ុណ្ណាក៏ប្រពន្ធអាចស៊ូទ្រាំជំនះជាមួយប្ដីបានដែរ។…

Cover Copy
គ្រួសារ

៣ ប្រការដែលជួយអោយគ្រួសាររុងរឿង មានទ្រព្យសម្បត្តិហូរហៀរ

គ្រួសារកាន់តែរីកចម្រើន ដោយសារតែការឧស្សាហ៍ព្យាយាម និងសន្សំប្រាក់។ ទ្រព្យសម្បត្តិរបស់គ្រួសារបានប្រមូលផ្ដុំកាន់តែច្រើនឡើងៗ ដោយសារជីវភាពបានប្រសើរឡើង។ ដូច្នេះសមាជិកម្នាក់ៗនៅក្នុងគ្រួសារគឺសុទ្ធតែជាអ្នកទទួលខុសត្រូវចំពោះហរិញ្ញវត្ថុគ្រួសារ។ ក្នុងនោះមានប្រការ៣យ៉ាងដែលអាចជួយអោយគ្រួសាររុងរឿងតជំនាន់៖ ១.ភាពសុខដុម៖ ភាពរុងរឿងក្នុងគ្រួសារមិនអាចបំបែកចេញពីភាពសុខដុមរមនារបស់សមាជិកគ្រួសារបានទេ។ គ្រួសារដែលមានភាពសុខដុមរមនាគឺជាមូលដ្ឋាននៃគ្រួសារដែលមានតែបរិយាកាសស្និទ្ធស្នាល និងការអនុគ្រោះ។ ទំនាក់ទំនងគ្រួសារមិនចុះសម្រុងនឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់សមាជិកម្នាក់ៗ។ ដូច្នេះបរិយាកាសគ្រួសារដែលចុះសម្រុងគ្នានិងសមាជិកគ្រួសារចុះសម្រុងនឹងគ្នាគឺជាកត្តាសំខាន់ដើម្បីកសាងគ្រួសារមួយឱ្យរីកចម្រើនទៅមុខបាន។ ២.ចិត្តអាណិតអាសូរ៖ ភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះនៃភាពជាមនុស្ស ដែលជាមេរៀនដំបូងដែលមនុស្សគ្រប់គ្នាត្រូវតែដឹង។ បុគ្គលដែលចិត្តអាក្រក់អាចនឹងមានជីវិតល្អឥឡូវនេះ ប៉ុន្តែនឹងត្រូវទទួលផលអាក្រក់នៅពេលក្រោយ។ កាលណាកូនៗមិនគោរពឪពុកម្តាយ និងអ្នកដទៃនោះសីលធម៌គ្រួសារនឹងធ្លាក់ចុះ។ ការគោរព គឺជាសីលធម៌មូលដ្ឋានដែលបុគ្គលគ្រប់រូបគួរតែមានជាចាំបាច់។ លុះត្រាសមាជិកមានចិត្តអាណិតអាសូរចំពោះគ្នាទៅវិញទៅមក ចេះអោយតម្លៃគ្នា នោះទើបគ្រួសារមួយអាចរក្សាបាននូវភាពស្ងប់សុខ និងសុភមង្គល។ ៣.ចេះទុកដាក់៖ មិនថាគ្រួសារអ្នកមានយ៉ាងណាទេ បើខំប្រឹងតែចាយលុយ មិនយូរមិនឆាប់គ្រួសារនោះនឹងធ្លាក់ខ្លួនក្រ។ គ្រួសារកាន់តែរីកចម្រើន ដោយសារការសន្សំប្រាក់…

KNONGSROK
គ្រួសារ

១០ចំណុចខ្លីៗដែលបញ្ជាក់ថា អ្នកបានក្លាយជាមនុស្សម្នាក់ដែលចាស់ចិត្តចាស់គំនិត ស្គាល់ន័យជីវិតច្បាស់ហើយ

ដល់ពេលមួយ ដែលអ្នកចាស់ចិត្ត ចាស់គំនិត ចាស់ទុំគ្រប់គ្រាន់ អ្នកនឹងយល់ថា ការពិតទៅការប្រើជីវិតរស់នៅប្រចាំថ្ងៃដែលអ្នកបានប្រើកន្លងមកនេះ គឺអ្នកបានបង្ហិនពេលវេលាចោលច្រើនណាស់ ជាមួយនឹងរឿងដែលអត់ប្រយោជន៍ទាំងនេះ ហើយពេលនោះ អ្នកនឹងចាប់ផ្ដើម កែប្រែខ្លួនឯងសាជាថ្មីបន្តិចម្ដងៗ សូម្បីតែអ្នកខ្លួនឯង ក៏មិនដឹងថា តើអ្នកអាចធ្វើបានដោយរបៀបណាដែរ? ចំណុចទាំង១០ខាងក្រោមនេះហើយ ដែលបញ្ជាក់ថា អ្នកចាស់ទុំ ចេះគិតបានច្រើនហើយ ព្រោះអ្នកនឹងយលល់ថា ៖ ១. ការឈ្លោះប្រកែក ឬប្រកាន់មនុស្សមួយចំនួន គឺវាជារឿងដែលអត់ប្រយោជន៍បំផុត។ ២. ការដែលឆេវឆាវ ឆាប់ខឹង ឬក៏ក្ដៅក្រហាយច្រើន អ្នកនឹងគ្មានក្ដីសុខទេ។ ៣. ការដែលចាំតែទើស ឬច្រណែននឹងអ្នកដទៃ…

