
ម្ចាស់ក្សត្រី នៃសន្លឹកបៀហ្គីបស៊ី! តើអ្នកជានរណា?
សូមរើសយកម្ចាស់ក្សត្រីនៃសន្លឹកបៀមួយ ដែលអ្នកគិតថាទាក់ទាញអ្នកបំផុត ដើម្បីឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយយកភាពខ្លាំងនោះទៅប្រើឲ្យកាន់តែបានផល ។ ១. Queen Of Wand អ្នកគឺជាមនុស្សដែលមានចំណេះដឹង និងមានសមត្ថភាព ជាមនុស្សអាចមើលថែរក្សាគ្រួសារដោយខ្លួនឯងបាន ឬជាស្ត្រីដែលមានឋានៈខ្ពង់ខ្ពស់ នៅក្នុងគ្រួសារអ្នកគឺជាប្រពន្ធល្អ ។ ប៉ុន្តែអ្នកនឹងទទួលបានភាពជោគជ័យក្នុងរឿងការងារ ជាងរឿងស្នេហា អ្នកគឺជាមនុស្សដែលស្រលាញ់តែម្នាក់ឯង មានភាពស្មោះត្រង់ចំពោះដៃគូ អ្នកស្រឡាញ់គ្រួសារខ្លាំងណាស់។ មួយផ្នែកទៀត អ្នកហាក់ដូចជាត្រូវបានមនុស្សជុំវិញខ្លួនវាយតម្លៃហួសហេតុពេក ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសម្ពាធពេលខ្លះ ។ ២. Queen Of Pentacles អ្នកជាមនុស្សម្នាក់ ដែលមានលទ្ធភាពរកលុយ និងគ្រប់គ្រងអ្វីៗបានយ៉ាងល្អឥតខ្ចោះ…




















