ប្លែកៗ

7
តេស្តIQ

អ្នកកើតឆ្នាំទាំង៣ ចិត្តល្អ ចិត្តបុណ្យ តែច្រើនតែនាំទុក្ខ នាំបញ្ហាដល់ខ្លួនឯង

មានចិត្តក្លាហានសប្បុរសធម៌ មិនតែងតែទទួលបានផលល្អទេ។ ជាពិសេសអ្នកដែលកើតក្នុងឆ្នាំទាំង ៣ នេះ ដែលមាន EQ ទាប ដូច្នេះ ងាយនឹងរងគ្រោះ មានបញ្ហា ដោយសារតែចិត្តល្អរបស់ខ្លួន។ ១. ស្ត្រីកើតឆ្នាំ ឆ្លូវ ចំពោះស្ត្រីដែលកើតឆ្នាំឆ្លូវ គឺចេញក្រៅមានចិត្តរីករាយ និងចូលចិត្តជួយអ្នកដទៃជាខ្លាំង។ នៅពេលនរណាម្នាក់អាក់អន់ចិត្ត ពួកគេនឹងមិនអាចឈរស្ងៀម មើលដោយភ្នែកនោះឡើយ។ ពួកគេរាប់អានមិត្តភក្តិដោយស្មោះ និងសប្បុរស។ ប្រសិនបើភាគីម្ខាងទៀតធ្វើអ្វីខុស ពួកគេនឹងចង្អុលបង្ហាញដោយត្រង់ៗ ដោយគ្មានការអត់ឱន ឬការគោរព។ ទោះយ៉ាងណាក៏ដោយ ភាពស្មោះត្រង់ហួសហេតុរបស់ស្ត្រីឆ្នាំគោ អាចធ្វើឱ្យដៃគូរបស់នាងមានអារម្មណ៍ខ្មាសអៀន បាក់មុខ ហើយវាពិបាកក្នុងការទទួលយកពាក្យពិតរបស់នាងខ្លាំងណាស់។…

PicsArt_09 15 09.24.05
មិត្តអ្នកអាន

ចង់ដឹងសំណាងរបស់អ្នកជាអ្វីទេ? រើសស៊ុតថ្មមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីលាភសំណាងនៅពេលខាងមុខដ៏ខ្លីនេះ

តើប្រិយមិត្តចង់ដឹងទេថា តើអ្នកមានលាភសំណាងផ្នែកណាជាងគេ? បើចង់ដឹង! ថ្ងៃនេះ Knongsrok នឹងនាំប្រិយមិត្តទៅស្វែងរកចម្លើយទាំងអស់គ្នា ពីវិធីសាស្រ្តងាយៗ គ្រាន់តែជ្រើសរើសស៊ុត ១ គ្រាប់ (រូបភាពខាងក្រោម) និងដឹងពីលាភសំណាងរបស់អ្នកភ្លាម ។ សូមតាំងចិត្តឲ្យស្ងប់ហើយរើសស៊ុតថ្មមួយដែលអ្នកចូលចិត្តបំផុត បន្ទាប់មករំកិលចុះទៅក្រោមដើម្បីអានចម្លើយរបស់អ្នកខាងក្រោម ។ ស៊ុត A៖ អ្នកនឹងមានសំណាងក្នុងរឿងការងារ ការងាររបស់អ្នកនឹងសម្រេចដូចបំណងនាពេលអនាគត មិន​ថា​មានបញ្ហា​អ្វីកើតឡើង មិនថាអ្នកទៅដល់ទីណាទេ វាហាក់ដូចជាអ្នកតែងតែទទួលបានពរជ័យពិសេសពីទេវតាអ្នកថែរក្សាអ្នក មិនថាពេលវេលាលំបាកប៉ុណ្ណា តែងតែមាននរណាម្នាក់លូកដៃមកជួយអ្នកភ្លាម ។ ស៊ុត B៖ អ្នកនឹងមានសំណាងក្នុងរឿងស្នេហា លាភសំណាងបានត្រឡប់មករកអ្នកហើយ  សម្រាប់អ្នកដែលជ្រើសរើសស៊ុតនេះ ទំនាយទាយថា…

7
ប្លែកៗ

វិធីដ៏ល្អទាំង ៣ ដើម្បីប្រមូលលាភសំណាង ចូលមកក្នុងជីវិតរបស់អ្នក

ប្រសិនបើថ្មីៗនេះអ្នកមានអារម្មណ៍ថាការងារ និងជីវិតរបស់អ្នកមិនមានសំណាង និងរលូនដូចអ្នកចង់បានទេ។ ចូរគិតដោយស្ងប់ចិត្ត ហើយរកមើល ថាតើមូលហេតុមកពីអ្វី? ជំនួសឱ្យការខឹង និងការជម្រុញចិត្ត សូមប្រយ័ត្នមានការគ្រប់គ្រងខ្លួនឯងឱ្យបានច្រើន ហើយចាត់វិធានការខ្លះដើម្បីកែលម្អសំណាង និងប្រមូលយកសំណាងចូលមកក្នុងជីវិតរបស់អ្នកវិញ។ ១. ផ្លាស់ប្ដូរម៉ូដសក់ ម៉ូដសក់ ពិតជាមានឥទ្ធិពលយ៉ាងសំខាន់ទៅលើរូបភាពរបស់មនុស្សម្នាក់ៗ។ ម៉ូដសក់ក៏ជាការបង្ហាញដ៏សំខាន់នៃសំណាង និងហុងស៊ុយរបស់មនុស្សម្នាក់ៗផងដែរ។ មនុស្សដែលគ្មានសំណាង ច្រើនតែមិនខ្វល់ពីម៉ូដសក់របស់ពួកគេឡើយ។ ដោយសារតែម៉ូដសក់មិនស្រស់ស្អាត និងមិនសមរម្យ ពួកគេមើលទៅចាស់ និងមិនសូវទាក់ទាញន៉ឡើយ។ ទោះយ៉ាងណាក៏ដោយ មនុស្សសំណាងតែងតែយកចិត្តទុកដាក់លើរូបភាព និងម៉ូដសក់របស់ពួកគេ។ ដូច្នេះ ប្រសិនបើអ្នកជួបសំណាងអាក្រក់ ហើយចង់ផ្លាស់ប្តូរសំណាងរបស់អ្នក អ្នកគួរតែប្តូរម៉ូដសក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការផ្លាស់ប្តូរម៉ូដសក់ដែលសក្តិសមជាងមុន ការធ្វើឱ្យកាន់តែស្រស់ស្អាត…

KNONGSROK
ប្លែកៗ

រឿង បាយថ្ងៃត្រងរបស់ខុងជឺ!! ពេលបាយថ្ងៃត្រង់ក៏ឈានមកដល់ ប៉ុន្តែមុនចាប់ផ្ដើមហូបបាយ ខុង ជឺ!

រឿងនេះមានភាពល្បីល្បាញយ៉ាងខ្លាំងតាំងពីសម័យចិនបុរាណកាលពី២៥០០ឆ្នាំមុនរហូតមកទល់បច្ចុប្បន្ន ដែលបានផ្សព្វផ្សាយអប់រំមនុស្សឱ្យចេះគិតគូរពិចារណាស្វែងយល់ ឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងសម្រេចចិត្តសន្និដ្ឋានលើហេតុការណ៍ណាមួយ ដែលដំណាលថា៖ កាលពីពេលវេលាមួយ ខុង ជឺ បានដឹកនាំក្រុមសាវ័កធ្វើដំណើរចេញពីនគរលូ (Lu) ឬនគរចូវ (Zhou) ដែលជាស្រុកកំណើតរបស់លោកទៅកាន់នគរជិតខាង (ចាប់ពីឆ្នាំ ១០០០-២១០ មុនគ្រិស្តសករាជ ប្រទេសចិនត្រូវបានបែងចែកជាច្រើននគរ) ហើយគាត់បាននាំសិស្សសំណព្វទាំងពីរនាក់ទៅជាមួយគ្នាផងដែរ។ ក្នុងពេលធ្វើដំណើរនោះ សិស្សរបស់គាត់មានការស្រេកឃ្លានជាខ្លាំង តែមិនមាននណាម្នាក់ហ៊ានត្អូញត្អែរនោះទេ ព្រោះពួកគេមានចិត្តអាណិតគោរពលោកគ្រូរបស់ពួកគេខ្លាំងណាស់។ នៅពេលទៅដល់នគរឈូ (Chu) ពួកគេបានអស់ស្បៀងអាហារ តែសំណាងល្អដោយមានអ្នកស្រុកឈូ ធ្លាប់ឮល្បីឈ្មោះរបស់ ខុង ជឺ ពួកគេក៏បានបរិច្ចាគអង្ករបន្តិចបន្តួចសម្រាប់ ខុង ជឺ…

PicsArt_09 24 10.12.35
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ៖ រើសកូនសោរមួយ ដើម្បីទម្លាយអាថ៌កំបាំងនៅក្នុងខ្លួនរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកូនសោរមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះ ហើយអានចម្លើយខាងក្រោម ។ កូនសោទី 1 កូនសោនេះបង្ហាញពីសតិបញ្ញា អ្នកពូកែសង្កេតការណ៍ ចេះវិភាគ ជាមនុស្សល្អ មានចិត្តសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួន ។ បើមើលតាមរូបរាងខាងក្រៅអ្នកដូចជាមនុស្សនិយាយត្រង់ទៅត្រង់មក ពេលខ្លះនិយាយមិនបានគិតធ្វើឲ្យគេខឹងទៀតផង តែតាមពិតអ្នកគ្មានបំណងអាក្រក់លើអ្នកណាទេ។ ចំណែកនិស្ស័យខាងក្នុងចិត្តវិញ អ្នកគឺជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍មនុស្សដែលនៅជុំវិញខ្លួន តែអ្នកកម្របង្ហាញវាឲ្យនរណាម្នាក់ឃើញណាស់ ហើយនៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងស្រឡាញ់គេខ្លាំងបំផុត ប៉ុន្តែប្រសិនបើគេហ៊ានតែក្បត់ចិត្តអ្នក អ្នកនឹងស្អប់គេដល់ឆ្អឹង ។ កូនសោទី 2 កូនសោនេះបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ…

