Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
A MATA
កីទ្បា

ឃើញ​លេង​ល្អ ក្លឹប Juventus ស្រាប់​តែ​ចាប់​ចិត្ត​លើ​មិត្ត​រួម​ក្រុម​ថ្មី​របស់ Ronaldo ម្នាក់

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​កាន់​ឆ្នាំ​នៅ Old Trafford ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​របស់​អតីត​កីឡាករ​ខ្លួន Cristiano Ronaldo ដោយ​ចង់​ចរចា​នាំ​យក​គេ​មក​ទីក្រុង Turin នា​ឆ្នាំ ២០២២។ នោះ​គឺ​អ្នកចាំទី David de Gea ដែល​រយៈ​ពេល​ចុង​ក្រោយ គេ​ក៏​មាន​ការ​ប្រជែង​ខ្ពស់​នៅ​តំណែង​ដៃ​ទី​មួយ​ជាមួយ​នឹង Dean Henderson ជា​ពិសេស​គឺ​រដូវ​កាល​មុន ទើប​តែ​រដូវ​កាល​ថ្មី ២០២១/២២ នេះ​ទេ ដែល​កីឡាករ​វ័យ ៣០ ឆ្នាំ អាច​ទទួល​បាន​ឱកាស​ជាប់លាប់​ជាង​មុន។ យ៉ាង​ណា​គេ​ឃើញ​ថា សមត្ថភាព​របស់ de…

Hjjh
កីទ្បា

Klopp ថា​ភ្ញាក់ផ្អើល​រឿង​នេះ អំពី​វិល​ត្រលប់​របស់ Cristiano Ronaldo

ការ​តតាំង​រវាង Man Utd និង Liverpool នៅ​រដូវ​កាល​ថ្មី ២០២១/២២ ដែល​ជើង​ទី ១ នៅ Old Trafford ត្រូវ​លេង​នៅ​ថ្ងៃ​ទី ២៤ ​តុលា​ខាង​មុខ សម្រាប់​ក្រុម​លោក Jurgen Klopp នឹង​ត្រូវ​បន្ថែម​សម្ពាធ​មួយ​កម្រិត​ទៀត ក្រោយ​ពី United យក​បាន​ប្រយុទ្ធ​ថ្មី ជា​តារា​ឆ្នើម Cristiano Ronaldo។ សម្រាប់​ការ​ត្រលប់​មក Old Trafford សារ​នេះ លោក Klopp ថា​មិន​ជា​មាន​អ្វី​ថ្មី​ត្រង់​រឿង​ហ្នឹង​ទេ…

Gary Neville Sky Sports F365
កីទ្បា

Gary Neville ថា​ឆ្លង​កាត់ ៤ ជុំ​ដំបូង​នេះ ខ្លួន​មើល​ឃើញ​ក្លឹប​មួយ​ពិត​ជា​ពិបាក​បញ្ឈប់

អតីត​ជើង​ចាស់​លោក Gary Neville បាន​បង្ហាញ​ការ​យល់​ឃើញ ពី​ឈ្មោះ​ក្លឹប​មួយ​នៅ Premier League ដែល​យល់​ឃើញ​ថា ពិត​ជា​ពិបាក​នឹង​បញ្ឈប់ ពោល​គិត​ថា​ពួក​គេ​មាន​សង្ឃឹម​អាច​ឈ្នះ​ពាន​រង្វាន់​ច្រើន​នៅ​រដូវ​កាល​នេះ តែ​មិនមែន​ជា​ Man Utd។ ផ្ទុយ​ទៅ​វិញ​នោះ​គឺ Chelsea ដែល ៤ ជុំ​ដំបូង​ឈ្នះ ៣ ស្មើ ១ ហើយ​ស្មើ​នោះ​លេង​ស្មើ Liverpool ជា​ក្រុម​ខ្លាំង។ បច្ចុប្បន្ន​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel មាន ១០ ពិន្ទុ​ឈរ​កំពូល​តារាង ស្មើ​កម្រិត​របស់ Liverpool…

Prediction Real Madrid Vs Celta Vigo Football Predictions 640x445
កីទ្បា

អត់​ទុក​យូរ​ទេ! តែ​ជាង ៣ ខែ​ទៀត R.Madrid បើក​ភ្លើង​ខៀវ លក់​កីឡាករ​ថ្លៃ​បំផុត​រូប​នេះ​ចេញ​ហើយ

