ហោរាសាស្ត្របានឱ្យដឹងថា ក្នុងរយៈពេល ៤៥ ថ្ងៃខាងមុខនេះ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានលាភធំ ជាន់ចំភ្នំមាស ជីកកំណប់ កាក់កប រកលុយបានច្រើនជាងការរំពឹងទុក។

១. ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំទន្សាយ ជាមនុស្សឆ្លាតវៃ មានទេពកោសល្យ តែងតែព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីការងារ ដូច្នេះមិនយូរមិនឆាប់ ពួកគេក៏បង្កើតមុខរបរផ្ទាល់ខ្លួនដោយមិនពឹងពាក់អ្នកណាម្នាក់ឡើយ។ ក្នុងដំណើរការបង្កើតអាជីពនេះ អ្នកកើតឆ្នាំទន្សាយក៏ជួបរឿងឡើងចុះច្រើនដែរ ប៉ុន្តែតែងប្រឹងប្រែងធ្វើការងារ ទើបទទួលបានជោគជ័យច្រើន។
ហោរាសាស្ត្រនិយាយថា ៤៥ ថ្ងៃខាងមុខ អ្នកកើតឆ្នាំទន្សាយនឹងមានសំណាងខ្លាំងឡើងកូដភ្លាមៗ ពេលការងារតែងមានដំណើរទៅមុខយ៉ាងរលូន។ អ្នកកើតឆ្នាំទន្សាយ បើប្រកបរបររកស៊ីជួញដូរអាចចុះកិច្ចសន្យាលក់ដូរបានខ្លះ ហើយធ្វើឱ្យជីវិតប្រសើរឡើង។

២. ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំជ្រូក ជាមនុស្សស្លូតបូត ឆ្លាតវៃ មានទេពកោសល្យ អាចគ្រប់គ្រងជីវិតខ្លួនឯងបាន មិនចង់ពឹងអ្នកណាទាំងអស់។ តាំងពីក្មេងមក មនុស្សឆ្នាំជ្រូកតែងតែជាកូនដែលធ្វើឱ្យឪពុកម្តាយ និងញាតិមិត្តមានមោទកភាពដោយសារតែភាពឯករាជ្យ និងអាកប្បកិរិយាដ៏ប៉ិនប្រសប់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលធំឡើង អ្នកឆ្នាំនេះមានការលំបាកជាច្រើនក្នុងផ្លូវអាជីព ហិរញ្ញវត្ថុ តែនៅតែអាចឆ្លងផុតនៅដំណាក់កាលពាក់កណ្ដាលជីវិត រឹតតែស្ដុកស្ដម្ភ សំណាង ជួបលាភធំអស្ចារ្យ។
ទោះបីជាយ៉ាងណាក្នុងដំណាក់កាលមុន ច្រើនលើកច្រើនសារ អ្នកឆ្នាំជ្រូកក៏ជួបការលំបាកដែរ ផ្លូវស្នេហាមានភាពរដុប។ ទោះយ៉ាងណាក៏ដោយ សម្រាប់រយៈពេល ៤៥ ថ្ងៃខាងមុខ យីអ៊ុនឡើង សំណាងខ្ពស់ ការងារតែងដំណើរការទៅមុខដោយរលូន។ អ្នកកើតឆ្នាំជ្រូកដែលប្រកបរបររកស៊ីជួញដូរ អាចចុះកិច្ចសន្យារកចំណូលបានល្អប្រសើរ។

៣. ឆ្នាំរោង
ហោរាសាស្រ្តបង្ហាញថា អ្នកដែលកើតក្នុងឆ្នាំរោង ភាគច្រើនគឺមានភាពរឹងមាំ ក្លាហាន មានមហិច្ឆតា និងមានភាពស្វាហាប់ក្នុងការងារ ដូច្នេះហើយពួកគេងាយនឹងជោគជ័យ។ ប៉ុន្តែក្នុងជីវិត ពេលខ្លះអ្នកកើតឆ្នាំរោង មានភាពអន្ទះអន្ទែង ងាយបោះបង់ពាក់កណ្តាលផ្លូវ ហើយនេះជាចំណុចខ្វះខាតនៃអ្នកកើតឆ្នាំរោង ដើម្បីឱ្យពួកគេឈានទៅមុខក្នុងអាជីពការងារ។
ហោរាសាស្ត្រក្នុងរយៈពេល ៤៥ថ្ងៃខាងមុខនេះ ឆ្នាំរោង ជារាសីដែលទទួលបានជោគជ័យក្នុងការងារជាច្រើន។ អាស្រ័យហេតុនេះ គណនីរបស់អ្នកកើតឆ្នាំរោង ក៏លោតខ្លាំងៗ ធ្វើឱ្យជីវិតរបស់អ្នកមានសុភមង្គលខ្លាំង។
អ្នកកើតឆ្នាំរោង មិនត្រឹមតែមានប្រាក់ចំណូលស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងអាចរកចំណូលបានសមរម្យពីការងារក្រៅផ្ទះទៀតផង។ មិនត្រឹមតែសំណាងក្នុងការងារប៉ុណ្ណោះទេ តែក្នុងរឿងស្នេហានាគក៏រីកចម្រើនក្នុងអំឡុងពេលនេះដែរ។ ប្រសិនបើអ្នកនៅលីវអ្នកនឹងរកឃើញមិត្តរួមព្រលឹងរបស់អ្នក។ បើមានប្ដីប្រពន្ធ ជីវិតកាន់តែមានការពេញចិត្ត៕

