ប្លែកៗ

Fddf
ប្លែកៗ

ចុងសប្តាហ៍ ១១-១២ មិនា៖ អ្នកកើតឆ្នាំ ៣ ចាំត្រងយកផ្កាយសំណាង នាំលុយចូលហោប៉ៅឆឹបៗ

តាមហោរាសាស្ត្របានឲ្យដឹងថា នៅរយៈពេល ២ ថ្ងៃចុងសប្តាហ៍ ពោលចន្លោះថ្ងៃទី ១១-១២ មិនា អ្នកកើតឆ្នាំទាំង ៣ នេះគឺមានរាសីខ្ពស់ត្រដែត ដែលអាចទទួលបានរឿងល្អជាច្រើនក្នុងជីវិត៖ អ្នកកើតឆ្នាំម្សាញ់ (ពស់) ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណានៅចុងសប្តាហ៍នេះ អ្នកកើតឆ្នាំម្សាញ់ នឹងមានលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។ មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន។ អ្នកកើតឆ្នាំថោះ (ទន្សាយ) ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។…

Ytyr
ប្លែកៗ

ស្គាល់ច្បាស់ពីខ្លួនឯងដល់កម្រិតណាហើយ ជ្រើសរើសចិញ្ចៀនមួយដែលពេញចិត្ត ដើម្បីបង្ហាញចម្លើយ

ស្រមៃទៅមើលថាបើអ្នកមានចិញ្ចៀន ៣ វង់នៅនឹងមុខ ហើយអ្នកមានជម្រើសក្នុងការជ្រើសរើស យកចិញ្ចៀនតែ​ ១ វង់ប៉ុណ្ណោះ តើចំណោមចិញ្ចៀនទាំងអស់ អ្នកនឹងជ្រើសយកមួយណា? តាមរយៈចម្លើយរបស់អ្នក យើងអាចបង្ហាញច្បាស់ថាអ្នកជាមនុស្សបែបណា៖ ចិញ្ចៀនទី ១ អារម្មណ៍ខាងក្នុងរបស់អ្នកពោរពេញទៅដោយការគិតវិជ្ជមាន ហើយអ្នកមានបេះដូងទូលាយណាស់ តែអ្វីដែលជាបញ្ហាគឺអ្នកមិនក្លាហាន ក្នុងការធ្វើអ្វីមួយនោះទេ ពីព្រោះអ្នករមែងមានភាពខ្មាសអៀនច្រើន។ អ្នក​ត្រូវ​បន្ថែម​ភាព​ក្លាហាន និងការបង្ហាញឆន្ទៈចំពោះមុខ អ្នកខាងក្រៅ ឲ្យធំ​ជាង​នេះ​បន្តិច ហើយ​ត្រូវ​ចាំ​ថា នៅ​ជាមួយ​នរណា ធ្វើ​ការ​នៅ​កន្លែង​ណា ទោះ​គេ​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​តែ​រឹងមាំ រក្សាជំហរភាពជាខ្លួនឯងជានិច្ច។ មុន​និង​ក្រោយ​គេ​គង់​តែ​បាន​ឃើញ ហើយ​បើ​កន្លែង​ហ្នឹង​មិន​ឃើញ ក៏​មាន​កន្លែង​ផ្សេង​ទៀត​គេ​ចាប់​អារម្មណ៍​ពី​គុណ​តម្លៃ​របស់​យើង​ដែរ។ ចិញ្ចៀនទី…

Dfdf
ប្លែកៗ

របស់​ងាយ​រក​ ៥ អាច​ទទួល​ទាន​ជំនួស​បាយ ថែម​ទាំង​ល្អ​សម្រាប់​ក្រពះ/ពោះវៀន

មាន​អាហារ​សាមញ្ញ​ជា​ច្រើន ដែល​យើង​អាច​ទទួល​ទាន​ដើម្បី​បំពេញ​ថាមពល​ជំនួស​បាយ ហើយ​វា​ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម និង​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀត​ផង។ យើង​ណែនាំ​អាហារ​ទាំង ៥ ដូច​ខាង​ក្រោម៖ ៥) ដំឡូង​ជ្វា បើ​ធៀប​ទៅ​នឹង​បាយ ដំឡូង​ជ្វា​មាន​ជាតិ​ខារ៉ូទីន​ខ្ពស់ ហើយ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ជាង​ដែរ ពោល​វា​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ​និង​បញ្ចៀស​ការ​ទល់​លាមក។ លើស​ពី​នេះ​ដំឡូង​ជ្វា​ក៏​មាន​កាឡូរី​ទាប​ជាង​ដំឡូង​បារាំង និង​បាយ ហើយ​ក៏​មាន​បរិមាណ​ស្ករ​ធម្មជាតិ​នៅ​ក្នុង​នោះ​តិច​ជាង ដែល​ល្អ​ទាំង​ស្រុង​ចំពោះ​សុខភាព​ជាង​ការ​ទទួល​ទាន​បាយ។ ៤) ពោត ពោត​គឺ​ជា​កាបូអ៊ីដ្រាត​ស្រដៀង​ទៅ​នឹង​ស្រូវ​អង្ករ​ដែរ។ យ៉ាង​ណា​ពោត​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ (Fiber) ហើយ​ខ្លាញ់​ល្អ Omega-3 និង Omega-6។ យ៉ាង​ណា​វា​មាន​ជាតិ​ប្រូតេអ៊ីន​ទាប បើ​យល់​ល្អ​គួរ​លាយ​វា​ជាមួយ​អាហារ​ដទៃ​ទៀត ដូច​ជា​ស៊ុត សាច់…

Fdfdf
ប្លែកៗ

ជ្រើសរើសថ្មនាំសំណាងមួយ ដើម្បីទស្សន៍ទាយដឹង ថាជីវិតអ្នកនឹងជួបរឿងអ្វីនៅពេលខាងមុខ?

តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅថ្មនាំសំណាងមួយ ក្នុងចំណោមថ្មទាំង ៣ ហើយយើងនឹងទស្សន៍ទាយដឹងថា ជីវិតអ្នកនៅពេលខាងមុខនេះអាចនឹងជួបរឿងអ្វី? ថ្មនាំសំណាងទី ១ ថ្មនេះប្រាប់ថា អ្វីដែលអ្នករំពឹងទុក និងកំពុងរង់ចាំ គឺវាមិនទាន់ចូលមកដល់ទេ ដោយអ្នកត្រូវបន្តធ្វើជាមនុស្សអត់ធ្មត់បន្ថែមទៀត ហើយអ្នកត្រូវដឹងថាក្នុងជីវិតគឺវាបែបហ្នឹង មិនសុទ្ធតែគ្រប់យ៉ាងអាចមកដល់ដៃងាយៗឡើយ។ រឿងខ្លះទាមទារឲ្យមានការលះបង់ខ្ពស់ ខាតមុន ចំណេញក្រោយ មិនអាចរាល់ការចាប់ផ្តើម សុទ្ធតែបានផល ត្រឹមមួយរំពេចភ្នែកនោះទេ។ ពេលវេលានៃសំណាងរបស់អ្នក ក៏ប្រុងនឹងចូលមកដល់ឆាប់ៗខាងមុខហើយដែរ តែទាមទារឲ្យអ្នកសម្លឹងឆ្ងាយបន្តិច មានចក្ខុវិស័យធំទូលាយ ទើបអាចសម្រេចសមិទ្ធផលដ៏មិនគួរឲ្យជឿនោះបាន។ ម្យ៉ាងវិញទៀត ចូរអ្នកកុំឲ្យអតីតកាលមកលងបន្លាចអ្នកពេលនេះបានឲ្យសោះ ហើយត្រូវរស់នៅជាមួយបច្ចុប្បន្នកាល ដើម្បីស្រូបយកថាមពលវិជ្ជមាននិងភាពរីករាយដែលអាចកើតមានជារៀងរាល់ថ្ងៃ។ បន្តផ្តោតលើការខិតខំប្រឹងប្រែង នោះអ្វីដែលអ្នកចង់សម្រេចនឹងចូលមកដល់…

New Copy
ទស្សន៍ទាយ

ទ្រព្យត្រជាក់! អ្នកឆ្នាំទាំង ៤ រុងរឿងត្រចះ ឈ្នះអស់ទុក្ខវេទនាទាំង ៤ រាប់ចាប់ពីឆ្នាំ ២០២៣ នេះទៅ

ចាប់ពី​ឆ្នាំ​ ២០២៣ ​តទៅ អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោម ​នឹង​ទទួលបាន​លាភ​សំណាងយ៉ាងច្រើន កើនទ្រព្យត្រជាក់ ឡើងឋានៈ ជីវិតពោរពេញដោយក្ដីសុខ និងសុភមង្គល។ ១. ឆ្នាំឆ្លូវ អ្នកដែលកើតឆ្នាំឆ្លូវ ជាមនុស្សដែលមានភាពវៃឆ្លាត កើតមកមានភាពទាក់ទាញខ្លាំងចំពោះលុយកាក់ ដូច្នេះហើយពួកគេពូកែខាងវិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុ។ នៅឆ្នាំ ២០២៣ ដោយសារតែភាពវៃឆ្លាត ភាពប៉ិនប្រសប់ និងភាពរហ័សរហួនក្នុងការវិនិយោគ និងអាជីវកម្ម មនុស្សឆ្នាំនេះបានចាប់យកឱកាសជាច្រើន ដើម្បីក្លាយជាអ្នកមាន និងទទួលបានប្រាក់ចំណេញដ៏អស្ចារ្យ ដែលអាចហៅថាក្លាយជាអ្នកមានត្រឹមតែមួយប៉ប្រិចភ្នែក។ ចាប់ពីឆ្នាំ ២០២៣ តទៅ សំណាងពិតជានឹងរកឃើញពួកគេ។…

ហងងហ
ប្លែកៗ

ចំណាំ​មើល! អ្នក​កើត​ឆ្នាំ ៣ ចាយ​ធំ​ណាស់ តែ​ជា​មនុស្ស​ឆ្លាត​ ដឹង​ពី​វិធី​បំពេញ​លុយ​ចូល​ហោប៉ៅ

នៅ​ពេល​ដែល​ពួក​គេ​មាន​លុយ​ក្នុង​ដៃ ម្ចាស់​ឆ្នាំ​ទាំង ៣ នេះ​តែងតែ​មាន​ទម្លាប់​ចាយ​មិន​សូវ​ចេះ​គិត ពោល​ចំណាយ​ច្រើន សន្សំ​បាន​តិច។ តែ​យ៉ាង​ណា ជោគវាសនា​របស់​ពួក​គេ គឺ​រមែង​ជា​មនុស្ស​ដែល​ទទួល​បាន​ឱកាស​ច្រើន​ក្នុង​ជីវិត ពូកែ​ចាប់​យក​ឱកាស និង​ដឹង​ពី​វិធី​បំពេញ​លុយ​ចូល​ហោប៉ៅ៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ សម្រាប់​អ្នក​កើត​ឆ្នាំ​រកា ជា​មនុស្ស​ដែល​ច្រើន​តែ​មាន​សំណាង​ផ្នែក​ទ្រព្យ ពួក​គេ​តាំង​ពី​ក្មេង​មក តែង​មាន​គេ​ជួយ​ជ្រោមជ្រែង​ជាប់​ជានិច្ច។ បើ​កើត​ក្នុង​គ្រួសារ​អ្នក​ខ្សត់ ក៏​មាន​សំណាង ប្រឹង​ដល់​ក្លាយ​ជា​អ្នក​មាន ហើយ​បើ​កើត​ក្នុង​គ្រួសារ​អ្នក​មធ្យម ក៏​កាន់​តែ​មាន​ឱកាស អាច​រស់ស្រួល​ត្រឹម​រយៈ​ពេល​ខ្លី។ មនុស្ស​នេះ​មាន​មិត្តភក្តិ​ច្រើន មាន​ទំនាក់ទំនង​ក្នុង​សង្គម​ធំ ទូលាយ ដូច្នេះ​ហើយ​ការ​ចំណាយ​ក៏​មិន​តិច​នោះ​ដែរ។ តែ​យ៉ាង​ណា ឃើញ​ពួក​គេ​ចាយ​ច្រើន​អ៊ីចឹង អ្នក​កើត​ឆ្នាំ​រកា ក៏​ពូកែ​ខាង​រកស៊ី…

