ប្លែកៗ

PicsArt_09 05 07.59.44
មិត្តអ្នកអាន

ពាក្យស្រឡាញ់តែមួយម៉ាត់ គឺទៅមិនរួចទេ បើអ្នកនៅតែធ្វើទង្វើបែបនេះលើខ្ញុំ! ចរិតលក្ខណៈដែលមិនគួរមាននៅក្នុងទំនាក់ទំនងគូស្នេហ៍

ទំនាក់ទំនងរវាងគូស្នេហ៍ឬដៃគូជីវិត បន្ថែមពីលើសេចក្តីស្រឡាញ់ដែលយើងមានចំពោះគ្នា ការគោរព​គ្នា​ទៅវិញទៅមក គឺជាអ្វីដែលអាចត្រកងស្នេហារបស់អ្នកឲ្យស្ថិតស្ថេររហូតដល់ចាស់កោងខ្នង ។ តែបើស្នេហាដែលមិនគោរព  ឬឲ្យតម្លៃគ្នាទៅវិញទៅមក វានឹងបង្កើតអារម្មណ៍មិនទុកចិត្តរបស់ភាគីម្ខាងទៀត  ធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាខ្លួនអន់ជាង ។ ដូច្នេះពាក្យថាស្រឡាញ់ និងពាក្យថាគោរពគ្នាទៅវិញទៅមក មានអត្ថន័យដូចគ្នា តើមនុស្សដែលស្រឡាញ់គ្នាមិនគោរពគ្នា មិនឲ្យតម្លៃគ្នាមានលក្ខណៈបែបនោះ? បង្ហាញពីពីគំនិតមិនយល់ស្រប ឬសំដីចំអកឡកឡឺយពីអំពើរបស់អ្នក ចរិតលក្ខណៈប្រភេទនេះ ត្រូវបានបង្ហាញដោយពាក្យសំដី និងអារម្មណ៍ ឧទាហរណ៍នៅពេលអ្នកមានពេលទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមមិត្តភក្តិ ជាកន្លែងដែលអ្នកនាំដៃគូរបស់អ្នកទៅដែរ បន្ទាប់មកគូស្នេហ៍របស់អ្នក បែរជាលើកនិយាយអំពីអាកប្បកិរិយាមិនល្អ ឬប្រាប់រឿងដែលមិនទំនងឲ្យក្រុមមិត្តភក្តិរបស់អ្នកស្តាប់ អាកប្បកិរិយាបែបនេះហើយ គឺជាអាការៈចាប់ផ្តើមមិនឲ្យតម្លៃអ្នកហើយ ។ នៅពេលអ្នកមានយោបល់ឬសំណូមពរ ភាគីម្ខាងទៀតហាក់មិនចាប់អារម្មណ៍ វាជាការឈឺចាប់តូចមួយ ប្រសិនបើអ្នកណែនាំជម្រើសគួរឱ្យចាប់អារម្មណ៍ទៅកាន់គូស្នេហ៍…

PicsArt_09 07 02.38.01
មិត្តអ្នកអាន

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

តើថ្ងៃនេះតើចក្រវាឡចង់ប្រាប់អ្នកពីអ្វី? របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ សន្លឹកបៀឈុត A ចក្រវាឡកំពុងចង់ប្រាប់ថា ពេលនេះអ្នកមានទាំងទ្រព្យសម្បត្តិខាងក្នុង និងខាងក្រៅ ។ មានន័យថា អ្នកមានចំណេះដឹង សមស្របដើម្បីចែកចាយដល់មនុស្សនៅជុំវិញអ្នក ហើយអ្នកនឹងមានអារម្មណ៍អស្ចារ្យ បើទោះបីជានៅក្នុងខែបន្ទាប់នឹងមានអារម្មណ៍នៃការគៀបសង្កត់ក៏ដោយ ។ តែមើលទៅអ្នកហាក់នៅតែមិនពេញចិត្តនឹងការងារសព្វថ្ងៃទេ ដូច្នេះចក្រវាឡចង់ប្រាប់ថា សូមកុំព្យាយាមកែប្រែខ្លូនឯងឲ្យដូចអ្នកដទៃអី សូមរស់នៅជាមួយបច្ចុប្បន្នឲ្យបានល្អបំផុត កុំគិតខ្វល់ខ្វាយពីអតីតកាល ឬអនាគតខ្លាំងពេក ។ សន្លឹកបៀឈុត…

Dffd
តេស្តIQ

ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ ឃ្លាំង​ប្រាក់​ឃ្លាំង​ទ្រព្យ​បើក​ទ្វារ​ហើយ​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម​នេះ នឹង​មាន​ការ​ផ្លាស់ប្តូរ​ជីវិត​វិវត្ត​ទៅ​រក​ចំណុច​វិជ្ជមាន​ដ៏​ខ្ពស់​មួយ​នៅ​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ សម្រាប់​ឆ្នាំ​ ២០២១៖ អ្នក​កើត​ឆ្នាំ​រោង (នាគ) តាម​ថា​អ្នក​កើត​ឆ្នាំ​នាគ អាច​នឹង​ជួប​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ តែ​ដោយសារ​មាន​គេ​ចាំ​ជួយ​ ក៏​នាំ​ឲ្យ​ផ្លាស់​មក​ក្លាយ​ជា​ភាព​វិជ្ជមាន​ជា​ច្រើន​វិញ។ មិន​ថា​តែ​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​កិច្ច​សន្យា ឬ​ត្រៀម​នឹង​ដំណើរការ​កិច្ច​សន្យា​ថ្មី ទាំង​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី គឺ​នឹង​អាច​បញ្ចប់​ទៅ​វិញ​ដោយ​រលូន ហើយ​រមែង​ជួប​ប្រទះ​ឱកាស​ថ្មីៗ​ជា​ច្រើន​ក្នុង​ជីវិត។ ជា​ពិសេស​ក្នុង​កំឡុង​ពេល​នេះ អ្នក​កើត​ឆ្នាំ​រោង នឹង​បាន​ជួប​មនុស្ស​ដែល​អាច​នាំ​សំណាង​ដល់​ពួក​គេ ហើយ​ប្រៀប​ដូច​ជា​សល់​ទ្រព្យ​ពី​ជាតិ​មុន ដែល​គេ​បម្រុង​នឹង​យក​មក​ឲ្យ​អ្នក​វិញ។ ក្តីស្រមៃ​ធំៗ​ទាំង​ឡាយ ក៏​ទំនង​ជា​ចេញ​ផ្លែផ្កា​បណ្តើរៗ​ផង​ដែរ​ មុន​ដំណាច់​ឆ្នាំ ២០២១។ អ្នក​កើត​ឆ្នាំ​មមែ (ពពែ) ថ្មីៗ​នេះ​ជីវិត​អ្នក​កើត​ឆ្នាំ​មមែ…

PicsArt_09 06 10.24.15
មិត្តអ្នកអាន

ទំនាយ៖ សុបិន្តឃើញស្រះទឹក ស្រះដែលគេបោះបង់ចោល ធ្លាក់ចូលក្នុងស្រះ តើ​វា​មានន័យ​យ៉ាង​ដូចម្តេច?

រួបរួមការព្យាករណ៍អំពីសុបិន ឃើញស្រះទឹក ស្រះដែលគេបោះបង់ចោល សុបិនឃើញប៊ិះធ្លាក់ចូលក្នុងស្រះ តើ​វា​មានន័យ​យ៉ាង​ដូចម្តេច ។ សុបិនឃើញស្រះទឹក ការបកស្រាយសុបិន: ការងារនៅក្នុងអំឡុងពេលនេះ អ្វី​ដែលអ្នកតាំងចិត្ត ឬអ្វីដែលជាក្តីសង្ឃឹម ប្រហែលជាមិនជោគជ័យដូចអ្វីដែលប៉ងទេ ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃការរស់នៅ និងមានអាហារការហូបចុកសំបូរសប្បាយ មិនអត់ឃ្លានមានលុយចាយមិនខ្វះ ។ សុបិនឃើញជីកស្រះ ការបកស្រាយសុបិន៖ ក្នុងអំឡុងពេលនេះភារកិច្ចការងារ ស្ថិតក្នុងស្ថានភាពល្អប្រសើរ វាអាចមានរហូតដល់ការតំឡើងឋានៈ និងប្រាក់ខែ បើអ្នករកស៊ីកំពុងតែលក់ដាច់កាក់កប ។ សុបិនឃើញស្រះដែលគេទុកចោល ការបកស្រាយសុបិន៖ ក្នុងអំឡុងពេលនេះអាជីវកម្មរបស់អ្នកអាចមានបញ្ហា អ្នកត្រូវវីវក់នឹងដោះស្រាយបញ្ហានោះ ។ សុបិន្តឃើញស្រះទឹកជ្រៅណាស់ ការបកស្រាយសុបិន្ត៖ អ្នកអាចមានសំណាងបន្តិចបន្តួច…

PicsArt_09 06 05.28.43
មិត្តអ្នកអាន

តើរូបភាពមួយណា មិនមែនជាគ្រួសារពិត? តេស្តចិត្តសាស្រ្តស្នេហា ដឹងពីទម្រង់ទំនាក់ទំនងនាពេលអនាគត

តើអ្នកធ្លាប់ស្រមៃពី ទិដ្ឋភាពនៃទំនាក់ទំនងរបស់អ្នកទេ? ប្រសិនបើអ្នកមិនធ្លាប់ស្រមៃទេ គេហទំព័រ Knongsrok សូមអញ្ជើញអ្នកមកធ្វើតេស្តចិត្តវិទ្យាស្នេហា ដើម្បីឲ្យអ្នកអាចកំណត់បានថា ទំនាក់ទំនងនាពេលអនាគតរបស់អ្នកមានទម្រង់បែបណា ។ វិធីធ្វើតេស្ត 1. សូមមើលរូបភាពខាងក្រោម 2. ជ្រើសរើសរូបថតក្រុមមនុស្សដែលអ្នកគិតថា មិនមែនជាសមាជិកនៃគ្រួសារតែមួយ 3. អានការទស្សន៍ទាយ     រូបភាពទី ១ ប្រសិនបើអ្នកគិតថា ក្រុមមនុស្សនៅក្នុងរូបភាពទីមួយមិនមែនជាសមាជិកគ្រួសារតែមួយទេ នោះអ្នកគឺជាមនុស្សដែលស្រឡាញ់ភាពឯករាជ្យ ជាមនុស្សទាន់សម័យ និងជាមនុស្សល្អចំពោះមនុស្សជុំវិញខ្លួន តែងតែយកចិត្តទុកដាក់ចំពោះមនុស្សដែលនៅជិតខ្លួន ដូចជាសមាជិកម្នាក់នៃគ្រួសារ ។ ទម្រង់ទំនាក់ទំនងអនាគតរបស់អ្នកនាថ្ងៃអនាគត មើលទៅនឹងដំណើរការទៅយ៉ាងរលូន ព្រោះអ្នកជាមនុស្សពូកែយកចិត្តយកថ្លើម…

PicsArt_09 05 03.32.32
មិត្តអ្នកអាន

តេស្តចិត្តសាស្រ្ត៖ រើសខ្សែកមួយដែលអ្នកគិតថាជាមាសសុទ្ធ ដើម្បីដឹងថាអ្នកនឹងមានលាភសំណាងឬអត់?