Fddf
តេស្តIQ

ចុង​សប្តាហ៍ ២៥-២៦ កញ្ញា អ្នក​កើត​ឆ្នាំ ៣ ដល់​ពេល​ទូល​មាស​ទូល​ប្រាក់​ចូល​ផ្ទះ​ហើយ

ថ្ងៃ​សៅរ៍-អាទិត្យ​ខាង​មុខ​នេះ ជា​ចុង​សប្តាហ៍​ចុង​ក្រោយ​ប្រចាំ​ខែ​កញ្ញា ពោល​ចំ​ថ្ងៃ​ទី ២៥-២៦ ​ដែល​តាម​ហោរាសាស្រ្ត​គឺ​ជា​ពេលវេលា​នាំ​លាភ សម្រាប់​អ្នក​កើត​ឆ្នាំ ៣ ដូច​រៀបរាប់​ខាង​ក្រោម៖ អ្នក​កើត​ឆ្នាំ​ពពែ – មមែ ជា​ថ្ងៃ​រីករាយ ​ថ្ងៃ​នាំ​លាភ​សំណាង​ធំ ចូល​ដល់​អ្នក​កើត​ឆ្នាំ​មមែ ហើយ​ក៏​ជា​ពេលវេលា​ល្អ​បំផុត​មួយ​ដែរ មុន​បិទ​ទំព័រ​ខែ​កញ្ញា។ ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​មមែ នឹង​មាន​ទ្រព្យសម្បត្តិ​កើន​ឡើង​ខ្ពស់​នៅ​រយៈ​ពេល​នោះ ហើយ​អាច​ទទួល​បាន​ការ​កោត​សរសើរ និង​គោរព​ពី​អ្នក​ជុំវិញ​ខ្លួន ខ្លាំង​ជាង​ពេល​ដទៃ​ទៀត។ ជា​ពិសេស​សម្រាប់​ម្ចាស់​ឆ្នាំ​មមែ មួយ​ចំនួន ក៏​អាច​បាន​លាភ​ធំ មាន​លុយ​ទិញ​ផ្ទះ ប្តូរ​ឡាន​ថ្មី ពោល​គឺ​អាច​ឲ្យ​ជីវិត​រស់ស្រួល​ទៅ​កាន់​ថ្មី​នា​ពេល​បន្ទាប់​បាន។ អ្នក​កើត​ឆ្នាំ​ច – ឆ្កែ ជា​ពេលវេលា​រុងរឿង​សម្រាប់​ផ្ទះ​អ្នក​ដែល​មាន​សមាជិក​កើត​ឆ្នាំ​ច ហើយ​ពួក​គេ​ដូច​បាន​ពរជ័យ​ពី​ជីដូនជីតា​ដែល​លោក​បាន​ចែកឋាន​ទៅ…

PicsArt_09 23 10.01.10
មិត្តអ្នកអាន

ឆុតណាស់! គ្រាន់តែខ្សែបេះដូងនៅលើបាតដៃ ក៏អាចប្រាប់បានថា អ្នកជាមនុស្សបែបណា?

តើអ្នកធ្លាប់កត់សំគាល់ ខ្សែបេះដូងនៅលើកបាតដៃរបស់អ្នកទេ? តើអ្នកដឹងទេថាខ្សែបេះដូង អាចទាយដឹងថាអ្នកជាមនុស្សបែបណា ក៏ដឹងថាអ្នកជាមនុស្សមានចរិតបែបណាដែរ ។ ទន្ទឹមនឹងនោះ លទ្ធផលទស្សន៍ទាយក៏ឆុត មិនចាំបាច់ពឹងលើគ្រូទាយទៀតទេ ដូច្នេះនៅចាំអ្វីទៀត សូមសាកល្បងភ្លាមទៅ ។ វិធីទស្សន៍ទាយ សូមមើលការខ្សែបាតដៃរូប A, B, C, និង D ខាងក្រោម បន្ទាប់មកសង្កេតមើលថា ខ្សែបេះដូងរបស់អ្នកស្រដៀងរូបភាពមួយណាជាងគេ បន្ទាប់មកសូមអានចម្លើយខាងក្រោម ។ A. ជាប្រភេទមនុស្ស ដែលខិតខំធ្វើការ អ្នកគឺជាមនុស្សដែលមានគំនិតផ្ទាល់ខ្លួន និងមានភាពឯករាជ្យ។ បើនិយាយពីរឿងការងារវិញ អ្នកគឺជាមនុស្សដែលមានភាពវៃឆ្លាត ហើយក៏អាចក្លាយជាមេដឹកនាំបានយ៉ាងល្អដែរ…

Gg
ប្លែកៗ

ចង់ក្រញាញ់ខួរ! រូបភាព ១០ សន្លឹកនេះ ដាក់ភ្នែកសម្លឹងមើលយូរបន្តិចទើបយល់

នៅ​ក្នុង​ពិភពលោក​យើង​នេះ មាន​រូបភាព​ជា​ច្រើន​ដែល​ពេល​ខ្លះ​ទៅ​យើង​មើល​ឃើញ​ក្នុង​ន័យ​ផ្សេងៗ​ពី​គ្នា ទាំង​ដែល​ការ​ពិត​វា​ស្ថិត​នៅ​អត្ថន័យ​តែ​មួយ​ប៉ុណ្ណោះ។ ជាក់ស្តែង​រូបខ្លះ​បំភ័ន្ត​ភ្នែក​យើង​ដោយ​ចេតនា និង​ខ្លះ​ដោយ​អចេតនា ហើយ​ខ្លះ​លាយឡំ​ដោយសារ​របស់របរ​ស្មុគស្មាញ​ច្រើន​នៅ​ជុំវិញ​នោះ។ ខាង​ក្រោម​យើង​បង្ហាញ​រូបភាព ១៥ សន្លឹក​ដែល​គេ​ពេញនិយម​ចែកចាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អ្នក​មើល​ល្មមៗ​មិន​ងាយ​យល់​ឡើយ លុះត្រា​ណា​តែ​ខំ​សម្លឹង​មើល​ឲ្យ​យូរ៖ មើលមួយភ្លែតស្មានតែឡានហោះ តាមពិតស្រមោលឡានសោះ មើលយូរបន្តិចទើបយល់ថារូបថតតាំងនោះជាទីតាំងក្នុងបន្ទប់នោះផ្ទាល់ មើលឲ្យជិតបានដឹងផ្នែកតូចៗគឺជារូបសត្វកង្កែប ដីដែលប្រឡាក់លើរថយន្តមើលឲ្យយូរប្រៀបបាននឹងព្រៃមួយកន្លែង អាវភ្លៀងដ៏អស្ចារ្យពេលនៅទីតាំងងឹតហើយចាំងភ្លើង កាត់កែវដោយមិនឲ្យខ្ទាតអំបែង អ្នកពាក់វ៉ែនតាទើបយល់អារម្មណ៍នេះ តេឡេបញ្ជាទូរទស្សន៍ដ៏ធំជាងគេ ជារឿងចៃដន្យឬបែបណា ក្នុងស៊ុតលឿងមានលេខ ៥ អាវនេះពេលចាំងភ្លើងឃើញពណ៌ខុសពីគ្នា