ក្លឹប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​បើក​ភ្លើង​ខៀវ​ស្តាប់​សំណើ​ពី​បណ្តា​ក្លឹប​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ Eden Hazard របស់​ខ្លួន នៅ​កំឡុង​ខែ​មករា ឆ្នាំ ២០២២ ខាង​មុខ ឬ​ជា​ទីផ្សារ​ដោះដូរ​រដូវ​រងា។ ការ​គ្រោង​ផ្ទេរ​ចេញ Hazard សម្រាប់​ស្តេច​ស​មាន​បំណង​ចង់​ប្រមូល​លុយ​ទុក​ទូទាត់​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​ឲ្យ​គោលដៅ​ថ្មី គឺ Kylian Mbappe ដែល​ក្លឹប​អាច​ជា​នឹង​យក​បាន​នៅ​បញ្ចប់​រដូវ​កាល​នេះ។ បើ​តាម​សារព័ត៌មាន todofichajes បាន​ឲ្យ​ដឹង​ថា ​ក្រុម​ដឹកនាំ​ដោយ​លោក Carlo Ancelotti មាន​ចេតនា​ចង់​លក់ Hazard ដើម្បី​ទុក​ចន្លោះ​នៃ​ការ​មក​ដល់​របស់​យុវជន​ធ្លាប់​លើក​ពាន World Cup ជាមួយ​បារាំង…

Hggj
កីទ្បា

Gabriel ថា​ខ្សែ​ប្រយុទ្ធ​នៅ PL ២ រូប​នេះ នឹង​អាច​រក​បាន​ ២៨ គ្រាប់/រដូវ​កាល​យ៉ាង​ធូរ

អតីត​ជើង​ចាស់​នៅ​ក្លឹប Aston Villa លោក Gabriel Agbonlahor បាន​បង្ហាញ​ការ​យល់​ឃើញ​ថា តារា​ឆ្នើម​នៅ Premier League ២ រូប ដែល​អាច​រក​បាន​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់ ២៨ គ្រាប់​នៅ​រដូវ​កាល​នេះ ហើយ​ថា​អ្នក​ទាំង​ពីរ​នោះ​ហើយ​ជា​អ្នក​ប្រជែង​ពាន​រង្វាន់​ស្បែក​ជើង​មាស​ពិត​ប្រាកដ។ ប្រាប់​ទៅ talkSPORT លោក Gabriel និយាយ​ដល់​ឈ្មោះ Romelu Lukaku របស់​ក្លឹប​តោ​ខៀវ Chelsea និង Cristiano Ronaldo របស់​ក្លឹប​បិសាច​ក្រហម Man Utd។ គិត​ត្រឹម​ជុំ​ទី…

Fdf
កីទ្បា

គម្លាត​គ្រាប់​បាល់​នៅ PL រយៈ​ពេល​យូរ​បំផុត ឈ្មោះ Ronaldo នៅ​ចាញ់​តែ​ម្នាក់​នេះ​គត់

Cristiano Ronaldo បាន​សម្រេច ២ គ្រាប់​ម្នាក់​ឯង​នៅ​ការ​ប្រកួត​ទល់ Newcastle United សម្រាប់​ការ​ប្រកួត​ជុំ​ទី ៤ ឲ្យ​ក្លឹប​ថ្មី Man Utd កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ វា​ជា​គ្រាប់​បាល់​ដំបូង​នៅ Premier League សម្រាប់ CR7 បើ​យើង​រាប់​ចាប់​តាំង​ពី​ពេល​ដែល​លោក​ចាកចេញ​នៅ​ឆ្នាំ ២០០៩។ ជា​ការ​ពិត តារា​ឆ្នើម​របស់​ក្លឹប​បិសាច​ក្រហម រក​បាន ១១៨ គ្រាប់​មុន​ផ្ទេរ​ចេញ​ទៅ Real Madrid ហើយ​គ្រាប់​បាល់​ចុង​ក្រោយ​របស់​ខ្លួន​នៅ United សារ​នោះ គឺ​ទល់ Man…

Fsdf
សង្គម

ជ្រើសរើស​សត្វ​ចចក​មួយ ដើម្បី​ទម្លាយ​នូវ​ភាព​ខ្លាំង​ពី​ធម្មជាតិ​របស់​អ្នក?

មនុស្ស​យើង​ម្នាក់ៗ​ជា​ការ​ពិត តែងតែ​មាន​អំណោយផល​ពី​ធម្មជាតិ​លើ​ចំណុច​ណា​មួយ​ផ្សេងៗ​គ្នា។ យ៉ាង​ណា​ពេល​ខ្លះ យើង​ក៏​មិន​បាន​ចាប់​អារម្មណ៍​នូវ​ចំណុច​ទាំង​អស់​ហ្នឹង​ដោយ​ខ្លួន​ឯង​ដែរ ដល់​តែ​គេ​និយាយ​ទើប​យើង​នឹក​គិត ហើយ​មើល​ឃើញ​ថា​វា​អ៊ីចឹង​មែន។ តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ឲ្យ​អ្នក​អាន​ជ្រើសរើស​នូវ​រូបភាព​ចចក​មួយ ក្នុង​ចំណោម​សត្វ​ចចក​ក៏​ដូច​ជា​ឆ្កែ​ព្រៃ ៣ ក្បាល​ ហើយ​ចម្លើយ​នឹង​​បង្ហាញ​ដូច​ខាង​ក្រោម៖ រូបភាព​ទី ១ ការ​ជ្រើសរើស​របស់​អ្នក​បង្ហាញ​មក​ថា អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត។ អ្នក​តែងតែ​បំផុស​មើល​ឃើញ​ចក្ខុវិស័យ​ថ្មី គំនិត​ថ្មី​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ជីវិត។ ពេល​ខ្លះ​របស់​តូច​មួយ​ទេ តែ​ក្នុង​កែវភ្នែក​របស់​អ្នក​បាន​មើល​ឃើញ​ពី​តម្លៃ​ពិត​ប្រាកដ​របស់​វា ហើយ​ចេះ​កែច្នៃ​របស់​នោះ ឲ្យ​មាន​តម្លៃ​ជាង​អ្វី​ដែល​មនុស្ស​ទូទៅ​មើល​ឃើញ។ នេះ​ហើយ​ជា​ចំណុច​ខ្លាំង​របស់​អ្នក​ដែល​បាន​ជ្រើសរើស​រូបភាព​ទី ១។ រូបភាព​ទី ២ អ្នក​ត្រូវ​បាន​គេ​ចាត់​ទុក ថា​ជា​មនុស្ស​ដែល​រមែង​មាន​សកម្មភាព និង​ការ​គិត​វិជ្ជមាន ហើយ​តែងតែ​ទទួល​បាន​អារម្មណ៍​កក់ក្តៅ សុវត្ថិភាព…

Yty
សង្គម

បុរស​ណា​ដែល​បាន​នារី​មាន ៤ ចំណុច​នេះ សំណាង​ណាស់​ប្រៀប​ដូច​មាន​មាស​មួយ​ក្រឡ

សម្រាប់​បុរសៗ​មិន​សុទ្ធ​តែ​អាច​ជ្រើសរើស​នារី​ដ៏​ល្អ​ម្នាក់​តាម​ការ​ប្រាថ្នា​នោះ​ទេ ដោយ​ពេល​ខ្លះ​ទាមទារ​រយៈ​ពេល​យូរ និង​ឆ្លងកាត់​ទំនាក់ទំនង​ថ្មី​ម្តង​ហើយ​ម្តង​ទៀត​រាប់​ភ្លេច។ យ៉ាង​ណា​បើ​អ្នក​ជួប​នារី​ដែល​អាច​មាន ៤ ចំណុច​ខាង​ក្រោម ចូរ​អ្នក​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង ព្រោះ​អ្នក​ជា​បុរស​សំណាង​ហើយ ប្រៀប​បាន​នឹង​មាន​មាស​មួយ​ក្រឡ​នៅ​នឹង​ដៃ៖ ៤) ចេះ​ដឹង​ទុក្ខធុរៈ​ខាង​ឪពុកម្តាយក្មេក បើ​គេ​ស្រលាញ់​ឪពុកម្តាយ​អ្នក ដូច​ជា​ឪពុកម្តាយ​បង្កើត នោះ​មាន​ន័យ​ថា គេ​ជា​កូនប្រសា​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក។ មួយ​ផ្នែក​គឺ​ជា​ការ​គោរព មួយ​ផ្នែក​ទៀត​គឺ​ក្តីស្រលាញ់​ដែល​ផ្តល់​ឲ្យ​ចេញ​ពី​ចិត្ត។ ជឿ​ទៅ​បាន​ភរិយា​ដែល​ឈ្លាសវៃ រឿង​ដឹង​ទុក្ខធុរៈ​ចាស់ៗ​នេះ គឺ​រមែង​លើក​ស្ទួយ​អាជីព​ការងារ និង​ការ​រកស៊ី​អ្នក​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​បាន​ដូច​គ្នា។ ៣) ពឹងផ្អែក​អ្នក តែ​មិន​ទាំង​ស្រុង មនុស្ស​ស្រី​ដែល​ល្អ​បំផុត គឺ​មិន​ពឹងផ្អែក​លើ​អ្ន ក ១០០ ភាគរយ​នោះ​ទេ ដោយ​នាង​ក៏​ដឹង​ពី​វិធី​មើល​ថែ​ទាំ​ខ្លួន​ឯង មើល​ថែ​គ្រួសារ ហើយ​ក៏​តែង​មាន​ក្តីស្រមៃ​ចង់​មាន​អាជីព…

