ព័ត៌មាន

បើអ្នកជាមនុស្សឆ្លាត ហាមដាច់ខាតមិនគួរសួរសំណួរទាំង៣នេះទៅកាន់អ្នកដទៃឡើយ
សង្គម

បើអ្នកជាមនុស្សឆ្លាត ហាមដាច់ខាតមិនគួរសួរសំណួរទាំង៣នេះទៅកាន់អ្នកដទៃឡើយ

មិនមែនគ្រប់គ្នាក្នុងលោកនេះ សុទ្ធតែចិត្តទូលាយអោយអ្នកសួរសំណួរគ្រប់យ៉ាងទៅកាន់ពួកគេនោះទេ។ រីឯអ្នកផ្ទាល់ក៏គួរតែដឹងថារឿងណាគួរសួរ ឬ មិនគួរសួរអ្នកដទៃដែរ ព្រោះសំណួរខ្លះហាក់ដូចជាធម្មតាសម្រាប់អ្នកតែវាអាចនឹងប៉ះពាល់អារម្មណ៍របស់អ្នកដទៃជាខ្លាំង។ ហេតុដូច្នេះហើយទើបក្នុងមួយជីវិតនេះ អ្នកមិនគួរសួរសំណួរទាំង៣ខាងក្រោមនេះគឺកាន់អ្នកដទៃឡើយ បើទោះបីជាអ្នកចង់ដឹងចម្លើយកម្រិតណាក៏ដោយ៖ ១.កុំសួរពីរឿងដែលមិនទាក់ទងនឹងអ្នក៖ មនុស្សឆ្លាតយល់ថាគេមិនគួរធ្វើឱ្យអ្នកដទៃមិនចូលចិត្តគេឡើយ។ ពួកគេដឹងថាវាមិនចាំបាច់ក្នុងការសួរអំពីអ្វីដែលមិនទាក់ទងនឹងពួកគេ ព្រោះវានាំតែបញ្ហាដល់ខ្លួនឯង។ មនុស្សម្នាក់ៗនឹងមានទេពកោសល្យ និងមហិច្ឆតារៀងៗខ្លួន។ ពួកគេមានគន្លងជីវិត និងគំនិតខុសៗគ្នា។ ដូច្នេះ កុំសួរពីរឿងណាដែលមិនទាក់ទងនឹងអ្នក ព្រោះវាអាចធ្វើអោយអ្នកដទៃគិតថា អ្នកជាមនុស្សដែលចេះដឹងរឿងគេជ្រុល។ ២.កុំសួរពីអតីតកាល៖ មនុស្សដែលរស់នៅដោយភាពសប្បាយរីករាយមិនដែលបណ្តោយឱ្យអតីតកាលចូលទៅក្នុងផ្លូវរបស់ខ្លួនឡើយ។ ពួកគេយល់ពីសារៈសំខាន់នៃរឿងភ្លាមៗ ហើយនឹងមិនព្រងើយកន្តើយនឹងបច្ចុប្បន្នដ៏ស្រស់ស្អាតនោះទេ ព្រោះអតីតកាលគឺជាអតីតកាល។ អ្វីដែលកន្លងហួសគួរតែកន្លងផុតទៅកាន់តែឆាប់កាន់តែល្អ ។ ដូច្នេះក្នុងនាមជាមនុស្សឆ្លាត ហាមដាច់ខាតទៅសួរអំពីឬសគល់ ឬ អតីតកាលដ៏អាប់អួររបស់នរណាម្នាក់ព្រោះមិនមែនគ្រប់គ្នាសុទ្ធអាចនិយាយពីវាប្រាប់អ្នកបានទេ។…

លុះត្រាតែអ្នកអាចគ្រប់គ្រងរឿងទាំង៣នេះបាន ទើបអ្នកអាចទទួលបាននូវពរជ័យជាច្រើននៅក្នុងជីវិត
សង្គម

លុះត្រាតែអ្នកអាចគ្រប់គ្រងរឿងទាំង៣នេះបាន ទើបអ្នកអាចទទួលបាននូវពរជ័យជាច្រើននៅក្នុងជីវិត

មានមនុស្សជាច្រើនដែលតែងតែមិនអាចគ្រប់គ្រងទម្លាប់អាក្រក់របស់ខ្លួនបាន ដូច្នេះហើយទើបពួកគេទទួលរងនូវទុក្ខលំបាកជាច្រើននៅក្នុងជីវិត។ មានតែមនុស្សឆ្លាតដែលអាចគ្រប់គ្រប់រឿងទាំង៣នេះបានទេ ទើបអាចមានសេចក្តីសុខនៅក្នុងជីវិត និងពរជ័យកាន់តែច្រើន។ ខាងក្រោមនេះជារឿង៣យ៉ាង ដែលអ្នកត្រូវឃុំគ្រង សម្រាប់អនាគតរបស់ខ្លួនឯង៖ ១.អ្នកគួរតែគ្រប់គ្រងមាត់របស់អ្នក៖ ប្រាជ្ញាកើតចេញពីការស្តាប់ ហើយគ្រប់យ៉ាងកើតចេញពីពាក្យសម្ដី។ មនុស្សមិនចេះនិយាយ មិនចេះស្ងៀមនឹងច្រើនតែជួបរឿងអកុសល។ ពាក្យសម្តីជាអាវុធមុខពីរ ពាក្យល្អនាំមកនូវសំណាង ប៉ុន្តែពាក្យអាក្រក់នឹងនាំគ្រោះមហន្តរាយជាច្រើនមកកាន់អ្នក។ ដូច្នេះមិនថាអ្នកស្ថិតក្នុងដំណាក់កាលណាទេ អ្នកគួររៀនពីរបៀបគ្រប់គ្រងមាត់ឱ្យបានល្អ។ នោះមានន័យថាអ្នកត្រូវតែគ្រប់គ្រងរាល់ប្រយោគ និងរាល់ពាក្យដែលអ្នកនិយាយ។ បើអ្នកជាមនុស្សមានប្រាជ្ញា អ្នកអាចប្រឹងប្រែងតិចតួច ហើយទទួលបានផលរាប់រយ។ ប្រភេទមនុស្សដែលនិយាយឈ្លើយនឹងនាំឲ្យមានគ្រោះមហន្តរាយ និងបំផ្លាញអនាគតខ្លួនឯង។ ២.អ្នកត្រូវតែគ្រប់គ្រងរាងកាយរបស់អ្នក៖ មានមនុស្សជាច្រើនដែលតែងជប់លៀង ញ៉ាំស្រា និងចូលរួមសង្គមជាមួយមនុស្សជាច្រើនពេលធ្វើការ ដូច្នេះពិបាកនឹងបដិសេធគ្រឿងស្រវឹង ប៉ុន្តែដោយសារបែបនេះហើយ ទើបសុខភាពរបស់ពួកគេកាន់តែយ៉ាប់ទៅៗពេលទៅជួបពេទ្យ…

