របស់សំខាន់ទាំង ៤ បើបុរសណាហ៊ានផ្ដល់ឱ្យអ្នក បញ្ជាក់ថា​ គាត់ស្រឡាញ់អ្នកច្បាស់លាស់ មិនមែនលេងសើចទេ

របស់សំខាន់ទាំង ៤ បើបុរសណាហ៊ានផ្ដល់ឱ្យអ្នក បញ្ជាក់ថា​ គាត់ស្រឡាញ់អ្នកច្បាស់លាស់ មិនមែនលេងសើចទេ
ការផ្សាយពាណិជ្ជកម្ម

ស្រីៗអាចសង្កេតមើលបាន របស់ ៤ យ៉ាងនេះ គឺសំខាន់ណាស់សម្រាប់បុរស ដែលគាត់មិនឱ្យអ្នកណាម្នាក់ប៉ះពាល់ដោយងាយឡើយ។ ប៉ុ​ន្តែ ប្រសិនបើគាត់ហ៊ានឱ្យអ្នកកាន់ ឬប៉ះ នោះមានន័យថា គាត់ច្បាស់លាស់នឹងអ្នក ស្រឡាញ់អ្នកខ្លាំងលើសអ្វីទាំងអស់ មិនមែនឡេះឡោះ លេងសើចនឹងអ្នកនោះឡើយ។

របស់សំខាន់ទាំង ៤ បើបុរសណាហ៊ានផ្ដល់ឱ្យអ្នក បញ្ជាក់ថា​ គាត់ស្រឡាញ់អ្នកច្បាស់លាស់ មិនមែនលេងសើចទេ
រូបភាពដំណាង

១. គាត់ឱ្យអ្នកកាន់កាបូបលុយរបស់គាត់

ការផ្សាយពាណិជ្ជកម្ម

គ្រប់គ្នាសុទ្ធតែដឹងថា កាបូបលុយ គឺជារបស់ឯកជនបំផុត ដែលមិនគួរឱ្យអ្នកណាកាន់ ឬប៉ះដោយងាយឡើយ។ ដូច្នេះហើយ មានតែអ្នកដែលបុរសជឿជាក់ និងទុកចិត្តពិតប្រាកដទេ ដែលមនុស្សប្រុសហ៊ានឱ្យគេកាន់ ឬប៉ះពាល់កាបូបលុយនោះបាន។ ជាពិសេស ស្ត្រីដែលអាចគ្រប់គ្រងកាបូបរបស់បុរសបាន គឺជាស្ត្រីដែលបុរសស្រឡាញ់ និងជឿជាក់ខ្លាំងបំផុត។

បុរសម្នាក់ដែលស្រលាញ់អ្នកយ៉ាងពិតប្រាកដ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោយសេរី និងពិនិត្យមើលកាបូបរបស់គាត់ ដែលមានន័យថា គាត់ស្រលាញ់អ្នកខ្លាំងណាស់។ គាត់​គ្មាន​អាថ៌កំបាំង​អ្វី​ដើម្បី​លាក់​ពី​អ្នក​ទេ គាត់​ក៏​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ មិន​តូច​ចិត្ត​ដែរ នេះក៏បញ្ជាក់ឱ្យឃើញថា គាត់ក៏រីករាយ និងសប្បាយចិត្តឱ្យអ្នកចាយលុយរបស់គាត់។