T
ប្លែកៗ

ស្គាល់ពីខ្លួនឯងកាន់តែច្បាស់ តាមរយៈការជ្រើសរើសរូបភាពព្រះអាទិត្យមួយ ដែលអ្នកពេញចិត្ត

តើអ្នកស្គាល់ពីខ្លួនឯងច្បាស់ដល់កម្រិតណា? តាមរយៈចម្លើយនៃការជ្រើសរើសរបស់អ្នក នៅរូបភាព ព្រះអាទិត្យ ១ ក្នុងចំណោមព្រះអាទិត្យទាំង ៦ យើងអាចបង្ហាញច្បាស់អំពីចរិតលក្ខណៈរបស់អ្នកពីកំណើត៖ ព្រះអាទិត្យទី ១ អ្នកជាមនុស្សដែលមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយក្នុងការរស់នៅ ហើយមានមហិច្ឆតាខ្ពស់ណាស់។ រាល់សកម្មភាពទាំងអស់របស់អ្នករាល់ថ្ងៃនោះ មើលទៅសាមញ្ញៗ ប៉ុន្តែវាពិតជាជះឥទ្ធិពលខ្លាំងដល់អនាគតរបស់អ្នក ដែលមួយចំនួនពុំបានមើលដល់។ ព្រះអាទិត្យទី ២ រាល់ការសម្រេចចិត្តរបស់អ្នក សុទ្ធតែបានឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់ ហើយប្រសិនអ្នកសម្រេចថាចង់ធ្វើ ចង់អនុវត្តបែបណាហើយ នោះគឺពិបាកនឹងមានអ្នកដែលអាចមកបញ្ឈប់អ្នក។ ដ្បិតបើអ្នកនោះអ្នកស្រលាញ់ចូលចិត្តប៉ុណ្ណា ក៏អ្នកស៊ូសម្ងំទៅធ្វើវាតែឯកឯង ដោយមិនឲ្យគេដឹងលឺ។ ព្រះអាទិត្យទី ៣ អ្នកឲ្យតម្លៃទៅលើភាពស្ងប់ស្ងាត់ និងចូលចិត្តរាប់អានមនុស្សដែលមានភាពស្ងប់ស្ងាត់។ ជាទូទៅអ្នកជាមនុស្សដែលគិតពីអ្នកដទៃខ្លាំងជាងខ្លួនឯង…

PicsArt_09 22 10.14.18
មិត្តអ្នកអាន

ទាយសន្លឹកបៀ៖ អ្វីដែលអ្នកកំពុងប៉ងប្រាថ្នា ឬសង្ឃឹមនឹងបានដូចបំណងឬអត់? តាំងចិត្តអធិស្ឋាន ហើយបើកសន្លឹកបៀមួយអ្នកនឹងដឹង

សម្រាប់អ្នកណាដែលមានបំណងប្រាថ្នាអ្វី ច្បាស់ជាចង់ដឹងហើយមែនទេ ថាតើអ្នកនឹងមានទំនោរជោគជ័យឬអត់? តើធ្វើដូចម្តេចដើម្បីទទួលបានជោគជ័យ? ចូរជ្រើសរើសសន្លឹកបៀមួយសន្លឹកខាងក្រោមដើម្បីដឹងទំនាយនៃទឹកបៀ ។ របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ឈុតបៀទី ១ ពាក្យទំនាយ អ្វីដែលអ្នកសង្ឃឹមអាចមានឱកាសជោគជ័យ ប៉ុន្តែដើម្បីទទួលបានជោគជ័យ វាត្រូវការពេលវេលា ដើម្បីកែខៃរឿងជាច្រើនតាមរបៀបដែលវាគួរតែកើតឡើង ។ ដំបូន្មាន អ្វីដែលអ្នកសង្ឃឹមអ្នកត្រូវតែហត់នឿយ អ្នកត្រូវតែព្យាយាមហើយអ្នកត្រូវតែអត់ធ្មត់ ក៏ដូចជាលើកទឹកចិត្តខ្លួនឯងឱ្យច្រើនៗ ចូលកុំបោះបង់ សូមរង់ចាំពេលវេលាដែលត្រឹមត្រូវ  ដើម្បីក្លាយជាក្តីសង្ឃឹមដូចដែលអ្នកបានគ្រោងទុក…

Knongsrok 19
ប្លែកៗ

គេរកស៊ីក្លាយជាអ្នកមានអស់ហើយ យើងកុំនៅក្រយូរពេក!

