នៅពេលអ្នកឃើញមនុស្សដែលមានសមត្ថភាពធ្វើអ្វីៗដ៏អស្ចារ្យ តេីដែលឆ្ងល់ទេថាតើអ្វីដែលធ្វើឱ្យពួកគេអាចធ្វេីរឿងអស្ចារ្យទាំងនោះបាន?
ការសិក្សាជាច្រើនបង្ហាញអំពីចរិតលក្ខណៈដូចគ្នាជាច្រេីនជាមួយមនុស្សដែលមានសមិទ្ធិផលការងារខ្ពស់។
១. រៀបចំផែនការជារៀងរាល់ថ្ងៃ ដោយមានគោលបំណង និង សកម្មភាព
យប់ថ្ងៃអាទិត្យជាពេលមួយដែលមនុស្សជាច្រេីនគេងជាមួយការព្រួយបារម្មណ៍ ពីព្រោះវាមានន័យថាត្រូវប្រឈមមុខនឹងសប្តាហ៍ថ្មីមួយទៀត។ មនុស្សជោគជ័យតែងតែមានគម្រោងប្រចាំថ្ងៃរបស់ពួកគេ (សូម្បីតែថ្ងៃអាទិត្យ)។ លោក Tony Robbins និយាយថាសកម្មភាពដែលមិនមានគោលបំណងខ្ពស់ គឺការខ្ជះខ្ជាយពេលវេលា។ តើអ្នករចនាជីវិតរបស់អ្នកដោយរបៀបណា?
២. ចាកចេញពីតំបន់ងាយៗ
មនុស្សជោគជ័យរីកចម្រេីនខ្លាំងនៅពេលពួកគេធ្វេីរឿងអ្វីមួយធំជាងអ្វីដែលពួកគេគិតថាពួកគេអាចដោះស្រាយបាន។ ពួកគេតែងតែជំរុញខ្លួនឯងដល់ព្រំដែននៃអ្វីដែលអាចធ្វើទៅបានហើយមិនព្រមចុះចាញ់ទេ។ នេះមានន័យថាការបោះជំហានទៅមុខទៅខាងក្រៅតំបន់ងាយៗរបស់យើង និង សាកសួរពិភពលោកដែលនៅជុំវិញខ្លួនយើង ដោយស្វែងរកឱកាសដើម្បីកែលំអជានិច្ច។ តើអ្នកស្ថិតនៅក្នុងតំបន់ដ៏សុខសាន្តរបស់អ្នកប៉ុន្មានឆ្នាំហេីយ?
៣. ហ៊ុំខ្លួនឯងជាមួយមនុស្សឆ្លាត
សហគ្រិនមួយចំនួនដូចជា Bill Gates, Steve Jobs, Richard Branson និង Mark Zuckerberg មានក្រុមការងារដ៏រឹងមាំនៅជុំវិញពួកគេតាំងពីដំបូងម្លេះ។ ពួកគេដឹងថាក្រុមការងាររបស់ពួកគេពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះជោគជ័យរបស់ពួកគេ។ ការសហការគ្នាអនុញ្ញាតឱ្យអ្នកកែលម្អការគិតរបស់អ្នក និង ប្រកួតប្រជែងជាមួយខ្លួនឯង។ តើអ្នកចំណាយពេលរបស់អ្នកជាមួយអ្នកណាខ្លះ?
៤. ផ្តោតលើគោលដៅធំៗ
ផ្តោតលើព័ត៌មានដ៏លម្អិតៗអាចអនុញ្ញាតឱ្យអ្នកតាមដានលទ្ធផល និង ធ្វើឱ្យប្រសើរឡើងដោយផ្អែកលើការពិតមិនមែនជាការប៉ាន់ស្មាននោះទេ។ ប៉ុន្តែពេលខ្លះយើងបាត់បង់នៅក្នុងការធ្វើ និង ភ្លេចការបង្កើត។ ប្រសិនបើអ្នកមិនរចនា និង បង្កើតជីវិតល្អប្រសើរសម្រាប់ខ្លួនអ្នកតើនរណានឹងធ្វេី? កុំភ្លេចមើលគោលដៅធំៗ។
៥. ធ្វើការងារឱ្យហេីយ
វាជាទម្លាប់របស់មនុស្សក្នុងការពន្យារពេល។ សមិទ្ធិផលធំៗត្រូវបានបង្កើតឡេីងដោយផ្តោតអារម្មណ៍ដូចជាឡាស៊ែរនៅពេលនិយាយអំពីការធ្វេីអ្វីៗឱ្យបានសំរេច។ ជួនកាលពួកគេអាចត្រូវបានគិតមមៃ និង អាត្មានិយមហើយជារឿយៗតែងតែមានការលះបង់។ មនុស្សភាគច្រើនមិនបានត្រៀមខ្លួន ឬ មានឆន្ទៈធ្វើរឿងនេះទេ។ ចូរបង្កេីតអាទិភាពឱ្យបានប្រសើរជាងមុនកំណត់ពេលវេលាដើម្បីផ្តោតលើបញ្ជីគោលដៅរបស់អ្នក។
៦. មិនបោះបង់ចោល
នៅពេលដែលអ្នកកំពុងជួបរឿងពិបាកខ្លាំងវាងាយស្រួលណាស់ក្នុងការបោះបង់ចោល។ មានតែមនុស្សដែលរឹងចចេសបំផុត ក្នុងចំណោមពួកយើងប៉ុណ្ណោះ ដែលនឹងតស៊ូឱ្យបានយូរ ដើម្បីបន្តទៅមុខទៀត។
៧. មិនឈប់រៀន
សមត្ថភាពមួយក្នុងចំណោមសមត្ថភាពដ៏អស្ចារ្យរបស់យើង គឺ សមត្ថភាពដើម្បីរៀន។ ជាអកុសលមនុស្សយើងភាគច្រើនឈប់រៀនសូត្រនៅពេលការអប់រំផ្លូវការរបស់យើងបានបញ្ចប់។ យើងអនុញ្ញាតឱ្យខ្លួនយើងនៅជាប់ជានិច្ចជាមួយ អាជីព និង ជីវិតផ្ទាល់ខ្លួនរបស់យើង។ លោក Dale Beaumont បាននិយាយថា៖ « ប្រសិនបើអ្នក មិនមានពណ៌បៃតង និង រីកលូតលាស់ទេនោះអ្នកនឹងទុំហេីយស្អុយរលួយ។ » តើអ្នកបានចំណាយពេលប៉ុន្មានក្នុងមួយសប្តាហ៍ក្នុងការរៀនសូត្រ?
ប្រភព៖ Success

