
ជ្រើសរើសកែវមួយ ដើម្បីដឹងថា អ្នកជាមនុស្សរឹងមាំកម្រិតណា នៅក្នុងក្រសែភ្នែកអ្នកដទៃ
មនុស្សម្នាក់ៗ សុទ្ធតែមានចំណុចខ្លាំង និងខ្សោយ រឹងមាំ ឬទន់ជ្រាយ យ៉ាងណាមិញ ភាពរឹងមាំ ឬទន់ជ្រាយរបស់យើង អ្នកដទៃ គេក៏អាចសង្កេតមើលដឹងដែរ។ តោះ! សាកល្បងទាំងអស់គ្នា ដោយគ្រាន់តែជ្រើសយករូបកែវមួយដែលអ្នកពេញចិត្ត នោះនឹងដឹងហើយថា អ្នកដទៃ គេមើលមកអ្នក ជាមនុស្សរឹងមាំកម្រិតណា! ១. រឹងមាំ ៩៩% អ្នកដទៃគិតថា អ្នកជាមនុស្សរឹងមាំខ្លាំង គេមើលមកអ្នកប្រៀបដូចមនុស្សកើតពីថ្មមកអ៊ីចឹង មិនថាចិត្ត ឬរូបរាងកាយរបស់អ្នកនោះទេ។ ព្រោះតែភាពរឹងមាំ ស្វាហាប់ ក្លាហានរបស់អ្នកនេះហើយ ធ្វើឱ្យគេមើលមកអ្នកជាមនុស្សដែលរឹងមាំផុតលេខ។. យ៉ាងណាមិញ ពេលខ្លះ អ្នកពិតជាចិត្តដាច់ខ្លាំង…




















