ជ្រើសរើសដើមឈើមួយដើម ដើម្បីឆ្លុះបញ្ចាំងលម្អិតពីអត្តចរិតពិតរបស់អ្នក

1
ការផ្សាយពាណិជ្ជកម្ម

ជ្រើសរើសដើមឈើមួយដើម ក្នុងចំណោមដើមឈើទាំង៦នេះ ដើម្បីដឹងពីអត្តចរិតពិតរបស់អ្នក តោះ! ទៅសាកល្បងទាំងអស់គ្នា ៖

១. ដើមឈើទី១ – មានទំនួលខុសត្រូវខ្ពស់

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 07 14 At 1.00.54 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើអ្នកជ្រើសយកដើមឈើទី១ នោះមានន័យថា អ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះអ្វីដែលបានកើតឡើង និងអ្វីដែលអ្នកបានប្រព្រឹត្ត។ ទោះបីពេលខ្លះ អ្នកជាមនុស្សកំប្លុកកំប្លែង លេងសើចច្រើនក៏ពិតមែន តែជាក់ស្ដែងអ្នកក៏មានភាពស្ងប់ស្ងាត់ល្អដែរ ក្នុងពេលដែលអ្នកធ្វើការ ឬបំពេញភារកិច្ច អ្នកប្រមូលអារម្មណ៍ដោយស្ងប់ស្ងាត់ ដើម្បីប្រឈមមុខ និងដោះស្រាយបញ្ហា។ អ្នកក៏ជាមនុស្សដែលស្រឡាញ់សេរីភាព សន្ដិភាព យុត្តិធម៌ និងតែងតែរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។

២. ដើមឈើទី២ – ជាដៃគូសហការណ៍ និងទីប្រឹក្សាដ៏ល្អ

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 07 14 At 1.01.05 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកជាមនុស្សដែលមានគំនិតសុទិដ្ឋិនិយម សម្បូរទៅដោយគំនិតត្រិះរិះពិចារណាបានយ៉ាងល្អ ដូច្នេះហើយ អ្នកគឺជាមនុស្សម្នាក់ដែលគ្រប់គ្នាចង់ចាប់ដៃគូសហការណ៍ការងារជាមួយ ហើយក៏មានអ្នកចង់រកអ្នកដើម្បីប្រឹក្សាយោបល់ផងដែរ ព្រោះអ្នកតែងតែផ្ដល់នូវគំនិតល្អៗ និងផ្លូវចេញយ៉ាងល្អ សម្រាប់មនុស្សដែលកំពុងតែជួបទុក្ខ មានបញ្ហា។ តែទោះជាយ៉ាងណា ពេលខ្លះ បើអ្នករវល់តែគិតគូរ ជួយអ្នកដទៃពេក អាចនឹងធ្វើឱ្យអ្នកខ្លួនឯងផ្ទាល់ប្រាកដជាត្រូវបាត់បង់អ្វីដែលជាខ្លួនឯងមិនខានឡើយ។

៣. ដើមឈើទី៣ – ភាពជាទូទៅ

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 07 14 At 1.01.12 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកជាមនុស្សដែលមានចិត្តសប្បុរស ចំពោះមនុស្សទូទៅ មិនប្រកាន់ច្រើននោះឡើយ។ អ្នកក៏ជាមនុស្សដែលមានបញ្ញាស្មារតីល្អប្រសើរ ដែលអាចជួយដល់ង្នកដទៃបានយ៉ាងល្អ ហើយអ្នកក៏ជាមនុស្សដែលពោរពេញទៅដោយភាពអត់ធ្មត់យ៉ាងខ្ពស់ថែមទៀតផង។ ព្រោះតែអ្នកជាមនុស្សដែលមានបញ្ញាខ្ពស់ ដូច្នេះ អ្នកក៏មានការប្រុងប្រយ័ត្នបានយ៉ាងល្អផងដែរ អ្នកល្អិតល្អន់ មត់ចត់ មិនងាយធ្វេសប្រហែស សាងកំហុសងាយៗនោះឡើយ។

៤. ដើមឈើទី៤ – សុក្រិត និងភាពរីកចម្រើន

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 07 14 At 1.01.18 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកជាមនុស្សដែលមានភាពសុក្រិត និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់ផងដែរ។ នៅក្នុងចំណោមមនុស្សជាច្រើន អ្នកប្រៀបបានពន្លឺដែលបញ្ចាំង ធ្វើឱ្យខ្លួនឯងមានភាពលេចធ្លោខ្លាំងផងដែរ។ លើសពីនេះ អ្នកជាមនុស្សចូលចិត្តធ្វើអ្វីដែលថ្មីៗ ប្លែកៗ ចូលចិត្តសាកល្បង ទើបធ្វើឱ្យអ្នកទទួលបាននូវអ្វីដែលថ្មីៗ។ អ្នកក៏ជាមនុស្សម្នាក់ដែលរឹងមាំ ក្លាហាន ដូច្នេះ មិនថាជីវិតមានរឿងអ្វីកើតឡើងនោះទេ អ្នកប្រាកដជាអាចឆ្លងផុតគ្រប់បញ្ហាទាំងអស់បានយ៉ាងល្អ ហើយអ្នកក៏ជាមនុស្សដែលមានមហិច្ឆតាខ្ពស់ មានក្ដីស្រមៃធំផងដែរ។

៥. ដើមឈើទី៥ – ការងារជោគជ័យ និងទទួលបានប្រសិទ្ធភាពខ្ពស់

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 07 14 At 1.01.24 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកជាមនុស្សដែលមានចិត្តអំណត ឧស្សាហ៍ព្យាយាម គ្មានចិត្តអល់អែកនោះទេ ដោយសារតែអ្នកចង់ឱ្យកិច្ចការរបស់អ្នកសម្រេចបានជោគជ័យ និងទទួលបានប្រសិទ្ធភាពខ្ពស់គាប់ចិត្ត ជាមួយនឹងការប្ដេជ្ញាចិត្ត និងភាពក្លាហានរបស់អ្នក ទើបធ្វើឱ្យអ្នកបានសម្រេចបំណងគ្រប់យ៉ាង ជីវិតនឹងទទួលបានជោគជ័យជាបន្តបន្ទាប់។

៦. ដើមឈើទី៦ – ប្រុងប្រយ័ត្នខ្ពស់

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 07 14 At 1.01.29 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកជាមនុស្សម្នាក់ដែលមានចិត្តគំនិតល្អិតល្អន់ ចំណុចពិសេសរបស់អ្នកគឺ ការប្រុងប្រយ័ត្ននេះឯង អ្នកមានចិត្តម៉ឹងម៉ាត់ តឹងតែង ប៉ុន្តែហេតុខ្លះ ពេលខ្លះ ព្រោះតែភាពតឹងតែងរបស់អ្នកជ្រុលហួសហេតុពេក ក៏អាចធ្វើឱ្យអ្នកពិបាកនឹងសម្រេចចិត្ត ឬធ្វើអ្វីឱ្យបានសម្រេចដែរ ព្រោះតែភាពម៉ឹងម៉ាត់ពេក នឹងធ្វើឱ្យអ្នកកាន់តែលំបាក៕

ប្រភព ៖ themindsjournal / ប្រែសម្រួល ៖ ភី អេក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម