
កុំចាំដល់ហួសពេល! នេះសញ្ញាព្រមាន ៥ បង្ហាញច្បាស់ថារាងកាយអ្នកកំពុងលើសជាតិប្រៃ
ការទទួលទានអាហារដែលមានជាតិប្រៃច្រើន គឺងាយបង្កទៅជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពទៅពេលខាងមុខ។ ប្រសិនអ្នកសង្កេតឃើញសញ្ញាព្រមានទាំង ៥ ខាងក្រោម នោះអ្នកគួរតែផ្លាស់ប្តូររបបអាហារជាបន្ទាន់ ព្រោះរាងកាយអ្នកកំពុងលើសជាតិប្រៃហើយ៖ ៥) ហើមដៃជើង ប្រសិនអ្នកមានអារម្មណ៍ថា ជើងនិងដៃដូចជាហើម ភ្នែកឡើងបាយ នៅពេលព្រឹកងើបពីគេង នោះមកពីអ្នកទទួលទានអាហារមានជាតិប្រៃច្រើនពេក។ យោងតាមការណែនាំរបស់អ្នកជំនាញ គឺត្រូវប្រញាប់ផ្លាស់ប្តូររបបអាហារជាបន្ទាន់ ដោយកាត់បន្ថយអាហារដែលមានជាតិប្រៃ ឬកំណត់នូវបរិមាណសមរម្យណាមួយ។ ៤) ស្រេកទឹកខ្លាំង ពេលជាតិអំបិលចូលក្នុងខ្លួនលើសលប់ នោះវានឹងរំខានដល់តុល្យភាពនៃសារធាតុរាវក្នុងរាងកាយ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាស្រេកទឹកឥតឈប់។ ក៏ដោយសាររាងកាយពេលនោះ ត្រូវការជាតិទឹកច្រើនលើសធម្មតា ដើម្បីសម្អាតសាច់ដុំ និងសរីរាង្គផ្សេងទៀត ជួយឲ្យវាធ្វើការបានត្រឹមត្រូវ។ ៣) ការផ្លាស់ប្តូរទឹកនោម នៅពេលរាងកាយប្រមូលផ្តុំទៅដោយជាតិសូដ្យូម ឬអំបិលច្រើនពេក…



















