នៅពេលដែលអ្នកលង់ស្រឡាញ់នរណម្នាក់ តើអ្នកគិតដល់រឿងលុយកាក់ ទ្រព្យសម្បត្តិគេដែរទេ?

13
ការផ្សាយពាណិជ្ជកម្ម

ជ្រើសរើសត្រីដែលអ្នកគិតថាស្អាតជាងគេ ដើម្បីដឹងពីគំនិតរបស់អ្នកនៅក្នុងរឿងស្នេហា ប្រសិនបើអ្នកលង់ស្រឡាញ់នរណាម្នាក់ តើអ្នកនឹងសម្លឹងមើលលុយកាក់ ទ្រព្យសម្បត្តិ ឬរូបរាងរបស់គេដែរឬទេ?

Screen Shot 2021 07 14 At 10.38.58 AM

ការផ្សាយពាណិជ្ជកម្ម

1. ត្រីប្រភេទទី 1

និយាយដោយស្មោះត្រង់ អ្នកពិតជាមានការព្រួយបារម្ភអំពីបញ្ហានេះ ទោះបីជាអ្នកមិនត្រូវការអ្នកមានទ្រព្យស្តុកស្តម្ភក៏ដោយ ប៉ុន្តែយ៉ាងណា អ្នកក៏ត្រូវការជីវិតដែលល្អប្រសើរមួយដែរ។ សម្រាប់អ្នក តម្លៃសម្ភារក៏ដើរតួយ៉ាងសំខាន់ក្នុងការកសាងគ្រឹះដ៏រីករាយផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងករណីដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយមនុស្សម្នាក់ទៀត មុនពេលដឹងពីស្ថានភាពសេដ្ឋកិច្ច អ្នកនឹងមិនធ្វើឱ្យអ្នកដទៃអាក់អន់ចិត្តនោះទេ ព្រោះអ្នកចាប់អារម្មណ៍ដំបូងគឺរូបរាង ទឹកចិត្ត តែក្រោយមក អ្នកច្បាស់ជាគិតដល់ផ្នែកសេដ្ឋកិច្ចរបស់មនុស្សម្នាក់នោះ។

2. ត្រីប្រភេទទី 2

ការផ្សាយពាណិជ្ជកម្ម

ត្រូវតែនិយាយថា អ្នកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសាវតា និងស្ថានភាពសេដ្ឋកិច្ចរបស់គូស្នេហ៍របស់អ្នក។ មុននឹងសម្រេចចិត្តចូលប្រឡូកក្នុងទំនាក់ទំនងដែលច្បាស់លាស់ជាមួយនរណាម្នាក់ អ្នកប្រាកដជាស្វែងយល់ដោយយកចិត្តទុកដាក់ពីអាជីព ប្រវត្តិគ្រួសារ ឬប្រភពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់នោះ។ ខណៈពេលដែលអ្នកអាចនឹងមិនចូលចិត្តបន្តិច សម្រាប់អ្នកប្រាកដនិយមខ្លាំងដូចជាខ្លួនអ្នក អ្នកកាន់តែជ្រៅទៅ ៗ នៅក្នុងខ្លួនអ្នក។

3. ត្រីប្រភេទទី 3

ការផ្សាយពាណិជ្ជកម្ម

អ្នកមិនខ្វល់ថា គូស្នេហ៍របស់អ្នកមាន ឬអ្នកក្រនោះទេ ដរាបណាមនុស្សនោះជាមនុស្សដែលមានឆន្ទៈ មានចិត្តគំនិតរីកចម្រើន គឺគ្រប់គ្រាន់ហើយ។ អ្នកគិតថា រឿងលុយកាក់អាចរកបានតាមក្រោយ សំខាន់ គឺគំនិតរបស់មនុស្ស ព្រោះអ្នកយល់ថា បើម្នាក់នោះជាកូនអ្នកមាន តែគេមិនចេះរក មិនចេះធ្វើការអ្វីសោះ មុន និងក្រោយ ក៏គង់តែក្រទៅដូចគ្នា។

ដូច្នេះ វាសំខាន់ណាស់ នៅលើបុគ្គលិកលក្ខណៈ និងអត្តចរិតរបស់មនុស្សម្នាក់ៗ អ្នកផ្ដោតលើអាកប្បកិរិយា គំនិត ការគិតរបស់គេ មិនមែនលើរូបរាង សាវតា ឋានៈគ្រួសាររបស់គេនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

4. ត្រីប្រភេទទី 4

ស្ថានភាពសេដ្ឋកិច្ច មិនមែនជាអ្វីដែលអ្នកយកចិត្តទុកដាក់នោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺបេះដូងរបស់មនុស្សនោះ។ អ្នកគ្រាន់តែត្រូវការរកមនុស្សម្នាក់ដែលពិតជាស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នក ដែលអាចលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់អ្នក ស្រឡាញ់អ្នកពិតប្រាកដ។ អ្នកគឺជាមនុស្សដែលមានអារម្មណ៍បែបនេះនៅពេលដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍គ្មានអ្វីអាចបញ្ឈប់អ្នកបានទេ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ iOne / Knongsrok

ការផ្សាយពាណិជ្ជកម្ម