Cover Copy Recovered
គ្រួសារ

៤យ៉ាង ដែលជាសញ្ញាបំផ្លាញគ្រួសារអោយបែកបាក់ មានបញ្ហាមិនចេះចប់

ធម្មតាទេនៅក្នុងគ្រួសារនីមួយៗគឺមានការរស់នៅ និងទម្លាប់មិនដូចគ្នាទេ តែទោះយ៉ាងណាក៏ដោយ សូមអ្នកប្រាកដចិត្តថាគ្រួសារអ្នកនឹងគ្មាន៤ចំណុចនេះទេ ព្រោះបើអ្នកមាន១ក្នុងចំណោមសញ្ញាទាំងនេះ មិនយូរមិនឆាប់គ្រួសាររបស់អ្នកនឹងដើរដល់ចំនុចមួយដែលជួយសង្រ្គោះលែងកើត និយាយអោយខ្លីគឺអាចនឹងបែកបាក់ គ្មានថ្ងៃមានសុភមង្គលឡើយ។ បើចង់ដឹងថាសញ្ញាទាំងនោះមានអ្វីខ្លះ តោះអានអត្ថបទខាងក្រោមទាំងអស់គ្នា៖ ១.ការអប់រំក្នុងគ្រួសារមិនតឹងរ៉ឹង៖ អនាគតនៃគ្រួសារមួយអាស្រ័យទាំងស្រុងលើមនុស្សជំនាន់ក្រោយ។ អ្វីដែលសំខាន់បំផុតនោះគឺមូលដ្ឋានគ្រឹះនៃការអប់រំ។ គ្រួសារជាច្រើនមានឳពុកម្តាយដែលទម្រើសកូនដោយគ្មានលក្ខខណ្ឌ កូនរបស់ពួកគេតែងតែទទួលបានអ្វីដែលខ្លួនចង់បាន ដោយមិនគិតពីកាលៈទេសៈ និងមិនដឹងខុសត្រូវ។ កុមារទាំងនេះតាំងពីតូចមកបង្ហាញពីការខ្វះវិន័យច្បាស់លាស់ ពួកគេមិនត្រូវបានបង្រៀនពីទស្សនៈត្រឹមត្រូវលើជីវិតនោះទេ ពិតណាស់ពួកគេនឹងចាត់ទុកខ្លួនឯងថាជាតួឯក។ ធំឡើង ពួកគេភាគច្រើនមានចរិតពឹងផ្អែក ខ្ជិល និងរស់អាស្រ័យទៅលើឪពុកម្តាយ។ ២.បងប្អូនខ្វែងគំនិតគ្នា៖ បងប្អូនបង្កើតគឺជាសាច់ញាតិជិតស្និទ្ធបំផុតរបស់យើងដែលជាសាច់ឈាមរបស់យើង។ សេចក្ដីស្រឡាញ់របស់បងប្អូនគឺខ្លាំងណាស់ដែលគ្មានអ្នកណាអាចវាស់វែងបាន។ យ៉ាងណាក៏ដោយ មានគ្រួសារជាច្រើនដែលដោយសារតែបញ្ហាខ្លះដូចជា ជម្លោះដីធ្លី និងទ្រព្យសម្បត្តិ បានមើលងាយនិងស្អប់គ្នាទៅវិញទៅមក…

Cover Copy
គ្រួសារ

ក្នុងគ្រួសារមានបញ្ហារកាំរកូស មិនចុះសម្រុង នឹងនាំឱ្យមានផលប៉ះពាល់ធំទាំង ៤ នេះកើតឡើង ជះឥទ្ធិពលអាក្រក់ខ្លាំងណាស់

បញ្ហាគ្រួសារពិតជាអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុភមង្គល និងសុខុមាលភាពទូទៅរបស់អ្នក។ ដោយសារគ្រួសារជារឿយៗជាប្រភពចម្បងនៃការគាំទ្រ សេចក្តីស្រឡាញ់ និងអត្តសញ្ញាណ ជម្លោះដែលតែងតែកើតឡើង វាអាចនាំទៅរកភាពតានតឹង ទុក្ខព្រួយ និងអស្ថិរភាព។ នេះ​ជា​មូលហេតុ​ដែល​បញ្ហា​ក្នុង​គ្រួសារ​អាច​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ខ្លាំងយើងគួរតែចៀសវាង។ ១. ទំនាក់ទំនងអារម្មណ៍ ៖ ទំនាក់ទំនងផ្លូវចិត្តដ៏ជ្រាលជ្រៅជាមួយគ្រួសារ មានន័យថាជម្លោះអាចឈឺចាប់ជាងបញ្ហាជាមួយអ្នកដទៃ។ ការមិនចុះសម្រុងគ្នា ឬភាពតានតឹងអាចនាំឱ្យមានអារម្មណ៍នៃការក្បត់ផិត កំហុស ឬភាពឯកកាកើតឡើង។ ២. ផលប៉ះពាល់លើសុខភាពផ្លូវចិត្ត ៖ បញ្ហាគ្រួសាររ៉ាំរ៉ៃ ដូចជាជម្លោះដែលមិនអាចដោះស្រាយបាន កង្វះការប្រាស្រ័យទាក់ទងគ្នា ឬសក្ដានុពលស្មុគស្មាញ អាចនាំឱ្យមានការថប់បារម្ភ ធ្លាក់ទឹកចិត្ត ឬអារម្មណ៍អស់សង្ឃឹម។ វាជាការលំបាកក្នុងការស្វែងរកសន្តិភាព នៅពេលដែលបរិយាកាសក្នុងផ្ទះរបស់អ្នកពោរពេញដោយភាពតានតឹង។ ៣.…

Cover Copy
គ្រួសារ

មិនបាច់ផ្ដល់ឱកាសឱ្យទេ! ស្រីៗ បើដៃគូរបស់អ្នកធ្វើរឿងទាំង ៣ នេះហើយ មិនបាច់ឱ្យឱកាសកែខ្លួនទេ ដើរចេញទៅ បើមិនចង់នៅគ្រាំចិត្ត