Hgh
សង្គម

ហាម​ផ្ដាច់ កុំ​ដាក់​របស់ ៤ នេះ​នៅ​ជាប់​ក្បាល​ដំណេក តាម​ជំនឿ​គឺ​អាច​នាំ​រឿង​អាក្រក់​ដល់​ជីវិត

តាម​ក្បួន​ហុងស៊ុយ​និង​ជំនឿ​ចាស់ៗ​ពី​បុរាណ តែងតែ​និយាយ​ថា មនុស្ស​ទាំង​ឡាយ​មិន​គួរ​ទុក​របស់ ៤ ខាង​ក្រោម​នេះ នៅ​លើ​ក្បាល​ដំណេក ឬ​ជាប់​ក្បាល​ដំណេក​នោះ​ទេ ព្រោះ​អាច​នាំ​សំណាង​មិន​ល្អ និង​រឿង​អាក្រក់​ចូល​មក​ក្នុង​ជីវិត៖ ៤) ដាក់​រូបថត​អ្នក​ស្លាប់ មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ការ​ដាក់​រូប​ថត​របស់​អ្នក​ស្លាប់​ឬ​សមាជិក​គ្រួសារ​ដែល​បាន​ចែកឋាន​ទៅ​នៅ​ក្បាល​ដំណេក គឺ​បង្ហាញ​ពី​ការ​គោរព។ តែ​តាម​ជំនឿ​គឺ​មិន​ល្អ​ទេ នោះ​អាច​នាំ​ឲ្យ​អ្នក​គេង​មិន​សូវ​លក់ ហើយ​នាំ​រឿង​អាក្រក់​ទៅ​វិញ។ ល្អ​បំផុត​ត្រូវ​យក​រូប​ថត​នោះ​ទៅ​ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​មួយ ឬ​ទីតាំង​ធ្នើរ​អាសនៈ​ដ៏​សមរម្យ​ណា​មួយ​ខុស​ពី​កន្លែង​គេង។ ៣) កញ្ចក់ គិត​ថា​ការ​ដាក់​កញ្ចក់​នៅ​ក្នុង​បន្ទប់​គេង​គឺ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ តែ​យ៉ាង​ណា​មិនមែន​ល្អ​ទាំង​ស្រុង​នោះ​ទេ។ ដោយ​តាម​ក្បួន​ហុងស៊ុយ ការ​ដែល​ដាក់​កញ្ចក់​នៅ​ក្បាល​ដំណេក គឺ​នឹង​នាំ​ភាព​ខ្សោយ​ឬ​សុខភាព​មិន​ល្អ​មក​ដល់​អ្នក ហើយ​នៅ​ពេល​យប់​ងើប​មក​ឃើញ​ខ្លួន​ឯង​ក្នុង​កញ្ចក់​ក៏​អាច​នាំ​ឲ្យ​ខ្លួន​ឯង​ភ្ញាក់​ខ្លួន​ឯង​ដែរ យូរ​ទៅ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ក៏​ថា​បាន។ ២) រូប​ព្រះ​ពុទ្ធ អ្នក​គិត​ថា​ដាក់​រូប​សំណាក​ព្រះ​ពុទ្ធ​ក្នុង​បន្ទប់​គេង ដើម្បី​លើក​លាភ​លើក​ហុងស៊ុយ​ក្នុង​ការ​រកស៊ី…

Untitled 1
កីទ្បា

អ្នកគាំទ្រកាំភ្លើងធំម្នាក់​បើក​ទូរស័ព្ទមើល​ការ​ប្រកួតរបស់ Man Utd ពេល​កំពុង​អង្គុយមើល Arsenal

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Norwich City ១-០ នៅឯកីឡដ្ឋាន Emirates ប៉ុន្តែអ្នកគាំទ្រម្នាក់ច្បាស់ជាមានរឿងធំនៅក្នុងចិត្តរបស់គាត់។ នៅក្នុងវីដេអូឃ្លីបមួយដែលបានសាយភាយពេញបណ្ដាញសង្គម អ្នកគាំទ្រក្រុម Arsenal ត្រូវបានគេប្រទះឃើញកំពុងមើលក្រុម Manchester United យកឈ្នះក្រុម Newcastle ក្នុងលទ្ធផល ៤-១ ។ នេះ​មានន័យថា ការត្រឡប់​មក​វិញ​របស់ Cristiano Ronaldo មិនត្រឹមតែសាយភាយនៅតំបន់ពណ៌ក្រហមរបស់ Manchester ទេ តែវាបានរីករាលដាលដល់​ទីក្រុង​ឡុង​ដ៍ផងដែរ ។ បច្ចុប្បន្នក្រុមកាំភ្លើងធំកំពុងឈរនៅលេខ ១៦ កាន់៣ពិន្ទុក្នុងដៃ…

TALKSPORT RONALDO LUKAKU
កីទ្បា

Tuchel ឆ្លើយ​តប​បែប​ណា ក្រោយ​គេ​ថា Lukaku នឹង​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង Ronaldo?

ក្លឹប​តោ​ខៀវ Chelsea បាន​យក​ឈ្នះ ៣-០ ទៅ​លើ Aston Villa ហើយ​ម៉ាស៊ីន​បញ្ចប់​ទី​ថ្មី Romelu Lukaku ក៏​អាច​រក​បាន ២ គ្រាប់​ផង​ដែរ វា​ជួន​ពេល​ដែល Cristiano Ronaldo រក​បាន​ ២ គ្រាប់​ដូច​គ្នា​ឲ្យ Man Utd យក​ឈ្នះ​ទៅ​លើ Newcastle នៅ​យប់​តែ​មួយ។ ក្រោយ​ចប់​ការ​ប្រកួត លោក Thomas Tuchel ជា​អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​អំពី​ស្ថានភាព​ក្លឹប ក៏​ដូច​ជា​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​គេ​លើក​ឡើង​ថា…

Sdfasd
កីទ្បា

គ្រប់​គ្នា​សាទរ Ronaldo ចម្លែក​អី​ស្រីៗ​មួយ​ក្រុម ជួយ​យន្តហោះ​លើក​បដា​មាន​ពាក្យ​ផ្លែផ្កា​ចំៗ

នៅ​ឯ​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ តារា​ឆ្នើម Cristiano Ronaldo បាន​ទទួល​ការ​សាទរ​ជា​ខ្លាំង ជុំវិញ​វត្តមាន​នៃ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ២ របស់​លោក​នៅ​ក្លឹប​ Man Utd ហើយ​ជា​ពិសេស​គឺ​ការ​រក​បាន​គ្រាប់​បាល់​ដល់​ទៅ ២ គ្រាប់​នៅ​ប្រកួត​បើក​ឆាក។ យ៉ាង​ណា​មិញ មិន​សុទ្ធ​តែ​គ្រប់​គ្នា​រីករាយ​ជាមួយ​កីឡាករ​ព័រទុយហ្គាល់​នោះ​ទេ ជាក់ស្តែង​កាល​ពី​យប់​មិញ​ក្រុម​ស្រ្តី​និយម​មួយ​ក្រុម​ក៏​បាន​ចាយ​លុយ ជួល​យន្តហោះ​ឲ្យ​លើក​បដា កំឡុង​ការ​ប្រកួត​ទល់ Newcastle ក្រោម​អត្ថន័យ គាំទ្រ​ដល់ Kathryn Mayorga។ Mayorga ជា​អតីត​គ្រូ​បង្រៀន​មួយ​រូប ដែល​ធ្លាប់​ចោទ​ប្រកាន់ Crsitiano Ronaldo ពី​បទ​រំលោភ​សេពសន្ថវៈ​មក​លើ​នាង​កាល​ពី​ឆ្នាំ…

WhatsApp Image 2021 09 11 At 10.38.50 PM 827x1024
កីទ្បា

ស្ថិតិ Ronaldo ល្អ​បែប​ណា​ខ្លះ ទើប​បាន​ឈ្នះ MOTM នៅ​ប្រកួត​បើក​ឆាក​ឲ្យ Man Utd?

ប្រកួត​បើក​ឆាក​នៅ​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Man Utd តារា​ឆ្នើម Cristiano Ronaldo ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ ដោយ​លោក​អាច​រក​បាន ២ គ្រាប់​ម្នាក់​ឯង នៅ​ជ័យជម្នះ ៤-១ ទៅ​លើ​ក្រុម​សារិកា​ព្រៃ Newcastle United។ ក្រោយ​ចប់​ការ​ប្រកួត បើ​ផ្អែក​តាម​ការ​វាយ​តម្លៃ​ពី​គេហទំព័រ WhoScored ​បាន​ជ្រើសរើស​ឈ្មោះ Ronaldo ឲ្យ​ឈ្នះ MOTM មាន ៨,៦ ពិន្ទុ​ខ្ពស់​ជាង​គេ​បង្អស់​ តាម​ពី​ក្រោយ​ដោយ Paul Pogba មាន ៨,១ ពិន្ទុ Bruno…