បុរស ៥ ប្រភេទនេះ កើតមកជាមួយនឹងទ្រព្យសំណាងតាមជាប់ខ្លួន ខ្សែជីវិតមិនអន់ទេ មានតែរុងរឿងជោគជ័យ
សង្គម

បុរស ៥ ប្រភេទនេះ កើតមកជាមួយនឹងទ្រព្យសំណាងតាមជាប់ខ្លួន ខ្សែជីវិតមិនអន់ទេ មានតែរុងរឿងជោគជ័យ

បុរសទាំង ៥ ប្រភេទនេះ គឺជាមនុស្សដែលមានបុណ្យវាសនាខ្ពស់ កើតមកនាំយកលាភសំណាងតាមមកជាមួយ ដែលនឹងជួយឱ្យបុរសទាំងនេះច្រើនតែមានខ្សែជីវិតល្អ ធ្វើអ្វីក៏ជោគជ័យ រីកចម្រើន អាយុកាន់តែច្រើន កាន់តែសោយសុខលើគំនរទ្រព្យ។ ១) ជាមនុស្សចិត្តល្អ ស្មោះត្រង់ តែមិនទន់ជ្រាយឡើយ៖ បុរស​ដែល​សក្ដិសម​នឹង​ការ​ពឹង​ផ្អែក​ពេញ​មួយ​ជីវិត​របស់​អ្នក​ត្រូវ​តែ​ជាមនុស្សដែលមាន​ចិត្ត​ល្អ។ ចិត្ត​ល្អ​នេះ​មិន​មែន​ជា​ការ​លាក់​ពុត​ទេ ហើយ​ក៏​មិន​ទន់​ខ្សោយ​ដែរ ប៉ុន្តែ​ជា​ការ​យល់​ដឹង​ពី​ការ​ទទួល​ខុស​ត្រូវ។ ទស្សនវិទូជនជាតិអង់គ្លេស Bertrand Russell ធ្លាប់បាននិយាយថា៖ «ក្នុងចំណោមគុណសម្បត្តិសីលធម៌ទាំងអស់ ភាពស្មោះត្រង់ គឺជាការចង់បានបំផុតនៅក្នុងពិភពលោក»។ ក្នុង​ទំនាក់ទំនង​ស្នេហា បុរស​ចិត្តល្អ ប៉ុន្តែ​មិន​ទន់ខ្សោយ​តែងតែ​ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់​អ្នក ហើយ​ពិចារណា​ពី​ស្ថានភាពរបស់​អ្នក​ផង​ដែរ​។ ទាំងការយកចិត្តទុកដាក់ និងការការពារ និងផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃសេរីភាព។…

សញ្ញាព្រមានទាំង ៦ ដែលបង្ហាញថាក្រពះរបស់អ្នកមានបញ្ហា
សម្រង់

សញ្ញាព្រមានទាំង ៦ ដែលបង្ហាញថាក្រពះរបស់អ្នកមានបញ្ហា

យោងតាមអ្នកជំនាញផ្នែកសុខភាព ការទទួលស្គាល់ដំបូងនៃភាពមិនប្រក្រតីនៃក្រពះគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារសុខភាពដ៏ទូលំទូលាយ។ ក្នុងចំណោមនោះ មានសញ្ញាទាំង៦ដែលកើតមានញឹកញាប់បំផុតដែលភាគច្រើនបង្កឡើងពីការឈឺក្រពះ៖ ១.ឈឺពោះញឹកញាប់៖ សញ្ញាមួយក្នុងចំណោមសញ្ញាដំបូងនៃបញ្ហាក្រពះគឺឈឺក្រពះម្តងហើយម្តងទៀត ជាពិសេសបន្ទាប់ពីញ៉ាំអាហារ ឬ ពេលពោះទទេ។ ការឈឺចាប់អាចលេចឡើងនៅតំបន់ epigastric និងមានរយៈពេលជាច្រើនម៉ោងខុសពីឈឺពោះធម្មតា។ ២.អារម្មណ៍នៃការឆ្អែត និងមិនរំលាយអាហារ៖ អារម្មណ៍ឆ្អែត និងមិនរំលាយអាហារ គឺជាសញ្ញាបង្ហាញថា ក្រពះមិនអាចរំលាយអាហារបានយ៉ាងមានប្រសិទ្ធភាព។ រោគសញ្ញានេះច្រើនតែអមដោយការក្រហាយទ្រូង ហើយអាចមានរយៈពេលជាច្រើនម៉ោងបន្ទាប់ពីញុំាអាហារ។ ដើម្បីកែលម្អស្ថានភាពនេះ អ្នកគួរតែញ៉ាំតិច ប៉ុន្តែបែងចែកវាទៅជាអាហារតូចៗជាច្រើនពេលក្នុងមួយថ្ងៃ ជៀសវាងការញ៉ាំច្រើនពេកនៅពេលល្ងាច។៣.ក្រហាយទ្រូង ច្រាលអាស៊ីត៖ ការក្រហាយទ្រូង និងការចាល់អាស៊ីត គឺជារោគសញ្ញាធម្មតានៃជំងឺច្រាលក្រពះពោះវៀន (GERD)។ នៅពេលដែលអាស៊ីតក្រពះច្រាលចូលទៅក្នុងបំពង់អាហារ វាបណ្តាលឱ្យមានអារម្មណ៍ឆេះក្នុងទ្រូង…

FA របស់ហូឡង់កំពុងពិចារណាលុបចោលច្បាប់ offside ដោយសារតែអំពើហិង្សា
កីទ្បា

FA របស់ហូឡង់កំពុងពិចារណាលុបចោលច្បាប់ offside ដោយសារតែអំពើហិង្សា

ការ​ស្វែងរកដំណោះស្រាយការ​ប្រើ​ប្រាស់អំពើហិង្សានៅក្នុងការប្រកួតកីឡាបាល់ទាត់ពាក់កណ្ដាលអាជីពនៅប្រទេស​ហូឡង់ សហព័ន្ធកីឡាបាល់ទាត់ប្រទេសមួយនេះ កំពុងពិចារណាដកធាតុជាមូលដ្ឋានមួយពីបាល់ទាត់គឺ offside ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលស្ថាប័នគ្រប់គ្រងកំពុងព្យាយាមទប់ទល់នឹងការកើនឡើងដល់ 58% នៃការការ​ប្រកួតដែលឈប់លេងពាក់កណ្ដលទីក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាបាល់ជំហរក្រៅល្បែងនេះ។ លោក Jan Dirk van der Zee ប្រធានសហព័ន្ធកីឡាបាល់ទាត់ KNVB បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «យើង​មាន​បញ្ហា​មួយ ហើយ​យើង​ចង់​កម្ចាត់​វា​ចោល»​។ លោក Jan Dirk van der Zee នាយក KNVB បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «យើងមានបញ្ហាមួយ…