មនុស្សស្រី ទោះបីអ្នកស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ ក៏អ្នកត្រូវតែឱ្យតម្លៃខ្លួនឯង ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន កុំព្រោះតែស្រឡាញ់គេងប់ងុល ងើបមុខមិនរួច ក៏ចេះតែបណ្ដោយឱ្យគេធ្វើអ្វីតាមតែអំពើចិត្ត ធ្វើឱ្យខ្លួនអ្នកឈឺចាប់ ទឹកភ្នែកដោយសារគេម្ដងហើយម្ដងទៀត។ យ៉ាងណាមិញ ប្រសិនបើគេធ្វើរឿងទាំង ៣ នេះចំពោះអ្នក អ្នក៏គួរតែដឹងខ្លួនទៅ កុំទុកឱកាសឱ្យគេកែខ្លូនអី គ្មានថ្ងៃគេកែប្រែឡើយ ដូច្នេះហើយ ដើរចេញ រកក្ដីសុខឱ្យខ្លួនឯងវិញល្អជាង។ ១. កុហក បោក​ប្រាស់អ្នកច្រើន​ដង​ពេក អំពើ​ផិត​ក្បត់​រវាង​ប្តី​ប្រពន្ធ​ ប្រៀប​ដូច​ជា​ជំងឺ​ដែល​ចូល​មក​ហើយ​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ​យ៉ាងខ្លាំង។ ផល​ប៉ះពាល់​បន្ទាប់​បន្សំ​របស់​វា​ កាន់តែ​គ្រោះថ្នាក់​ដែល​ធ្វើ​ឱ្យ​សមាជិក​ដែល​នៅ​សេសសល់​រង​របួស​ផ្លូវចិត្ត​ ​ប៉ះពាល់​ដល់​ជីវិត​ខាង​វិញ្ញាណ​របស់​ពួកគេ។ ការក្បត់ត្រឹមតែម្ដង ក៏ជាបញ្ហាណាស់ទៅហើយ ប៉ុន្តែ​បើ​ស្ថានភាព​នេះ​បន្ត​កើត​ឡើង​ច្រើន​ដង ទោះបីអ្នកស្រឡាញ់គេខ្លាំងយ៉ាងណា ក៏មិនគួរអភ័យឱ្យគេនោះដែរ…

Cover Copy
គ្រួសារ

បានទាំងបាបបានទាំងបុណ្យ! កូនដែលនៅជិតឪពុកម្ដាយបំផុត ក៏ជាកូនដែលគ្រប់គ្នាមើលមកជាកូនមិនល្អ ក៏ព្រោះតែមូលហេតុទាំង ៣ នេះ

កូនៗទាំង ៣ នេះហើយ ដែលបានទាំងបុណ្យ បានទាំងបាប ដោយសារតែនៅជិតស្និទ្ធជាមួយនឹងឪពុកម្ដាយបំផុត ហើយគ្រប់គ្នា ក៏មើលមកគាត់ជាកូនមិនល្អផងដែរ តែជាក់ស្ដែង មិនមែនដូចអ្វីដែលគ្រប់គ្នាឃើញនោះឡើយ។ ១. កូនៗដែលតែងតែស្រែក រអ៊ូ និងរិះគន់ទម្លាប់នៃការញ៉ាំរបស់ឪពុកម្តាយ មនុស្សចាស់ជាច្រើន មានទម្លាប់រស់នៅដោយសន្សំសំចៃពេញមួយជីវិតរបស់ពួកគាត់។ សូម្បីតែពេលចាស់ទៅ មានលទ្ធភាព និងទទួលបានប្រាក់ប្រចាំខែពីកូនៗ ក៏ពួកគាត់នៅតែរក្សាទម្លាប់រស់នៅចាស់ដដែល។ នៅ​ពេល​នេះ កូន​ៗ​នឹង​ត្អូញត្អែរ និង​រិះ​គន់​ឪពុក​ម្តាយ​ថារិះថាំជ្រុល។ ពេល​ឪពុក​ម្តាយ​ឃើញ​កូន​មាន​អារម្មណ៍​មិន​ល្អ ហើយ​គិត​ថា​កូន​មើល​ងាយពួកគាត់។ ប៉ុន្តែតាមការពិត កូនៗគិតដល់សុខភាពឪពុកម្តាយ ហើយមិនចង់ឱ្យឪពុកម្តាយហូបអាហារដែលរក្សានៅសល់ ឬហូបចុកមិនល្អនោះឡើយ។ ពួកគេ​ចង់​ឱ្យ​ឪពុកម្តាយ​បញ្ឈប់​ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ​ ព្រោះវាមិន​ល្អ​សម្រាប់​សុខភាព​ពួកគាត់ មិនចង់ឱ្យគាត់ហូបចុកមិនគ្រប់គ្រាន់…

