
១៣ សន្លឹកបង្ហាញពីការផ្លាស់ប្ដូរនៃជីវិតរបស់យើង មុននិងក្រោយមានជំងឺ COVID-19
ជំងឺរាតត្បាត COVID-19 បានបង្រៀននិងផ្តល់បទពិសោធន៍ថ្មីជាច្រើនសម្រាប់មនុស្សទូទាំងសកលលោក។ រឿងខ្លះដែលយើងមិនរំពឹងទុក ក៏បានជួប រឿងខ្លះដែលមិនចង់ជួប ក៏គេចមិនបាន ហើយឈរលើគោលដៅតែម្យ៉ាងគត់ គឺថែរក្សាសុខភាព ព្រោះជំងឺនេះវាកាចសាហាវនិងបានធ្វើឲ្យមនុស្សជាច្រើនបាត់បង់ជីវិត។ តាមទំព័រ Irinablok បានធ្វើការរៀបរៀងនូវរូបភាព ១៣ សន្លឹកបង្ហាញអំពីការផ្លាស់ប្តូរនៃជីវិតប្រចាំថ្ងៃរបស់យើង មុននិងក្រោយមានជំងឺរាតត្បាតខាងលើ៖ ១) ការទិញទំនិញតាម Online ពីមុនតិច ឥឡូវច្រើន ២) ការវិវត្តនៃឆ្នាំ ២០២០ ៣) ស្បែកជើងដែលពាក់ច្រើនបំផុតនៅឆ្នាំ ២០២០ លែងជាស្បែកជើងទៅធ្វើការទៀតហើយ ៤) ពីមុនក្នុងឡានធ្លាប់ព្យួររបស់ក្រអូប ពេលនេះព្យួរម៉ាសជាប់ខ្លួន ៥)…




















