សេដ្ឋកិច្ច ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ · ១០:៣៧
ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាមូលហេតុនាំមុខនៃពិការភាពធ្ងន់ធ្ងរនៅក្នុងសហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំមានមនុស្សជិត ៨០០០០០ នាក់រងគ្រោះដោយជំងឺដាច់សរសៃឈាមខួរក្បាលដែលក្នុងនោះមាន ៧០០០០០០នាក់ជាអ្នកដែលកើតលើកដំបូង និងមាន ១៥០០០០ ករណីជាអ្នកឡើងវិញម្ដងទៀត។ ប៉ុន្តែមានមធ្យោបាយដើម្បីការពារវាប្រសិនបើអ្នកមានការប្រុងប្រយ័ត្នអំពីរឿងមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ការដាច់សរសៃឈាមខួរក្បាលស្រដៀងនឹងការគាំងបេះដូងប៉ុន្តែក្នុងករណីនេះវានឹងធ្វើឱ្យខួរក្បាលរបស់អ្នកខូច។ ជាការពិតជំងឺដាច់សរសៃឈាមខួរក្បាលកើតមានឡើងនៅពេលដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានរំខានហើយធ្វើឱ្យរាងកាយរបស់យើងមិនអាចដំណើរការធម្មតាបាន។ ផ្នែកដែលទទួលរងផលប៉ះពាល់នៃខួរក្បាលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់ហើយវាត្រូវការដាក់អុកសីុសែនជាបន្ទាន់។ រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលអាចរីកចម្រើនយ៉ាងឆាប់រហ័សប៉ុន្តែជួនកាលអាចចំណាយពេលរាប់ម៉ោងឬច្រើនថ្ងៃដើម្បីដឹងអំពីរោគសញ្ញាណាមួយ។ ដូច្នេះប្រសិនបើអ្នកគិតថាអ្នកប្រហែលជាធ្លាប់មានរោគសញ្ញាទាំងនេះវាសំខាន់ណាស់ចំពោះជំងឺដ៏គ្រោះថ្នាក់មួយនេះ៖ ១. សម្ពាធឈាមឡើងខ្ពស់ សម្ពាធឈាមខ្ពស់អាចនាំអោយមានបញ្ហាធ្ងន់ធ្ងរដូចជាជំងឺដាច់សរសៃឈាមខួរក្បាលដោយបំផ្លាញសរសៃប្រសាទខួរក្បាលឬធ្វើឱ្យសរសៃឈាមចុះខ្សោយនិងនាំអោយមានការលេចធ្លាយឬដាច់។ ក្រៅពីនេះសម្ពាធឈាមខ្ពស់គឺជាមូលហេតុនៃការកកើតកំណកឈាមក្នុងសរសៃឈាមនិងនាំឱ្យខួរក្បាលបង្ករឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ ២. បញ្ហាភ្នែកមើលឃើញព្រិល ជំងឺដាច់សរសៃឈាមខួរក្បាលអាចបណ្តាលអោយភ្នែករបស់អ្នកមើលឃើញព្រិល ហើយវានឹងបាត់បង់បន្តិចម្ដងៗ។ មានមនុស្សប្រហែល ១៣០០ នាក់នៅក្នុងការស្ទង់មតិមួយនៅចក្រភពអង់គ្លេសត្រូវបានជួបបញ្ហាមួយនេះ។ ដែលមានន័យថាអ្នកកើតជំងឺដាច់សរសៃឈាមហើយ។ ៣. ស្ពឹកផ្នែកមួយចំនួននៃរាងកាយដូចជា មុខ, ដៃឬជើង វាជារឿងធម្មតាដែលមានការស្ពឹកឬខ្សោយ មុខ, ដៃឬជើង។ ក្នុងករណីមួយចំនួនក៏អាចមានការខ្វិននៅផ្នែកម្ខាងទៀតនៃកន្លែងដែលជំងឺដាច់សរសៃឈាមខួរក្បាល(ដែលគេហៅថាស្លាប់មួយចំហៀងខ្លួន)។ ចំពោះមុខមាត់វិញគឺ…