Cover Copy
គ្រួសារ

ស្រីៗចៀសឱ្យឆ្ងាយ! មនុស្សប្រុសមានចរិតទាំង ៣ នេះ កុំយកខ្លួនទៅជាប់កម្មពៀរជាមួយអី

មនុស្សស្រី ការរើសដៃគូជីវិត ពីតជារឿងដែលសំខាន់ណាស់ អនាគតនៅវែងឆ្ងាយ ដូច្នេះ ការរស់នៅក្នុងជីវិតគូ គឺត្រូវតែមានក្ដីសុខឱ្យបានច្រើន។ ហេុនេះហើយ ជាមួយនឹងមនុស្សប្រុសដែលមានចរិតទាំង ៣ នេះ កុំយកជាគូអី ទោះបីស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយ គ្មានអនាគតទេ។ ១. បុរសនោះគិតតែពីខ្លួនឯង នេះ​ជា​ប្រភេទ​មនុស្ស​ធម្មតា​ក្នុង​ជីវិត មាន​ចរិត​ជា​បុរស​ខ្លាំង ហើយ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អារម្មណ៍​អ្នក​ដទៃ។ មនុស្ស​ប្រុស​បែប​នេះ​មាន​សមត្ថភាព​ស្រលាញ់​ខ្លួន​ឯង តែ​មិន​ចេះស្រឡាញ់ មិនចេះថែ​រក្សា​គ្រួសារ​ឡើយ។ មនុស្សប្រភេទនេះចាត់ទុកអាជីពរបស់ពួកគេជោគជ័យ ហើយចាត់ទុកខ្លួនឯងជាមេគ្រួសារ ដូច្នេះហើយពួកគេចង់ឱ្យអ្វីៗដំណើរការទៅតាមដំណើររបស់ពួកគេ។ ប៉ុន្តែ​ការ​រៀប​ការ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​មនុស្ស​ស្រី​នឿយ​ហត់​ខ្លាំង។ ២. បុរសដែលមានអារម្មណ៍មិនស្ថិតស្ថេរមិនគួររៀបការទេ ថាតើបុរសអាត្មានិយមឬអត់ អាចមើលពីអារម្មណ៍របស់គាត់។ មនុស្ស​អាត្មានិយម​ប្រហែល​ជា​មាន​ចិត្ត​ល្អ​ពេល​ប្រព្រឹត្ត​ចំពោះ​អ្នក ប៉ុន្តែ​ពេល​គាត់​មិន​ស្រួល…

Cover Copy
គ្រួសារ

ប្រុសៗឱ្យដឹងផងទៅថា ៖ មនុស្សស្រីមាន ៣ យ៉ាងនេះហើយ ដែលធ្វើឱ្យនាងព្រមនៅជាមួយអ្នករហូតដល់ជីវិតចុងក្រោយ

បើបានជួបមនុស្សស្រីដែលមានគុណសម្បតិ្តទាំង ៣ នេះ ប្រុសៗអ្នកត្រូវតែគោរព ឱ្យតម្លៃ ស្មោះត្រង់ចំពោះនាង ថែរក្សានាងឱ្យបានល្អ ព្រោះមនុស្សស្រីបែបនេះ គឺជាមនុស្សដែលអាចកំដរអ្នកបានពេញមួយជីវិត។ ១. អត់ធ្មត់ និងទទួលយករាល់ភាពខ្វះខាតរបស់អ្នក នៅពេលមានស្នេហា មនុស្សជាច្រើនតែងតែរំពឹងថា ដៃគូរបស់ពួកគេនឹងល្អឥតខ្ចោះ និងគ្មានកំហុស ជាពិសេសក្នុងរឿងតូចតាច។ ប៉ុន្តែគំនិតនេះស្ទើរតែមិនអាចទ្រទ្រង់បាន។ មនុស្សម្នាក់ៗមានចំណុចខ្វះខាតរៀងៗខ្លួន។ កំហុសតូចៗមួយចំនួន អាចធ្វើឱ្យអ្នកព្រួយបារម្ភ ប៉ុន្តែអ្នកត្រូវយល់ថា កំហុសតូចៗទាំងនោះមិនអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកទាំងពីរនោះទេ។ ផ្ទុយ​ទៅ​វិញ មនុស្ស​ស្រី​មួយ​ចំនួន​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​ នាងនឹង​ទទួល​យក​រាល់​ចំណុច​ខ្វះខាត​របស់​អ្នក​ដូច​ជា​អ្នក​ទទួល​យក​នាង​ដែរ។ នារីម្នាក់នេះនឹងមិនសុំឱ្យអ្នកល្អឥតខ្ចោះនោះទេ ព្រោះនាងដឹងថាលើលោកនេះគ្មានមនុស្សល្អឥតខ្ចោះទេ។ នាង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ទៅ​លើ​ភាព​ខ្លាំង​របស់​អ្នក និង​ការ​យល់​ដឹង​ច្បាស់​រវាង​អ្នក។ ស្ត្រីម្នាក់ដែលចេះអត់ធ្មត់ និងទទួលយកចំពោះចំណុចខ្វះខាតរបស់អ្នក…

Cover Copy
គ្រួសារ

ហេតុផលទាំង ៤ នេះហើយ ដែលធ្វើឱ្យមនុស្សប្រុសភាគច្រើន ពេលមានបានភ្លើតភ្លើនជ្រើមជ្រួល មានស្រីក្រៅ ក្បត់ចិត្តប្រពន្ធ

ជារឿងដែលតែងតែកើតឡើង ឃើញក៏ច្រើនមកហើយ មនុស្សប្រុសភាគច្រើន នៅពេលដែលរកស៊ីមានបាន មានទ្រព្យស្ដុកស្ដម្ភ ក៏ចាប់ផ្ដើមភ្លើតភ្លើនមានស្រីញីខាងក្រៅ ក្បត់ចិត្តប្រពន្ធ។ យ៉ាងណាមិញ នេះជាហេតុផលមួយចំនួន ដែលនាំឱ្យកើតរឿងបែបនេះឡើងមក។ ១. មនុស្សប្រុសកាន់តែមាន ទាក់ទាញចិត្តស្រីៗកាន់តែខ្លាំង គ្មានមនុស្សស្រីណា ចាប់អារម្មណ៍ទៅលើមនុស្សប្រុសក្រីក្រ គ្មានស្អីនោះទេ។ ម្យ៉ាងទៀត នៅពេលដែលគាត់គ្មានលុយ គាត់ក៏មិនសូវមានមិត្ត មិនសូវចេញក្រៅស៊ីផឹក ជប់លៀង ដូច្នេះ ក៏គ្មានឱកាសបង្កើតទំនាក់ទំនងជាមួយស្រីណាដែរ។ មនុស្សជាច្រើនជឿថា បុរសក្រីក្រមានភាពស្មោះត្រង់ជាងបុរសអ្នកមាន។ ប៉ុន្តែ​តាម​ពិត​ទៅ គឺគាត់​មិន​ទាន់​មាន​ឱកាស​ ដើម្បីបញ្ចេញចរិតព្រានសាវាតែប៉ុណ្ណោះ។ មនុស្ស​ស្រី​ដែលស្រឡាញ់ និងចង់បានប្ដីគេ រឿងតែមួយគត់​ដែល​នាង​សម្លឹង និងចង់បាននោះគឺ​លុយ។…

Untitled 148 2
គ្រួសារ

ក្នុងជីវិតអាពាហ៍ពិពាហ៍ រឿងដែលគួរឲ្យខ្លាចបំផុត គឺមនុស្សស្រីចាប់ផ្តើមស្ងៀមស្ងាត់ លែងនិយាយស្តី!

ភាពស្ងៀមស្ងាត់របស់មនុស្សស្រីធ្វើឱ្យប្តីប្រពន្ធកាន់តែឃ្លាតឆ្ងាយគ្នាមិនអាចរកចំណុចរួមបាន។ អ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀតគឺភាពស្ងៀមស្ងាត់របស់មនុស្សស្រី ពេលដែលស្នេហាបន្តទៅបែបនេះ ទីបំផុតក៏ត្រូវបែកបាក់។ កុំប្រើភាពព្រងើយកន្តើយ ដើម្បីសាកល្បងការអត់ធ្មត់របស់ពួកគេ។ នៅពេលដែលមនុស្សស្រីនៅតែដាក់អ្នកជាអាទិភាព ចូរដឹងពីរបៀបឱ្យតម្លៃនាងវិញ កុំរង់ចាំរហូតដល់វាយឺតពេល។ ម្តាយរបស់អ្នកអាចអត់ទ្រាំ និងទ្រាំទ្រអ្នកពេញមួយជីវិត ប៉ុន្តែប្រពន្ធអ្នកមិនអាចធ្វើបានទេ។ នាងមិនមែនជាម្ដាយទេ ប៉ុន្តែនាងជាមនុស្សដែលអ្នកត្រូវការពារ និងស្រឡាញ់ មិនមែនជាមនុស្សដែលត្រូវរងការប្រមាថពីអ្នកនោះទេ។ ១.ពេលមនុស្សស្រីនៅស្ងៀម៖ ក្នុងអាពាហ៍ពិពាហ៍ ស្ត្រីតែងតែឆ្លងកាត់ដំណាក់កាលពីរផ្សេងគ្នា មួយគឺនៅពេលដែលពួកគេនិយាយច្រើន ហើយពីរគឺនៅពេលដែលពួកគេនៅស្ងៀមទាំងស្រុង។ ពេលមនុស្សស្រីនិយាយច្រើន នោះជាពេលដែលគេស្រលាញ់អ្នកខ្លាំងបំផុត។ ពួកគេកាន់តែស្រលាញ់ ពួកគេកាន់តែបង្ហាញអារម្មណ៍ និងការយកចិត្តទុកដាក់តាមរយៈពាក្យសម្ដី។ ទោះជាយ៉ាងណាក៏ដោយបុរសជារឿយៗមិនយល់ពីរឿងនេះទេតែមើលឃើញថាវាជាឧបសគ្គ និងបញ្ហា។ ផ្ទុយទៅវិញ នៅពេលដែលមនុស្សស្រីនិយាយតិចៗ ហើយស្ទើរតែស្ងៀមស្ងាត់ នោះគឺជាពេលដែលពួកគេនឿយហត់…

Cover
គ្រួសារ

ភាពទាក់ទាញបំផុតរបស់នារីវ័យ ៣០ ឆ្នាំឡើង មិនមែនស្ថិតលើសម្រស់ តែស្ថិតលើរសជាតិទាំង ៥ នេះ

ស្ត្រីដែលឈានចូលដល់វ័យ ៣០ ឆ្នាំឡើងទៅ គេលែងសម្លឹងមើលសម្រស់ទៀតហើយ ហើយរូបរាងសម្រស់ខាងក្រៅ ក៏មិនមានប្រសិទ្ធភាពដែរ តែសម្រាប់ស្ត្រីវ័យនេះ ភាពស្រស់ស្អាត និងទាក់ទាញបំផុតរបស់នាង គឺស្ថិតលើ ៥ ចំណុចនេះ។ ១. ភាពស្រស់ស្អាត និងភាពទាក់ទាញ សម្រាប់​មនុស្ស​ស្រី ភាព​ស្រស់​ស្អាត​ និង​ភាព​ទាក់​ទាញ​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ តែយ៉ាងណា តើធ្វើ​ម៉េច​ឱ្យ​មនុស្ស​ស្រី​កាន់​តែ​ស្អាត សម្រស់​ពី​ខាង​ក្នុង​ទៅ​ខាង​ក្រៅ​មិន​ឈប់? សម្រាប់ស្ត្រីទាំងនេះ មានពាក្យមួយ ដែលបង្ហាញពីអារម្មណ៍ខាងក្នុងបំផុតរបស់មនុស្ស។ សម្រស់ខាងក្រៅអាចធ្លាក់ចុះបន្តិចម្តងៗក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខ ប៉ុន្តែផ្ទុយទៅវិញ ភាពទាក់ទាញនៃព្រលឹងកំពុងតែកើនឡើងឥតឈប់ឈរ។ ការបណ្តុះព្រលឹងដ៏សម្បូរបែប សេចក្តីស្រឡាញ់នៃជីវិតដែលកើតចេញពីខាងក្នុង គឺជាការទាក់ទាញរបស់មនុស្សស្រី។ ២. ការចិញ្ចឹមបីបាច់បុគ្គលិកលក្ខណៈ…