ជាពាក្យដែលគួរតែ ឧស្សាហ៍និយាយ ដើម្បីដាស់តឿនខ្លួនឯង កុំឱ្យចេះតែបណ្ដែតបណ្ដោយ ហើយខ្ជិលច្រអូសខ្លាំងពេក។ ឱ្យចេះមើលគេ តែមិនមែនច្រណែនឈ្នានីសគេទេ គេខំប្រឹងណាស់ គេរកទាំងថ្ងៃទាំងយប់ គេប្រឹងរកទាំងប្ដី ទាំងប្រពន្ធ ទើបគេមានបាន សល់លុយស៊ីចាយ ហើយយើង បើនៅតែមិនធ្វើអីសោះ មិនប្រឹងសោះ គិតតែចាំមើលគេ ច្រណែននឹងគេ សួរថា ឱ្យមានបានតាមណា សម័យនេះ​ អ្នកណាប្រឹងអ្នកហ្នឹងបាន។ សួរថា ហេតុអីបានជាគេមានម៉េះ? គេមានក៏គេចាប់ផ្ដើមពីបាតដៃទទេរដែរ តែគេប្រឹង គេខំ មិនហ៊ានទាំងសម្រាកផង គេមិនខ្លាចលំបាកទេ ហើយគេក៏មិនខ្លាចហត់ដែរ តែយើងវិញ ខ្ជិល…

PicsArt_09 21 10.51.16
មិត្តអ្នកអាន

កម្រងសំណួរដើម្បីដឹងថា អ្នកជាប្រពន្ធបែបណា? ជាប្រភេទយកចិត្តទុកដាក់ស្វាមី ឬសោះអង្គើយ?

កម្រងសំណួរធ្វើតេស្តខ្លួនឯង ដើម្បីដឹងថាអ្នកជាភរិយាបែបណា ជាភរិយាដែលយកចិត្តទុកដាក់ចំពោះស្វាមី ឬជាភរិយាគិតតែពីរឿងការងារមិនបានយកចិត្តទុកដាក់លើស្វាមី? សូមសាកល្បងឆ្លើយសំណួរខាងក្រោម៖ ១. មិនថាអ្នកធ្វើដំណើរទៅណាទេ កត្តាចាំបាច់គឺអ្នក… ក. ទិញរស់ផ្ញើរជូនទាំងស្វាមី និងគ្រួសាររបស់គាត់ ។ ខ. មិនដែលគិតចង់ទិញឲ្យអ្នកណាទេ វាជាកាតព្វកិច្ចរបស់ស្វាមី ដែលត្រូវមើលថែប្រពន្ធទៅវិញទេ ។ គ. ទាំងពីហ្នឹង! ទិញវត្ថុអនុស្សាវរីយ៍ផ្ញើរគាត់ និងរង់ចាំវត្ថុអនុស្សាវរីយ៍ពីស្វាមីវិញដែរ ។ ឃ. ខ្ញុំមិនខ្វល់ពីវត្ថុអនុស្សាវរីយ៍ទាល់តែសោះ។ ២. នៅពេលមានអាហារឆ្ងាញ់… ក. ត្រូវតែទុកឱ្យប្តីសំណព្វចិត្ត ។ ខ. នឹងញ៉ាំវាទាំងអស់ ឯលោកប្តីឲ្យគាត់ទិញអីមកហូបខ្លួនឯងទៅ…

T
តេស្តIQ

ជ្រើសរើសចិញ្ចៀនមួយវង់ ដើម្បីលាតត្រដាងនូវចំណុចខ្លាំងពីធម្មជាតិរបស់អ្នក

តាមរយៈចិញ្ចៀនទាំង ៦ វង់ ដូចបង្ហាញក្នុងរូប ចូរអ្នកធ្វើការជ្រើសរើសយកមួយ ហើយយើងនឹងបង្ហាញនូវចម្លើយ ពាក់ព័ន្ធនឹងចំណុចខ្លាំងពីធម្មជាតិរបស់អ្នក ដែលអាចត្រួសត្រាយនាំឲ្យអ្នកឆ្ពោះទៅរកវិថីជោគជ័យក្នុងជីវិត៖ ចិញ្ចៀនទី ១ អ្នកជាមនុស្សដែលមានមហិច្ឆតាខ្ពស់ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីបំណងប្រាថ្នាដែលចង់បាន។ អ្នកជាមនុស្សដើរតាមស្រមៃ ហើយមានការប្តេជ្ញាចិត្តធំធេងខ្លាំងណាស់ ហើយមិនងាយបោះបង់ ឬរកពេលសម្រាកសម្រាប់ខ្លួនឯងនោះទេ ដរាបណាមិនទាន់ឈានដល់គោលដៅ។ ចិញ្ចៀនទី ២ អ្នកជាមនុស្សដែលឲ្យតម្លៃទៅលើមិត្តភាពជាធំ អ្នកពេញចិត្តក្នុងការជួយគេ ជួយស្រោចស្រង់គេនៅពេលជួបការលំបាក ហើយក៏រំពឹងថាពួកគេនឹងជួយអ្នកវិញនៅថ្ងៃណាមួយ។ អ្នកយល់ថា ជីវិតមនុស្សយើងមិនស្ថិតស្ថេរនោះទេ មានឡើងមានចុះ អ្នកជួយគេថ្ងៃនេះ ទោះមិនបានអ្វី ក៏អាចឲ្យគេចងចាំនូវអំពើល្អរបស់អ្នកទៅថ្ងៃក្រោយបានដែរ។ ចិញ្ចៀនទី ៣ អ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង…