តេស្តចិត្តសាស្រ្ត៖ ខ្សែកមាសទាំងបួននៅក្នុងរូបភាពនេះ តើខ្សែកមួយណាដែលអ្នកគិតថាជាមាសពិត? ចំលើយអាចប្រាប់បានថា តើឆាប់ៗខាងមុខនេះអ្នកនឹងមានលាភ​សំណាងដែលនឹកស្មានមិនដល់ដែរឬទេ ។   A បុគ្គលដែលជ្រើសរើស A៖ អ្នកគឺជាមនុស្សដែលមានសំណាងល្អ ហើយនឹងមានវាសនាក្លាយជាអ្នកមាន។ ក្នុងកំឡុងពេលនេះ អ្នកនឹងមានលាភសំណាងចូលមករកអ្នក ហើយគ្រប់ការធ្វើដំណើរនឹងប្រកបទៅយ៉ាងរលូន ។ ប្រសិនបើចូលរួមក្នុងការប្រកួតប្រជែង នឹងក្លាយជាអ្នកឈ្នះ ធ្វើឲ្យមនុស្សគ្រប់គ្នាច្រណែន ។ សូម្បីការចុះទុនដែលអ្នកមិនរំពឹងទុក វាក៏អាចនឹងលេចចេញនូវលទ្ធផលល្អដែរ អាចនិយាយបានថា នេះគឺជាពេលវេលាសំណាងរបស់អ្នក ប៉ុន្តែត្រូវតែខិតខំធ្វើល្អ ដើម្បីកុំឱ្យដាច់លាភ ។ B បុគ្គលដែលជ្រើសរើស B៖ សំណាងរបស់អ្នកមិនសូវលេចធ្លោប៉ុន្មានទេ ប្រាក់ដែលទទួលបានគឺមកពីការធ្វើការតែមួយមុខ…

Gffgfg
តេស្តIQ

​សប្តាហ៍​ថ្មី ៦-១៣ កញ្ញា ទេវតាទ្រព្យ​បើក​ផ្លូវ​សម្រាប់​អ្នក​កើត​ឆ្នាំ ៤ ដល់​ពេល​លុយ​ធ្លាក់​ចូល​ហោប៉ៅ

អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ) អបអរ​សាទរ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ពី​ថ្ងៃ​ទី ៦ ​ដល់ ១៣ ​កញ្ញា​សប្តាហ៍​ថ្មី​នេះ នឹង​ទទួល​បាន​សំណាង​មិន​ឲ្យ​ខក​ចិត្ត​នោះ​ទេ តែ​ក៏​ត្រូវ​ចេះ​ក្តោបក្តាប់​ឱកាស​ពេល​ខាង​មុខ​ឲ្យ​បាន​ល្អ​ផង ជា​រួម​ឱកាស​មាន​ច្រើន​ តែ​បើ​អ្នក​មិន​ចេះ​ចាប់​ក៏​នៅ​តែ​អត់​ដូច​គ្នា។ យ៉ាង​ណា​ក៏​ការ​ខិតខំ​គួរ​មាន​ដែនកំណត់ ហើយ​ត្រូវ​ឆ្លៀត​មើល​ថែ​សុខភាព​ផង។ ផ្លូវ​ទ្រព្យ​បើក​សម្រាប់​អ្នក​ហើយ តែ​ស្រវា​ចាប់​មើល​តាម​លទ្ធភាព​របស់​យើង កុំ​ស្រវា​ដល់​ខ្ពស់​ពេក។ អ្នក​កើត​ឆ្នាំ​ខាល (ខ្លា) ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ អ្នក​កើត​ឆ្នាំ​ខាល ក៏​ឡើង​រាសី​ខ្ពស់​ត្រដែត​ដែរ នៅ​សប្តាហ៍​ថ្មី​នៃ​ខែ​កញ្ញា​នេះ។ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង ដូច​ទេវតា​ទ្រព្យ​កំពុង​បើក​ផ្លូវ​ឲ្យ​ដើរ ហើយ​សម្រាប់​អ្នក​ធ្វើ​កិច្ច​ការងារ​ធំំ នឹង​ទទួល​បាន​កុងត្រា​ ឬ​ទទួល​គម្រោង​ធំ អាច​បង្កើត​ចំណូល​ច្រើន​ដល់​អ្នក។ ប្រសិន​អ្នក​បន្ត​បែប​នេះ មិន​យូរ​ប៉ុន្មាន​ទេ…

PicsArt_09 04 12.09.32
ទស្សនៈ

ខ្សែកដៃបែបណា មានវាសនាក្លាយជាសេដ្ឋី? ពិនិត្យមើល​ខ្លួនឯងបាន ដោយមិនចាំបាច់ពឹង​គ្រូទាយទេ

តើអ្នកដឹងទេថា ង៉ូវហេងរបស់មនុស្សអាចទស្សន៍ទាយទាយដឹងតាមរយៈខ្សែនៅកដៃ ។ វាអាចប្រាប់បាន ថាតើអ្នកនឹងមានសំណាងប៉ុណ្ណា? តើជីវិតនេះលំបាក ឬងាយស្រួលក្នុងការក្លាយជាសេដ្ឋី? ឬមានអ្វីដែលត្រូវប្រយ័ត្ន? ជាការពិតណាស់ មនុស្សនឹងមានសំណាង ឬការក្លាយជាសេដ្ឋី ត្រូវតែបូកផ្សំលើសកម្មភាព និងវិធីដ៏ត្រឹមត្រូវគឺជាគន្លឹះ ។ ប៉ុន្តែប្រសិនបើអ្នកដឹងពីចំណុចលេចធ្លោជាមុន អ្នកក៏អាចដឹងពីដំណោះស្រាយ ឬវិធីដើម្បីបង្កើនសំណាងរបស់អ្នកតាមរបៀបត្រឹមត្រូវ ដោយមិនខ្ជះខ្ជាយពេលវេលា ។ ដូច្នេះកុំរង់ចាំយូរ ចូលលើកកដៃស្តាំរបស់អ្នកមកពិនិត្យតាមរូបភាព ហើយរំកិលទៅអានចម្លើយខាងក្រោម ។   ខ្សែកដៃប្រភេទ ១ មាន ២-៣ ខ្សែ ប្រសិនបើកដៃរបស់អ្នក មានខ្សែ ២-៣…