Cover Copy (4) Recovered
គ្រួសារ

ជីវិតស្រ្តីគឺអាស្រ័យលើមនុស្ស២នាក់នេះ ថាតើនឹងធ្វើឱ្យជីវិតនាងស្រណុក ឬ ពិបាក

ក្នុងមួយជីវិតនេះ បើប្រើតែលុយដើម្បីវាស់ស្ទង់វាសនាមនុស្សនោះគឺមានកម្រិតខ្លាំងណាស់។ ទ្រព្យសម្បត្តិ និងជោគវាសនាពិតប្រាកដត្រូវតែជាទ្រព្យសម្បត្តិខាងវិញ្ញាណខាងក្នុង មិនមែនគ្រាន់តែជាទ្រព្យសម្បត្តិសម្ភារៈនិយមប៉ុណ្ណោះទេ។ គេបាននិយាយថា ស្រ្តីជាភេទទន់ខ្សោយដែលច្រើនតែជួបរឿងអភ័ព្ទក្នុងជីវិត ជាពិសេសជីវិតរបស់នាងបានស្រណុក ឬ ពិបាកគឺអាស្រ័យទៅលើមនុស្ស២នាក់នេះ៖ ១.ឪពុកម្តាយ៖ ហេតុអ្វីបានជាឪពុកម្ដាយសម្រេចចិត្តចំពោះអនាគតរបស់កូន? ព្រោះប្រសិនបើឪពុកម្តាយចេះស្រលាញ់ គោរព និងអនុញ្ញាតឲ្យកូនជ្រើសរើសអ្វីតាមចិត្តដោយសេរី កូននោះប្រាកដជាសប្បាយចិត្តជាខ្លាំង។ ក្នុងសង្គមនេះមានមនុស្សស្រីជាច្រើនដែលទោះមានលុយច្រើនក៏នៅតែមានចិត្តច្រណែននឹងអ្នកដទៃ។ ប៉ុន្តែគេមិនដឹងថាមានមនុស្សស្រីជាច្រើននាក់ដែលមិនត្រូវបានឪពុកម្តាយស្រឡាញ់តាំងពីក្មេងមកម្ល៉េះ ដែលវាជារឿងកម្សត់ដែលពិបាកក្នុងការទទួលយក។ ម្យ៉ាងទៀត ប្រសិនបើកូនស្រីមិនបានទទួលបានការស្រលាញ់ពីឪពុកម្តាយគ្រប់គ្រាន់នោះទេ នាងនឹងមានតម្រូវការក្តីស្រឡាញ់កាន់តែខ្លាំង និងក្លាយជាមនុស្សស្រីបាត់បង់នូវស្តង់ការកំណត់សម្រាប់ជីវិតរបស់ខ្លួន។ ២.ដៃគូ៖ ដៃគូក្នុងជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រី។ បើអ្នកមានប្តីដែលចេះស្រឡាញ់ និងចេះអាណិត ទោះបីជាហិរញ្ញវត្ថុរបស់អ្នកនឹងជួបការលំបាក អ្នកមិនមានផ្ទះធំ និងឡានទំនើប ក៏អ្នកនៅតែមានសុភមង្គលដែរ។ សម្រាប់ស្ត្រី…

Cover Copy (4) Recovered
គ្រួសារ

ជម្លោះនាំឱ្យអាពាហ៍ពិពាហ៍បែកបាក់ ច្រើនតែកើតចេញពីបញ្ហា ៣ យ៉ាងនេះ

ក្នុងអាពាហ៍ពិពាហ៍ ប្រសិនបើអ្នកចាប់ផ្តើមពីមូលដ្ឋានគ្រឹះមិនស្ថិតស្ថេរ ហានិភ័យនៃការបរាជ័យនឹងខ្ពស់ណាស់។ មុននឹងសម្រេចចិត្តរៀបការ អ្នកត្រូវតែប្រាកដចិត្តថាខ្លួនបានរៀបចំរួចជាស្រេចក្នុងការដើររួមផ្លូវជាជីវិតគូរ បើមិនដូច្នោះទេវាគឺពិបាកណាស់ក្នុងការថែរក្សាចំណងអាពាហ៍ពិពាហ៍អោយបានយូរ។ ខាងក្រោមនេះជាមូលហេតុបីយ៉ាងនាំឲ្យមានការលែងលះដែលមនុស្សជាច្រើនតែងជួបប្រទះ៖ ១.រៀបការក្រោមសម្ពាធ៖ គូស្នេហ៍ជាច្រើនរៀបការមិនមែនដោយសារស្នេហាជ្រាលជ្រៅទេ ប៉ុន្តែដោយសារសម្ពាធពីគ្រួសារ មិត្តភក្តិ ឬ ការរំពឹងទុកពីសង្គម។ នៅពេលដែលពួកគេឈានដល់អាយុជាក់លាក់មួយ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែរៀបការដើម្បីបំពេញបំណងប្រាថ្នារបស់មនុស្សជុំវិញខ្លួន។ នេះច្រើនតែនាំទៅរកទំនាក់ទំនងដែលមិនចេញពីចិត្ត ឬ គ្មានក្តីស្រលាញ់។ ទីបំផុតនៅពេលរស់នៅជាមួយគ្នា ពួកគេងាយកើតជម្លោះ និងការបែកគ្នា ដោយសារតែខ្វះការយោគយល់ និងការយល់ចិត្ត ដែលជាធាតុសំខាន់ដើម្បីរក្សាសុភមង្គលអាពាហ៍ពិពាហ៍។ ២.រៀបការដើម្បីបំបាត់អារម្មណ៍ឯកា៖ មនុស្សមួយចំនួនស្វែងរកអាពាហ៍ពិពាហ៍ជាមធ្យោបាយមួយដើម្បីយកឈ្នះលើអារម្មណ៍ឯកោ ឬ ទុក្ខវេទនាក្នុងជីវិត។ នេះនាំឱ្យមានការរំពឹងទុកច្រើនពេកពីអ្នកដទៃជាប្រភពសំខាន់នៃការគាំទ្រផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលដៃគូរបស់ពួកគេមិនអាចបំពេញតាមការរំពឹងទុកនោះ…