Fddf
តេស្តIQ

​ក្រោយ​ថ្ងៃ​សែន​ព្រះ​ខែ​ត​ទៅ អ្នក​កើត​ឆ្នាំ ៣ ដើរ​ដល់​ខ្សែ​បន្ទាត់​សំណាងហើយ នឹងមាន​លុយ​ចូល​ឆឹបៗ

នៅ​រយៈ​ពេល ៩ ​ថ្ងៃ​ចុង​ក្រោយ រាប់​ចាប់​ពី​ក្រោយ​យប់​ថ្ងៃ​សែន​ព្រះ​ខែ​ទី ២១ ​កញ្ញា​នេះ​ត​ទៅ តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​បាន​ដើរ​ដល់​ខ្សែ​បន្ទាត់​សំណាង​ហើយ ពោល​ជីវិត​ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​លាភ ទទួល​បាន​លុយ​ចូល​ឆឹបៗ៖ អ្នក​កើត​ឆ្នាំ​ច – ឆ្កែ មនុស្ស​ដែល​កើត​ឆ្នាំ​ច គឺ​ស្ថិត​នៅ​ធាតុ​ឈើ ដែល​ជា​ធាតុ​ល្អ​សម្រាប់​កំឡុង​ចុង​ខែ​កញ្ញា។ ពួក​គេ​នឹង​ទទួល​បាន​សំណាង មាន​លុយ​ហូរ​ចូល​ដូច​ទឹក ហើយ​មិន​ត្រឹម​ប៉ុណ្ណឹង​ទេ បើ​និយាយ​ពី​បញ្ហា ការ​លំបាក​ផ្សេងៗ​កន្លង​មក ក៏​រក​ឃើញ​ដំណោះស្រាយ​ផង​ដែរ។ យ៉ាង​ណា​មាន​បញ្ហា​មួយ ដែល​អ្នក​កើត​ឆ្នាំ​ច​ត្រូវ​យក​ចិត្ត​ទុក​ដាក់ នោះ​គឺ​បញ្ហា​សុខភាព ក៏​ដោយសារ​នេះ​ជា​រដូវ​មិន​ទៀងទាត់ អាច​នាំ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​នឿយហត់ ហើយ​អាច​ជួប​ជំងឺ​មួយ​ចំនួន។ ដូច្នេះ​ចូរ​ឆ្លៀត​ពេល​មើល​ថែ​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ផង។ អ្នក​កើត​ឆ្នាំ​ជូត…

PicsArt_09 20 10.33.22
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ៖ អ្វីជាចំណុចខ្លាំង ដែលអ្នកមើលរំលងរហូតមក? ក្រឡេកភ្លាម ឃើញសេះប៉ុន្មាន សូមទៅអានចម្លើយនោះ

សួស្តីប្រិយមិត្តប្រុសស្រី នៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលការគិតរបស់អ្នក ឬពិនិត្យមើលការគិតរបស់មិត្តភ័ក្តរបស់អ្នកក៏បាន តាមរយៈការមើលឃើញរូបសេះនៅក្នុងរូបខាងក្រោមនេះមានចំនួនប៉ុន្មាន ហើយអានចម្លើយខាងក្រោម ។ វិធីតេស្ត សូមប្រិយមិត្តចាប់ផ្តើម ដោយក្រឡេកមើលរូបភាពរយៈពេល ១-២ វិនាទី ឬមើលដោយរហ័ស រាប់ចំនួនសេះដែលអ្នកបានឃើញនៅក្នុងរូបភាព បន្ទាប់ពីនោះសូមចងចាំលេខហើយមើលចម្លើយខាងក្រោម។ ហើយយើងសុំបញ្ជាក់ផងដែរថា នេះមិនមែនជាការប្រឡងទេ ឬវាស់ EQ ទេ ដូច្នេះកុំលួចមើលចម្លើយមុនឲ្យសោះ ព្រោះអ្នកកាន់តែស្មោះត្រង់ លទ្ធផលដែលទទួលបានកាន់តែត្រឹមត្រូវ។ សូមអានចម្លើយខាងក្រោម ១. បានឃើញសេះ ១ ក្បាល ប្រសិនបើមើលឃើញសេះតែមួយក្បាល មានន័យថាអ្នកមើលរូបភាពសំខាន់ជាធំ មានចក្ខុវិស័យទូលំទូលាយ…

PicsArt_09 16 09.54.37
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ៖ រើសច្រកផ្លូវមួយដែល​អ្នកចូលចិត្តបំផុត ដើម្បីដឹងពីវិថីនៃការប្រើជីវិតរបស់អ្នក

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលវិថីជីវិតរបស់អ្នក តាមរយៈការជ្រើសរើសច្រកផ្លូវដើរមួយដែលអ្នកចូលចិត្ត ហើយមើលចម្លើយខាងក្រោម ។ សូមរើសច្រកផ្លូវដើរមួយ ក្នុងចំណោម ៦ ខាងលើ ដើម្បីដឹងពីវិថីជីវិតរបស់អ្នក ។ A. ច្រកផ្លូវឯករាជ្យ អ្នកគឺជាមនុស្សម្នាក់ដែលត្រូវការភាពឯកជន  ហើយចង់បានសេរីភាព ធ្វើអ្វីៗតាមចំណង់ចំណូលចិត្តខ្លួនឯង នេះគឺជាអ្វីដែលអ្នកចង់បាន ។ អ្នកមិនចូលចិត្តធ្វើអ្វីបញ្ច្រាស់នឹងបេះដូងខ្លួនឯងទេ ហើយចង់មានភាពឯករាជ្យ និងចចេសរឹងរូស។ តែអ្នកមិនចូលចិត្តការឈ្លោះប្រកែកគ្នា ក៏មិនចូលចិត្តភាពវឹកវរ ថែមទាំងមិនចូលចិត្តឲ្យនរណាម្នាក់មកបង្ខំអ្នកឲ្យធ្វើនេះធ្វើនោះទេ អ្នកនឹងជ្រើសរើសផ្លូវដើរដោយខ្លួនឯង ។ B. ច្រកផ្លូវឯកជន ប្រសិនបើអ្នកអាចជ្រើសរើសបាន អ្នកចូលចិត្តធ្វើដំណើរតែម្នាក់ឯង ដោយសារតែអ្នកចូលចិត្តសង្កេត…

