
Lukaku ខ្សឹបប្រាប់ថ្នាក់លើ Chelsea ឲ្យជ្រេយកអតីតមិត្តរួមក្រុមខ្លួន ១ គូមកលីគអង់គ្លេស
ក្លឹបតោខៀវ Chelsea ហាក់កំពុងចង់ពង្រឹងបន្ថែមនៅតំបន់ការពារក្រោម ហើយក្រោយមើលឃើញពីតម្រូវការនេះ ចំណូលថ្មី Romelu Lukaku ក៏បានបង្ហាញការផ្តល់យោបល់ទៅកាន់ថ្នាក់លើក្លឹប អំពីកីឡាករ ២ រូបដែលធ្លាប់លេងជាមួយខ្លួនកាលនៅក្លឹបចាស់ Inter Milan។ នោះគឺខ្សែការពារ Alessandro Bastoni និង Milan Skriniar ដែលបុរសសញ្ជាតិបែលហ្សិកយល់ឃើញថា ពួកគេអាចមកសហការគ្នាបានល្អនៅទឹកដី Stamford Bridge បន្ទាប់ពីទើបតែជួយក្រុមលើកពាន Serie A ដែលខកខានអស់រយៈពេលជាច្រើនឆ្នាំ។ តាមពិតទៅនេះហើយគឺជាតម្រូវការដែល Chelsea ចង់បានពិតៗ ព្រោះកន្លងមកក៏ដាក់សំណើទៅ Sevilla…




