Cover Copy (4) Recovered
គ្រួសារ

មនុស្សស្រីពូកែចេះគិតរឿង៤យ៉ាងនេះ អាចជួយឱ្យប្តីនិងអាពាហ៍ពិពាហ៍ឱ្យមានភាពរុងរឿង

សំណាងល្អរបស់ស្ត្រីត្រូវបានបង្ហាញនៅក្នុងការពិតដែលថាពួកគេអាចប្រើទីជំរកដើម្បីប្រឈមមុខនឹងបញ្ហាដោយស្ងប់ស្ងាត់ និងចេះប្រើការគិតឱ្យបានទូលំទូលាយ ដើម្បីអាចរក្សាសុភមង្គលក្នុងគ្រួសារ។ ខាងក្រោមនេះជាការគិត៤យ៉ាងរបស់មនុស្សស្រីឆ្លាត ដែលវាជួយជម្រុញអោយអាពាហ៍ពីពាហ៍រីកចម្រើនទៅមុខប្រកបដោយភាពរុងរឿង៖ ១.មានសេចក្តីសប្បុរសដ៏អស្ចារ្យ៖ មនុស្សបុរាណតែងតែប្រៀបធៀបមនុស្សស្រីទៅនឹងទឹក ដែលមានន័យថាជាភាពស្ងប់ស្ងាត់ ស្មោះត្រង់ និងបរិសុទ្ធដូចទឹកពណ៌ខៀវថ្លា។ ស្ត្រីដែលមានលក្ខណៈដូចទឹកគឺអាចរក្សាត្រី (គ្រួសារ) ឱ្យរស់រានមានជីវិតជានិរន្តរ៍។ ២.មានប្រាជ្ញាដ៏ធំទូលាយ៖ ជោគជ័យដ៏ធំបំផុតរបស់ស្ត្រីមិនអាចវាស់បានដោយលុយ ឬ សម្ភារៈនោះទេ។ វាគឺជាភាពសម្បូរបែបខាងបញ្ញា និងភាពសម្បូរបែបខាងក្នុងរបស់ពួកគេ។ សំណាងល្អរបស់ស្ត្រីត្រូវបានបង្ហាញនៅក្នុងការពិតដែលថាពួកគេអាចប្រើទីជំរកដើម្បីប្រឈមមុខនឹងបញ្ហាដោយស្ងប់ស្ងាត់។ លើលោកនេះ គ្មាននរណាម្នាក់អាចធានាជីវិតរបស់យើងបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចធ្វើការសម្រេចចិត្តសម្រាប់ជីវិតរបស់យើងបានដែរ លើកលែងតែខ្លួនយើងប៉ុណ្ណោះ។ តាមរយៈការបណ្តុះនូវភាពធន់ និងបណ្តុះនូវប្រាជ្ញាដ៏ធំធេងនោះ យើងអាចទទួលបានភាពប្រសើរឡើង ហើយជីវិតក៏នឹងកាន់តែមានសុភមង្គលផងដែរ។ ៣.ការអត់ធ្មត់ដ៏អស្ចារ្យ៖ ស្ត្រីដែលមានចិត្តរឹងប៉ឹង អត់ធ្មត់ និងមានចិត្តអំណត់…

Cover Copy (4) Recovered
គ្រួសារ

៣យ៉ាងរបស់មនុស្សស្រីកាន់តែទូលាយ ប្តីកាន់តែស្រឡាញ់ និងប្តេជ្ញាចិត្តស្មោះអស់មួយជីវិត

ស្ត្រីដែលមានប្រាជ្ញាត្រូវតែដឹងថា ចិត្តនាងកាន់តែធំទូលាយ នោះនាងនឹងទទួលបានការគោរពកាន់តែច្រើនពីស្វាមី។ ស្ត្រីដែលចេះរកលុយបានច្រើន និងចេះប្រព្រឹត្តដោយប្រាជ្ញានឹងត្រូវបានស្វាមីស្រឡាញ់ និងស្មោះស្ម័គ្រអស់មួយជីវិត។ ខាងក្រោមនេះជារឿង៣យ៉ាងរបស់ស្រ្តី ដែលកាន់តែទាក់ទាញប្តីអោយស្រឡាញ់បាត់មុខមិនបាន៖ ១.ដឹងពីរបៀបស្តាប់៖ ក្នុងជីវិតអាពាហ៍ពិពាហ៍មិនអាចនិយាយថាអ្នកណាពិបាកជាងអ្នកណានោះទេ មនុស្សម្នាក់ៗនឹងមានតួនាទីខុសគ្នាទាំងស្រុង។ បុរសមានសម្ពាធយ៉ាងខ្លាំង មនុស្សស្រីក៏បែបនេះដែរ ដូច្នេះប្ដីប្រពន្ធគួរយល់ចិត្តគ្នាទៅវិញទៅមក។ ស្ត្រីដែលចេះស្តាប់ មិនត្រឹមតែមានចិត្តអាណិតប្តីប៉ុណ្ណោះទេ ថែមទាំងទំនងជាមានសំណាងក្នុងជីវិតនេះទៀតផង។ ដោយសារតែពួកគេចេះស្តាប់ ពួកគេតែងតែអាចទាក់ទាញអ្នកដទៃបាន។ នៅក្នុងគ្រួសារ ស្ត្រីម្នាក់ដែលរស់នៅដោយការយល់ដឹង និងហេតុផល ចេះស្តាប់ និងចែករំលែក តែងតែជាចំណុចនៃការគាំទ្រសម្រាប់ស្វាមី និងកូនរបស់នាង។ ក្នុងជីវិតអាពាហ៍ពិពាហ៍ ភរិយាគួរព្យាយាមធ្វើជាដៃគូជីវិតរបស់ស្វាមីនោះទាំងពីរនាក់នឹងមានទំនុកចិត្ត។ ២.ទូលាយរឿងលុយ៖ ស្ត្រីឆ្លាតចេះរកលុយ និងចេះរក្សាលុយ។ ស្ត្រីដែលមានប្រាជ្ញាត្រូវតែដឹងថា…