Carlo Ancelotti
កីទ្បា

Real Madrid ចូល​ប្រជែង Chelsea ចង់​បាន​កីឡាករ​ថ្លៃ​បំផុត​លំដាប់​ទី ២ នៅ​តំណែង​មួយ​នេះ

​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​មាន​បំណង​ចង់​ពង្រឹង​ប្រព័ន្ធ​ការពារ​ តាម​រយៈ​ការ​នាំ​យក​កីឡាករ​ថ្មី​ចូល​មក​បន្ថែម​ទៀត ក្រោយ​ពី​ការ​បាត់បង់​តារា​ឆ្នើម​ដល់​ទៅ ២ រូប​នៅ​រដូវ​ក្តៅ មាន Raphael Varane និង Sergio Ramos។ ដ្បិត​យក​បាន David Alaba តែ​ក្រុម​ដឹកនាំ​ដោយ​លោក Carlo Ancelotti ក៏​នៅ​តែ​យល់​ឃើញ​ថា មាន​ចន្លោះ​ប្រហោង​សម្រាប់​តំបន់​ការពារ ដូច្នេះ​ក៏​បាន​សម្លឹង​ទៅ​លើ​កីឡាករ​របស់​ Juventus មួយ​រូប​បន្ថែម​ទៀត នោះ​គឺ Matthijs de Ligt។ បើ​តាម​សារព័ត៌មាន Calciomercato…

Sdfasdf
កីទ្បា

Pjanic ថា​សូម្បី​តែ Messi ក៏​ធ្លាប់​ឆ្ងល់​សំណួរ​គ្មាន​ចម្លើយ​នេះ​ដែរ កាល​នៅ Barcelona

ទាំង Miralem Pjanic និង Lionel Messi សុទ្ធ​សឹង​ជា​កីឡាករ​ដែល​បាន​ចាកចេញ​ពី​ក្លឹប Barcelona នៅ​រដូវ​ក្តៅ ដោយ Messi ផ្ទេរ​ទៅ PSG ក្រោយ​ចប់​កុងត្រា ហើយ Pjanic ផ្ទេរ​ទៅ Besiktas នៅ​ឯ​ទួរគី​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។ យ៉ាង​ណា​ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ខ្សែ​បម្រើ​សញ្ជាតិ​បូស្នី បាន​និយាយ​ពាក្យ​ផ្លែផ្កា​ទៅ​គ្រូ​ចាស់​លោក Ronald Koeman ជា​រឿយៗ ហើយ​ពេល​នេះ​ក៏​លាយឡំ​ជាមួយ​ទាំង​ឈ្មោះ Messi ថា​មូលហេតុ​ដែល​ខ្លួន​មិន​ត្រូវ​បាន​លោក Koeman ដាក់​ឲ្យ​ចូល​លេង​ដូច​កីឡាករ​ដទៃ ក៏​ជា​សំណួរ​គ្មាន​ចម្លើយ​ដែល Messi…

SDfadsf
កីទ្បា

ចៃដន្យ​ម្ល៉េះ! Kane និង Cavai យល់​ឃើញ​ខ្សែ​ការពារ​រូប​នេះ ពិបាក​តតាំង​ដូច​គ្នា

តំណែង​ជា​ខ្សែ​ប្រយុទ្ធ មុន​ឆ្លង​កាត់​ដល់​ការ​បញ្ចប់​ទី​បាន គឺ​ត្រូវ​ឆ្លង​កាត់​ប្រព័ន្ធ​ការពារ​នៃ​ក្រុម​គូ​ប្រជែង​នីមួយៗ​សិន ហើយ​កីឡាករ​លេង​ប្រយុទ្ធ​ខ្លះ បាន​ភ្លក់​រសជាតិ​តតាំង​កីឡាករ​លេង​តំណែង​ការពារ​កំពូលៗ​ជា​ច្រើន​រាប់​ភ្លេច។ ក្រឡេក​មក Edinson Cavani ជា​កីឡាករ​របស់​ក្លឹប Man Utd និង​ Harry Kane របស់​ក្លឹប Tottenham Hotspur ​ឯ​ណេះ​វិញ ពួក​គេ​បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច​គ្នា អំពី​ខ្សែ​ការពារ​មួយ​រូប ដែល​គិត​ថា ពិបាក​នឹង​តតាំង​បំផុត​លើ​ទីលាន ហើយ​នោះ​គឺ​ជា Giorgio Chiellini។ សម្រាប់ Cavani ធ្លាប់​និយាយ​ប្រាប់​គេហទំព័រ​ផ្លូវការ​ក្លឹប​បិសាច​ក្រហម​ដូច្នោះ​ថា៖ “ខ្ញុំ​លេង​ប៉ះ​ខ្សែ​ការពារ​ខ្លាំងៗ​ច្រើន​ហើយ តែ​ខ្ញុំ​តែងតែ​និយាយ​ហើយ​មក​ទល់​ពេល​នេះ អ្នក​ពិបាក​នឹង​តតាំង​បំផុត​គឺ​ជា Giorgio…