Chelsea អាចចុះហត្ថលេខាលើ Victor Osimhen ក្នុងតម្លៃ 75 លានអឺរ៉ូក្នុងឆ្នាំ 2025
កីទ្បា

Chelsea អាចចុះហត្ថលេខាលើ Victor Osimhen ក្នុងតម្លៃ 75 លានអឺរ៉ូក្នុងឆ្នាំ 2025

ខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli បានចូលរួមជាមួយ Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល 2024/25 បន្ទាប់ពីមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Chelsea នៅរដូវក្តៅនេះ។ ក្រុមតោខៀវ Chelsea មិនអាចបញ្ចុះបញ្ចូលឱ្យគាត់កាត់បន្ថយការទាមទារប្រាក់បៀវត្សរ៍ដ៏ច្រើននោះទេ ហើយនៅទីបំផុតបានជ្រើសរើសមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ។ ប៉ុន្តែ Chelsea នឹងមានឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធនីហ្សេរីយ៉ានៅឆ្នាំ 2025 ដោយសារតែកិច្ចព្រមព្រៀងខ្ចីជើងរបស់ Osimhen ទៅ Galatasaray មិនមានលក្ខខណ្ឌទិញផ្ដាច់។ យោងតាមលោក Fabrizio Romano ខ្សែប្រយុទ្ធបានធ្វើឱ្យ Napoli កាត់បន្ថយលក្ខខណ្ឌទិញផ្ដាច់កុងត្រារបស់គាត់ពី 130…

ឆ្នាំទាំង ៣ នេះទេវតាកត់ទុកក្នុងបញ្ជីអ្នកមានសំណាងបំផុតក្នុងឆ្នាំ២០២៤ តែឆ្នាំមួយនេះត្រូវប្រុងប្រយ័ត្ន
សម្រង់

ឆ្នាំទាំង ៣ នេះទេវតាកត់ទុកក្នុងបញ្ជីអ្នកមានសំណាងបំផុតក្នុងឆ្នាំ២០២៤ តែឆ្នាំមួយនេះត្រូវប្រុងប្រយ័ត្ន

ហោរាសាស្ត្រចាប់ពីឆ្នាំ ២០២៤ ដល់ ២០២៥ បានឱ្យដឹងថា អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ គឺជាមនុស្សដែលមានលាភសំណាងបំផុត ជួបតែសេចក្តីសុខចម្រើន។ យ៉ាង​ណា​មិញ សម្រាប់អ្នកកើតឆ្នាំ វក គួរ​ប្រយ័ត្ន​ក្នុង​ការ​រកស៊ី។ ១. ឆ្នាំ រកា «មាន់» សម្រាប់​អ្នក​កើត​ឆ្នាំ​រកា​ គឺ​ជាមនុស្សដែលពូកែ​ក្នុង​ការ​រកស៊ី​ ដូច្នេះ ឆ្នាំនេះនឹងមាន​ភាព​រីក​ចម្រើន​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់គ្នា។ ព្រោះ​ចូល​ឆ្នាំ​២០២៥ អ្នកកើតក្នុងឆ្នាំរការតែងតែ​ចេះ​ឆ្លៀត​ពេល​វេលា និង​ទីកន្លែង​ត្រឹមត្រូវ​ដើម្បី​អភិវឌ្ឍ​ទ្រព្យសម្បត្តិ។ ទៅថ្ងៃអនាគត ឱ្យតែចេះចាប់យកឱកាសនោះ ទើបអាចក្លាយជាអ្នកមានបាន។ ចាប់ពីឆ្នាំ២០២៤ ទៅអ្នកដែលកើតឆ្នាំរកា នឹងទទួលបានជំនួយពីធាតុទាំងប្រាំ ការងារនឹងរីកចម្រើនទៅមុខបានល្អ…

សកម្មភាព៣យ៉ាងដែលធ្វើឱ្យមនុស្សស្រី «មើលទៅអន់» ក្នុងក្រសែភ្នែកបុរស
សម្រង់

សកម្មភាព៣យ៉ាងដែលធ្វើឱ្យមនុស្សស្រី «មើលទៅអន់» ក្នុងក្រសែភ្នែកបុរស

មនុស្សស្រីមិនមែនស្អាតសុទ្ធតែមានអត្តចរិតល្អនោះទេ ហើយស្រីស្អាតខ្លះក៏មិនប្រាកដថាអាចទាក់ទាញមនុស្សប្រុសបាននោះដែរ ព្រោះកាលណាបើមនុស្សស្រីម្នាក់ប្រព្រឹត្តិនូវសកម្មភាពទាំងនេះ វានឹងធ្វើអោយនាងមើលទៅអន់នៅក្នុងក្រសែរភ្នែករបស់មនុស្សប្រុស និងធ្វើអោយនាងបាត់បង់នូវតម្លៃខ្លួនឯង៖ ១.អួត៖ បុរសភាគច្រើនពិតជាស្អប់មនុស្សដែលអួតលើសពីសមត្ថភាពរបស់ខ្លួន។ ដូច្នេះស្ត្រីកុំបង្ហាញខ្លួនខ្លាំងពេក ផ្ទុយទៅវិញអ្នកគួរតែរៀនបន្ទាបខ្លួន ហើយព្យាយាមរក្សាមាយាទថ្លៃថ្នូរអោយសមជាស្រ្តីមានសីលធម៌ខ្ពស់។ ត្រូវចាំថាការអួតមិនបានធ្វើអោយអ្នកមើលទៅឡូយនោះទេ វាបែរជាបង្ហាញពីអត្តចរិតក្រអើតក្រទមរបស់អ្នកទៅវិញទេ។ ២.និយាយអំពីចំណុចខ្វះខាតរបស់ខ្លួនម្តងហើយម្តងទៀត៖ កើតមកជាមនុស្សអ្នកណាក៏ធ្លាប់ធ្វើខុសដែរ សំខាន់ត្រង់ថាចេះកែប្រែកំហុសរឺអត់! មនុស្សស្រីដែលឆ្លាត គេមិនចូលចិត្តអួតខ្លួនទេ រឹតតែមិនត្អូញត្អែរអំពីចំណុចខ្សោយរបស់ខ្លួនទៅអោយអ្នកដទៃបានដឹង ព្រោះនាងយល់ថាអ្នកណាក៏អាចពង្រឹងខ្លួនឯងម្តងទៀតបានដែរ ជាពិសេសរឿងអតីតកាលបើកន្លងហួសត្រូវចេះបំភ្លេចចោល កុំយកវាមកធ្វើជារនាំងឃាំងខ្លួនឯងទៅថ្ងៃមុខ។ ម្យ៉ាងទៀត កាលដែលយើងនិយាយពីចំណុចខ្វះខាតរបស់ខ្លួនម្តងហើយម្តងទៀតវានឹងធ្វើអោយអ្នកដទៃធុញទ្រាន់ និងយល់ថាអ្នកគ្មានភាពជឿជាក់លើខ្លួនឯង។ ៣.ការព្រួយបារម្ភហួសហេតុ៖ ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងពេកទៅលើដៃគូ វានឹងធ្វើឱ្យបុរសមានអារម្មណ៍ចង្អៀត។ បើអ្នកបិទសិទ្ធគាត់ខ្លាំងពេក នៅក្នុងភ្នែករបស់គាត់អ្នកគ្រាន់តែជាមនុស្សដែលគួរអោយធុញទ្រាន់ម្នាក់ និង មិនយល់គាត់ប៉ុណ្ណោះ។ ដូច្នេះស្ត្រីឆ្លាតគួរផ្តល់សេរីភាពដល់ដៃគូក្នុងការជ្រើសរើសអ្វីដែលពួកគេចង់ធ្វើ៕