P=111321
ប្លែកៗ

មើលតែលើ ១០ ចំនុចនេះលើរាងកាយ អាចដឹងបានថា អ្នកជាមនុស្សឆ្លាត

យោងតាមអ្នកជំនាញតាមរយៈផ្នែកជាក់លាក់នីមួយៗ នៃរាងកាយរបស់មនុស្សដូចជា បបូរមាត់ ចង្កា … ក៏អាចព្យាករណ៍ពីកម្រិតនៃភាពប្រែប្រួល និងអាយឃ្យូ(IQ) របស់មនុស្សផងដែរ។ ភាពវៃឆ្លាតរបស់យើងគឺជាគំនិតដែលពិបាកវាស់វែង។ បន្ថែមលើកត្តាហ្សែន អ្នកជំនាញភាគច្រើនជឿជាក់ថា អាយឃ្យូរបស់មនុស្សគឺជាការរួមបញ្ចូលគ្នារវាងចំណេះដឹង និងជំនាញដែលពួកគេបានសិក្សា ក៏ដូចជាសមត្ថភាពវិចារណញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ។ និយាយម្យ៉ាងទៀតបញ្ញារបស់យើងបង្កើតនិងអភិវឌ្ឍន៍ តាមពេលវេលា។ ដើម្បីដឹងថាមនុស្សម្នាក់ឆ្លាត ឬអត់ត្រូវទាក់ទងជាមួយការពិត ឬឆ្លងកាត់ការសាកល្បងដើម្បីដឹងច្បាស់។ ទោះយ៉ាងណាការសិក្សាជាច្រើនបានបង្ហាញថាផ្អែកលើលក្ខណៈមួយចំនួននៃរាងកាយរបស់មនុស្សម្នាក់ៗ យើងក៏អាចទាយដឹងអំពីភាពរហ័សរហួន ក៏ដូចជាអាយឃ្យូរបស់មនុស្សផងដែរ។ ជាពិសេសប្រសិនបើពួកគេមានចរិតលក្ខណៈដូចខាងក្រោមនេះ អ្នកអាចស្ថិតនៅក្នុងលំដាប់កំពូលមនុស្សឆ្លាតបំផុតនៅលើពិភពលោក! ១. បបូរមាត់​ស្តើង មានមនុស្សតិចណាស់ដែលដឹងដោយផ្អែកលើកម្រាស់ – ស្តើង ឬក្រាស់នៃបបូរមាត់គេក៏អាចដឹងថា គឺជាមនុស្សដែលមិនសូវរហ័សរហួន ឬឆ្លាតវៃខ្លាំងបានផងដែរ។…

P=111291
ប្លែកៗ

មានស្មាមដៅពីកំណើតទាំង ៤ កន្លែងនេះ ជាសញ្ញានៃភាពរុងរឿង

សម្លាកពីកំណើតនៅលើរាងកាយអាចជួយយើងព្យាករណ៍ពីជោគវាសនារបស់មនុស្សម្នាក់បានផងដែរ។ ជាពិសេសមនុស្សដែលមានសំណាងមានសម្លាកនៅលើទីតាំងទាំង ៤ ខាងក្រោមនេះ ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមាន “ស្មាមពីឋានសួគ៌” ដែលជាសញ្ញានៃជីវិតរុងរឿងបំផុត។ យោងតាមទំនាយពីបុរាណទីតាំងទាំង៤ នេះជាសញ្ញាសម្គាល់ ឬជាប្រភពនៃសុភមង្គលរបស់ម្ចាស់នាពេលអនាគតផងដែរ។ ដូច្នេះអ្នកដែលមានសំណាងដែលមានសញ្ញាស្មាមដៅពីកំណើតក្នុងទីតាំងខាងក្រោមនេះច្រើនតែទទួលបានភាពរីកចម្រើន ទាំងការសិក្សា អាជីពការងាររីកចម្រើននាពេលអនាគត និងទាញមាសប្រាក់ហូរចូលច្រើនជានិច្ច។ តោះស្វែងយល់ពីអាថ៌កំបាំងនៃវាសនា និងអាជីពដែលលាក់នៅពីក្រោយស្លាកស្មាមដៅពីកំណើតនៅលើដងខ្លួន! ១. ស្មាមដៅលេចឡើងនៅខាងក្រោយខ្នង អ្នកដែលមានស្នាមដៅនៅលើខ្នងត្រូវបានគេចាត់ទុកថាមានជោគវាសនា “ មាសពីស្ថានសួគ៌” ។ មនុស្សដែលមានស្មាមដៅនៅលើខ្នងរបស់ពួកគេកើតមកមានចរិតស្លូតបូត សុភាពរាបសា។ នៅក្នុងជីវិត និងការងារពួកគេតែងតែមានការអធ្យាស្រ័យ និងអាណិតដល់អ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួន។ ជាពិសេសមនុស្សទាំងនេះមិនចូលចិត្តរបៀបរស់នៅដែលមានកំហឹង ភាពល្ងង់ខ្លៅ និងការប្រឆាំងគ្នាឡើយ ផ្ទុយទៅវិញពួកគេគ្រាន់តែចង់រស់នៅដោយមានភាពសប្បាយរីករាយ មានសុភមង្គលហើយតែងតែប្រព្រឹត្ដអំពើល្អ…

Ghghgh
តេស្តIQ

ហោរាសាស្រ្ត​ខែ​កញ្ញា៖ អ្នក​កើត​ឆ្នាំ ៣ ត្រូវ​ប្រយ័ត្ន​សម្តី ហើយ​ជៀស​ឲ្យ​បាន​ការ​ដាក់​ទុន​ធំ