Fggf
ប្លែកៗ

ដូច​កំពុង​បន្ថយ​អាយុ​ជីវិត​ខ្លួន​ឯង! នេះ​កំហុស ៥ ដែល​អ្នក​មិន​គួរ​ធ្វើ ពេល​ងូត​ទឹក

មនុស្ស​ជា​ច្រើន​គិត​ថា​សកម្មភាព​នៃ​ការ​ងូត​ទឹក​គឺ​សាមញ្ញ ហើយ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​គិតគូរ​ច្រើន​នោះ​ទេ តែ​ការ​ពិត​ទៅ វា​មាន​ចំណុច​ខ្លះ ដែល​ល្អ ខ្លះ​ក៏​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​អាយុជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ។ ខាង​ក្រោម Knongsrok បង្ហាញ​កំហុស ៥ ដែល​អ្នក​គួរ​ជៀសវាង៖ ៥) ងូត​ទឹក​យូរ​ពេក មនុស្ស​ជា​ច្រើន​ចូលចិត្ត​នៅ​ត្រាំ​ទឹក​ដើម្បី​បន្ធូរ​អារម្មណ៍ ប៉ុន្តែ​បើ​អ្នក​ចាយ​ពេល​ត្រាំ​ទឹក​ដល់ ១-២ ម៉ោង នោះ​នឹង​បណ្តាល​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ទៅ​វិញ​ទេ។ ល្អ​បំផុត​គួរ​តែ​កំណត់​ពេលវេលា​ត្រឹម ៣០ នាទី​គឺ​យូរ​បំផុត​ហើយ។ ៤) ងូត​ទឹក​ភ្លាមៗ បន្ទាប់​ពី​ហាត់ប្រាណ បន្ទាប់​ពី​ហាត់ប្រាណ​ហើយ រាងកាយ​តែងតែ​បែក​ញើស​និង​ក្តៅ នេះ​ធ្វើ​ឲ្យ​ជា​មនុស្ស​ជា​ច្រើន​ចង់​ងូត​ទឹក​សម្អាត​រាងកាយ​ភ្លាមៗ។ ទោះ​យ៉ាង​ណា​ការ​ធ្វើ​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​ជ្រាប​ចូល​តាម​រន្ធ​ញើស ហើយ​កាត់​បន្ថយ​ដំណើរការ​នៃ​សរីរាង្គ​ខ្លះ​ក្នុង​រាងកាយ និង​ធ្វើ​ឲ្យ​ភាព​សុាំ​ចុះ​ខ្សោយ។ មួយ​ផ្សេង​ទៀត​​អ្នក​ក៏​អាច​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ផង​ដែរ…

Ghhg
ប្លែកៗ

របស់​ល្វីង ២ ត្រូវ​លូក​ឲ្យ​ច្រើន ហើយ​របស់​ផ្អែម ៣ ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ បើ​ចង់​បាន​អាយុ​វែង

ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​ជា​ច្រើន​ដល់​រាងកាយ និង​ការពារ​ថ្លើម​របស់​អ្នក អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​សម្រាប់​អាហារ​ខាង​ក្រោម​ទាំង ៥ មាន ២ ដែល​យើង​ណែនាំ​ឲ្យ​ទទួល​ទាន​ច្រើន និង ៣ ត្រូវ​ជៀសវាង៖ ១) ម្រះ ផ្លែ​ម្រះ​មាន​រសជាតិ​ល្វីង ចត់ តែ​ទោះ​យ៉ាង​ណា​វា​សម្បូរ​ទៅ​ដោយ​វីតាមីន រ៉ែ និង​ផ្តល់​នូវ​ជាតិ​សរសៃ​ច្រើន ហើយ​វា​ក៏​ល្អ​សម្រាប់​ថ្លើម​ផង​ដែរ និង​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​កម្រិត​នៃ​អង់ស៊ី ក៏​ដូច​ជា​ការ​រលាក​ថ្លើម AST និង ALT។ វា​ក៏​អាច​កាត់​បន្ថយ​កម្រិត​ប៊ីលីរុយប៊ីន​នៅ​ក្នុង​ឈាម​ផង​ដែរ ដោយ​ជា​ទូទៅ​ការ​កើន​ឡើង​កម្រិត​ប៊ីលីរុយបីន​ខ្ពស់ អាច​ធ្វើ​ឲ្យ​ថ្លើម​ខ្សោយ និង​ប្រព័ន្ធ​ទឹក​ប្រមាត់​អាច​ត្រូវ​បាន​រារាំង។ ២) គីនឆាយ របស់​នេះ​មាន​ជាតិ​ល្វីង​បន្តិច តែ​សម្បូរ​ទៅ​ដោយ​វីតាមីន…

Gffg
ប្លែកៗ

ក្រោក​ពី​គេង​ភ្លាម កុំ​លូក​ភេសជ្ជៈ ៣ នេះ​ឲ្យ​សោះ ប្រយ័ត្ន​ចាស់​ទៅ​ខ្សោយ​តម្រង​នោម

នៅ​ពេល​ព្រឹក​បន្ទាប់​ពេល​ក្រោក​ពី​គេង អ្នក​គួរ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ១ កែវ ​ដើម្បី​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ ហើយ​ត្រូវ​ជៀសវាង​ការ​ទទួល​ទាន​ភេសជ្ជៈ​ខាង​ក្រោម ៣ នេះ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ខ្សោយ​ក្រលៀន ឬ​ខ្សោយ​តម្រង​នោម ក៏​ដូច​ជា​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត៖ ៣) ទឹក​អំបិល មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ការ​ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល​នៅ​ពេល​ព្រឹក អាច​ជួយ​សម្លាប់​បាក់តេរី ការពារ​ជំងឺ តែ​អ្នក​មិន​បាន​ដឹង​នោះ​ទេ ថា​ទម្លាប់​បែប​នេះ វា​បណ្តាល​ឲ្យ​មាត់​ស្ងួត និង​ខ្សោះ​ជាតិ​ទឹក​ពី​ខ្លួន។ តាម​ពិត​ទៅ ការ​ទទួល​ទាន និង​ខ្ពុរ​ទឹក​អំបិល​នៅ​ពេល​ពោះ​ទទេ គឺ​មិន​ល្អ​នោះ​ទេ ហើយ​វា​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​ទៀត​ផង។ ដោយសារ​តែ​ពេល​យើង​សម្រាក​អស់​មួយ​យប់ ឈាម​ច្រើន​តែ​ស្ថាន​នៅ​សភាព​ក្រាស់ ដូច្នេះ​ងាយ​នឹង​បង្កើន​សម្ពាធ​ឈាម ពោល​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម សរសៃឈាម​បេះដូង និង​ខួរក្បាល​ស្រាប់។​…

Kjjnm
ប្លែកៗ

ជ្រើសរើសផ្កាកុលាបមួយ ដើម្បីដឹងថា តើអ្នកជាមនុស្សបែបណា ក្នុងទំនាក់ទំនងស្នេហា?

តាមរយៈផ្កាកុលាបទាំង ៤ ដូចបង្ហាញខាងក្រោម យើងអាចទស្សន៍ទាយដឹងពីបុគ្គលិកលក្ខណៈរបស់អ្នក ក្នុងន័យស្នេហា។ ចូរជ្រើសរើស ១ ហើយធ្វើការផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ ផ្កាកុលាបទី ១ ផ្កាមួយទងនេះ បង្ហាញច្បាស់ថាអ្នកជាមនុស្សដែលមិនចេះតែបើកបេះដូងទទួលយកនរណាម្នាក់នោះទេ។ អ្នកគិតល្អិតល្អន់ខ្លាំងណាស់ ហើយមើលសូម្បីតែចំណុចតូចៗក្នុងន័យស្នេហា។ អ្នកជឿថា រឿងរ៉ាវតូចៗគឺជាការកំណត់ឥទ្ធិពលធំសម្រាប់ទំនាក់ទំនងស្នេហារបស់អ្នក បើរឿងតូចគ្មានការយោគយល់ អធ្យាស្រ័យគ្នាផង តើឲ្យទៅចាប់ផ្តើមច្បាស់លាស់ជាមួយគ្នាយូរអង្វែងបានដោយរបៀបណា? និយាយទៅមុនសម្រេចចិត្តជ្រើសយកនរណាម្នាក់ អាចថាអ្នករើសខ្លាំងណាស់ ពោលគឺចង់បានស្នេហាដ៏ល្អឥតខ្ចោះមួយ។ ផ្កាកុលាបទី ២ អ្នកជាមនុស្សដែលប្រើប្រាស់មនោសញ្ចេតនាខ្ពស់ ហើយពូកែផ្អែមល្ហែមជាមួយដៃគូខ្លាំងណាស់។ អ្នកបើបានស្រលាញ់នរណាម្នាក់ហើយ គឺប្រៀបបាននឹងងប់ងុល បាក់ស្លុបទៅលើគេទាំងស្រុង ពោលពិបាកនឹងដកចិត្តពីគេបានខ្លាំងណាស់។ អ្នករមែងជាមនុស្សដែលហ៊ានលះបង់ខ្លាំង ដើម្បីតែចំណង់ស្នេហា…

Fggf
ប្លែកៗ

ចាំ​យូរ​ហើយ! ក្រោយ​ម៉ោង​ ០០ ​ថ្ងៃ​ទី ០១ ឧសភាតទៅ ម្ចាស់​ឆ្នាំ​ទាំង ៥ ចាំ​ត្រង​យក​ផ្កាយ​លើក​យីអ៊ុន

ពេលវេលានៃខែមេសាក៏កៀកនឹងកន្លងផុតទៅ ហើយរាប់ចូលថ្ងៃសំណាងខែថ្មី បើកទំព័រធំទី ៥ ខែឧសភាតទៅមុខ តាម​ហោរាសាស្ត្រ​សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៥ ខាង​ក្រោម នឹង​អាច​ទទួល​បាន​លាភ​សំណាង​ធំ​មិន​ធ្លាប់​មាន​ក្នុង​ឆ្នាំ​ ២០២៣ នេះ៖ ម្ចាស់​ឆ្នាំ​មមែ – ពពែ អ្នក​ដែល​កើត​ឆ្នាំ​មមែ តែងតែ​មាន​ចរិត​ស្លូតបូត និង​ចិត្ត​ល្អ ហើយ​ក៏​រមែង​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន និង​មាន​មនុស្ស​តាម​ជួយ​ជ្រោមជ្រែង​ជានិច្ច​ផង​ដែរ។ បើ​ធៀប​នឹង​រាសី​នៃ​ម្ចាស់​ឆ្នាំ​ដទៃ ដ្បិត​បើ​ម្ចាស់​ឆ្នាំ​មមែ អាច​ថា​ជួប​ឧបសគ្គ​ច្រើន តែ​ក៏​តែង​មាន​គេ​ចាំ​ជួយ​ទាន់​ពេល​ជារឿយៗ។ ក្នុង​ពេល​ខាង​មុខ​នេះ កំឡុងក្រោយម៉ោង ០០:០០ ថ្ងៃទី ០១ ឧសភា រយៈពេលពេញមួយខែ សម្រាប់​ម្ចាស់​ឆ្នាំ​មមែ នឹង​ទទួល​បាន​លាភ​សំណាង…