៤ យ៉ាង ដែលអាចរារាំងអ្នកពីការសន្សំប្រាក់ យកល្អគួរតែកែទម្លាប់នេះចោល
សង្គម

៤ យ៉ាង ដែលអាចរារាំងអ្នកពីការសន្សំប្រាក់ យកល្អគួរតែកែទម្លាប់នេះចោល

មានរឿងខ្លះដែលមនុស្សជាច្រើនគិតថាធ្វើទៅគឺអាចសន្សំលុយបានច្រើន ប៉ុន្តែផ្ទុយទៅវិញវាកាន់តែធ្វើអោយចំណាយខ្ជះខ្ជាយជាងមុនដោយមិនដឹងខ្លួន។ ខាងក្រោមនេះជារឿង៤យ៉ាងដែលរារាំងអ្នកពីការសន្សំប្រាក់ យកល្អគួរតែកែទម្លាប់នេះចោល បើចង់សល់លុយខ្លះនឹងគេ៖ ១.ប័ណ្ណបញ្ចុះតម្លៃ៖ វាជាការប្រសើរណាស់ក្នុងការទិញឥវ៉ាន់ជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអនុវត្តតាមគោលការណ៍ជាក់លាក់ទេ ការសន្សំនឹងមានឥទ្ធិពលផ្ទុយ។ ជាមួយនឹងការគិតដែលថាអ្នកអាចទិញផលិតផលក្នុងតម្លៃល្អជាមួយប័ណ្ណបញ្ចុះតម្លៃទាំងនោះ អ្នកនឹងងាយធ្លាក់ចូលទៅក្នុងការទិញរបស់ដែលមិនចាំបាច់ ព្រោះគិតថាវាថោក តែចុងក្រោយបែរជាទិញមកទុកចោល។ ២.លោភលន់នឹង Discount៖ មនុស្សតែងតែមានទំនោរជ្រើសរើសផលិតផលដែលមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែក្នុងតម្លៃថោកជាង។ អ្នកគិតថាទិញរបស់ដែលមានបញ្ចុះតម្លៃនឹងចំណេញ តែប្រហែលអ្នកភ្លេចគិតថា បើរបស់នោះល្អគេនឹងមិនបាច់បញ្ចុះតម្លៃទេ ដរាបណាវាខូចគុណភាព ឬ ជិតហួសដឺឡេតែប៉ុណ្ណោះ។ ៣.ចាយមិនចេះគិត៖ វាដូចជាអ្នកចង់ទិញឧបករណ៍មួយមកប្រើប្រាស់ ប៉ុន្តែពេលទៅដល់ផ្សារទំនើបអ្នកបែរជាចង់ទិញនេះ ទិញនោះបន្ថែមទៀត ចុងក្រោយអ្នកទិញអស់ប្រហែល១០មុខ នេះហើយគេហៅថាមិនគណនាការចំណាយទុកមុន ចេះតែចាយដោយគ្មានមូលហេតុច្បាស់លាស់។ ៤.ចំណាយច្រើនលើរបស់លម្អ៖…

កីឡាករ​បាល់ទាត់​អ៊ុយរូហ្គាយ Juan Manuel Izquierdo របស់ក្លិប Nacional ទទួល​មរណភាពដោយដាច់សរសៃឈាមខួរក្បាល
កីទ្បា

កីឡាករ​បាល់ទាត់​អ៊ុយរូហ្គាយ Juan Manuel Izquierdo របស់ក្លិប Nacional ទទួល​មរណភាពដោយដាច់សរសៃឈាមខួរក្បាល

កីឡាករបាល់ទាត់ជនជាតិអ៊ុយរូហ្គាយ Juan Manuel Izquierdo បានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងអាយុ 27 ឆ្នាំនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ជាកន្លែងដែលគាត់បានសម្រាកនៅមន្ទីរពេទ្យតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយជំងឺសរសៃឈាមខួរក្បាល។ កីឡាកររបស់ក្លិប Nacional ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Albert Einstein ក្នុងរដ្ឋធានីប្រេស៊ីល ជាកន្លែងដែលគាត់ត្រូវសង្គ្រោះឡើងវិញជាមួយនឹងឧបករណ៍អុកស៊ីសែននៅពេលមកដល់ បន្ទាប់ពីកើត​អការៈគាំងបេះដូង ដែលបណ្តាលឱ្យមានការខូចខាតសរសៃប្រសាទដែលមិនអាចបកក្រោយត្រឡប់វិញបាន។ ចាប់តាំងពីពេលនោះមក គ្រូពេទ្យបានទុកគាត់ឱ្យស្ងប់ស្ងាត់ និងពាក់ម៉ាស៊ីនជំនួយខ្យល់អុកស៊ីសែន នៅក្នុងបន្ទប់ថែទាំពិសេស។ ទោះបីជាមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យក៏ដោយ​ជំងឺរបដស់​គាត់​មិន​អាច​ត្រឡប់​ក្រោយបាន​ទេ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗកាលពីថ្ងៃចន្ទ ជាមួយនឹង “ស្ថានភាពសរសៃប្រសាទធ្ងន់ធ្ងរ” ។ កីឡាករដែលចូល​លេង​ក្នុង​នាម​ជាកីឡាករបម្រុងហើយចូលនៅតង់ទីពីរបានដួលសន្លប់ បន្ទាប់ពីមានបញ្ហាចង្វាក់បេះដូងនៅនាទីចុងក្រោយនៃការប្រកួតរវាង Nacional និង…

ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ
សង្គម

ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ

មិនមែនរាល់វត្ថុទាំងអស់សុទ្ធតែល្អ និងគួររក្សាទុកក្នុងផ្ទះនោះទេ តួយ៉ាងដូចវត្ថុ៣យ៉ាងខាងក្រោមនេះបើអ្នកណាហ៊ានរក្សាទុកវានៅក្នុងផ្ទះអាចរារាំងទ្រព្យសម្បត្តិរបស់គ្រួសារអ្នក នាំសំណាងអាក្រក់ជាដើម ដូច្នេះហើយគួរតែបោះចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងកុំមានការស្តាយស្រណោះអី ដើម្បីអាចកែខៃសំណាងនៅក្នុងផ្ទះរបស់អ្នកបាន៖ ១.ប្រតិទិនចាស់៖ ប្រតិទិនចាស់មិនគួរទុកនៅក្នុងផ្ទះទេ ព្រោះប្រតិទិនដែលកន្លងផុតឆ្នាំចាស់មិនអាចប្រើក្នុងឆ្នាំថ្មីបានទៀតទេ។ នៅក្នុងហុងស៊ុយ ប្រតិទិនតែងតែតំណាងឱ្យលំហូរ ភាពរលូន និងពេលវេលាឆ្ពោះទៅមុខ។ ដូច្នេះហើយ ប្រសិនបើអ្នកទុកប្រតិទិនចាស់នៅក្នុងផ្ទះរបស់អ្នក វាក៏មានន័យថាពេលវេលារបស់អ្នកនឹងត្រូវពន្យារពេល អោយនៅជាប់ទ្រឹងមួយកន្លែង និង “ស្វាគមន៍” នូវរឿងអកុសលមកកាន់ផ្ទះរបស់អ្នក។ ដូច្នេះហើយ ដើម្បីជៀសផុតពីសំណាងអាក្រក់ និងអាចនាំលាភសំណាងមកកាន់ផ្ទះ អ្នកត្រូវបោះចោលប្រតិទិនចាស់ ហើយជំនួសវាដោយប្រតិទិនថ្មី ដោយកែតម្រូវតាមកាលបរិច្ឆេទ ខែ និងឆ្នាំបច្ចុប្បន្ន។ ២.ពែង ចាន និងឆ្នាំងដែលខូច៖…

សម្គាល់មើលបាន! មនុស្សអន់ចរិតតែងតែមានលក្ខណៈ ៤ ប្រភេទនេះ
សង្គម

សម្គាល់មើលបាន! មនុស្សអន់ចរិតតែងតែមានលក្ខណៈ ៤ ប្រភេទនេះ

មនុស្សដែលមានថាមពលអវិជ្ជមានមិនត្រឹមតែមិនចេះដាក់ខ្លួនជាមួយអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងមិនដឹងពីរបៀបផ្លាស់ប្តូរនិស្ស័យអាក្រក់របស់ពួកគេថែមទៀត។ ជានិច្ចកាលមនុស្សអស់នេះតែងតែចូលចិត្តមើលងាយអ្នកដទៃ គិតថាគេមិនដល់ខ្លួនជាដើម។ ដូច្នេះបើអ្នកស្គាល់នរណាម្នាក់ដែលមានលក្ខណៈដូចខាងក្រោមនេះគួរតែជៀសអោយឆ្ងាយ ហាមនៅជិត ព្រោះមនុស្សទាំងនេះអន់ចរិតបំផុត៖ ១.ពាក្យអវិជ្ជមាន៖ មនុស្សដែលពោរពេញដោយថាមពលអវិជ្ជមាន ច្រើនតែមានទំនោរទៅរកភាពអវិជ្ជមាន ពួកគេរស់នៅដោយគិតថាពិភពលោកនេះអាក្រក់។ ពួកគេតែងតែមិនសប្បាយចិត្ត និងភាពមិនពេញចិត្តចំពោះអ្វីដែលខ្លួនមាននោះទេ។ មនុស្សដែលមានថាមពលអវិជ្ជមានមិនត្រឹមតែមិនចេះដាក់ខ្លួនក្នុងស្ថានភាពរបស់អ្នកដទៃប៉ុណ្ណោះទេ ថែមទាំងគិតចេញតែរឿងមិនល្អរបស់អ្នកដទៃថែមទៀត។ វាជាការល្អបំផុតសម្រាប់យើងក្នុងការនៅឱ្យឆ្ងាយពីមនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបែបនេះ។ ២.និយាយដើមអ្នកដទៃ៖ ការនិយាយពីក្រោយខ្នងអ្នកដទៃ ជាអាកប្បកិរិយារបស់មនុស្សអាក្រក់។ ពាក្យចចាមអារ៉ាមអាចបណ្តាលឱ្យមានការឈឺចាប់ដែលមិនអាចជួសជុលបាន។ នៅពេលដែលពាក្យចចាមអារ៉ាមចូលដល់ត្រចៀកភាគីពាក់ព័ន្ធ ពួកគេអាចនឹងឈ្លោះប្រកែកគ្នា ឬ វាយតប់គ្នា ដែលមិនផ្តល់ផលប្រយោជន៍ដល់អ្នកដទៃ ឬ ខ្លួនឯងនោះទេ។ ដូច្នេះកុំនិយាយអាក្រក់ដាក់អ្នកដទៃ ត្រូវមានចិត្តល្អចំពោះអ្នកដទៃ ហើយកសាងគុណធម៌សម្រាប់ខ្លួនឯង។ មនុស្សឆ្លាតតែងតែស្ងៀម មិនដែលបង្អួត…