Ty
កីទ្បា

អស់​អ្វី​ថ្លែង ក្រោយ​ឃើញ​ពាក្យ​លោក​ព្រះ Zlatan និយាយ​រឿង​មិន​ដែល​កាន់​ពាន Ballon d’Or

Zlatan Ibrahimovich ដ្បិត​បើ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ដ៏​សកម្ម​មួយ​ក្នុង​ពិភព​បាល់ទាត់ ដោយ ៧៨៨ ប្រកួត រក​បាន ៤៨៤ គ្រាប់​និង Assist ១៩៣ លើក តែ​បើ​និយាយ​ពី​ពាន​រង្វាន់​ខ្នាត​ធំ ដូច​ជា Champions League, Ballon d’Or ឬ​សូម្បី​ពាន​នៅ​ជម្រើស​ជាតិ គឺ​លោក​មិន​ដែល​ស្គាល់​រសជាតិ​ហ្នឹង​គេ​នោះ​ទេ។ បង្ហាញ​ការ​យល់​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​ក្លឹប AC Milan បាន​និយាយ​យ៉ាង​ឡូយ​អំពី​ការ​ខកខាន​លើក​ពាន​រង្វាន់​ទាំង​អស់​នោះ ដូច្នេះ​ថា៖ “ខ្ញុំ​មិន​បាន​នឹកនា Ballon d’Or អ្វី​ទេ គួរ​តែ Ballon…

Successful People
ទស្សនៈ

ទម្លាប់ប្រចាំថ្ងៃ៧យ៉ាងរបស់មនុស្សជោគជ័យ

នៅពេលអ្នកឃើញមនុស្សដែលមានសមត្ថភាពធ្វើអ្វីៗដ៏អស្ចារ្យ តេីដែលឆ្ងល់ទេថាតើអ្វីដែលធ្វើឱ្យពួកគេអាចធ្វេីរឿងអស្ចារ្យទាំងនោះបាន? ការសិក្សាជាច្រើនបង្ហាញអំពីចរិតលក្ខណៈដូចគ្នាជាច្រេីនជាមួយមនុស្សដែលមានសមិទ្ធិផលការងារខ្ពស់។ ១. រៀបចំផែនការជារៀងរាល់ថ្ងៃ ដោយមានគោលបំណង និង សកម្មភាព យប់ថ្ងៃអាទិត្យជាពេលមួយដែលមនុស្សជាច្រេីនគេងជាមួយការព្រួយបារម្មណ៍ ពីព្រោះវាមានន័យថាត្រូវប្រឈមមុខនឹងសប្តាហ៍ថ្មីមួយទៀត។ មនុស្សជោគជ័យតែងតែមានគម្រោងប្រចាំថ្ងៃរបស់ពួកគេ (សូម្បីតែថ្ងៃអាទិត្យ)។ លោក Tony Robbins និយាយថាសកម្មភាពដែលមិនមានគោលបំណងខ្ពស់ គឺការខ្ជះខ្ជាយពេលវេលា។ តើអ្នករចនាជីវិតរបស់អ្នកដោយរបៀបណា? ២. ចាកចេញពីតំបន់ងាយៗ មនុស្សជោគជ័យរីកចម្រេីនខ្លាំងនៅពេលពួកគេធ្វេីរឿងអ្វីមួយធំជាងអ្វីដែលពួកគេគិតថាពួកគេអាចដោះស្រាយបាន។ ពួកគេតែងតែជំរុញខ្លួនឯងដល់ព្រំដែននៃអ្វីដែលអាចធ្វើទៅបានហើយមិនព្រមចុះចាញ់ទេ។ នេះមានន័យថាការបោះជំហានទៅមុខទៅខាងក្រៅតំបន់ងាយៗរបស់យើង និង សាកសួរពិភពលោកដែលនៅជុំវិញខ្លួនយើង ដោយស្វែងរកឱកាសដើម្បីកែលំអជានិច្ច។ តើអ្នកស្ថិតនៅក្នុងតំបន់ដ៏សុខសាន្តរបស់អ្នកប៉ុន្មានឆ្នាំហេីយ? ៣. ហ៊ុំខ្លួនឯងជាមួយមនុស្សឆ្លាត សហគ្រិនមួយចំនួនដូចជា Bill Gates,…

Untitled 1
កីទ្បា

លោក Ole Gunnar Solskjaer ថ្លែងបែបណា​ចំពោះ​ទម្រង់​លេង Ronaldo ក្នុង​ការ​ចូល​លេង​លើក​ដំបូងនៅ Man Utd?