Hghg
ប្លែកៗ

បើ​នៅ​ផ្ទះ​អ្នក មាន​អ្នក​កើត​ឆ្នាំ ៣ នេះ​រស់នៅ​ជុំ​គ្នា ​ដូច​លាភ​រត់​រក​លាភ ​ហើយ​សំណាង​ត​ជំនាន់

តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​មក​ថា ប្រសិន​ក្នុង​ផ្ទះ​របស់​អ្នក​មាន​សមាជិក​ដែល​កើត​ឆ្នាំ​ទាំង ៣ ហើយ​រស់នៅ​ក្រោម​ទ្រនំ​តែ​មួយ​ព្រម​គ្នា នោះ​ដូច​ជា​លាភ​រត់​រក​លាភ ជួយ​ឲ្យ​គ្រួសារ​ជួប​តែ​សុភមង្គល មាន​សុខដុមរមនា​ត​រហូត​ទៅ៖ រោង – មមី – រកា ប្រសិន​ក្នុង​ផ្ទះ​របស់​អ្នក​មាន​អ្នក​កើត​ឆ្នាំ​នាគ សេះ និង​មាន់ រស់នៅ​ក្រោម​ដំបូល​តែ​មួយ នោះ​គ្រួសារ​នឹង​ពោរពេញ​ទៅ​ដោយ​ថាមពល សើច​សប្បាយ ហើយ​កម្រ​មាន​ជម្លោះ​កើត​ឡើង​ណាស់។ ជាង​នេះ​គ្រួសារ​ក៏​អាច​ងាយ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ឆាប់​រហ័ស​ក្នុង​អាជីព​ការងារ​ និង​ការ​រកស៊ី​នានា​ផង​ដែរ។ ដ្បិត​បើ​ម្ចាស់​ឆ្នាំ​ទាំង ៣ ខ្លះ​មាន​ចិត្ត​ឆាប់​ក្តៅ ឆាប់​ឆេវឆាវ តែ​ពួក​គេ​ងាយ​ចុះ​សម្រុង​គ្នា យល់​ចិត្ត​គ្នា​បាន​លឿន ហើយ​រស់នៅ​ដោយ​មាន​ភាព​ជឿជាក់​ ស្មោះត្រង់​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ភាគ​ច្រើន​ចំណោម​ឆ្នាំ​ទាំង ៣ គឺ​អ្នក​កើត​ឆ្នាំ​រោង…

J
ប្លែកៗ

ជ្រើសរើសរូបភាពមនុស្សស្រីមួយ អាចលាតត្រដាងច្បាស់ៗពីអារម្មណ៍ខាងក្នុងរបស់អ្នក

ក្នុងចំណោមរូបភាពមនុស្សស្រីទាំង ៤ ដូចបង្ហាញ តើអ្នកពេញចិត្តរូបភាពណាមួយជាងគេ? តាមរយៈការជ្រើសរើសរបស់អ្នក យើងអាចបង្ហាញនូវអារម្មណ៍ពីខាងក្នុងរបស់អ្នក នៅពេលនេះបាន៖ រូបភាពទី ១ អ្នកជាមនុស្សដែលមានភាពអត់ធន់និងតស៊ូ អ្នកចូលចិត្តការប្រថុយ តែឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់។ សរសើរអ្នកមួយគឺត្រង់ថា រាល់ស្ថានភាពបញ្ហាទាំងឡាយ អ្នកមានមធ្យោបាយក្នុងការគ្រប់គ្រងចិត្ត មិនឲ្យធ្វើអ្វីដោយជ្រួលច្របល់ឬតក់ក្រហល់ពេកនោះទេ។ ការអត់ធ្មត់ អត់ធន់ ការចេះរង់ចាំ គឺសំខាន់ណាស់ ហើយមិនសុទ្ធតែមនុស្សរាល់គ្នាអាចមានវាឡើយ ម្ល៉េះក៏អរគុណដល់ធម្មជាតិដែលផ្តល់ឲ្យអ្នកនៅចំណុចអំណោយទានទាំងអស់នេះ ពោលវានឹងចូលរួមចំណែកត្រួសត្រាយជួយអ្នកឲ្យទទួលបានរង្វាន់សម្រាប់ជីវិតនៅពេលខាងមុខ។ រូបភាពទី ២ អ្នកមានសមត្ថភាពអស្ចារ្យក្នុងការស្វែងយល់ពីអារម្មណ៍របស់មនុស្ស អ្នកងាយយល់ពីគេ ឆាប់ដឹងថាគេជាមនុស្សបែបណា ដែលនាំឲ្យអ្នកមិនងាយទាស់ពាក្យ ឬទទួលបានការស្អប់ពីអ្នកដទៃឡើយ ពោលអ្នកចេះសម្របទៅតាមមនុស្សគ្រប់បែបទាំងអស់។ ទន្ទឹមនឹងនេះ…

Fdf
ប្លែកៗ

ខ្ទឹម​ស​ផ្តល់​ប្រយោជន៍​ច្រើន តែ​មនុស្ស ៣ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ដាច់​ខាត

ខ្ទឹម​ស គឺ​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ល្អ​ច្រើន​ចំពោះ​សុខភាព ដោយ​ជា​ទូទៅ​ខ្ទឹម​ស ១០០ ក្រាម មាន​ប្រូតេអ៊ីន ៦,៣៦ ក្រាម កាបូអ៊ីដ្រាត ៣៣ ក្រាម កាឡូរី​និង​សារធាតុ​ចិញ្ចឹម​ដូច​ជា​វីតាមីន B, កាល់ស្យូម ម៉ាញេសូម​ជា​ដើម ១៥០ ក្រាម។ ជា​ពិសេស​វា​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី ប្រឆាំង​ការ​រលាក​ផង​ដែរ។ ការ​ទទួល​ទាន​ខ្ទឹម​ស ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​គឺ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ផ្តាសាយ និង​ការ​ឆ្លង​មេរោគ​មួយ​ចំនួន តែ​សម្រាប់​មនុស្ស​ខាង​ក្រោម ៣ ប្រភេទ​នេះ មិន​គួរ​ទទួល​ទាន​ខ្ទឹម​ស​ឡើយ៖ ១) អ្នក​មាន​ជំងឺ​ភ្នែក ដោយសារ​ខ្ទឹម​ស​មាន​សារធាតុ​ផ្សំ ដែល​ធ្វើ​ឲ្យ​រលាក​ភ្នាស​រំអិល​និង​ជាលិកា​ភ្ជាប់​នៃ​ភ្នែក ដូច្នេះ​អ្នក​មាន​ជំងឺ​ឈឺ​ភ្នែក គួរ​កំណត់​ការ​ទទួល​ទាន​វា​នៅ​បរិមាណ​ទាប​បំផុត។…

Gfgf
ប្លែកៗ

មនុស្ស​ស្រី​ស្រករ ៣០-៤០ ឆ្នាំ បើ​មាន​របស់ ៣ នេះ​តូច ១ នេះ​ស្ដើង ច្រើន​តែ​អាយុ​វែង

មនុស្ស​ស្រី​ដែល​មាន​អាយុ​ចូល​ខ្ទង់ ៣០ ទៅ ៤០ ឆ្នាំ ប្រសិន​រាងកាយ​របស់​ពួក​នាង អាច​មាន​ទំហំ ៣ នេះ​តូច ហើយ​ ១ នេះ​ស្ដើង មិន​ត្រឹម​តែ​មើល​ទៅ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​មាន​សុខភាព​ល្អ​ណាស់​ដែរ ហើយ​អាច​រស់នៅ​ដោយ​មាន​អាយុ​វែង​ទៀត​ផង៖ ៤) ដើម​ទ្រូង​តូច មនុស្ស​ស្រី​ដែល​មាន​ទ្រូង​តូច គឺ​ស្រស់​ស្អាត​បែប​ម្យ៉ាង ហើយ​កុំ​មាន​អារម្មណ៍​ខ្មាសអៀន​អី ព្រោះ​វា​ក៏​ជា​ទាក់ទាញ​បុរស​ជា​ច្រើន​ផង​ដែរ។ អ្វី​ដែល​សំខាន់​នោះ ដើម​ទ្រូង​តូច គឺ​ជា​សញ្ញា​សុខភាព​ល្អ​ទៅ​វិញ​ទេ ព្រោះ​យោង​តាម​ការ​ស្រាវជ្រាវ អ្នក​ដែល​មាន​ដើម​ទ្រូង​ធំ គឺ​ងាយ​នឹង​កើត​ជំងឺ​ខួរឆ្អឹង​ខ្នង បញ្ហា​ចង្កេះ និង​ស្មា។ ៣) ក្បាល​ពោះ​តូច នៅ​ពេល​ឈាន​ដល់​វ័យ…

Ghhghg
ប្លែកៗ

បើ​ចេញ​សញ្ញា ៣ លើ​ដៃ​នោះ​ជាតិ​ស្ករ​ឡើង​ខ្ពស់​ហើយ ប្រញាប់​រត់​រក​ផ្លែ​ឈើ ៤ នេះ​ជា​បន្ទាន់

ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សុខភាព​រាងកាយ​ទាំង​មូល។​ ដោយ​ឡែក​អ្នក​អាច​សម្គាល់​មើល​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ តាម​រយៈ​សញ្ញា ៣ ដែល​លេច​ចេញ​លើ​ដៃ​ដូច​ខាង​ក្រោម៖ ៣) កន្ទួល​ក្រហម​លើ​ដៃ ជា​ទូទៅ​វា​តែងតែ​លេច​ឡើង​នៅ​ពេល​ស្បែក​ដៃ​ប៉ះ​នឹង​ការ​រលាក ឬ​សត្វ​ល្អិត​ខាំ ប៉ុន្តែ​វា​ក៏​នឹង​បាត់​ទៅ​វិញ ២-៣ ម៉ោង​ក្រោយ។ យ៉ាង​ណា​វា​ឡើង​ញឹកញាប់​រាប់​ម៉ោង នោះ​ជា​សញ្ញា​បង្ហាញ​ពី​ការ​បាត់បង់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​វិញ។ ២) ស្ពឹក​ម្រាម​ដៃ មនុស្ស​វ័យ​កណ្តាល​និង​ចំណាស់​ភាគ​ច្រើន​តែង​ជួប ហើយ​ការ​ស្ពឹក​ម្រាម​ដៃ​នេះ ពេល​ខ្លះ​វា​រាល​ដល់​ដៃ​មក​ផ្នែក​ខាង​លើ​ទៀត​ក៏​មាន។ បើ​ឧស្សាហ៍​កើត​ឡើង​ញឹកញាប់ នោះ​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ។ ១) ពង​បើក​លើ​ដៃ បើ​គ្មាន​ការ​រលាក ឬ​ទៅ​ប៉ះ​ទង្គិច​អ្វី​ផង តែ​មាន​ពង​បែក​សុខៗ​ឡើង​មក​លើ​ដៃ នោះ​ជា​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​ជា​ធម្មតា​វា​មិន​បង្ក​ឲ្យ​អ្នក​រមាស់ ឬ​ឈឺ​ចាប់​អ្វី​នោះ​ទេ។ ខាង​ក្រោម​ផ្លែ​ឈើ ៤…

៦
ប្លែកៗ

តើចរិតឯកជនរបស់អ្នក មានភាពអស្ចារ្យយ៉ាងណាទៅ?