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ
សម្រង់

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

ជីវិតជាស្ត្រីមេម៉ាយ ច្រើ់នតែចំណាយមាត់ញាតិ បន្ទាប់ពីលែងលះ ច្រើនតែត្រូវទទួលរងនូវពាក្យពេបជ្រាយ សើចចំអកពីអ្នកជុំវិញខ្លួន ជាពិសេសពីអ្នកជិតខាងមួយចំនួន ដែលចាំតែមើលបំណាំ ដែលជាហេតុធ្វើឱ្យស្ត្រីមេម៉ាយមួយចំនួន ត្រូវរងសម្ពាធផ្លូវចិត្តខ្លាំង អ្នកខ្លះទទួលយកមិនបានអាចនឹងកើតមានជំងឺបាក់ទឹកចិត្តថែមទៀតផង។ តែយ៉ាងណាមិញ ចង់ប្រាប់ដល់ស្ត្រីទាំងឡាយថា ជីវិតជាស្រ្តីមេម៉ាយភាគច្រើនគឺ មានអាយុវែង ការរស់នៅបានល្អប្រសើរ និងសម្បូរបែបជាងស្ត្រីមួយចំនួន ដែលនៅទ្រាំរ៉ុំារ៉ៃជាមួយនឹងជីវិតដែលមានប្ដីតែឈ្មោះ តែរស់នៅគ្មានសេចក្ដីសុខ និងសុភមង្គល។ យោងតាមការសិក្សាមួយចំនួនក៏បានបញ្ជាក់ថា ដោយសារតែហេតុផលសំខាន់ៗទាំង ៣ នេះហើយ ដែលធ្វើឱ្យជីវិតជាស្ត្រីមេម៉ាយមានសេចក្ដីសុខ និងមានអត្រារស់នៅខ្ពស់ ដែលជួយឱ្យពួកគេមានអាយុវែង។ ១) ជីវិតកាន់តែសាមញ្ញ និងមានរបៀបរៀបរយជាងមុន បន្ទាប់ពីលែងលះ ៖ បន្ទាប់ពីបែកបាក់ចែកផ្លូវនៃជីវិតជាប្ដីប្រពន្ធ…

មូលហេតុអ្វី​បាន​ជា​ប្រទេសអង់គ្លេសមិន​សូវ​មាន​ក្លិបបាល់ទាត់​ប្រើប្រាស់អាវពណ៌បៃតងជាឈុតក្នុងដី?
កីទ្បា

មូលហេតុអ្វី​បាន​ជា​ប្រទេសអង់គ្លេសមិន​សូវ​មាន​ក្លិបបាល់ទាត់​ប្រើប្រាស់អាវពណ៌បៃតងជាឈុតក្នុងដី?

មិនសូវមានក្រុមបាល់ទាត់ក្នុង​ប្រទេសអង់គ្លេសមានឈុតក្នុងដីពណ៌បៃតងនោះទេ ខណៈពេលដែលក្លិបបាល់ទាត់​ក្នុងប្រទេសអៀរឡង់ និងស្កុតឡែនមួយចំនួនបាន​ប្រើ​ប្រាស់​ពណ៌បៃតង់​នជ​ជាឈុត​សម្រាប់​ការ​ប្រកួត​ក្នុង​ដីរបស់​ពួកគេ។ មូលហេតុគឺដោយសារតែភាពខុសគ្នាខាងវប្បធម៌ និងប្រវត្តិសាស្ត្ររវាងប្រទេសអង់គ្លេស អៀរឡង់ និងស្កុតឡែន។ ពណ៌បៃតងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង ជាតិនិយមអៀរឡង់ និងចលនាតស៊ូសាធារណរដ្ឋអៀរឡង់។ ក្រុមបាល់ទាត់អៀរឡង់ជាច្រើនដូចជា Shamrock Rovers និង Bohemians បានទទួលយកឯកសណ្ឋានពណ៌បៃតងជាមធ្យោបាយតំណាងឱ្យអត្តសញ្ញាណ និងបេតិកភណ្ឌអៀរឡង់របស់ពួកគេ។ ផ្ទុយ​ទៅ​វិញ បៃតង​មិន​មាន​អត្ថន័យ​វប្បធម៌​ដូច​គ្នា​នៅ​ប្រទេស​អង់គ្លេស​ទេ។ ក្លិបបាល់ទាត់អង់គ្លេសមានទម្លាប់ចូលចិត្តពណ៌ដូចជា ក្រហម ស និងខៀវ ដែលកាន់តែជិតស្និទ្ធនឹងអត្តសញ្ញាណជាតិអង់គ្លេស។ ការប្រើប្រាស់ពណ៌បៃតងដោយក្រុមអង់គ្លេសគឺកម្រណាស់ តែ​មិន​អត់​សោះ​នោះទេ។ ទន្ទឹមនឹងនេះ នៅប្រទេសស្កុតឡែន ក្រុមដែលលេចធ្លោជាងគេដែលមានឯកសណ្ឋានពណ៌បៃតងគឺ Celtic FC ។…

​តើ​ Man United ​ពិតជាបាន​គំរាម​ដើរ​ចេញ​ពី​ការផ្ទេរ​យក De Ligt ​និង​ Mazraoui ​ពី FC Bayern?
កីទ្បា

​តើ​ Man United ​ពិតជាបាន​គំរាម​ដើរ​ចេញ​ពី​ការផ្ទេរ​យក De Ligt ​និង​ Mazraoui ​ពី FC Bayern?

ការចរចារវាង Manchester United និង Bayern Munich កំពុងបន្តនៅឡើយ លើកិច្ចព្រមព្រៀងចុះហត្ថលេខាកីឡាករ Matthijs De Ligt និង Noussair Mazraoui ។ វាយតម្លៃខុសៗគ្នា សម្រាប់កីឡាករទាំងពីរបានរារាំងកិច្ចព្រមព្រៀងមិនឱ្យទៅមុខរហូតមកដល់ពេលនេះ។ យោងតាមគេហទំព័រ Give Me Sport បិសាចក្រហមថែមទាំងបានគំរាមដើរចេញពីការពិភាក្សាទៀតផង។ ទោះជាយ៉ាងណាក៏ដោយ លោក Fabrizio Romano បានបង្ហាញថា ខណៈពេលដែលមានការពន្យារពេលការពិភាក្សា ភាពវិជ្ជមានរវាងក្លិបទាំងពីរនៅតែមាន។ នោះជាចម្បងទៅលើការពិតដែលថា កីឡាករទាំងពីរបានប្រាស្រ័យទាក់ទងយ៉ាងច្បាស់ជាមួយ Bayern…

