ប្រសិនជាលេខទូរស័ព្ទរបស់អ្នក មានកន្ទុយលេខ ១ ក្នុងចំណោម ៥ លេខដូចបានបង្ហាញ នោះយើងសូមចូលរួមអបអរ ដោយឆ្នាំ ២០២៣ នេះ តាមក្បួនហុងស៊ុយ ចារមកថា គឺជាឆ្នាំនាំលាភ នាំសំណាងដល់ជីវិតនិងក្រុមគ្រួសាររបស់អ្នក៖
លេខ ១

អ្នកដែលមានកន្ទុយលេខទូរស័ព្ទគឺលេខ ១ (ឧទាហរណ៍៖ ០១២ ៤៤ ៣៣ ១១) នោះអ្នកនឹងទទួលបានសំណាង ហើយរាល់អាជីវកម្មធំតូច បើកដំណើរការយូរហើយ ឬទើបចាប់ផ្តើមថ្មីថ្មោងក្តី ដូចគ្នានឹងកិច្ចការងារតាមស្ថាប័ននានា គឺអាចដំណើរការរលូន ថែមទាំងបានឡើងប្រាក់ខែទៀតផងនៅក្នុងឆ្នាំនេះ។
យ៉ាងណាអ្នកត្រូវប្រយ័ត្នបន្តិច គឺការចេះគ្រប់គ្រងអារម្មណ៍ រួចត្រូវចាំពាក្យមួយថា ដើរប្រមូលមិត្ត ឲ្យបានច្រើនជាងប្រមូលសត្រូវ ទើបកាន់តែនាំឲ្យជីវិតអ្នកឡើងខ្ពស់ត្រដែត។
លេខ ៣
អ្នកដែលមានកន្ទុយលេខទូរស័ព្ទលេខ ៣ (ឧទាហរណ៍៖ ០៩៥ ២៥២ ៥៥៣) ក៏នឹងនាំសំណាងចូលជីវិតដូចគ្នានៅក្នុងឆ្នាំនេះ ដោយឡែកនិយាយអំពីទំនាក់ទំនងស្នេហារវាងមនុស្សប្រុសស្រី ក៏កាន់តែសមប្រកបតាមការចង់បាន។
រីឯអ្នកនៅលីវ មិនទាន់ដល់គូ ក៏មិនឲ្យចាំយូរទៀតដែរ ពោលតែប៉ុន្មានខែទៅមុខ អាចចូលខែក្រោយ ខែចូលឆ្នាំ រង់ចាំមើល ប្រាកដកើតមានដំណឹងល្អ ជួបនិស្ស័យពិតក្នុងជីវិតជាក់ជាមិនខាន។
លេខ ៥

អ្នកដែលកាន់លេខទូរស័ព្ទមានកន្ទុយលេខ ៥ (ឧទាហរណ៍៖ ០១០ ៤៥ ២៥ ២៥) អ្នកនឹងទទួលបានថាមពលវិជ្ជមានច្រើន ដោយមានការគាំទ្រ ចាំជួយយកអាសាពីមនុស្សក្បែរខ្លួន ក៏រាប់ជាកត្តារុញឲ្យជីវិតអ្នកឡើងអណ្ដែតដល់កំពូលភ្នំមាសភ្នំប្រាក់។
លុយកាក់ហូរចូលឥតខ្វះចាយ កើតតែការសប្បាយ សឹងពេញមួយឆ្នាំ ហើយក៏បាំងអស់នូវរាល់ឧបសគ្គទាំងឡាយ មកពីទីជិត ទីឆ្ងាយ ក៏មិនងាយនឹងចូលចុះនោះដែរ។
លេខ ៦
អ្នកដែលមានកន្ទុយលេខទូរស័ព្ទលេខ ៦ (ឧទាហរណ៍៖ ០៩៦ ៦៥៥ ៣៣ ៦៦) នេះបើបានកន្ទុយលេខ ៦៦ ទៀត រាប់បានជាឆ្នាំមានបានខ្លាំងហើយ។ គ្រប់បញ្ហាដែលធ្លាប់ហែលកាត់នៅឆ្នាំចាស់ នឹងក្លាយជាលាភនៅឆ្នាំថ្មី ហើយរឿងរ៉ាវស្នេហាក៏ល្អឥតខ្ចោះ ពោលនាំឲ្យមនុស្សជាច្រើនច្រណែនចង់បានជីវិតដូចជាអ្នក។
លេខ ៨
ជាលេខនាំសំណាងមួយផងដែរ ការប្រកបអាជីវកម្មដាក់ទុនអ្វី ក៏នឹងបានតែផលចំណេញ កើតស្នាមញញឹមមកវិញពីសំណាក់អតិថិជន។ ទោះជួបបញ្ហាលំបាកប៉ុណ្ណា ក៏នៅតែឆ្លងផុត ហើយមានលុយពេញៗហោប៉ៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

