Wisdoms

2
សម្រង់

ប្រសើរណាស់! ថ្ងៃនេះមិនមានអ្នកឆ្លងបន្ថែមទេ ចំណែកអ្នកជាសះស្បើយ មានដល់ទៅ១៥នាក់

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ១៩សម្រាប់ថ្ងៃទី ០៤ មីនា ២០២០នេះ ជាលទ្ធផល គឺមិនមានករណីឆ្លងបន្ថែមទៀតឡើយ។ ចំណែកឯចំនួនអ្នកដែលបានព្យាបាលជាសះស្បើយនៅក្នុងថ្ងៃនេះដែរ គឺមានដល់ទៅ១៥នាក់ឯណោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជាយើង មានចំនួនអ្នកឆ្លងសរុបទាំងអស់គឺ ១១៤នាក់ ក្នុងនោះមានស្ត្រីចំនួន៣២នាក់ និងបុរសចំនួន ៨២នាក់។ ចំណែកអ្នកជាសះស្បើយសរុបទាំងអស់មានចំនួន ៤៩នាក់។ យ៉ាងណាមិញ ដ្បិតថាប្រទេសយើងមិនមានករណីរឆ្លងជាសហគមន៍ ឬមិនមានករណីស្លាប់ក៏ពិតមែន តែជាក់ស្ដែង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការអនាម័យ និងការពារទាំងអស់គ្នា ដើម្បីជួយឱ្យប្រទេសយើងអាចទប់ស្កាត់នូវជំងឺនេះ កុំឱ្យមានករណីធ្ងន់ធ្ងរដូចនៅតាមប្រទេសនានា៕    

Knongsrok
សេដ្ឋកិច្ច

ដល់ពេលពិធីបុណ្យចូលឆ្នាំខ្មែរជិតមកដល់ហើយតើដឹកពីដំណើរដើមទងអ្វីខ្លះ?

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយប្រជាជាតិនេះក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើនប្រជាជាតិប្រទេសនេះហៅខ្លួនឯងថា “ជនជាតិខែ្មរ” ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជាមានតាំងពីបុរាណកាលនិងយូរយាណាស់មកហើយហើយមួយភាគធំគឺផ្សារភ្ជាប់និងសាសនាហិណ្ឌូ នាប្រទេសឥណ្ឌា និង ប្រទេស សេរីលង្កា ។ “ចូលឆ្នាំខ្មែរ” គឺជាឈ្មោះថ្ងៃបុណ្យខ្មែរដែលប្រារព្ធពិធីចូលឆ្នាំថ្មីតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត ។ ជាការពិតណាស់ថ្ងៃចូលឆ្នាំពីបុរាណកាលប្រាររព្ធនៅខែ មករា តាមកំណត់ហេតុលោក ជីវ តាក្វាន់ ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ ​នៃគ.ស នាសត្សវត៍ទី១៣ ក្រោយមកគេបានផ្លាសប្ដូរមកខែមេសាវិញ​យកតាម សុរិយាគតិ ហើយវាត្រូវនិងខែនៃដូវប្រមូលផលផងដែរ ។ ថ្ងៃឈប់សម្រាកមានរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតាវានៅថ្ងៃទី ១៣…

New
សម្រង់

លទ្ធផលអ្នកឆ្លងថ្ងៃនេះមាន ៤ករណី និងទារកអាយុ៤ខែ បានជាសះស្បើយហើយ

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វ់តេស្តវិជ្ជមានអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ រកឃ់ញវិជ្ជមានចំនួន ៤ករណីថ្មីបន្ថែមទៀត ក្នុងនោះមាន ៖ ១. បុរសជនជាតិបារាំង អាយុ ៦៧ឆ្នាំ និងស្ត្រីជនជាតិបារាំង អាយុ ៦៧ឆ្នាំ នៅខេត្តព្រះសីហនុ។ ២. ស្ត្រីជនជាតិបារាំង អាយុ៥៩ឆ្នាំ នៅខេត្តព្រះសីហនុ។ ៣. បុរសអាយុ ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពង់ចាម។ ចំណែកលទ្ធផលអ្នកព្យាបាលជាសះស្បើយ មាន១នាក់ ជាទារកអាយុ៤ខែ ដែលជាកូនបុរសជនជាតិបារាំង។