តាម​ហោរាសាស្រ្ត​ប្រចាំ​ខែ​កញ្ញា​នេះ បង្ហាញ​ថា​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មិន​សូវ​មាន​សំណាង​នោះ​ទេ ហើយ​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ខ្ពស់​នៅ​គ្រប់​ជ្រុង គ្រប់​រឿង​ទាំង​អស់​ក្នុង​ជីវិត៖ អ្នក​កើត​ឆ្នាំ​ឆ្កែ (ច) សម្រាប់​អ្នក​ដែល​កើត​ឆ្នាំ​ឆ្កែ រមែង​ជា​មនុស្ស​ដែល​មាន​ភាព​ឈ្លាសវៃ ប៉ុន្តែ​ពេល​ខ្លះ​ភាព​ឈ្លាសវៃ​របស់​ពួក​គេ ក៏​បែរ​ជា​នាំ​រឿង នាំ​បញ្ហា​ដល់​ខ្លួន​ឯង​ទៅ​វិញ។ នៅ​ខែ​កញ្ញា​នេះ អាច​នឹង​មាន​អ្នក​នៅ​កន្លែង​ការងារ ឬ​គូប្រជែង​ការ​រកស៊ី មាន​ការ​គិត​មិន​ល្អ​មក​លើ​យើង ហើយ​អាច​នាំ​ឲ្យ​កើត​ទៅ​ជា​ទំនាស់​ឈ្លោះ​ប្រកែក​គ្នា​ណា​មួយ។ អ្នក​ត្រូវ​តែ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ល្អ បើ​រឿង​មិន​ចាំ​បាច់ ក៏​កុំ​យក​ខ្លួន​ទៅ​បៀត​នាំ​ឲ្យ​ក្លាយ​ជា​រឿង​ធំ​អី។ ទាក់ទិន​នឹង​បញ្ហា​សុខភាព តាម​ហោរាសាស្រ្ត​បាន​ដំណាល​ថា អ្នក​កើត​ឆ្នាំ​ច ​មិន​ចាំ​បាច់​ក៏​មិន​ត្រូវ​ធ្វើ​ដំណើរការ​ផ្លូវឆ្ងាយ​ដែរ ហើយ​គ្រប់​របស់​ទទួល​ទាន​ត្រូវ​មើល​ឲ្យ​បាន​ដិតដល់​ផង។ អ្នក​កើត​ឆ្នាំ​វក (ស្វា) តាម​ហោរាសាស្រ្ត​នៅ​ឆ្នាំ ២០២១ សម្រាប់​ខែ​កញ្ញា…

PicsArt_09 03 12.14.42
មិត្តអ្នកអាន

នៅខែកញ្ញានេះ តើអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្ន? សូមតាំងចិត្តឲ្យស្ងប់ហើយបើកបៀមួយ​សន្លឹក ដើម្បីត្រៀមខ្លួនទុកជាមុន

តើរឿងអ្វីដែលអ្នកនឹងជួបនៅខែកញ្ញានេះ តើវាជារឿងល្អ ឬយើងនឹងត្រូវប្រឈមមុខនឹងខ្យល់ព្យុះមូសុង? ជ្រើសរើសសន្លឹកបៀមួយ ដើម្បីអានការទស្សន៍ទាយខាងក្រោម ។ របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ឈុត ហើយអានការទស្សន៍ទាយខាងក្រោម។   ឈុតបៀទី 1 – គូស្នេហ៍ចាស់ត្រលប់មកវិញ  មានឱកាសការងារថ្មី អ្វីដែលអ្នកនឹងជួបនៅខែកញ្ញានេះ គឺអ្នកនឹងបានជួបអតីតគូស្នេហ៍របស់អ្នកម្តងទៀត។  ប៉ុន្តែការត្រលប់មកវិញនេះ បានធ្វើឱ្យយើងមានអារម្មណ៍ធុញទ្រាន់ ព្រោះគេនឹងធ្វើឱ្យយើងឈឺក្បាល វិធីដ៏ល្អគឺត្រូវនៅឱ្យឆ្ងាយ ឬសួរដោយផ្ទាល់ពីចេតនា ដែលគេចង់ត្រលប់មកលើកនេះវិញដើម្បីអ្វីពិតប្រាកដ? ចំពោះដំណឹងល្អអំពីការងារវិញ…

P=111250
ប្លែកៗ

ប្រជ្រុយ ៤ ទីតាំងរបស់ស្រ្តី ទំនាយហៅលាភសំណាង ហៅទ្រព្យ ហៅសុភមង្គល

ប្រសិនបើអ្នកចង់ដឹងថាអ្វីដែលប្រជ្រុយលេចឡើងនៅកន្លែងអាថ៌កំបាំងរបស់ស្ត្រី អ្វីដែលអាចកើតមាននាពេលអនាគតសូមពិនិត្យទៅលើព័ត៌មានលំអិតខាងក្រោមនេះ! គោលគំនិតនៃទំនាយពីបុរាណអាស្រ័យលើកន្លែងដែលវាលេចឡើងនៅលើរាងកាយស្ត្រី ប្រជ្រុយនឹងមានឥទ្ធិពលខុសៗគ្នាលើផ្លូវលាភសំណាងរបស់ម្ចាស់។ ជាពិសេសប្រជ្រុយដែលកើតមាននៅកន្លែងអាថ៌កំបាំង “លើរាងកាយស្ត្រីនឹងនាំមកនូវលាភសំណាងបន្ថែមទៀតនាពេលអនាគត”។ ១. ប្រជ្រុយនៅលើសុដន់ ស្ត្រីដែលមានប្រជ្រុយលេចឡើងនៅក្នុងតំបន់ “ អាថ៌កំបាំង” នេះភាគច្រើនជាមនុស្សដែលមានសំណាងច្រើនក្នុងអាជីពការងារ និងជីវិត បើមានការលំបាកពួកនាងតែងតែមានសុភាពបុរសមួយជួយជានិច្ច។ ស្ត្រីទាំងនេះកើតមកមានលាភសំណាង និងទ្រព្យសម្បត្តិជាច្រើននៅក្នុងដៃរបស់ពួកគេ​ ហើយកាន់តែមានភាពចាស់ទុំនៅក្នុងអាជីពកាន់តែងាយស្រួល។ លើសពីនេះប្រជ្រុយដែលលេចឡើងនៅលើដើមទ្រូងក៏ត្រូវបានគេកត់សំគាល់ឃើញកើតឡើងទៅលើស្ត្រីដែលឆាប់ទទួលបានជោគជ័យក្នុងវិស័យជំនួញ និងពាណិជ្ជកម្ម។ ពួកគេកាន់តែមានភ័ព្វសំណាង ហើយស្ត្រីទាំងនេះកាន់តែមានសុភមង្គល និងបំពេញបានរាល់តម្រូវការគ្រួសាររបស់ពួកគេ។ ២. ប្រជ្រុយនៅក្រោមសុដន់ មិនទៅណាឆ្ងាយ ប្រជ្រុយនៅក្រោមសុដន់ក៏ត្រូវបានគេចាត់ទុកថាជាទីតាំងលាភសំណាង លាភទ្រព្យសម្បត្តិសម្រាប់ម្ចាស់ផងដែរ។ យោងតាមទំនាយពីបុរាណប្រជ្រុយដែលកើតមាននៅក្នុងកន្លែង“ អាថ៌កំបាំង” នេះនាំឱ្យស្ត្រីមានគុណសម្បត្តិជាច្រើនក្នុងអាជីពការងារ និងជីវិតអាពាហ៍ពិពាហ៍។ ជាពិសេសការដែលប្រជ្រុយនៅក្រោមសុដន់នេះមានវត្តមាន…

PicsArt_09 03 03.32.49
មិត្តអ្នកអាន

ដោះលេខកូដភាពជាអ្នក! តើអ្នកខ្លាចអ្វីបំផុត? សូមរើសមួយដើម្បីដឹងពីទម្លាប់ក្នុងជម្រៅចិត្តរបស់អ្នក

តេស្ដចិត្តវិទ្យា ទាយទម្លាប់របស់អ្នកពីការភ័យខ្លាច ដើម្បីកំណត់អត្តសញ្ញាណពីទម្លាប់ស៊ីជម្រៅរបស់អ្នក។ របៀបលេង ១. ជ្រើសរើសរើសអ្វី​ដែលអ្នកខ្លាចបំផុត • ខ្លាចពស់ • ខ្លាចសត្វពីងពាង • ខ្លាចខ្ពស់ • ខ្លាចភាពងងឹត • ខ្លាចខ្មោច • ខ្លាចតួត្លុក ២. អានចម្លើយខាងក្រោម   ១. ខ្លាចពស់ – គ្រួសារនិងមិត្តភក្តិគឺសំខាន់បំផុត សម្រាប់អ្នកគ្រួសារ និងមិត្តភក្តិ គឺសំខាន់បំផុត អ្នកតែងតែត្រៀមខ្លួនជួយជានិច្ច ហើយក៏តាំងចិត្តការពារដែរ ព្រោះអ្នកមិនចង់បាត់បង់មនុស្សជាទីស្រឡាញ់ រហូតពេលខ្លះវាអាចធ្វើឱ្យពួកគេមានអារម្មណ៍ថា…

PicsArt_09 02 12.33.58
ទស្សនៈ

អនាគតជីវិតស្រណុក ឬ​លំបាក គឺមើលតាមក្រយៅកូនដៃទាំង ៤ ប្រភេទនេះ!

តើអ្នកចង់ដឹងថា នៅថ្ងៃអនាគតអ្នកនឹងស្រណុក ឬលំបាកទេ? ថ្ងៃនេះគេហទំព័រ Knongsrok នឹងបើកក្បួនមើលក្រយៅកូនដៃទាំង ៤ ប្រភេទដែលបង្ហាញពីជោគវាសនាអនាគតពីរបស់មនុស្សម្នាក់ៗ។ ១. ក្រយៅម្រាមកូនដៃ មានរាងដូចគូថខ្យង អ្នកមានលក្ខណៈក្រយៅដៃដូច្នេះ ជាមនុស្សម្នាក់ដែលពូកែគ្រប់គ្រង។ សម្រាប់អ្នកណាដែលមានក្រយៅដៃរាងគូថខ្យងទាំងសងខាង មានន័យថាគាត់ជាមនុស្សដែលធ្វើការអ្វីក៏រលូនដែរ ។ គាត់ជាមនុស្សដែលមានភាពម៉ត់ចត់ និងល្អិតល្អន់ មានទំនាក់ទំនងល្អមនុស្សជាមួយមនុស្សគ្រប់គ្នា ។ ដូច្នេះនៅពេលម្ចាស់ដៃកាន់តែចាស់ទៅ មនុស្សជុំវិញខ្លួននឹងគោរព ស្រលាញ់ មានកូនកត្តញ្ញូ មានលុយមានទ្រព្យចាយមិនខ្វះ ជាមនុស្សមានក្តីសុខនៅវ័យចាស់ ។ ២. ក្រយៅម្រាមកូនដៃ ដូចបាច់ផ្តៅ ជាមនុស្សដែលមានភាពម៉ត់ចត់ តែងតែធ្វើអ្វីពិចារណាហើយ…

PicsArt_09 02 11.43.55
មិត្តអ្នកអាន

ទឹកបៀប្រាប់លាភសំណាង! តាំងចិត្តឲ្យស្ងប់ហើយចាប់ឈុតបៀណាមួយ ដើម្បីដឹងពីលាភសំណាងអ្នកជាអ្វី?