PicsArt_09 13 09.18.32
មិត្តអ្នកអាន

បើកបៀមើល នឹងមានអ្វីកើតឡើងនៅចុងឆ្នាំនេះ? អ្វីដែលគួរប្រយ័ត្ន និងអ្វីដែលត្រូវធ្វើដើម្បីទទួលបានលាភសំណាង?

មនុស្សម្នាក់ៗសុទ្ធតែមាន បារមីស័កិ្តសិទ្ធតាមថែរក្សារៀងៗខ្លួន ជារឿយបារមីទាំងនោះតែងតែតាមថែរក្សា និងដាស់តឿនតាមវិធីផ្សេងៗ ដែលយើងមិនដឹងខ្លួន ។ ថ្ងៃនេះគេហទំព័រ Knongsrok យើងខ្ញុំនឹងនាំយកឈុតបៀនៃបារមីតាមថែរក្សាមកឲ្យអ្នកបើក ដើម្បីដឹងថាតើនៅចុងឆ្នាំនេះអ្នកនឹងជួបរឿងអ្វី? ត្រូវប្រយ័ត្នអ្វី ហើយត្រូវធ្វើយ៉ាងទើបទទួលបានលាភសំណាង? របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ឈុតបៀទី ១៖ Wheel of the year បារមីស័កិ្តសិទ្ធដែលថែរក្សាអ្នក ចងប្រាប់អ្នកថាអ្នកកំពុងជួបទុក្ខព្រួយ នឹកដល់អតីតកាលដ៏ស្រស់ស្អាត…

PicsArt_09 14 08.51.54
មិត្តអ្នកអាន

ដើមឈើទាំងនេះមានអ្វីចង់ប្រាប់អ្នក? ជ្រើសរើសមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីអាថ៌កំបាំងនោះ

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលអ្វីនិស្ស័យដែលជាចំណុចខ្លាំងរបស់អ្នក តាមរយៈការជ្រើសរើសដើមឈើមួយដើម ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។ ដើមឈើលេខ ១ អ្នករើសដើមឈើទីមួយ មានន័យថាអ្នកមានទ្រព្យសម្បត្តិ និងរឹងប៉ឹង អ្នកនឹងព្យាយាមរក្សាសេចក្ដីសុខឱ្យបានច្រើនបំផុតក្នុងជីវិតរបស់អ្នកតាមដែលអាចធ្វើទៅបាន។ អ្នកចង់រស់នៅក្នុងជីវិតដែលមានន័យ មិនចង់ធ្វើអ្វីដែលឥតប្រយោជន៍ទេ។  ម្យ៉ាងវិញទៀតបើទោះបីអ្នកមានវិន័យច្រើនជាមួយអ្វីដែលអ្នកធ្វើក៏ដោយ ប៉ុន្តែអ្នកដឹងពីដែនកំណត់របស់ខ្លួន អ្នកនឹងមិនធ្វើបាបខ្លួនឯងរហូតដល់អ្នកធ្លាក់ខ្លួនឈឺទេ អ្នកគឺជាអ្នកដែលជឿលើការពិត ជឿលើអ្វីដែលខ្លួនបានឃើញ ។ ដើមឈើលេខ ២ អ្នករើសដើមឈើទីពីរ មានន័យថាអ្នករស់នៅក្នុងជីវិតសប្បាយរីករាយ ភ្លក់រសជាតិជីវិតបានយ៉ាងពេញលេញ ជាមនុស្សចេះជួយអ្នកដទៃ និងសប្បុរស ព្រោះអ្នកគិតថាការផ្តល់ឱ្យវាមានន័យ ។ ម្យ៉ាងទៀតអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬអ្នកធ្វើតាមបញ្ជាទេ ព្រោះមនុស្សគ្រប់គ្នាតែងតែមានឆន្ទៈចង់រួមដំណើរជាមួយអ្នក…

PicsArt_09 12 04.50.09
មិត្តអ្នកអាន

ពណ៌រថយន្តដែលអ្នកចូលចិត្ត ឬពណ៌កំពុងតែជិះ អាចប្រាប់បានថាម្ចាស់មានបុគ្គលិកលក្ខណៈបែបណា?