2
សម្រង់

ក្រសួងសុខាភិបាលប្រកាសហាមឃាត់គណនីFacebook ចំនួន៤ ដែលកំពុងផ្សព្វផ្សាយ លក់ម៉ាស និងសារធាតុសម្លាប់មេរោគ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ថ្មីៗនេះ មានការបង្ហោះលក់តាមអនឡាញជាច្រើន ដែលបានដាក់លក់នូវផលិផលសម្លាប់មេរោគ ជេល អាកុល និងម៉ាស់ ដោយពុំមានការអនុញាតិច្បាប់ត្រឹមត្រូវ ពីខាងក្រសួងសុខាភិបាល នេះសបញ្ជាក់ថា អ្នកលក់ទាំងអស់ កំពុងតែឆ្លៀតឱកាស កេងចំណេញ និងបន្លំប្រជាពលរដ្ឋ ក្នុងកាលៈទេសៈ ដែលកំពុងតែជួបបញ្ហាបែបនេះ។ ដូចគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសចំៗ ហាមឃាត់គណនីហ្វេសប៊ុគចំនួន៤ ដែលបានផ្សព្វផ្សាយលក់ម៉ាស់ និងផលិផលគ្មានការអនុញ្ញាតិទាំងនោះ។ ក្នុងនោះរួមមាន ៖ – គណនីហ្វសេប៊ុគឈ្មោះ Candy Na – ពិភព Product Onlune –…

2
សម្រង់

ទឹកចិត្តល្អណាស់! ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ រាជធានី​ ភ្នំពេញ​ បានបរិច្ចាគ​ប្រាក់​បៀវត្ស ចំនួន​ ៧​ ខែ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ​ ១៩

ប្រទេសកម្ពុជាកំពុងតែប្រឈមមុខ និងប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃវីរុសកូវីដ១៩ ក្នុងនោះដែរ ក៏មានថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានបរិច្ចាកប្រាក់ខែរបស់សម្ដេច សម្រាប់ទ្រទ្រង់ក្នុងការចាយវាយរបស់រដ្ឋដែរ។ ក្នុងនោះដែរ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ក៏បានបរិច្ចាគ​ប្រាក់​បៀវត្ស​ របស់​ឯកឧត្តម​ចំនួន​ ៧​ ខែ​ ដោយគិតចាប់ពីខែ​ មេសា​ ដល់​ខែ​ តុលា​ ឆ្នាំ​ ២០២០​ ជូន​ដល់ គណៈកម្មការ​ជាតិ​ដើម្បីប្រយុទ្ធ​ប្រឆាំងជាមួយ​នឹង​មេរោគ​កូវីដ​ ១៩​ ។ នេះសបញ្ចាក់ពីទឹកចិត្ត និងសេចក្ដីយកចិត្តទុកដាក់ចំពោះប្រទេសជាតិ…

Cc
សង្គម

Wuhan ទីក្រុងផ្ទុះ COVID-19 ដំបូងនិង​ធ្លាប់​ជា​ទីក្រុង​ខ្មោច ​ពេល​នេះ​ភាព​ស្រស់បំព្រង​បាន​ត្រលប់​មក​វិញ​ហើយ

នៅ​អំឡុង​ចុង​ខែ​មករា និង​ខែ​កុម្ភៈ គឺ​ជា​ពេលវេលា​ដែល​ទីក្រុង Wuhan ​បាន​រង​ទុក្ខ​ដោយសារ​ជំងឺ​កូវីដ១៩ ធ្ងន់ធ្ងរ​ខ្លាំង​បំផុត ដោយ​ស្ថានភាព​ពេល​នោះ​គឺ Wuhan ​បាន​បិទ​ទ្វារ​ទីក្រុង​រយៈ​ពេល​មួយ​ខែ​លែង​ឲ្យ​មាន​មនុស្ស​ចេញ​ចូល ហើយ​សភាព​ក្នុង​ទីក្រុង​ទាំង​មូល​ប្រែ​ក្លាយ​ជា​ស្ងាត់​ជ្រងំ ប្រៀបបាន​នឹង​ទីក្រុង​ខ្មោច​ដែល​គ្មាន​មនុស្ស​រស់នៅ។ មក​ទល់​រយៈ​ពេល​ចុង​ក្រោយ​នេះ ទន្ទឹម​ដែល​តួ​លេខ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន​បាន​មាន​ការ​ថយ​ចុះ សម្រាប់​ Wuhan ដែល​ជា​ទីក្រុង​ផ្ទុះ​វីរុស​ដំបូង​គេ​បង្អស់ ​ក៏​ធ្លាក់​តួ​លេខ​ឆ្លង​មក​នៅ​សូន្យ​សម្រាប់​ថ្ងៃ​ខ្លះ ពោល​អ្វី​ដែល​បារម្ភ​សម្រាប់​ពលរដ្ឋ​នៅ​ទី​នោះ​បច្ចុប្បន្ន​គឺ​បារម្ភ​ករណី​នាំ​ចូល​ពី​ក្រៅ​ស្រុក​តែ​ប៉ុណ្ណោះ។ ក្រឡេក​ទៅ​មើល​ស្ថានភាព​ស្រស់បំព្រង​នៃ​ទីក្រុង​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ជាង ១០ លាន​នាក់​មួយ​នេះ បាន​ត្រលប់​មក​សភាព​ដើម​សឹង​តែ ១០០ ភាគរយ​វិញ​ហើយ។ ដោយ​ឃើញ​មាន​ពលរដ្ឋ​ផ្តើម​ប្រកប​របរ​ទទួល​ទាន​សារ​ជា​ថ្មី និង​មនុស្សម្នា​ធ្វើ​ដំណើរ​ទៅ​មក ចរាចរណ៍​ខ្វាត់ខ្វែង​លើ​ដង​វិថី គ្រាន់​ថា​មិន​មមាញឹក​ដូច​ពេល​មុន​ទាំង​ស្រុង​នោះ​ឡើយ៕

