
តើអ្នកកំពុងមានរឿងអ្វីលាក់ក្នុងចិត្ត? រើសរូបមួយដែលអ្នកចង់ទៅបំផុត ដើម្បីដឹងពីបញ្ហាដែលអ្នកកំពុងជួបប្រទះ
សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលអ្វីដែលដក់ជាប់នៅក្នុងចិត្តរបស់អ្នក តាមរយៈការជ្រើសរើសរូបទេសភាពមួយ ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។ រូបទី ១ អ្នកមានអារម្មណ៍ចង់ចេញក្រៅ និងស្វែងយល់ពីពិភពលោក ចង់គេចចេញពីអ្វីដែលកើតឡើងនាពេលបច្ចុប្បន្ន ដោយសារតែបរិយាកាសអាប់អួរ ប្រហែលជាមកពីអ្នកនៅក្នុងបន្ទប់តូចចង្អៀត ដែលបែរទៅជួបតែជញ្ជាំង ជួបតែតុ ជួបតែកៅអី ឬសូម្បីតែសម្ពាធពីមនុស្សនៅជុំវិញខ្លួន ដែលនេះវាធ្វើឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងដូចជាកង្កែបនៅក្នុងអណ្តូងខ្លាំងពេក ។ រូបទី ២ អ្នកចង់ធ្វើតាមបេះដូងខ្លួនឯង! ប៉ុន្តែអ្នកមិនអាចព្រោះអ្នកត្រូវបានមនុស្សនៅជុំវិញខ្ញុំដាក់សម្ពាធ ជាមួយការរំពឹងខ្ពស់។ អាចប្រហែលជាគ្រួសារដែលមានបំណងឱ្យអ្នកក្លាយជាអ្វីមួយ ទាំងដែលអ្នកពិតជាមិនចង់ធ្វើវាទាល់តែសោះ ហើយអ្នកថែមទាំងចង្អៀតចង្អល់ ជាមួយមនុស្សដែលហាក់ដូចជាមិនស្មោះត្រង់ទៀតផង ។ រូបទី ៣…




















