
មនុស្សស្រី ៦ ប្រភេទនេះ គ្មានអ្នកណាហ៊ានមើលងាយអ្នកឡើយ មានតែអ្នកស្រឡាញ់ដកចិត្តមិនរួច
មនុស្សស្រីទាំង ៦ ប្រភេទនេះ មានឥទ្ធិពលខ្លាំងណាស់ ដែលអាចធ្វើឱ្យអ្នកក្បែរខ្លួនលង់ចិត្តស្រឡាញ់នាងដកចិត្តមិនរួច។ ១. មនុស្សស្រីចេះស្រឡាញ់ និងឱ្យតម្លៃខ្លួនឯង តាមពិតទៅ មនុស្សស្រីដែលអាចធ្វើឱ្យបុរសចាប់អារម្មណ៍បាន គឺជាប្រភេទមនុស្សដែលចេះស្រលាញ់ខ្លួនឯង។ លុះត្រាតែអ្នកស្រលាញ់ខ្លួនឯង ទើបអ្នកដទៃពេញចិត្ត និងឱ្យតម្លៃអ្នកដូចគ្នា។ ចេះស្រលាញ់ខ្លួនឯង ចេះមើលថែខ្លួនឯងទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពួកគេនឹងព្យាយាមដើរទៅមុខមិនចុះចាញ់នឹងវាសនា ដើម្បីឱ្យពួកគេទទួលបានអ្វីដែលល្អប្រសើរជាងមុនឡើយ។ រឿងទាំងនេះគ្រប់គ្រាន់ហើយដែលធ្វើឱ្យបុរសចាប់អារម្មណ៍។ ប្រសិនបើស្ត្រីចេះស្រឡាញ់ខ្លួនឯង បុរសនឹងកោតសរសើរចំពោះការលះបង់ និងភាពស្មោះត្រង់របស់នាងកាន់តែខ្លាំង។ ការស្រឡាញ់ខ្លួនឯងរបស់មនុស្សស្រី ក៏ជាវិធីដែលនាងឱ្យតម្លៃខ្លួននាងកាន់តែកើនឡើងផងដែរ។ ការកោតសរសើរនេះ ខុសពីភាពក្រអឺតក្រទម វាគឺជាទំនុកចិត្តដែលបញ្ចេញចេញពីទស្សនៈ និងការវាយតម្លៃលើខ្លួនឯង។ ២. ស្ត្រីចេះយល់ការណ៍ ស្ត្រីដែលមានប្រាជ្ញា…




