1
សម្រង់

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសលីបង់លោកស្រី Bernardita Catalla បានស្លាប់ដោយសារជំងឺកូវីដ១៩

ប្រទេសហ្វីលីពីន ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅលីបង់លោកស្រី Bernardita Catalla បានទទួលមរណភាពនៅទីក្រុង Beirut ប្រទេសលីបង់ នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី ២ ខែមេសា ដោយសារតែជំងឺ COVID-១៩ នៅអាយុ ៦២ ឆ្នាំ។ DFA បាននិយាយថា “ ជាមួយនឹងភាពសោកសៅយ៉ាងខ្លាំង ក្រសួងការបរទេសបានចេញសេចក្ដីប្រកាសពីការស្លាប់ នៅថ្ងៃទី ២ ខែមេសាឆ្នាំ ២០២០ របស់ឯកអគ្គរដ្ឋទូត Bernardita Catalla ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសលីបង់ ពីផលវិបាកដែលកើតឡើងពីកូវីដ -១៩” ។…

Vv
សង្គម

MV បទ​ថ្មី​ថត​លើ​ទឹកដី​អង្គរ របស់ Alan Walker ​មិន​ដល់ ២៤ ម៉ោង​មាន​អ្នក​មើល ១ លាន​ដង (មានវីដេអូ)

កន្លង​ទៅ Alan Walker ធ្លាប់​បាន​បញ្ចេញ MV ​នូវ​បទ “Alone (PartII)” ដែល​កាល​នោះ​មាន​រំលេច​ជាប់​នូវ​ទិដ្ឋភាព​មួយ​ចំនួន​បង្ហាញ​ពី​តំបន់ PubStreet នៅ​ឯ​ខេត្ត​សៀមរាប ដោយ​ឡែក​ថ្មីៗ​នេះ​ MV បទ​ថ្មី​មួយ​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ “Heading Home” គឺ​ឈុតឆាក​សឹង​តែ​មួយ​បទ​ពេញ បាន​ថត​នៅ​ទឹកដី​អង្គរ ផ្ទាល់​តែ​ម្តង។ បង្ហោះ​នៅ​លើ YouTube ចេញ​ពី​គណនី​ផ្លូវការ​របស់​ម្ចាស់​បទ Faded ដ៏​ល្បីល្បាញ​រូប​នេះ ត្រឹម​រយៈ​ពេល​មិន​ដល់ ២៤ ម៉ោង​មាន​អ្នក​ចុច​ទស្សនា​ដល់​ទៅ ១ លាន​ដង​រួច​ទៅ​ហើយ។ ចង់​ដឹង​សកម្មភាព​នៃ​ឈុតឆាក​ក្នុង​បទ​ចម្រៀង “Heading Home”…

1
សម្រង់

SuperMoon (ព្រះចន្ទ្រពណ៌ផ្កាឈូក ) ដ៏ធំ និងភ្លឺបំផុតប្រចាំឆ្នាំ នឹងត្រូវរះឡើងនៅខែមេសានេះ