Cover Copy
គ្រួសារ

ហេតុផលទាំង ៤ នេះហើយ ដែលអ្នកត្រូវតែលែងលះ ឈប់នៅទ្រាំបន្តក្នុងទំនាក់ទំនងដែលមានតែការឈឺចាប់មិនលស់ថ្ងៃ

បើ​អ្នក​នៅ​ក្នុង​រឿង​អាពាហ៍​ពិពាហ៍​យូរ​អង្វែង អ្នក​នឹង​បាត់​បង់​សុភមង្គល​របស់​ខ្លួន​បន្តិច​ម្តងៗ។ ដូច្នេះ​អ្នក​មិន​គួរ​ស្តាយ​ក្រោយ​ទេ ប៉ុន្តែ​រឿងដែលអ្នកត្រូវធ្វើគែ​លែង​លះ​មិន​ត្រឹម​តែ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​កូន​ដែរ។ ទាំងនេះជាហេតុផល សំខាន់ទាំង ៤ យ៉ាងដែលអ្នកគួរលែងលះគ្នាឱ្យបានលឿនបំផុត។ ១) លែងលះទៅកុំនៅទ្រាំដើម្បីកូន៖ គូស្វាមីភរិយាជាច្រើនដឹងថាអាពាហ៍ពិពាហ៍របស់ពួកគេកាន់តែជូរចត់ ប៉ុន្តែសម្រេចចិត្តនៅជាមួយគ្នាដើម្បីកូន។ គំនិតនេះមិនតែងតែត្រឹមត្រូវទេ។ កូនរបស់អ្នកអាចឃើញការនិយាយស្តី ការឈ្លោះប្រកែក និងអំពើហិង្សា ហើយពួកគេនឹងមានអារម្មណ៍តានតឹងកាន់តែខ្លាំងក្នុងការរស់នៅក្នុងផ្ទះដែលមានឪពុកម្តាយតែងតែឈ្លោះទាស់គ្នាស្ទើរតែរាល់ថ្ងៃ។ នេះអាចនាំឱ្យមានបញ្ហាធំនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេនាពេលអនាគត។ ២) ការលែងលះដើម្បីបង្កើនសុខភាព និងរូបរាងថ្មីរបស់ខ្លួន៖ អាពាហ៍ពិពាហ៍មិនល្អ និងពោរពេញដោយជម្លោះ អាចមានឥទ្ធិពលអវិជ្ជមានលើសុខភាព និងរូបរាងរបស់អ្នក។ ការ​រស់នៅ​ក្នុង​ផ្ទះ​ដែល​ប្តី​ប្រពន្ធ​ជា​សត្រូវ​នឹង​គ្នា​អាច​ប៉ះពាល់​ដល់​ផ្លូវកាយ និង​ផ្លូវចិត្តធ្ងន់ធ្ងរ។ អាពាហ៍ពិពាហ៍ដែលមិនសប្បាយចិត្តក៏បង្កើនហានិភ័យនៃជំងឺបេះដូង មហារីក រលាកសន្លាក់ ទឹកនោមផ្អែម…

Cover Copy
គ្រួសារ

ប្រុសៗត្រូវចាំ! ហាមធ្វើរឿងទាំងនេះដាក់មនុស្សស្រី

មនុស្សប្រុសទាំងឡាយអ្នកត្រូវដឹងថា នៅពេលដែលមនុស្សស្រីម្នាក់បានដាក់ចិត្តទាក់ទងអ្នកហើយ ក៏មានន័យថា នាងពិតជាស្រឡាញ់អ្នក​ មានអារម្មណ៍ល្អចំពោះអ្នក ហើយក៏បានដាក់ចិត្តនឹងលះបង់គ្រប់យ៉ាងដើម្បីអ្នក ព្រមរួមសុខរួមទុក្ខជាមួយនឹងអ្នកហើយ ដូច្នេះហើយ កុំធ្វើឱ្យមនុស្សស្រីម្នាក់ដែលគ្មានបំណងអ្វីក្រៅតែពីស្រឡាញ់អ្នក ត្រូវរងការឈឺចាប់ព្រោះតែអ្នកឱ្យសោះ។ ១) កុំបំផ្លាញបេះដូងមនុស្សស្រី៖ ការ​បំផ្លាញ​បេះដូង​មនុស្ស​ស្រី​គឺ​កំហុសធំ មុតចាក់ជ្រៅបំផុត។ វាប៉ះពាល់ដល់អារម្មណ៍របស់នាង បំផ្លាញទស្សនៈរបស់នាងចំពោះស្នេហា និងអាចប៉ះពាល់ដល់ទំនាក់ទំនងអនាគតរបស់នាងផងដែរ។ ស្នេហា​មិន​ដែល​ត្រូវ​ធ្វើ​ឱ្យ​ខូច​ខាត។ សេចក្តីស្រឡាញ់ត្រូវព្យាបាល ធ្វើជាជម្រករបស់អ្នកពីទុក្ខវេទនា និងធ្វើឱ្យជីវិតមានតម្លៃ។ ២) កុំធ្វើពុតថាអ្នកស្រឡាញ់នាង៖ បើ​អ្នក​មិន​ស្រឡាញ់​នាង​ពិត​ប្រាកដ​ទេ ចូរ​ប្រាប់​នាង​ឱ្យ​ដឹងតាមត្រង់ កុំ​ខ្ជះខ្ជាយ​ពេល​វេលា​របស់​នាង​អី។ កុំផ្ដល់ក្ដីសង្ឃឹម តែមិនផ្ដល់ការស្រឡាញ់ ឈប់ខ្ជះខ្ជាយពេលវេលារបស់នាង ឱ្យជាប់ជំពាក់ជាមួយនឹងទំនាក់ទំនងដែលមិនច្បាស់លាស់របស់អ្នក។ ៣) កុំប្រៀបធៀបនាងទៅនឹងអតីតរបស់អ្នក៖…