
ឆ្នាំទាំង ៣ ចាស់ទៅ មិនបាច់ភ័យខ្លាចក្រ លំបាកនោះឡើយ
ហោរាសាស្ត្របានឱ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ អ្នកឆ្នាំទាំង ៣ នឹងមានលាភសំណាងច្រើន មានឱកាសរកលុយធំ ដែលនឹងអាចឱ្យអ្នកសម្ងំសោយសុខពេលចាស់ទៅ។ ១. ឆ្នាំខាល យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ អ្នកដែលកើតក្នុងឆ្នាំខ្លា តែងតែមានចរិតក្តៅគគុក រឹងមាំ និងមានភាពជឿជាក់លើខ្លួនឯង។ មានមនុស្សជាច្រើនដែលគិតថា អ្នកឆ្នាំនេះ នឹងបោះបង់គ្រប់យ៉ាង។ ប៉ុន្តែការពិតមិនមែនដូច្នោះទេ មិនថាលំបាក នឿយហត់ប៉ុនណាទេ អ្នកឆ្នាំខ្លានឹងនៅតែខិតខំប្រឹងប្រែងដោយភាពរីករាយជានិច្ច។ ហិរញ្ញវត្ថុរបស់មនុស្សឆ្នាំនេះអាចសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ កសាងជីវិតដ៏រុងរឿង និងសម្បូរបែប។ អ្នកកើតឆ្នាំខ្លាដែលជាប់មានបំណុល នឹងអាចដោះស្រាយអស់ក្នុងពេលឆាប់ៗនេះ ហើយថែមទាំងសន្សំលុយកាក់ខ្លះសម្រាប់ខ្លួនឯងបានថែមទៀតផង។ ក្នុងអំឡុងពេលនេះ អ្នកឆ្នាំខ្លានឹងទទួលបានឱកាសកាន់តែប្រសើរឡើងក្នុងអាជីព។…




