ជ្រើសរើសស្ករគ្រាប់មួយ ក្នុងចំណោមស្ករគ្រាប់ខាងក្រោមនេះ ដើម្បីដឹងពីភាពអស្ចារ្យនៃចរិតឯកជនរបស់អ្នក។ 1. ស្ករគ្រាប់ទី 1 អ្នកគឺជាមនុស្សពោរពេញដោយក្ដីស្រឡាញ់ រួសរាយរាក់ទាក់ និងមានភាពរីករាយជាមយយនឹងជីវិត។ អ្នកមិនចូលចិត្តធ្វើឱ្យខ្លួនឯងស្មុគស្មាញនោះឡើយ ព្រោះអ្នកដឹងថា ជីវិតនេះគឺខ្លីណាស់។ អ្នកតែងតែមានគំនិតសុទិដ្ឋិនិយម ហើយដឹងពីរបៀបដើម្បីធ្វើឱ្យជីវិតកាន់តែរីករាយ។ ព្រោះតែបែបនេះហើយ មនុស្សគ្រប់គ្នាចង់នៅក្បែរអ្នក ស្រឡាញ់រាប់អានអ្នកយ៉ាងខ្លាំង។ 2. ស្ករគ្រាប់ទី 2 អ្នកមានបេះដូងដ៏ផ្អែមល្ហែម ហើយងាយនឹងរំភើប ចិត្តល្អ ដែលជាហេតុបង្កឱ្យអ្នកអាចក្លាយជាជនរងគ្រោះ ព្រោះតែសេចក្ដីល្អនេះឯង។ អ្នកអាចបង្កើតមិត្តភក្តិជាមួយមនុស្សគ្រប់គ្នាយ៉ាងងាយស្រួល។ ព្រោះអ្នកជាមនុស្សម្នាក់ដែលតែងតែខ្លាចនឹងឃើញនរណាម្នាក់រងទុក្ខ។ 3. ស្ករគ្រាប់ទី 3 អ្នកគឺជាមនុស្សដែលពោរពេញទៅដោយមនោសញ្ចេតនាជ្រាលជ្រៅ។ អ្នកផ្តល់ក្តីស្រឡាញ់ដល់មនុស្សជាច្រើនដែលនៅជុំវិញអ្នក។…

៦
ប្លែកៗ

មកដឹងពីចរិតលក្ខណៈរបស់មនុស្សប្រុស តាមរយៈពុកមាត់ ពុកចង្ការបស់ពួកគេ

មិនមែនបុរសទាំងអស់សុទ្ធតែមានពុកចង្កាដូចគ្នាទេ។ ភាពខុសគ្នាបង្ហាញពីភាពជាបុរសក៏ដូចជាបុគ្គលិកលក្ខណៈ និងសមត្ថភាពខុសគ្នានៅក្នុងខ្លួនមនុស្សម្នាក់ៗ។ ដូច្នេះ តោះ! យើងមកដឹងពីប្រភេទ និងអត្ថន័យ នៃពុកមាត់ ឬពុកចង្ការបស់ពួកគេទាំងអស់គ្នា ចង់ដឹងថា តើគេជាមនុស្សបែបណា ឬប្រភេទណាដែរ? ១. រោមពុកមាត់ដុះច្រើនរញ៉េរញ៉ៃ ពុកចង្កានេះ គឺជាពុកចង្កាទូទៅរបស់បុរសរឹងមាំ ក្លាហាន មានចិត្តតស៊ូ និងពូកែអត់ធ្មត់បំផុត។ ពេលខ្លះបុគ្គលនេះធ្វើការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនយកចិត្តទុកដាក់លើរឿងតូចតាចនោះឡើយ។ ម្យ៉ាងទៀត មនុស្សប្រភេទនេះ ក៏មានចិត្តប្រែប្រួលផ្លាស់ប្ដូរឆាប់រហ័សផងដែរ គឺមានន័យថា ពួកគេងាយនឹងចាប់អារម្មណ៍ ហើយក៏ឆាប់ធុញទ្រាន់នឹងរឿងគ្រប់យ៉ាងដូចគ្នា។ ២. ពុកមាត់ខាងលើ យោងទៅតាមចិនសែបានឱ្យដឹងថា មនុស្សប្រភេទនេះមើលទៅឆើតឆាយពីខាងក្រៅ។ ចរិតរបស់ពួកគេគឺដូចជាសុភាពបុរសពិតៗអ៊ីចឹង។…

Rtrt
ប្លែកៗ

ក្រូចឆ្មាលាយ​ទឹកក្ដៅឧណ្ហ៍ៗ​មាន​ប្រយោជន៍​ច្រើន​ណាស់ តែ​បើ​ផឹក​ខុស​ ៥ របៀប​នេះ ដឹង​តែ​យ៉ាប់​ហើយ

មនុស្ស​ជា​ច្រើន​បាន​ដឹង​រួច​ហើយ ថា​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ លាយ​ជាមួយ​ក្រូចឆ្មារ​ដែល​មាន​ជាតិ​ជូរ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព។ យ៉ាង​ណា​អ្នក​ត្រូវ​ដឹង​ថា របៀប​នៃ​ការ​ទទួល​ទាន ៥ ខាង​ក្រោម គឺ​ជា​កំហុស​ដែល​ត្រូវ​ជៀសវាង ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖ ៥) អ្នក​ជំងឺ​មាន​រាងកាយ​ត្រជាក់ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ប្រសិន​អ្នក​ជំងឺ​មាន​រាងកាយ​ត្រជាក់​ខ្លាំង អ្នក​មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក ព្រោះ​អាច​នាំ​ឲ្យ​ជំងឺ​ឬ​សភាព​រាងកាយ​កាន់​តែ​ទ្រុឌទ្រោម​ទៅ។ ឧទាហរណ៍៖ អ្នក​ជំងឺ​ស្ទាប​ខ្លួន​ទៅ​ត្រជាក់​ស្រិប អស់​កម្លាំង ត្រជាក់​ចុង​សន្លាក់​ម្រាម​ដៃ​ម្រាម​ជើង គឺ​ដាច់​ខាត​មិន​ត្រូវ​ទទួល​ទាន​វា​ឡើយ។ ៤) ការ​លាយ​ទឹក​ក្រូច​ឆ្មា​ជាមួយ​ទឹក​ក្តៅ​ពេក ការ​ទទួល​ទាន​ទឹក​ក្រូចឆ្មា​ដែឡ​ក្តៅ​ខ្លាំង​ពេក វា​នឹង​បំផ្លាញ​អង់ហ្សីម​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​ក្រូចឆ្មារ នាំ​ឲ្យ​បាត់បង់​តម្លៃ​នៃ​អាហារូបត្ថម្ភ​របស់​វា។ យក​ល្អ​គួរ​តែ​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ដែល​មាន​សីតុណ្ហភាព​ក្តៅ​ល្មម ពោល​កុំ​ក្តៅ​ដូច​ទឹក​កំពុង​ពុះ។ ៣) ផឹក​ពេល​ពោះ​ទទេ ទឹក​ក្រូចឆ្មារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ណាស់…