Supermoon ដែលមានពណ៌ផ្កាឈូក ត្រូវបានគេគ្រោងថានឹងបង្ហាញខ្លួននៅដើមខែមេសា ដែលជាការមកដល់នៃនិទាឃរដូវជាមួយនឹងព្រឹត្តិការណ៍តាមច័ន្ទគតិដ៏ធំ និងភ្លឺបំផុតនៅឆ្នាំ ២០២០នេះ ។ Supermoon ពណ៌ផ្កាឈូកដែលពេលខ្លះគេហៅថា បុណ្យព្រះច័ន្ទ Paschal នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែមេសាដោយបំពេញលើមេឃនៅពេលយប់ដែលមានពន្លឺចែងចាំង និងមានពន្លឺចែងចាំងរហូតដល់រដូវនិទាឃរដូវ។ ឈ្មោះនេះបានមកពីពាក្យក្រិកសម្រាប់ ” បុណ្យរំលង “ ដែលត្រូវបានជ្រើសរើស ព្រោះ Supermoon ពណ៌ផ្កាឈូក គឺជាព្រះច័ន្ទពេញលេញដំបូង ដែលបានកើតឡើងបន្ទាប់ពីនិទាឃរដូវ Equinox នៅថ្ងៃទី ២០ ខែមីនា។ ទោះបីជាវាត្រូវបានគេហៅថា Supermoon ពណ៌ផ្កាឈូកក៏ដោយ…

1
សម្រង់

លទ្ធផលតេស្តរកវិជ្ជមានកូវីដ១៩នៅថ្ងៃនេះ មាន១ករណី និងព្យាបាលជាសះស្បើយចំនួន ៩នាក់

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ អំពីលទ្ធផលការធ្វើតេស្តរកវិជ្ជមានកូវីដ១៩នៅកម្ពុជា គឺរកឃើញវិជ្ជមានចំនួន ១ករណី ជាបុរស ជនជាតិខ្មែរ រស់នៅក្នុងអគារមួយនៅខេត្តព្រះសីហនុ។ ចំណែកអ្នកដែលបានជាសះស្បើយនៅថ្ងៃនេះដែរ គឺមានចំនួន ៩នាក់ ក្នុងនោះមាន ជនជាតិខ្មែរ ១នាក់ នៅខេត្តសៀមរាប ជនជាតិ ប៊ែហ្សិក ១នាក់ នៅភ្នំពេញ និងជនជាតិបារាំង ៧នាក់ នៅខេត្តព្រះសីហនុ។

Knongsrok
សេដ្ឋកិច្ច

15+ មនុស្សស្អាតសង្ហារពីអតីតកាលដែលមានអ្នកចុចជាងមួយលានចូលចិត្តនៅលើ Instagram ដោយសារភាពល្បីរបស់់ពួកគាត់!!

អ្នកស្រាវជ្រាវបានរកឃើញថាស្តង់ដារភាពស្រស់ស្អាតរបស់អ្នកអាចផ្លាស់ប្តូរបានដោយគ្រាន់តែមើលរូបថតដែលពេញចិត្តខ្លាំងរបស់មនុស្សម្នាក់។ ប៉ុន្តែយើងដឹងថាសម្រស់ខ្លះគឺមិនចេះចប់ហើយមានមនុស្សដែលមានសម្រស់ស្រស់ស្អាតជាង ១០០ ឆ្នាំមកហើយដែលនឹងផ្តល់ឱ្យនូវភាពល្បីល្បាញបំផុត។ បញ្ជីនៃប្រវត្ដិសាស្ដ្រដែលគួរឱ្យភ្ញាក់ផ្អើលបំផុតដែលនឹងធ្វើឱ្យអ្នកតែងតែគិតថាមានម៉ាស៊ីនពេលវេលាគឺជារឿងពិត។ នៅខាងក្រោមនេះគឺជាបុរសសង្ហារស្រីស្អាតរបស់ពិភពលោកនាសម័យមុន តោះទៅស្គាល់ទាំងអស់គ្នា។ ១.លោក ហាម៉ាន់រ៉ូសឆាស៍ Hermann Rorschach — គាត់ជាបុរសសង្ហារបើយោងតាម the ’Brad Pitt’ © International Dictionary of Psychoanalysis. Alain de Mijolla / commons.wikimedia.org ២. លោក បេនជាម៉ិន ផ្ជាដ រុនឃ្លេល Benjamin…

Knongsrok
សេដ្ឋកិច្ច

១០ យ៉ាងដែលមាតាបិតាគួរបោះបង់ចោលដើម្បីចិញ្ចឹមកូនឲ្យមានភាពចាស់ទុំ!!!