ពេលចាស់ទៅ ចំណុចទាំង៤នេះនឹងជួយឱ្យអ្នកមានជីវិតពោរពេញដោយក្តីសុខ
ទស្សនៈ

ពេលចាស់ទៅ ចំណុចទាំង៤នេះនឹងជួយឱ្យអ្នកមានជីវិតពោរពេញដោយក្តីសុខ

នៅពេលដែលយើងកាន់តែចាស់ទៅគឺអាចប្រឈមមុខជាមួយនឹងជំងឺគ្រប់ប្រភេទ ហើយប្រសិនបើយើងមិនយកចិត្តទុកដាក់ថែទាំទេ រាងកាយនឹងមិនអាចទ្រាំទ្របានធ្វើឱ្យយើងទ្រុឌទ្រោមខ្លាំងរស់ដើម្បីតែមើលជម្ងឺតែប៉ុណ្ណោះ ដូច្នេះកុំថាឡើយសោយសុខ សូម្បីតែជីវិតសាមញ្ញមួយក៏រកមិនបានដែរ។ សុខភាពគឺជារឿងចម្បង តែក្នុងនោះក៏មានចំណុចសំខាន់ៗមួយចំនួនទៀតផងដែរ អោយតែអ្នកអាចថែរក្សាវាបាននោះពេលចាស់ទៅអ្នកនឹងអាចរស់នៅពោរពេញទៅដោយសេចក្តីសុខ៖ ១.អំពីទ្រព្យសម្បត្តិ៖ ប្រសិនបើអ្នកមានលុយក្នុងហោប៉ៅរបស់អ្នក នោះអ្នកនឹងមានជំនឿចិត្តចំពោះខ្លួនឯងជានិច្ច។ ពេលអ្នកមានលុយ ជីវិតរបស់អ្នកនឹងមានសន្តិភាព។ នៅពេលដែលយើងជួបប្រទះនឹងការលំបាកខ្លះ ការសន្សំនឹងជួយអ្នកយកឈ្នះលើការលំបាក និងកាត់បន្ថយភាពតានតឹង។ លុយអាចជួយឱ្យអ្នកមានជីវិតកាន់តែសប្បាយរីករាយ និងអាចធ្វើរឿងដែលចង់ធ្វើនៅជីវិតចុងក្រោយបាន។ ២.អំពីសុខភាព៖ ហាត់ប្រាណដើម្បីសុខភាព រៀនចំនេះដឹងពង្រឹងខួរក្បាល។ ហាត់ប្រាណពីក្មេង ដល់ពេលចាស់ទៅអ្នកនឹងអរគុណខ្លួនឯង ព្រោះកាលដែលមានសុខភាពមាំមួន អ្នកអាចយកពេលវេលាដែលសេសសល់ក្នុងជីវិតទៅសោយសុខបាន។ ៣.អំពីស្ថានភាពនៃចិត្ត៖ រក្សាចិត្តឲ្យស្ងប់ ពេលចាស់ទៅ កុំខ្លាចប្រឈមនឹងភាពចាស់ព្រោះវាជាដំណើរធម្មជាតិ ដូច្នេះត្រូវចេះរីករាយនឹងដំណាក់កាលផ្សេងៗនៃជីវិត។ ប្រសិនបើអ្នកចង់កាត់បន្ថយបន្ទុកក្នុងជីវិត អ្នកគួរតែរៀនដោះលែង។…

❌️ត្រណមធំៗទាំង ១០ ក្នុងខែ ទ្វារនរកបើក❗️❌️
សម្រង់

❌️ត្រណមធំៗទាំង ១០ ក្នុងខែ ទ្វារនរកបើក❗️❌️

១. ហាមនិយាយពាក្យថា [យីអ៊ុកដាក់អារក្ស័ជាន់][ស៊យ][ចង្រៃ] បងប្អូនល្អស្តាប់ឮហើយនឹងមកតាមអ្នកមិនខាន។ ២. ហាមទៅលេងទឹកក្បែរមាត់អូរ មាត់ស្ទឹង មាត់ទន្លេ មាត់សមុទ្រ ស្រះ បឹង។ កាត់បន្ថយការទៅស្ទូចត្រី ក្នុងខែ ៨ ចន្ទគតិ ហាមសម្លាប់សត្វ។ ៣. បើអត់ការងារអី កុំផ្អែកជញ្ជាំងផ្តេសផ្តាស ព្រោះបងប្អូនល្អចូលចិត្តនៅកៀនជញ្ជាំង អាចរំខានដល់ពួកគេ។ ៤. កណ្តាលអាធ្រាត ហាមហួច ងាយនឹងទាក់ទាញបងប្អូនល្អមកក្បែរ។ ៥. បើនៅផ្ទះមានព្យួរកណ្តឹងខ្យល់ សូមដកចេញ។ ចាំដល់ខែ ៨ ចន្ទគតិចាំព្យួរដាក់វិញ។ ៦.…

នៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ កម្ពុជា នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ
ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ កម្ពុជា នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ

នៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ កម្ពុជា នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ គម្រោងព្រែកជីកហ្វូណនតេជោនឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ…

បើអ្នកកំពុងសម្រកទម្ងន់ សូមកុំបរិភោគបន្លែ៥ប្រភេទនេះព្រោះវាធ្វើឱ្យឡើងទម្ងន់លឿន
សម្រង់

បើអ្នកកំពុងសម្រកទម្ងន់ សូមកុំបរិភោគបន្លែ៥ប្រភេទនេះព្រោះវាធ្វើឱ្យឡើងទម្ងន់លឿន

បន្លែខាងក្រោមអាចធ្វើឱ្យអ្នកឡើងទម្ងន់លឿនជាងសាច់ និងត្រីទៅទៀត ដូច្នេះបើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ សូមនៅឱ្យឆ្ងាយពីបន្លែទាំងនេះ បើមិនដូច្នោះទេមានតែឡើងគីឡូថែម។ តោះ មកដឹងលម្អិតទាំងអស់គ្នាពីប្រភេទបន្លែទាំងនេះ និងមូលហេតុដែលវាធ្វើឱ្យយើងឡើងគីឡូ៖ ១.ល្ពៅ៖ បើចង់ស្រកទម្ងន់បានលឿន កុំញ៉ាំល្ពៅច្រើន មូលហេតុគឺដោយសារបន្លែនេះផ្ទុកជាតិម្សៅច្រើន ហើយធ្វើឱ្យឡើងទម្ងន់ដូចសាច់ និងត្រីដែរ ។ ប្រសិនបើអ្នកទទួលទានល្ពៅចូលទៅក្នុងខ្លួនរបស់អ្នកជាទៀងទាត់ ម្សៅនៅក្នុងល្ពៅនឹងត្រូវបានបំប្លែងទៅជាគ្លុយកូស។ ប្រសិនបើអ្នកញ៉ាំច្រើន ទម្ងន់របស់អ្នកនឹងកើនឡើងយ៉ាងឆាប់រហ័ស។ ២.ដំឡូង៖ គ្រប់គ្នាដឹងហើយថា ដំឡូងបារាំងសម្បូរសារធាតុចិញ្ចឹម និងល្អសម្រាប់សុខភាព។ ជាមួយគ្នានេះ ដំឡូងអាចកែច្នៃជាម្ហូបឆ្ងាញ់ៗជាច្រើនមុខ ប៉ុន្តែដំឡូងជាបន្លែឈានមុខគេដែលធ្វើឱ្យឡើងទម្ងន់។ ហេតុផលគឺថាសមាសធាតុអាហារូបត្ថម្ភនៃដំឡូងសម្បូរទៅដោយកាបូអ៊ីដ្រាត និងម្សៅ។ ក្រៅពីនេះ សមាសធាតុអាហារូបត្ថម្ភរបស់ដំឡូងបារាំងនឹងត្រូវបានរក្សាទុកក្នុងខ្លួនជាខ្លាញ់លើស។ ដូច្នេះហើយ បើអ្នកញ៉ាំដំឡូងបារាំងជាប្រចាំ…

