កាលពីប្រកួតទល់ក្លឹប Young Boys គេប្រទះឃើញ Cristiano Ronaldo និង Bruno Fernandes ហាក់ឈរស្មើបន្ទាត់របស់គ្រូបង្វឹក ហើយចេញកាយវិការបញ្ជានិងបង្ហាញការមិនពេញចិត្តអំពីការលេងលើទីលាន ដែលនាំឲ្យជើងចាស់លោក Rio Ferdinand រិះគន់ថាវាជាអាកប្បកិរិយាមិនគួរកើតមាន ហើយយកល្អ CR7 គួរតែទៅអង្គុយចុះដូចកីឡាករឯទៀត។ យ៉ាងណាថ្ងៃនេះ លោក Ole Gunnar Solskjaer ជាអ្នកចាត់ការ បែរជាចេញមុខមកការពារ Ronaldo ទៅវិញ ហើយនិយាយថា Ferdinand ជាមនុស្សដែលនិយាយពីរឿង ដែលខ្លួនមិនដឹងច្បាស់ច្រើនលើកច្រើនសារហើយ។ លោក…
ក្រុមជម្រើសជាតិហូឡង់បានប្រកាសបញ្ជីឈ្មោះក្រុមជម្រើសជាតិបណ្តោះអាសន្នរបស់ពួកគេសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងប្រទេសឡាតវី និងហ្គីប្រាល់តានៅខែខែតុលាខាងមុខ។ ទោះយ៉ាងណាក៏ដោយ! បញ្ជីឈ្មោះនេះមិនរាប់បញ្ចូល Donny van de Beek ដែលបានអវត្តមានពីការប្រកួតអន្តរជាតិដោយសារតែគាត់ខ្វះពេលវេលាលេងនៅ Manchester United ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិសម្រាប់ការប្រកួតយូរ៉ូ ២០២០ ដោយសាររបួសក្រលៀន។ ចាប់តាំងពីពេលនោះមកគាត់បានខកខានការប្រកួតពីរបីលើកដំបូងរបស់អ្នកចាត់ការថ្មី Louis van Gaal ។ Van de Beek បានបង្ហាញខ្លួនតែពីរដងប៉ុណ្ណោះសម្រាប់បិសាចក្រហមនៅរដូវកាលនេះគឺម្តងនៅ Premier League និងម្តងនៅ…
តើអ្នកគិតថាក្លឹបណាមួយ នឹងអាចលើកពាន Premier League នៅរដូវកាល ២០២១/២២? គិតត្រឹមជុំទី ១ នៅកំពូលតារាង យើងឃើញមានក្លឹប ៤ មានលំដាប់ពិន្ទុស្មើគ្នាគឺ Man Utd, Everton, Chelsea និង Liverpool។ យ៉ាងណាក្រឡេកមកមើលឃើញការយល់ឃើញរបស់ខ្សែបម្រើក្លឹបហង្សក្រហម លោក Fabinho ឯណេះវិញ បានធីបចោលក្លឹប Man Utd ហើយនិយាយថា មានតែ Man City និង Chelsea ទេ…
ខ្សែប្រយុទ្ធស្លាប Nicolas Pepe បានចុចឈ្មោះខ្សែការពារដែលគិតថាពិបាកនឹងតតាំងបំផុតនៅ Premier League ហើយបើជៀសបានគឺមិនចង់ជួបនោះទេ ដែលគេជាកីឡាកររបស់ក្លឹបបិសាចក្រហម Man Utd។ នោះគឺខ្សែការពារស្លាប Aaron Wan-Bissaka ដែលអ្នកគាំទ្រ United ដាក់រហស្សនាមឲ្យកីឡាករអង់គ្លេសថាជា ‘បុរសពីងពាង’។ Bissaka បានផ្ទេរពី Crystal Palace មកចូលរួមជាមួយបិសាចក្រហមបាន ២ ឆ្នាំហើយ។ ទៅមើល Pepe បាននិយាយប្រាប់ Amazon Prime Video Sport កន្លងទៅថា៖…
ក្រុមបិសាចក្រហម Manchester United នឹងវិលត្រឡប់មកកាន់ការប្រកួតក្របខ័ណ្ឌ Premier League វិញនៅថ្ងៃអាទិត្យ បន្ទាប់ពីការបរាជ័យកាលពីពាក់កណ្តាលសប្តាហ៍ទល់នឹងក្រុម Young Boys ក្នុងក្របខ័ណ្ឌ Champions League។ បិសាចក្រហមត្រូវប្រឈមមុខនឹងក្រុម West Ham ដែលនៅឆ្ងាយពីផ្ទះ ហើយការទទួលបាន ៣ ពិន្ទុអាចនឹងជួយឱ្យពួកគេ ឈរនៅកំពូលតារាង និងអាស្រ័យលើលទ្ធផលការប្រកួតផ្សេងទៀត។ ទោះយ៉ាងណា! ប្រសិនបើក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបរាជ័យយ៉ាងរន្ធត់ទល់នឹងក្រុមញញួរធំនោះ ពួកគេអាចទម្លាក់មកត្រឹមចំណាត់ថ្នាក់លេខ ៨ វិញបន្ទាប់ពីការប្រកួត ៥…
អ្នកចាត់ការលោក Carlo Ancelotti បានមើលឃើញថា ក្លឹប Real Madrid ពេលនេះកំពុងមានចន្លោះប្រហោងតំបន់ការពារ ពោលបន្ទាប់ពី Raphael Varane និង Sergio Ramos ចាកចេញព្រមគ្នា ក្នុងរដូវក្តៅតែមួយ។ បើតាមសារព័ត៌មាន O Globo របស់ប្រេស៊ីលបានចុះផ្សាយថា អ្នកចាត់ការរបស់ក្លឹបអធិរាជស បានខលទាក់ទងទៅដោយផ្ទាល់ ទៅកាន់អតីតកូនក្រុមចាស់កាលលោកធ្លាប់ដឹកនាំនៅ Chelsea នោះគឺ David Luiz ដោយចង់នាំយកគេមកជួយបំពេញចន្លោះប្រហោងនៅតំបន់ការពារ។ Luiz ត្រូវបាន Chelsea ទិញយកកាលពីឆ្នាំ…