ជឿថាម្តាយឪពុកណាក៏ស្រលាញ់កូនៗរបស់ខ្លួនឯងដែរ ​ដែលជាហេតុធ្វើឱ្យម្តាយឪពុកខ្លះស្រលាញ់ថ្នាក់ថ្នម  និងតាមចិត្តកូនខ្លួនជ្រុល ​ឬគេហៅទំរើសតាំងពីតូច  រហូតអាចធ្វើឱ្យកូនមានអត្តចរិតមិនល្អដល់ធំឡើងផងដែរ។ ដូច្នេះដើម្បីអប់រំកូនឱ្យបានល្អ ​ម្តាយឪពុកមិនកួរតាមចិត្ត ​ឬយកចិត្តកូនពេលកនោះទេ ​ត្រូវរៀនឱ្យកូនចេះធ្វើអ្វីដោយខ្លួនឯងខ្លះ ទើបកូនធំឡើងជាមនុស្សរឹងប៉ឹង ​អាចតស៊ូ ​និងធ្វើអ្វីខ្លួនឯងបាន  ដោយមិនបាច់ចាំពឹងពាក់អ្នកដទៃ។ ទាំងនេះជារឿង ១០យ៉ាងដែលម្តាយឪពុក មិនគួរធ្វើដើម្បីកូនៗ ហើយគួរតែឱ្យកូនធ្វើដោយខ្លួនឯង ៖ ១. បណ្ដោយឱ្យកូនចេះធ្វើអ្វីៗដោយខ្លួនឯង ២. ផ្តល់ឱកាសឱ្យកូនជ្រើសរើសអ្វីមួយដោយខ្លួនឯង ៣. បណ្តោយកូនដើរទៅណាមកណាដោយខ្លួនឯង ៤. បង្រៀន​ឱ្យ​កូន​ចេះ​គ្រប់គ្រង​ខ្លួន​ឯង ៥. បង្រៀនកូនឱ្យចេះរៀបចំមានសណ្ដាប់ធ្នាប់ និងចេះគ្រប់គ្រងខ្លួនឯង សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ៦. បង្រៀនឱ្យកូនចេះឆ្លើយតបពេលមានអ្នកសួរនាំ…

New Copy
គ្រួសារ

មួយជីវិត បានកើតមកជាកូនប្រុសហើយ ត្រូវរកប្រពន្ធយ៉ាងហោចណាស់ឱ្យបាន ៣ ទើបជីវិតរុងរឿង មានក្ដីសុខ និងសុភមង្គល

គេថាមនុស្សប្រុស ត្រូវតែស្មោះត្រង់ចំពោះជីវិតគូ មានប្រពន្ធមួយគឺគ្រប់គ្រាន់ហើយ តែវាមិនដូច្នឹងទេ កើតមកជាកូនប្រុស យ៉ាងហោចណាស់ ក៏គួរតែរកប្រពន្ធល្អ​ ត្រឹមត្រូវ យ៉ាងហោចឱ្យបានបី ទើបប្រសើរ។   តើប្រពន្ធបីនោះ មានន័យថាយ៉ាងម៉េច? ត្រូវឱ្យប្រពន្ធមករស់នៅជាមួយគ្នា ទាំងឈឺចាប់ឈឺចិត្ត ស្នេហាត្រីកោណ ចតុកោណហ្នឹងមែនទេ? មិនមែនទេ ពាក្យថា ប្រពន្ធបី ពុំបានសំដៅដល់ ប្រពន្ធដែលជាមនុស្សស្រីបីនាក់នោះឡើយ តែពាក្យថា ប្រពន្ធបីនេះ គេចង់សំដៅដល់ ៖ ១. ប្រពន្ធទីមួយគឺ ចំណេះដឹង ក្នុងនាមជាមនុស្សប្រុស ជាកូនប្រុស អនាគតជាស្វាមី…

Untitled 1 3
សេដ្ឋកិច្ច

សញ្ញាទាំង ៧ នេះបានបញ្ជាក់ថាអ្នកកំពុងស្ថិតជាមួយដៃគូមិនសាកសម!

មានករណីជាច្រើនដូចជារឿងស្មុគស្មាញ ការកេងប្រវ័ញ ការភូតកុហក ការលាក់បាំង ការមិនជញែកវែកញែក ដែលបង្កឲ្យទំនាក់ទំនងរបស់អ្នកមានការប្រេះឆា។ ក្នុងនោះយើងនឹងលើកយក ៧ ចំនុចដែលពួកយើងបានដកស្រង់ចេញពីគេហទំព័រ Brightside ដែលបង្ហាញថាលោកអ្នកកំពុងស្ថិននៅជាមួយដៃគូដែលមិនសាកសម។ ១. ភាពវ័យឆ្លាតមានកំរិតផ្សេងគ្នា (សំដៅទៅលើ EQ ទាបនិង EQ ខ្ពស់) EQ គឺជាកំរិតនៃការគិតរបស់មនុស្ស ភាពបត់បែន ឬទង្វើអ្វីមួយ ជាធម្មតាមនុស្សអាចមិនចុះសម្រុងនិងគ្នាដោយសារតែពួកគេមាន EQ ខុសគ្នា មានម្នាក់ទាមជាង ឬខ្ពស់ជាង។ អាចថាម្ខាងមានភាពឆ្លាតជាងម្ខាងទៀតបែជាពួកគេមិនមែនជាគូដែលសាកសម។ 2. គេមិនយល់ពីភាពសំខាន់របស់អ្នក (មិនទុកពេលផ្ទាល់ខ្លួនសម្រាប់អ្នក) តើមិត្តថ្មីរបស់អ្នកតែងតែជ្រៀតជ្រែកពេលវេលារបស់អ្នក…