តើនឹងអ្នកនឹងមានលាភសំណាងទេក្នុងអំឡុងពេលនេះ? តើជាលាភសំណាងបែបណា ? សូមធ្វើការបន់ស្រន់ក្នុងចិត្ត មុននឹងជ្រើសរើសឈុតសន្លឹកបៀ បន្ទាប់មករំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។ សូមអានទឹកបៀខាងក្រោម៖   ឈុតបៀទី 1 អ្នកនឹងមានលាភសំណាងផ្នែកលុយកាក់ អ្នកអាចទទួលបានលាភសំណាងពីវត្ថុអាថ៌កំបាំងដូចជាម្ចាស់ទឹកម្ចាស់ដី ក្តីសុបិន្តប្លែកៗ ឬបារមីអ្នកថែរក្សាអ្នក ។ សូមធ្វើការបន់ស្រន់សុំជំនួយ នោះអ្នកនឹងទទួលបានដូចអ្វីដែលដែលអ្នកប៉ង ។ ឈុតបៀទី 2 អ្នកមានលាភសំណាងក្នុងរឿងលុយកាក់ ឬការសិក្សា អាចទទួលបានលទ្ធផលល្អ រហូតទទួលបានរង្វាន់ ។ លើសពី ប្រសិនបើអ្នកមានឱកាសខ្ពស់ អ្នកអាចទទួលបានលាភសំណាងពីស្នេហា អាចនឹងជួបអ្នកត្រូវចិត្ត បើអ្នកមានគូវិញអាចទទួលបានកាដូ ឬដំណឹងល្អអ្វីមួយ…

PicsArt_09 01 02.25.27
មិត្តអ្នកអាន

បើកបៀមើលជោគជតារាសី៖ ធ្វើយ៉ាងណាទើបទទួលបានស្នេហាដ៏ប្រពៃមួយ នៅក្នុងជីវិត?

រើសគំនរសន្លឹកបៀមួយ ដែលទាក់ទាញអ្នកបំផុត ដើម្បីដឹងថា អ្នកគួរធ្វើយ៉ាងធ្វើបានជួយបស្នេហ៍ដ៏ល្អមួយ ។ វិធីទស្សន៍ទាយ ១. ផ្តោតអារម្មណ៍បានល្អហើយធ្វើការអធិស្ឋាន ២. ជ្រើសរើសលេខសន្លឹកបៀ ដែលផុសនៅក្នុងភ្នែករបស់អ្នកដំបូងបង្អស់ ៣. អានការទស្សន៍ទាយ   គំនរទី ១ ទឹកបៀចង់ប្រាប់អ្នកថា កុំរង់ចាំ! ប្រសិនបើអ្នកចាប់អារម្មណ៍លើនរណាម្នាក់ សូមប្រមូលភាពក្លាហានចូលចូលទៅនិយាយសួស្តីមុន សូមធ្វើដូចជាបុរសនៅក្នុងទឹកបៀ ធ្វើជាមនុស្សដែលហ៊ានធ្វើវា ។ នរណាទៅដឹង! ថាមិនត្រូវ គេក៏ប្រហែលជាកំពុងរង់ចាំអ្នកផងក៏ថាបាន ។ ត្រូវមានភាពជាខ្លួនឯង ឲ្យដឹងសដឹងខ្មៅតែម្តងថាគេចូលចិត្តយើង ឬអត់? ម្យ៉ាងវិញទៀតស្នេហាល្អផ្តើមចេញពីខ្លួនអ្នក ប្រសិនបើគេក៏ចូលចិត្តយើងដែរ…

Cover Tiger
Inspiration

ច្បាស់ៗ ! បកស្រាយជំនឿដែលហាមមិនឱ្យយកកូនស្រី ឬយកប្រពន្ធឆ្នាំខាល ល្បីថាកាច់ប្តីខ្លាំង

ចាស់ៗជំនាន់មុន និងមានការល្បីពីមាត់មួយទៅមាត់មួយ តែងតែនិយាយថា កុំយកកូនស្រីឆ្នាំខាលឱ្យសោះ ពិសេសប្រុសៗកុំយកប្រពន្ធឆ្នាំខាលអី ព្រោះស្រីដែលកើតឆ្នាំខាល ឬខ្លានេះ គេនិយាយតៗគ្នាថា ជាមនុុស្សស្រីស៊ីប្តី។ រហូតមានអ្នកខ្លះបែរជានិយាយធ្ងន់ធ្ងររហូតថា កុំយកកូនក្នុងឆ្នាំខាល ជាពិសេសបើជាកូនស្រី បើជ្រុលជាមានហើយ ល្មមៗអាចយកចេញបាន យកចេញទៅកុំទុក ។ ហើយសម្រាប់អ្នកដែលយកប្រពន្ធឆ្នាំខាល នឹងរកស៊ីដាក់ មិនទៅមុខ ខាតធ្ងន់ ជួនកាលស៊ីកូនស៊ីប្តី រហូតស្លាប់ក៏មាន។ ជំនឿបែបនេះការពិតមិនគួរជឿ ឬមានបន្តទៀតនោះឡើយ ព្រោះគ្មានអ្វីជាសម្អាងនោះទេ ហើយការមានជំនឿបែបនេះ ហើយធ្វើតាមមិនខុសអីពីការសម្លាប់ និងប្រមាថជីវិតអ្នកដទៃនោះទេ។  ហើយក៏អាចនាំឱ្យស្រីៗដែលកើតឆ្នាំខាលហើយ អាចនឹងអន់ចិត្តខ្លួនឯងក៏មាន។ យ៉ាងណាមិញ ក្រៅពីកុំមានជំនឿហួសហេតុ…

P=110589
ប្លែកៗ

លក្ខណៈពិសេស ៤ យ៉ាងរបស់ស្រ្តី ដើម្បីកំណត់អត្តសញ្ញាណជីវិតពោរពេញដោយសំណាង និងសុភមង្គល

ក្រៅពីហោរាសាស្ត្រប្រចាំថ្ងៃខែឆ្នាំកំណើត ការសិក្សាផ្នែកនរវិទ្យាក៏ដើរតួយ៉ាងសំខាន់ក្នុងការទស្សន៍ទាយពីជោគវាសនារបស់មនុស្សផងដែរ ព្យាយាមស្វែងយល់ថាតើអ្នកមានសំណាងយ៉ាងណាក្នុងចំណោមទំនាយហោរាសាស្ត្រដែរឬទេ។ ដូច្នោះហើយស្ត្រីដែលមានចិញ្ចើមកោង ចង្កាពេញ បបូរមាត់កោង និងមាត់ផតជ្រៅនឹងមានជីវិតពោរពេញដោយសំណាង និងសុភមង្គល។ មិនថាទិដ្ឋភាពការងារ ឬស្នេហាមានភាពរលូននិងអំណោយផលល្អណាស់។ ១. ចិញ្ចើមកោង យោងតាមការសិក្សាផ្នែកនរវិទ្យា លក្ខណៈនៃរោមចិញ្ចើមអាចឆ្លុះបញ្ចាំងពីជោគវាសនានាពេលអនាគត ដែលទាក់ទងនឹងបុគ្គលិកលក្ខណៈ ស្នេហា និងអាជីពការងារ។ ដូច្នោះហើយស្ត្រីដែលមានរោមចិញ្ចើមកោងពីធម្មជាតិ ដែលមានរាងកោងនៅចំកណ្តាលតែងតែមានភាពវៃឆ្លាត និងពូកែទំនាក់ទំនង ដូច្នេះនាងត្រូវបានមនុស្សគ្រប់គ្នាមានទំនុកចិត្ត។ ជាលទ្ធផលឱកាសជោគជ័យក្នុងជីវិតរបស់ពួកគេនឹងខ្ពស់ជាង ជាពិសេសក្នុងអំឡុងក្រោយពេលរៀបការ។ ក្រៅពីនេះរោមចិញ្ចើមដែលមានរាងកោងក៏បង្ហាញថានេះគឺជាប្រភេទមនុស្សដែលនាំជោគវាសនានៃភាពរុងរឿង និងទ្រព្យសម្បត្តិ។ ជួយកិច្ចការងារស្វាមីរបស់នាងឱ្យកាន់តែរីកចម្រើន ចេះស្តាប់បង្គាប់ និងមើលថែគ្រួសារបានល្អ។ ក្នុងឆ្នាំ ២០២១ បង្ហាញថាជាឆ្នាំដែលមានសំណាងល្អសម្រាប់ពួកគេ។ ២.…

PicsArt_08 31 02.57.22
មិត្តអ្នកអាន

តេស្តចិត្តសាស្រ្ត៖ តើសុភមង្គលដែលនឹងចូលមកក្នុងជីវិតរបស់អ្នក នៅពេលខ្លីខាងមុខនេះគឺជាអ្វី?

ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំប្រិយមិត្តទៅស្រាយចម្ងល់ ទាក់ទិននឹងការចង់ដឹងថា តើរឿងល្អៗដែលនឹងកើតឡើងនាពេលដ៏ខ្លីខាងមុខគឺជាអ្វី? វិធីធ្វើតេស្ត សូមរើសរូបភាពមួយ ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ រូបភាពទី ១ សុភមង្គលដែលនឹងកើតឡើងគឺ មនុស្សនៅជុំវិញនឹងយល់ពីចិត្តរបស់អ្នក ខ្វល់ពីអ្នកច្រើនជាងមុន ពួកគេនឹងការពារអ្នកជានិច្ច នៅពេលអ្នកមានបញ្ហា ។ រូបភាពទី ២ សុភមង្គលដែលនឹងកើតឡើងគឺ បំណងប្រាថ្នាដែលអ្នកប៉ងទុក នឹងបានសម្រេចដូចបំណង។ ដោយសារតែកាលពីមុន នៅមានបញ្ហាច្រើនណាស់រហូតមកដល់សព្វថ្ងៃនេះ តែពេលនេះវានិងរសាត់បាត់ទៅបណ្តើរៗហើយ ដូច្នេះវាក្លាយជាសុភមង្គលមកដល់អ្នក ។ រូបភាពទី ៣ សុភមង្គលដែលនឹងកើតឡើងគឺ មានមនុស្សមកជួយដោះស្រាយបញ្ហាផ្សេងៗរបស់អ្នក…

P=110496
ប្លែកៗ

ផ្លែឈើ ៧ មុខដែលមានតម្លៃថ្លៃដូចមាស ទោះបីមានលុយក៏ពិបាកទិញបានដែរ

ដំណើរការនៃការដាំដុះមានការលំបាក នាំឱ្យការពិតដែលថាផ្លែសារីដែលមានរាងដូចព្រះពុទ្ធ ផ្លែប៉ោម Sekai Ichi ឬផ្លែស្វាយភាគខាងជើងអូស្ត្រាលី … មានតម្លៃថ្លៃខ្លាំង ដល់កម្រិតដែលមានលុយហើយក៏ពិបាកក្នុងការទិញវាដែរ។ ផ្លែឈើនៅក្នុងប្រទេសយើងភាគច្រើនមានតម្លៃថោក ពេលខ្លះមានតម្លៃថោករហូតពិបាកក្នុងការរកទីផ្សារទៀតផង។ នោះហើយជាមូលហេតុដែលនៅពេលលឺអំពីផ្លែឈើដែលលក់ក្នុងតម្លៃថ្លៃ មនុស្សជាច្រើនមិនអាចជួយអ្វីបានឡើយ តើផ្លែឈើទាំងនោះជាអ្វីទៅ ហេតុអ្វីពួកវាពិសេសម្ល៉េះបានជាមានតម្លៃបែបនេះ? តោះស្វែងយល់ទាំងអស់គ្នា! ១. ផ្លែសារីព្រះពុទ្ធ(Pear of Buddha) ផ្លែសារីដែលមានរូបរាងប្លែកទាំងនេះគឺកសិករម្នាក់ដែលមានឈ្មោះថា Cao មកពីខេត្ត Hebei ប្រទេសចិនជាអ្នកដាំដុះ។ ដើម្បីអាចដាំបាន គាត់ត្រូវពឹងផ្អែកលើជំនួយពីផ្សិត និងការថែទាំយ៉ាងល្អិតល្អន់បំផុត។ ថ្វីត្បិតតែមានការរិះគន់ពីអ្នកដទៃដោយគិតថាជាការខ្ជះខ្ជាយពេលវេលា និងលុយកាក់ក៏ដោយក៏លោក Cao នៅតែព្យាយាម…