Hgg
ប្លែកៗ

រូបមន្ត​នារី​ជប៉ុន៖ របៀប​ទទួល​ទាន​ទឹក​សណ្ដែក ១ អាទិត្យ​ស្រក ៣ គីឡូ

មក​សាកល្បង​វិធី​សម្រក​ទម្ងន់​ដ៏​ងាយ​មួយ​នេះ ពី​ជនជាតិ​ជប៉ុន គឺ​អាច​ឲ្យ​អ្នក​ទម្ងន់​រាងកាយ​ដោយ​មិន​ដឹង​ខ្លួន ត្រឹម​តែ​ការ​ប្រើប្រាស់​ទឹក​សណ្តែក។ តើ​ធ្វើ​ដូចម្តេច​ដើម្បី​សម្រក​ទម្ងន់​ដោយ​ការ​ទទួល​ទាន​ទឹក​សណ្តែក? ទឹក​សណ្តែក​មាន​គ្រឿង​ផ្សំ ដែល​ល្អ​សម្រាប់​សុខភាព​ ហើយ​មាន​ជាតិ​ខ្លាញ់​ទាប។ ការ​អនុវត្ត​គឺ​ងាយ ចាប់​ពី​ថ្ងៃ​ដំបូង ដល់​ថ្ងៃ​ទី ៧ មុន​រៀងរាល់​ទទួល​ទាន​អាហារ​ប្រចាំ​ពេល​នីមួយៗ អ្នក​ត្រូវ​ទទួល​ទាន​ទឹក​សណ្តែក ២០០ ម.ល ដោយ​វា​អាច​បន្ថែម​ប្រូតេអ៊ីន ជួយ​ដល់​ចលនា​ក្រពះពោះវៀន ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត មិន​សូវ​ឃ្លាន។ ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី ក្នុង​កំឡុង​ពេល​មក​រដូវ​ក៏​អាច​ទទួល​ទាន​បាន​ដែរ ហើយ​វា​នឹង​ជួយ​ឲ្យ​ការ​សម្រក​ទម្ងន់​កាន់​តែ​មាន​ប្រសិទ្ធភាព។ ដោយ​តាម​អ្នក​សាកល្បង​ភាគ​ច្រើន​បង្ហើប​ថា អាច​ស្រក ៣ គីឡូក្រាម​ឯ​ណោះ។ គោលការណ៍​សំខាន់​មួយ​ទៀត ក្រៅ​ពី​ការ​ទទួល​ទាន​ទឹកសណ្តែក​ជា​ប្រចាំ ៣ ពេល អ្នក​ក៏​ត្រូវ​ទទួល​ទាន​ទឹក​នៅ​កម្រិត​មធ្យម​ដែល​ល្អ​សម្រាប់​សុខភាព​បាន​ហើយ…

Gffg
ប្លែកៗ

លែង​បារម្ភ​មុន​កប់​ក្រោម​ស្បែក ប្រើ​តែ​វិធី​សាមញ្ញ ៣ អាច​ឃើញ​ប្រសិទ្ធភាព​ពិតៗ

មុន​កប់​ក្រោម​ស្បែក ជា​ទូទៅ​វា​ពិបាក​នឹង​ព្យាបាល​ជាង​ប្រភេទ​មុន​ដទៃ ដែល​វា​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​ទាំង​មូល មើល​ទៅ​ឃើញ​ស្បែក​យើង​រាង​រដុបៗ ដ្បិត​វា​មិន​សូវ​ឈឺ​ចាប់ តែ​វា​ពិបាក​នឹង​ព្យាបាល​ខ្លាំង​ណាស់ បើ​យើង​ចេះ​តែ​បណ្តែតបណ្តោយ។ ការ​កើត​មុន​កប់​ក្រោម​ស្បែក ច្រើន​តែ​ឆ្លង​ពី​បាក់តេរី​ដែល​មក​ទំ​លើ​មុខ ពោល​មិន​មែន​តែ​ដៃ​របស់​យើង​មួយ​មុខ​ទេ ទៀត​សោត​មាន​របស់របរ​ផ្សេង​ទៀត​ដូច​ជា​ម៉ាស អាវ ភួយ ខ្នើយ ក៏​មាន​បាក់តេរី​បង្ក​ឲ្យ​កើត​មុន​បាន​ផង​ដែរ។ មួយ​ផ្សេង​ទៀត​គឺ​ការ​ទទួល​ទាន​អាហារ​មិន​ទៀងទាត់ អ្នក​រំលង​អាហារ​ញឹកញាប់ ក៏​ធ្វើ​រាងកាយ និង​ស្បែក​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​វិធី​ព្យាបាល​សាមញ្ញ ៣ ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​បាន។ ១) ការ​ស្ទីម​ជាមួយ​តែ​បៃតង អ្នក​យក​ស្លឹក​តែ​បៃតង​មក​លាង ហើយ​ដាំ​ឲ្យ​ពុះ​ជាមួយ​ទឹក លាង​មុខ​របស់​អ្នក​ជាមួយ​ទឹក​ធម្មតា​សិន រួច​ស្ទីម​មុខ​រយៈ​ពេល ១៥ នាទី​ជាមួយ​តែ​បៃតង​ដែល​មាន​ដាំ​ពុះ…