តើបងប្អូនប្រិយមិត្តធ្លាប់ដឹងទេថា ពណ៌រថយន្តដែលអ្នកចូលចិត្ត ឬពណ៌ឡានដែលអ្នកកំពុងជិះ អាចបញ្ជាក់ពីនិស័យរបស់អ្នកបានច្រើនជាងរសនិយមទៅទៀត ពណ៌រថយន្តអាចឲ្យអ្នកស្គាល់ពីចរិតលក្ខណៈរបស់អ្នកបានកាន់តែច្បាស់ ។ វិធីលេង ១. រើសពណ៌រថយន្តមួយដែលអ្នកចូលចិត្ត ឬពណ៌ដែលអ្នកកំពុងជិះ ។ ២. អានចម្លើយរបស់អ្នកខាងក្រោម ។ សូមឲ្យអ្នកជួបតែសំណាងល្អ ពណ៌ទឹកប្រាក់ ជាមនុស្សដែលក្លាហាន ហ៊ានស៊ីហ៊ានសង ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ រហូតដល់ថ្នាក់មានអ្នកខ្លះកើតអារម្មណ៍ច្រណែននឹងអ្នកទៀតផង ។ តែអ្នកមិនខ្វល់ពីការគិតរបស់អ្នកដទៃទេ អ្នកតែងតែចូលចិត្តធ្វើអ្វីដែលអ្នកដទៃមិនអាចគិតដល់ អ្នកមានចិត្តសប្បុរស និងមានទំនាក់ទំនងល្អជាមួយមិត្តភក្តិជានិច្ច ។ ពណ៌ទឹកមាស មនុស្សម្នាក់ដែលមិនខ្វល់ពីសម្តីអ្នកដទៃ មិនខ្វល់ថាជាអ្នកណាគិតអ្វីទេ អ្នកនឹងធ្វើតាមបេះដូងខ្លួនឯង។ ចូលចិត្តពឹងផ្អែកលើខ្លួនឯងជាជាងពឹងផ្អែកលើអ្នកដទៃ មិនពឹងដង្ហើមអ្នកដទៃដើម្បីរស់ឡើយ…

PicsArt_09 08 12.58.43
មិត្តអ្នកអាន

អ្នកជាមនុស្សរឹងមាំកម្រិតណា? ឬសំបកក្រៅរឹងមាំ តែខាងក្នុងទន់ជ្រាយ? រើសរូបមួយដែលអ្នកឃើញដំបូងបង្អស់នឹងដឹងការពិត

ពេលនេះ យើងមានរូបភាពមួយដើម្បីឲ្យប្រិយមិត្តធ្វើតេស្តទៀតហើយ បើតាមផ្នែកចិត្តសាស្ត្រមនុស្សអាចឃើញរូបភាពតែមួយ តាមបែបខុសៗគ្នា ដូច្នេះសូមសាកល្បងទាំងអស់គ្នា តែសូមបញ្ជាក់មុនថាកុំទាន់អានចម្លើយដោយសំងាត់ជាមុន ព្រោះអាចលែង ស័កិ្តសិទ្ធ។ តើអ្នកឃើញអ្វីនៅក្នុងរូបភាពដំបូង ហើយព្យាយាមអានការព្យាករណ៍ថាតើវាត្រឹមត្រូវឬអត់? វិធីធ្វើតេស្ត ១. រើសរូបមួយតែអ្នកក្រឡេកភ្លាមឃើញភ្លែត ២. អានចម្លើយខាងក្រោម សូមឲ្យអ្នកជួបតែសំណាងល្អ ១. ឃើញអ្នកលេងហ្គីតា អ្នកជាមនុស្សរីករាយណាស់ មានចិត្តសប្បុរស  មានចិត្តមេត្តា ហើយក៏ជាមិត្តល្អផងដែរ ។ អ្នកគឺជាមនុស្សម្នាក់ដែលមានស្នាមញញឹមនៅលើមុខ ចូលចិត្តបង្ហាញថាខ្លួនសុខសប្បាយ មានក្តីសុខ ទាំងដែលខ្លួនកំពុងពិបាកចិត្តសឹងស្រក់ទឹកភ្នែកស្រក់ក៏ដោយ និយាយឲ្យស្រួលស្តាប់ អ្នកជាមនុស្សពូកែលាក់អារម្មណ៍ តែទោះជាយ៉ាងណា ទង្វើបែបនេះក៏មិនមែនជារឿងល្អប៉ុន្មានទេ អ្នកគួរបញ្ចេញវាខ្លះទៅ…

PicsArt_09 18 09.29.36
មិត្តអ្នកអាន

បើកបៀមើល ថាតើរឿងល្អដែលនឹងកើតឡើងនាពេលខាងមុខនេះគឺជាអ្វី?

មានប្រិយមិត្តមួយចំនួន ប្រហែលជាមានអារម្មណ៍ថា ជីវិតអតីតកាលខ្លួនបានជួបរឿងមិនល្អ ឬវាឡើងចុះរហូតដល់ថ្នាក់មានអារម្មណ៍ថា ចង់មានឲ្យមានរឿងល្អៗកើតឡើងនៅក្នុងជីវិត ។ ដូច្នេះសូមបងប្អូនមកសាកល្បងទស្សន៍ទាយមើលថា តើមានរឿងល្អៗអ្វីខ្លះកើតឡើងនាពេលខាងមុខ? សម្រាប់ប្រិយមិត្តដែលចង់ដឹង អ្នកកំណត់ឧទាហរណ៍ក្នុងរយៈពេល ១ ខែ ដើម្បីឲ្យអ្នកអាចទទួលបានចម្លើយជាក់លាក់បន្ថែមទៀតបាន ។ របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ សន្លឹកបៀទី ១ អ្នកនឹងទទួលបានដំណឹងល្អរឿងការងារ មិនថាជាជោគជ័យក្នុងការងារ ទទួលបានដំណឹងល្អពីការងារដែលកំពុងធ្វើ ។ បើអ្នកធ្វើការនឹងបានតម្លើងតំណែង…