ថ្លែងទៅកាន់ MUTV បន្ទាប់ពីជ័យជម្នះ ៤-១ លើក្រុម Newcastle លោក Ole Gunnar Solskjaer បានពន្យល់ថា៖“ [Cristiano] Ronaldo ដឹងអំពីស្ថានភាពដ៏​សមគួរហើយគាត់បញ្ចប់​ទីដោយគ្មានមេត្តា។ “ គាត់ពិត​ជាអ្នក​កែប្រែ និងបានលើកក្រុមជាមួយអ្នករាល់គ្នាដែលនៅជុំវិញយើង។ អ្នកគាំទ្រអាចសុបិន្តឃើញ ហើយយើងនឹងរក្សាជំហររបស់យើងនៅលើដី”។ “វាមានអារម្មណ៍ដូចជាថ្ងៃមួយដែល​យើង​ធ្លាប់​បាន​ឆ្លងកាត់​កន្លងមក។  Ronaldo គឺជាមនុស្សពិសេស និងជាកីឡាករពិសេសម្នាក់សម្រាប់យើងនៅក្នុងប្រវត្តិសាស្ត្រក្លឹប”។ វាគឺជាថ្ងៃដ៏អស្ចារ្យរបស់ Ronaldo នៅ Old Trafford ខណៈដែលកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី២​គ្រាប់ ជួយឱ្យក្រុម…

Untitled 1
កីទ្បា

Ronaldo ផ្ញើសារដ៏មាន​អត្ថន័យ​ទៅ​អ្នក​គាំទ្រ​ក្រោយ​ចូល​លេង​ប្រកួតដំបូងហើយស៊ុត​២​គ្រាប់​ឱ្យ Man Utd

ក្រុមបិសាចក្រហម Manchester United បាន​យក​ឈ្នះក្រុម Newcastle United ក្នុង​លទ្ធផល​៤​ទល់​១​នាការ​ប្រកួត​ក្នុងពាន​រង្វាន់ Premier League សប្ដាហ៍​ទី៤រដូវ​កាល​២០២១/២០២២។ ៤​គ្រាប់​របស់​បិសាចក្រហមរក​បាន​ដោយ Cristiano Ronaldo ២​គ្រាប់, Bruno Fernandes មួយ​គ្រាប់ និង Jesse Lingard​មួយ​គ្រាប់ ខណៈដែល Paul Pogba និង​ Luke Shaw ជា​អ្នក​បញ្ជូនបាល់។ Javier Manquillo របស់ Newcastle United…

PicsArt_09 11 04.15.49
មិត្តអ្នកអាន

តើមនុស្សបែបណា ស័ក្តិសមជាគូស្រកររបស់អ្នក? ជ្រើសរើសបើកទ្វាដែលអ្នកចូលចិត្តបំផុតមួយទៅ អ្នកនឹងដឹង

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានហ្គេមទាយគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលធ្វើប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។ សាកព្យាយាមជ្រើសរើសទ្វារមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថា តើមិត្តប្រុសប្រភេទណាដែលអ្នកស័ក្តិសមនឹងអ្នក តើអ្នកណាជាមនុស្សក្នុងសុបិនរបស់អ្នក? របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ប្រសិនបើអ្នកជ្រើសរើសទ្វារទី ១ អ្នកជាមនុស្សមានភាពទាក់ទាញនៅក្នុងភ្នែករបស់ភេទផ្ទុយ នរណាឲ្យតែបាននៅក្បែរអ្នក តែងតែបាក់ចិត្តស្រលាញ់ ព្រោះអ្នកមានសមត្ថភាព និងមានភាពសំបូរបែប ថែមទាំងចេះយកចិត្តទុកដាក់អ្នកដទៃទៀត ជាពិសេសជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ដូច្នេះមនុស្សដែលស័ក្តិសមធ្វើជាគូស្នេហ៍របស់អ្នក   ត្រូវតែទាន់សម័យ…