Knongsrok
សេដ្ឋកិច្ច

មើលហើយពិចារណាតាមការគួរ! តិះដៀលសង្គមដោយសិល្បៈរូបភាពដើម្បីមនុស្សជាតិគ្មានអ្វីខុសទេ!

SteffenCraft ត្រូវបានគេស្គាល់ថាជាផ្នែកមួយនៃ Iconeo គឺជាសិល្បករម្នាក់ក្នុងចំណោមអ្នកសិល្បៈដែលចូលចិត្តការតិះដៀលសង្គមដែលបានបង្កើតឈ្មោះរបស់ពួកគេតាមអ៊ិនធរណេតអស់រយៈពេលជាច្រើនឆ្នាំ។ ជារូបភាពដែលមើលទៅសាមញ្ញៗ ប៉ុន្តែបញ្ចូលជាមួយអត្ថន័យជ្រាលជ្រៅ។ ដូច្នេះអនុញ្ញាតឱ្យមនុស្សងាយចងចាំការងាររបស់គាត់។ ថ្ងៃនេះ ពួកយើងនឹងធ្វើការបង្ហាញពីស្នាដៃខ្លះរបស់គាត់ ដែលឆ្លុះបញ្ចាំងមនុស្សនៅក្នុងសង្គមយើងយ៉ាងជ្រាលជ្រៅនៅក្នុងបញ្ហានៃពិភពលោកសព្វថ្ងៃ។ តោះមើលថាតើអ្នកអាចយល់អត្ថន័យនៃរូបភាពនីមួយៗបានយ៉ាងណាដែរ? 1. ការបំផ្លាញដោយប្រយ៉ោល។ 2. ពេលវេលាទៅមុខមិនឈប់! ហើយព្រៃឈើក៏ខ្ចេចដូចគ្នា! 3. នឹងមានអ្នកផ្សេងទៀតជួយ។ 4. មានតែខ្ញុំម្នាក់គត់ដែលមិនអាចផ្លាស់ប្តូរពិភពលោកបាន។ 5. ខ្ញុំចង់បានការចូលចិត្តច្រើនទៀត។ 6. ខ្ញុំសង្ឃឹមថាខ្ញុំនឹងមានលុយច្រើនជាងនេះ។ 7. ខ្ញុំពិតជាឯកោណាស់… 8. ខ្ញុំស្រឡាញ់សត្វព្រៃ។ 9. មិនអីទេសូមបិទរបៀបឆបោក។ 10. តើមានអ្វីនៅមហាសមុទ្រ។ 11. អ្នកមានអារម្មណ៍ថាដូចជាផ្ទះរបស់អ្នកឥឡូវនេះ។…

1
សេដ្ឋកិច្ច

វិធីចិញ្ចឹមកូន ១០ យ៉ាងដែលឪពុកម្តាយមិនគួរធ្វើសម្រាប់កូន ៗ របស់ពួកគេ!!!

ពេលខ្លះឪពុកម្តាយជួយកូន ៗ ច្រើនពេកធ្វើឲ្យគេមិនចេះធ្វើអ្វីសោះពេលធំ។ ភារកិច្ចរបស់យើងគឺជួយពួកគេឱ្យរីកចម្រើននិងទទួលបានបទពិសោធន៍ផ្ទាល់ខ្លួនហើយវាជាការសំខាន់ណាស់ដែលមិនធ្វើឱ្យវាហួសប្រមាណដែលយើងត្រូវតែជួយរាល់ពេលនោះទេ។ តោះសូម​អានលម្អិតខាងក្រោមនេះ៖ ១. ហាមនិយាយជំនួស នៅពេល​ដែល​មាន​អ្នកណា​សួរ​ឈ្មោះ​កូន​ យើងគួរតែឲ្យកូននិយាយ ឬប្រាប់ឈ្មោះរបស់គេដោយខ្លួនឯង។ យើងធ្វើ​បែប​នេះគឺ​ ដើម្បី​ឲ្យ​ក្មេង​ក្លាហាន និងហ៊ាន​និយាយ​ជា​សាធារណៈ​ពេលគេធំធាត់ទៅមិនចាញ់ច្រាប់គេ។​ ២. ធ្វើជាមិត្តជាមួយពួកគេ (Be their friend) ឪពុកម្តាយជាច្រើនព្យាយាមក្លាយជាមិត្តភក្តិជាមួយកូន ៗ របស់ពួកគេហើយពួកគេមិនចង់ឱ្យកូនរបស់ពួកគេមានអាថ៌កំបាំងណាមួយពីពួកគេទេ។ យើងអាចយល់បានយ៉ាងងាយស្រួលថាហេតុអ្វីបានជាឪពុកម្តាយចង់បានវាប៉ុន្តែសូមព្យាយាមពិនិត្យមើលរឿងនេះអោយកាន់តែស៊ីជម្រៅបន្តិច។ តើមិត្តគឺជាអ្វី? វាជាមនុស្សដែលអ្នកអាចនិយាយបានដោយស្មើភាពគ្នា។ បាទ / ចាសអ្នកអាចប្រាប់អ្វីដល់មិត្តភក្តិ។ ការ​ធ្វើ​មិត្ត​ជាមួយ​កូន​ ជួយ​ឲ្យ​ក្មេង​ហ៊ាន​និយាយ​អ្វី​គ្រប់យ៉ាង​ មិន​អាច​លាក់បាំង​ពី​អ្នក​បាន​ឡើយ​ ជាពិសេស​វា​ងាយ​ស្រូល​ដល់​អ្នក​យល់​ពី​អារម្មណ៍​របស់​កូន​កាន់​តែ​ច្បាស់​។ What…

New Copy
សង្គម

ព្រោះស្រឡាញ់ និងទុកចិត្ត ទើបខ្ញុំមិនដែលសួរនាំដេញដោលច្រើន តែអ្វីដែលអ្នកផ្ដល់ឱ្យខ្ញុំវិញនោះគឺ ការក្បត់ពីក្រោយខ្នង

មនុស្សខ្ញុំ បើដាក់ស្រឡាញ់នរណាម្នាក់ហើយ គឺខ្ញុំផ្ដល់តម្លៃ ផ្ដល់កិត្តិយស ផ្ដល់ទំនុកចិត្ត និងភាពជឿជាក់ឱ្យគ្នា ខ្ញុំមិនដែលចេះទាមទារ សួរនាំ ជីកឫកជីកគល់ មិនថារឿងអតីតកាលរបស់អ្នក ឬបច្ចប្បន្នភាពរបស់អ្នកនោះឡើយ ព្រោះពាក្យថា ឱ្យតម្លៃ គឺខ្ញុំគោរពលើសិទ្ធសេរីភាពផ្ទាល់ខ្លួនរបស់មនុស្សដែលខ្ញុំស្រឡាញ់ មិនសួរនាំ មិនលូកលាន់រឿងឯកជនរបស់អ្នក មិនមែនមិនស្រឡាញ់នោះទេ តែខ្ញុំជឿថា មនុស្សស្រឡាញ់គ្នា គេគ្មានរឿងអ្វីដែលត្រូវលាក់បាំងគ្នាឡើយ ហើយមិនថាមានរឿងអ្វីក៏ដោយ បើគេមិនប្រាប់យើង ក៏ប្រហែលជាមានហេតុផលអ្វីហើយ ទើបគេមិននិយាយ។ មិនថាអ្នកលេងជាមួយអ្នកណា ទាក់ទងជាមួយអ្នកណា ខ្ញុំបើកសិទ្ធសេរីភាពឱ្យអ្នកជានិច្ច មិនដែលទាមទារចង់បាន Password ឬចូលទៅឆែកឆេរ ទូរសព្ទ ឬអាខោនបណ្ដាញសង្គមរបស់អ្នកនោះទេ។…

3
សម្រង់

ភ្លៀងមួយមេធំ បង្កជាព្យុះបោកបក់កន្ត្រាក់យ៉ាងខ្លាំង នៅបាត់ដំបង នារសៀលនេះ

នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ នៅឯខេត្តបាត់ដំបង មានភ្លៀងមួយមេធំ បង្កជាព្យុះបោកបក់កន្ត្រាក់ ធ្វើឱ្យមានការដួលរលំដើមឈើយ៉ាងខ្លាំង គួរឱ្យព្រួយបារម្ភ។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ខាងក្រសួងធនធានទឹក ក៏បានចេញសេចក្ដីប្រកាស ឱ្យប្រជាពលរដ្ឋនៅខេត្តក្រុងមួយចំនួន ធ្វើការប្រុងប្រយ័ត្ន ព្រោះនឹងមានភ្លៀងធ្លាក់ និងព្យុះបោកបក់ផងដែរ៕ រូបភាព​ ៖ Sosophear Vong

3
សម្រង់

ចិនបាននាំយកឧបករណ៍ជំនួយប្រឆាំងនឹងវីរុស កូវីដ១៩ មកជូនកម្ពុជា ជាលើកទី២ នៅថ្ងៃនេះ

នាថ្ងៃទី១ ខែមេសា​ ឆ្នាំ២០២០នេះដែរ យន្តហោះមួយគ្រឿងប្រភេទIL-76 ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន ដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 បាននាំយកជំនួយជាលើកទី២ ជូនដល់កម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ។ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍​ ស៊ុំ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់​ និងទទួលសម្ភារៈក្នុងអាកាសយានយន្តផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​៧​នាក់ បាន​ចាក​ចេញពី​ប្រទេស​ចិន តាម​ជើង​យន្តហោះ​ពិសេស មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ចែករំលែក​បទពិសោធន៍…

1
សម្រង់

ព្រហើនណាស់! ហ៊ានប្រមាថព្រះមហាក្សត្រនៃយើង សូមថ្នាក់ដឹកនាំ ចាត់វិធានការលើបុរសម្នាក់នេះផង

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០កន្លងទនេះ មានបុរសម្នាក់ ព្រហើន បានបង្ហោះសារ ជេរប្រមាថ ដល់ព្រះចេស្ដាររបស់ព្រះមហាក្សត្រយ៉ាងងើល ដោយពុំមានខ្លាចក្រែង រអែងច្បាប់អ្វីសោះ។ ក្នុងនាមយើងខ្ញុំជាកូនខ្មែរ ជ្រក់ក្រោមម្លប់បារមីព្រះមហាក្សត្រ សូមអំពាវនាវដល់ថ្នាក់ដឹកនាំ ជួយចេញសេចក្ដីប្រកាស និងចាត់វិធានការទៅលើបុរសម្នាក់នេះ ដែលព្រហើន ហ៊ានបង្ហោះ និងប្រើពាក្យពេចន៍មិនសមរម្យ ប្រមាថដល់ព្រះបាទ នរោត្តម សីហមុនី ដែលជាព្រះមហាក្សត្រនៃយើង ដើម្បីចាប់បុរសម្នាក់នេះ មកផ្ដន្ទោសតាមច្បាប់ កុំឱ្យរួចខ្លួនឱ្យសោះ។

3
សង្គម

រវល់តែតាមផ្គាប់ចិត្តគេ រហូតដល់គ្មានពេល មើលថែ ថ្នាក់ថ្នមចិត្តខ្លួនឯង

ដឹង! ដឹងថាកន្លងមកនេះខ្លួនឯងខុសខ្លាំង ខុសដែលតែងតែព្យាយាមយកចិត្តគេ ផ្គាប់តម្រូវចិត្តគេ ទាំងដែលគេមិនធ្លាប់ឱ្យតម្លៃនូវសេចក្ដីព្យាយាមរបស់ខ្លួនសោះ។ ឱ្យតម្លៃគេហួស ទុកគេសំខាន់ខ្លាំងពេក ទើបធ្វើឱ្យខ្លួនឯងនេះ លែងមានតម្លៃអ្វីទាំងអស់។ ព្រោះតែស្រឡាញ់គេខ្លាំង ទើបធ្វើតាមចិត្តគ្រប់គ្រប់រឿង ថ្នមចិត្តគេ ខ្លាចគេខឹង ខ្លាចគេចាកចេញ ទាំងដែលការពិត ចិត្តគេមិនដែលនៅជាមួយយើងឡើយ គេតែងតែព្រងើយកន្តើយ គេមិនដែលខ្វល់ពីយើងសូម្បីតែបន្តិច តាំងពីដើមមក គឺមានតែយើងទេ ដែលឱ្យតម្លៃគេ ស្រឡាញ់គេ គោរពគេ ខ្លាចបាត់បង់គេ ប៉ុន្តែគេវិញ ទុកយើងត្រឹមជាខ្យល់រំខានតែប៉ុណ្ណោះ។ មកដល់ពេលនេះទើបដឹងថា ខ្លួនឯងខុសខ្លាំង ខុសដែលព្យាយាមចង់បាន និងថែរក្សា មនុស្សដែលគ្មានចិត្តចង់នៅជាមួយយើង ខុសដែលឱ្យតម្លៃគេ…