ការផ្សាយពាណិជ្ជកម្ម
១
រូបភាពដំណាង

២. ទូរសព្ទ និងកុំព្យូទ័រផ្ទាល់ខ្លួន

ប្រសិន​បើ​គាត់​លាតត្រដាង​ខ្លួន​ឯង​ចំពោះ​អ្នក​ដោយ​បើកចំហ វា​មាន​ន័យ​ថា​ គាត់​មាន​ចិត្ត​ស្មោះ​ត្រង់​ដោយ​គ្មាន​ការ​ភូតភរ ឬ​បោក​បញ្ឆោត​ឡើយ។ ជាមួយគ្នានេះ គាត់ក៏ចង់បង្ហាញទៅកាន់អ្នកថា អ្វីដែលជារបស់គាត់ក៏ជារបស់អ្នកដែរ ដោយគ្មានករណីលើកលែងឡើយ។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយទៅវិញ មានបុរសៗដែលតែងតែលាក់លៀមទូរសព្ទពេលនៅជាមួយមិត្តស្រី ខ្លាចមិត្តស្រីប៉ះ កាន់ និងឃើញរឿងរបស់គេណាស់។ មានលទ្ធភាពតែមួយគត់ គឺគាត់កំពុងធ្វើរឿងលាក់កំបាំងជាច្រើននៅពីក្រោយខ្នងរបស់អ្នក ទើបគាត់ហួងហែងរបស់ទាំងនេះ។ ដូច្នេះហើយ ស្រីៗកុំ​ទុក​ចិត្ត​​លើ​មនុស្ស​ប្រភេទ​នោះ គាត់​ច្បាស់​ជា​មិន​ស្រឡាញ់​អ្នក​ទេ អ្នក​ និងគាត់គ្រាន់​តែ​ជា​ទំនាក់ទំនង​មួយឆាវរបស់​គាត់​ម្នាក់​ប៉ុណ្ណោះ។

5eb55624900c40355f5cb3a0f8b3a538
រូបភាពដំណាង

៣. លេខកូដសម្ងាត់ Facebook ឬបណ្ដាញសង្គមផ្សេងៗរបស់គាត់

ការផ្សាយពាណិជ្ជកម្ម

ក្នុងយុគសម័យបច្ចេកវិទ្យា 4.0 នេះ បុរសមានល្បិចជាច្រើនដើម្បីបញ្ឆោតមិត្តភ័ក្តិរបស់គេ។ ហើយកន្លែងមានជីជាតិដែលត្រូវធ្វើនោះគឺគណនីបណ្តាញសង្គម ព្រោះនៅលើ Facebook ឬបណ្ដាញសង្គមផ្សេងៗ មនុស្សអាចស្គាល់គ្នា និងសន្ទនាសម្ងាត់ដោយគ្មាននរណាម្នាក់ដឹងឡើយ។ ដូច្នេះហើយ បុរសម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដ សុខចិត្តផ្តល់ឱ្យអ្នកនូវពាក្យសម្ងាត់បណ្តាញសង្គមដូចជា Facebookជាដើមដោយមិនស្ទាក់ស្ទើរ។ ព្រោះ​គាត់​គ្មាន​អ្វី​លាក់លៀម​ពី​អ្នក ទើប​គាត់​ជឿជាក់​លើអ្នកទាំងស្រុងបែបនេះ។

២
រូបភាពដំណាង

៤. លេខកូដសម្ងាត់ធនាគារ

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលបុរសមានស្នេហា គាត់អាចឱ្យមិត្តស្រីរបស់គាត់នូវអំណោយថ្លៃៗជាច្រើន អាស្រ័យលើសមត្ថភាពហិរញ្ញវត្ថុរបស់គាត់។ ប៉ុន្តែវាពិតជាពិបាកសម្រាប់គាត់ក្នុងការអនុញ្ញាតឱ្យអ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់គាត់ និងរក្សាសៀវភៅសន្សំប្រាក់របស់គាត់។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​គាត់​ចង់​រៀបការ​ និង​ទុក​ចិត្ត​ដោយ​អស់​ពី​ចិត្ត នោះ​គឺ​ជា​រឿង​ខុស​គ្នា​ទាំង​ស្រុង។

នៅពេលដែលអ្នកជាម្ចាស់បេះដូងរបស់គាត់ ជីវិត និងអនាគតរបស់គាត់ គឺសម្រាប់អ្នក អ្វីផ្សេងៗទៀតគាត់ក៏មិនលាក់បាំងនឹងអ្នកដែរ។ គាត់មិនស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអ្នករក្សាទុក និងប្រើប្រាស់ប្រាក់នៅលើកាតធនាគារគាត់ឡើយ។ គាត់ចង់ឱ្យអ្នកធ្វើជាមេគ្រួសារ “អ្នកកាន់កូនសោ” និងជាម្តាយរបស់កូនៗរបស់គាត់។ អ្វី​ដែល​គាត់​ចង់​បាន​ពី​ទំនាក់ទំនង​នេះ គឺ​ភាព​ជាប់​បានយូរ និង​ស្ថិរភាព មិនមែន​ជា​ស្នេហា​មិន​ច្បាស់លាស់​គ្មាន​គោលដៅ​នោះ​ទេ​៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម