ស្វែងរកម្ចាស់ប្រជ្រុយ ៤ ទីតាំង ព្រោះឆ្នាំ ២០២៣ ដល់ឆ្នាំសោយសុខហើយ

ស្វែងរកម្ចាស់ប្រជ្រុយ ៤ ទីតាំង ព្រោះឆ្នាំ ២០២៣ ដល់ឆ្នាំសោយសុខហើយ
ការផ្សាយពាណិជ្ជកម្ម

ម្ចាស់ដៃដែលមានប្រជ្រុយហៅលាភទាំង ៤ ដូចបង្ហាញខាងក្រោម ដំណាលសម្រាប់ឆ្នាំ ២០២៣ គឺពួកគេនឹងមិនចាំបាច់ត្រូវខ្វាយខ្វល់រឿងលុយកាក់ ឬសម្ភារៈផ្សេងៗឡើយ ពោលគឺមានគ្រប់សព្វ គ្រប់បែបយ៉ាងទាំងអស់ នោះក៏អរគុណដល់ប្រជ្រុយសំណាងរបស់ពួកគេដែរ។ តើអ្នកមាន ១ ក្នុងចំណោមប្រជ្រុយទាំង ៤ ដែរឬទេ?

៤) ប្រជ្រុយលើបាតដៃ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220117 134300
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សដែលមានប្រជ្រុយលើបាតដៃ តែងតែមានគំនិត ឈ្លាសវៃ និងរហ័សណាស់ នៅរឿងរកស៊ី ឬធ្វើការងារទាំងឡាយ។ មនុស្សនេះ ធ្វើរឿងគ្រប់យ៉ាង កើតចេញជាផលបានល្អ ហើយមានកំហុសតិចតួចបំផុត។

កាន់តែវ័យរាងចំណាស់ទៅ ជាពិសេសចូលមកដល់ឆ្នាំ ២០២៣ បុគ្គលដែលមានប្រជ្រុយនៅចំបាតដៃ ក៏នឹងទទួលបានលាភធំ មានអំណាច មានទ្រព្យ ល្មមឲ្យគេគោរពកោតសរសើរជុំវិញទិស។ រឿងច្របូកច្របល់ទាំងអំបាលម៉ាន ក៏នឹងរសាត់បាត់អស់ត្រឹមប៉ុណ្ណឹង ហើយបើស្ថិតក្នងជីវិតគូ គឺប្តីប្រពន្ធនោះ នឹងស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង។

ការផ្សាយពាណិជ្ជកម្ម

៣) ប្រជ្រុយលើចិញ្ចើម

Not Ruoi Duoi Long May Trai
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កម្រប្រទះជួបណាស់ ហើយបើអ្នកមានប្រជ្រុយលើចិញ្ចើម នោះអ្នករមែងកើតមកទ្រនំគ្រួសារយ៉ាងហោចណាស់ក៏មធ្យម តែបើប៉ះគ្រួសារមាន គឺមានផុតលេខ។ អ្នកមិនចាំបាច់ហត់នឿយ ឬខិតខំច្រើនទេ ព្រោះដូចសល់បុណ្យពីជាតិមុន មកបំពេញឲ្យជីវិតអ្នកបានល្អឥតខ្ចោះនៅជាតិនេះ

ការផ្សាយពាណិជ្ជកម្ម

សម្រាប់ឆ្នាំ ២០២៣ អ្នកដែលមានប្រជ្រុយត្រង់ទីតាំងនេះ ប្រកបរបរអ្វី ក៏ដាក់ទៅត្រូវ ដាក់ទៅមាន មិនងាយនឹងឃើញការខាតបង់នោះឡើយ។ មនុស្សនេះ គេហៅមនុស្សដៃត្រជាក់ ចាយធូរ តែបានមកវិញក៏ច្រើន។

២) ប្រជ្រុយនៅចំកណ្តាល រវាងចិញ្ចើមទាំងពីរ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាតំបន់ដែលគេហៅបង្អួចហៅទ្រព្យ គឺចំកណ្តាលរវាងចិញ្ចើមទាំងពីរ ពីក្រោមថ្ងាសបន្តិច។ តាមដំណាលមក នៅឆ្នាំ ២០២៣ មិនថាមនុស្សនេះសម្បុរស ឬខ្មៅ ខ្ពស់ឬទាប នោះគឺនឹងមានលាភធំ កើតឡើងដូចគ្នា។ ទ្រព្យសម្បត្តិនឹងហូរដូចទឹក ភាពធូរធារមានបាន រស់នៅសុខស្រួលនឹងចាប់ផ្តើមកើតមានហើយ។

១) ប្រជ្រុយលើថ្ពាល់

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220117 134307
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកមានប្រជ្រុយលើថ្ពាល់ សង្កេតមើលទៅ មនុស្សនេះសើចសប្បាយ អត់ងាយរីងស្ងួតទេ ជារួមជីវិតពួកគេ ទោះក្រលំបាក ក៏សប្បាយចេញដែរ។ បុគ្គលនេះ ចូលមកដល់ឆ្នាំ ២០២៣ គឺចូលមកដល់ឆ្នាំដែលផ្កាយនាំសំណាង ត្រូវហោះមកដល់ ដែលនាំឲ្យជីវិតដូចត្រូវគេបត់ ១៨០ ដឺក្រេ ពីក្រទៅមាន ពីមធ្យមឡើងទៅមានផុតលេខ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម