
រកឃើញសាកសពក្មេងស្រីអាយុ១៣ឆ្នាំ ដែលបានលង់ទឹកនៅឆ្នេរអូរត្រេះ ដោយសារតែរូបនាងបានទៅជួយក្មេងដទៃទៀត កុំឱ្យលង់ទឹក
(ក្រុងព្រះសីហនុ) ៖ ក្មេងស្រីរងគ្រោះដែលបានលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលម្សិលមិញ បានស្លាប់ហើយ។ ក្រោយក្រុមសង្គ្រោះរៀបចំដោយលោកឧកញ៉ា ទៀ វិ ចិត្រ មានក្រុមអូបរ័និងទូកនេសាទ បានសហការ រកឃើញសាកសពនៅចំណុចសមុទ្រអូរត្រេះ២ វេលាម៉ោងជាង១០ព្រឹកថ្ងៃ១៥មេសា២០២០នេះ ។ សូមបញ្ជាក់ថា ក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត ក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រផង ក៏បានចេញអូបរ័ល្បឿនលឿន ជួយតាមស្វែងរកក្នុងបំណង ក្រែងអាចជួយរក្សាអាយុជីវិតបាន ប៉ុន្តែឥឡូវនេះក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ក្រុងព្រះសីហនុ បានបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១៤មេសា២០២០។ ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ…




















