មនុស្សស្រីឆ្លាត នាងជ្រើសរើសស្វាមីមើលចិត្ត មិនមែនស្ថិតលើមុខមាត់ទេ!

មនុស្សស្រីឆ្លាត នាងជ្រើសរើសស្វាមីមើលចិត្ត មិនមែនស្ថិតលើមុខមាត់ទេ!
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីដែលឆ្លាតពិត នាងប្រាកដជាអាចមើលថែជីវិតនាងបានយ៉ាងល្អ។ លើសពីនេះ ការជ្រើសរើសគូស្រកររបស់នាង វាក៏សំខាន់ណាស់ដែរ។ នាងប្រាកដជាមិនជ្រើសរើសមនុស្សណាម្នាក់ ដោយសារតែមុខមាត់ ទ្រព្យសម្បត្តិ ឬរូបរាងសម្រស់នោះឡើយ។

យ៉ាងណាមិញ នាងនឹងជ្រើសរើសដៃគូដោយសម្លឹងលើចិត្តគំនិតរបស់បុគ្គល។ លើសពីនេះ មានមនុស្សប្រុសមួយប្រភេទ ដែលដាច់ខាត នាងនឹងមិនជ្រើសរើស ឬបណ្ដោយឱ្យទៅពាក់ព័ន្ធនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

១. មនុស្សប្រុសលោភលន់

0d7622ff1cf3bc791e93cef395f12e56

ការផ្សាយពាណិជ្ជកម្ម

បុរសម្នាក់ ទោះបីទឹកមុខគេស្រស់ស្អាតយ៉ាងណា សម្បូរបែប និងមើលទៅគួរឱ្យទាក់ទាញយ៉ាងណាក៏ដោយ។ ប៉ុន្តែបើគាត់មានការលោភលន់ និងចំណង់ចង់បានហួសដែនកំណត់ មិនអាចទាក់ចិត្តមនុស្សស្រីឆ្លាតវៃបានឡើយ។

មនុស្សប្រុសប្រភេទនេះ ដោយសារតែគ្រាន់តែចង់បំពេញចិត្តខ្លួនឯង គាត់នឹងក្បត់គ្រួសារ មិត្តភក្តិ និងសូម្បីតែអ្នកដោយគ្មានការសោកស្តាយ។ នៅក្នុងសង្គមនេះ នឹងមានមនុស្សជាច្រើនដែលនឹងលះបង់នូវការស្វែងរកសេចក្តីប្រាថ្នា។ ពួកគេដូចជាប៉ារ៉ាស៊ីត មិនអាចកំណត់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេបានទេ ប៉ុន្តែតែងតែអនុញ្ញាតឱ្យលុយកាក់ដឹកច្រមុះ។

ការផ្សាយពាណិជ្ជកម្ម

នៅទីបំផុត ពួកគេបាត់បង់មនសិការរបស់ពួកគេ ប្រគល់ខ្លួនឱ្យការសប្បាយជាបណ្តោះអាសន្ន ហើយដោយមិនដឹងខ្លួនលក់វត្ថុមានតម្លៃបំផុត សូម្បីតែប្រពន្ធកូន ឬក្រុមគ្រួសារ ក៏គេលែងត្រូវការដែរ។ ហេតុដូច្នេះហើយស្ត្រីជ្រើសរើសប្តីកុំមើលទៅខាងក្រៅហួសហេតុពេក។ កុំមើលតែកាបូបលុយរបស់គា ត់តែត្រូវមើលថាតើគាត់ចាយលុយដូចម្ដេច ជាមនុស្សដែលមានចិត្តគំនិតបែបណា?

២. ស្តង់ដារសម្រាប់ការជ្រើសរើសស្វាមី ដែលស្ត្រីគួរតែដឹង!

ការផ្សាយពាណិជ្ជកម្ម

Ba3926c6995f7932de35c1c5c1acfbde

– ជ្រើសរើសនៅជាមួយមនុស្សដែលមានទំនួលខុសត្រូវ ៖ ពួកគេដឹងពីរបៀបបង្ហាញស្មារតី “ ភាពជាបុរស” ឱ្យបានត្រឹមត្រូវ ដឹងពីរបៀបដាក់គ្រួសារឱ្យខ្ពស់ជាងអ្វីៗទាំងអស់។

ការផ្សាយពាណិជ្ជកម្ម

– បុរសមិនឱ្យតម្លៃលុយ ឬសម្ភារ ៖ ការធ្វើការ រកលុយជារឿងសំខាន់ តែមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គេនឹងមិនទុកលុយកាក់ ឬសម្ភារធំជាងអ្នកនោះឡើយ។

– បុរសដែលហ៊ានគិត ហ៊ានធ្វើ ៖ បុរសដែលហ៊ានគិត និងហ៊ានធ្វើ គឺជាមនុស្សដែលមានសមត្ថភាពរកស៊ីក្នុងគ្រួសារ។

ការផ្សាយពាណិជ្ជកម្ម

– បុរសដែលគាត់តែងតែធ្វើឱ្យអ្នកសើច សប្បាយ ៖ គាត់នឹងធ្វើឱ្យអ្នកភ្លេចពេលមានបញ្ហានៅទីនោះ ដើម្បីទទួលបានសុភមង្គលគ្រួសារ៕

563bc55bcb54f70f1c3d5a796bd59901

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម