
ជ្រើសរើសនារីជោគជ័យម្នាក់ ដើម្បីដឹងពីចំណុចខ្លាំងរបស់អ្នកចំពោះអ្នកដទៃ
សព្វថ្ងៃនេះមនុស្សភាគច្រើនហាក់ដូចជាស្គាល់អ្នកដទៃច្រើនជាងពួកគេស្គាល់ខ្លួនឯង។ ការធ្វើតេស្តិ៍ចិត្តសាស្ត្រគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការសិក្សាអំពីខ្លួនឯង។ ការដឹងអំពីខ្លួនយើង និងបុគ្គលិកលក្ខណៈរបស់យើងនឹងមិនត្រឹមតែជួយឱ្យមានទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដាស់តឿនអ្នកពីស្ថានភាពដែលអ្នកងាយរងគ្រោះផងដែរ។ ផ្អែកលើការសិក្សាអំពីភាសារាងកាយរបស់គេហទំព័រ Brigthside បានរៀបចំការធ្វើតេស្តដើម្បីជួយអ្នកក្នុងការកំណត់អត្តសញ្ញាណបុគ្គលិកលក្ខណៈរបស់អ្នក។ គ្រាន់តែជ្រើសរើសនារីម្នាក់នៅក្នុងរូបភាពដែលអ្នកគិតថាទទួលបានជោគជ័យបំផុត ហើយវានឹងបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃបុគ្គលិកលក្ខណៈរបស់អ្នកដែលអ្នកប្រហែលជាមិនទាន់បានដឹងអំពីខ្លួនឯង។ 1. នារីជោគជ័យទី១ ប្រសិនបើអ្នកគិតថានារីទី១ទទួលបានជោគជ័យបំផុត នោះអ្នកគឺជាមនុស្សដែលមានទំនុកចិត្តខ្ពស់ដែលមិនស្ទាក់ស្ទើរក្នុងការទទួលយកបញ្ហាប្រឈមថ្មីៗ។ អ្នកត្រូវប្រឈមរាល់ឧបសគ្គប្រកបដោយសុទិដ្ឋិនិយមភាព រីករាយ និងទំនុកចិត្ត។ អ្នកបានខិតខំប្រឹងប្រែងដើម្បីគោរពលើគោលការខ្លួនឯង និងមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើអ្វីមួយបានប្រសើរជាងអ្នកទេ មានន័យថាអ្នកប្រឹងប្រែងធ្វើដើម្បីប្រសើរជាងគេបំផុត។ 2. នារីជោគជ័យទី២ សម្រាប់អ្នកបេះដូងគ្រប់គ្រងលើខួរក្បាលរបស់អ្នក។ អ្នកចូលចិត្តដើរតាមគន្លងដែលបេះដូងអ្នកប្រាប់ថាល្អបំផុតជាជាងអ្វីដែលខួរក្បាលអ្នកបញ្ជារអោយអ្នកធ្វើ ហើយភាគច្រើនអ្នកព្យាយាមធ្វើរឿងត្រឹមត្រូវ និងជំនះដោយសមត្ថភាព។ អ្នកគឺជាមានការសង្កេត និងវិចារណញាណ – វាពិបាកណាស់ក្នុងការបង្ខាំងអ្នកពីការធ្វើអ្វីមួយ។ 3. នារីជោគជ័យទី៣…




