៥ យ៉ាងនេះមិនបាច់សន្សំទុកច្រើនពេកទេ ព្រោះកាន់តែសន្សំ គ្រោះកាន់តែច្រើន
សង្គម

៥ យ៉ាងនេះមិនបាច់សន្សំទុកច្រើនពេកទេ ព្រោះកាន់តែសន្សំ គ្រោះកាន់តែច្រើន

ប៉ុន្តែនៅទីបំផុត មូលហេតុនៃការភ័យខ្លាចរបស់មនុស្សគឺភាពអាត្មានិយម និងលោភលន់។ ពេលដែលអ្នកមិនមាន អ្នកតែងតែសង្ឃឹមថានឹងមានវា ប៉ុន្តែនៅពេលដែលអ្នកមានវា អ្នកខ្លាចបាត់បង់វា។ ការភ័យខ្លាចបែបនេះធ្វើឱ្យមិនអាចរស់នៅដោយសន្តិភាព។ ១.ចង់បានកាន់តែច្រើន កាន់តែឈឺចាប់៖ មនុស្សស្លាប់ដើម្បីលុយ អ្នកខ្លះបាត់បង់ជីវិតដោយសារតណ្ហា និងភាពលោភលន់របស់ខ្លួន។ មនុស្សបុរាណជឿថា ទ្រព្យសម្បត្តិរបស់មនុស្សត្រូវបានកំណត់ទុកជាមុនដោយគុណធម៌ និងកម្មផល។ ធ្វើជាមនុស្សត្រូវចេះស្គាល់ពាក្យថាគ្រប់គ្រាន់ កុំចេះតែចង់បាននេះ ចង់បាននោះ ព្រោះចិត្តមិនចេះស្កប់ស្កល់រស់មិនបានយូរទេ បៀមទុក្ខច្រើនពេក។ ២.ការនិយាយច្រើនពេកនឹងបង្កើតបញ្ហា៖ បើនិយាយច្រើនពេក អ្នកនឹងនិយាយខុស អ្នកដែលនិយាយច្រើននឹងបញ្ចេញនូវចំណុចខ្វះខាតទាំងអស់របស់ខ្លួន ហើយនឹងមិនមានកេរ្តិ៍ឈ្មោះអាចយកឈ្នះអ្នកដទៃបានឡើយ។ ដូច្នេះហើយអ្នកគួរនិយាយដោយប្រយ័ត្នប្រយែង មិនគួរពោលពាក្យអត់ប្រយោជន៍ដែលអាចទម្លាក់តម្លៃរបស់ខ្លួន។ ៣.អ្នកកាន់តែភ័យខ្លាច ឱកាសកាន់តែច្រើនដែលអ្នកនឹងបាត់បង់៖ មនុស្សគ្រប់រូបមានគំនិតគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះហើយពួកគេតែងតែគិតអំពីការចំណេញ…

ឥទ្ធិពលដ៏អស្ចារ្យរបស់ម្ទេស មិនត្រឹមតែជួយបង្កើនរសជាតិម្ហូប តែវាជាឱសថធម្មជាតិដ៏ល្អបំផុត
សម្រង់

ឥទ្ធិពលដ៏អស្ចារ្យរបស់ម្ទេស មិនត្រឹមតែជួយបង្កើនរសជាតិម្ហូប តែវាជាឱសថធម្មជាតិដ៏ល្អបំផុត

ម្ទេសគឺជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងមុខម្ហូបជាច្រើនជុំវិញពិភពលោក វាមិនត្រឹមតែជួយបង្កើនរសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ដល់សុខភាពជាច្រើនផងដែរ។ ខាងក្រោមនេះគឺជាឥទ្ធិពលដ៏ពិសេសរបស់ម្ទេសដែលអ្នកប្រហែលជាមិនធ្លាប់ឮ។ ១.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ម្ទេសមានកម្រិតវីតាមីន C ខ្ពស់ជាងក្រូច២ដង។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងការពាររាងកាយពីភ្នាក់ងារបង្កជំងឺ។ ការទទួលទានម្ទេសអាចជួយកាត់បន្ថយហានិភ័យនៃជំងឺផ្តាសាយ និងការឆ្លងមេរោគថែមទៀតផង។ ២.ប្រសិទ្ធភាពបំបាត់ការឈឺចាប់៖ Capsaicin ដែលជាសមាសធាតុសំខាន់នៅក្នុងម្ទេសមានសមត្ថភាពបំបាត់ការឈឺចាប់ដោយសារឥទ្ធិពលរបស់វាទៅលើការកាត់បន្ថយអារម្មណ៍ឈឺចាប់នៅក្នុងសរសៃប្រសាទ។ Capsaicin ត្រូវបានគេប្រើជាទូទៅនៅក្នុងក្រែមបំបាត់ការឈឺចាប់ និងបំណះបំបាត់ការឈឺចាប់។ វាដំណើរការដោយកាត់បន្ថយកម្រិតនៃការបញ្ជូនការឈឺចាប់នៅក្នុងខ្លួន។ ៣.បង្កើនមុខងារមេតាប៉ូលីស៖ ម្ទេសមានសមត្ថភាពបង្កើនការរំលាយអាហារក្នុងរាងកាយ។ Capsaicin ជួយបង្កើនសីតុណ្ហភាពរាងកាយ និងដុតកាឡូរីបានលឿន ដោយហេតុនេះជួយដល់ការសម្រកទម្ងន់។ ការប្រើប្រាស់ម្ទេសក្នុងរបបអាហាររបស់អ្នកអាចជួយអ្នកគ្រប់គ្រងទម្ងន់របស់អ្នកកាន់តែមានប្រសិទ្ធភាព។ ៤.ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង៖ ម្ទេសអាចជួយធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង ដោយសារសមត្ថភាពកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL)…