តារាឆ្នើម Cristiano Ronaldo បានបន្តបង្ហាញទម្រង់លេងដ៏ល្អ នៅការត្រលប់មកក្លឹប Man Utd ជាលើកទី ២ ហើយត្រឹមការបង្ហាញខ្លួន ២ ប្រកួតនៅក្របខ័ណ្ឌ Premier League លោកអាចរកបាន ៣ គ្រាប់ និងបើរាប់ជារួមនៅក្របខ័ណ្ឌដទៃទៀតគឺមាន ៤ គ្រាប់។ យ៉ាងណាជាមួយការបញ្ចប់ទីទល់ក្លឹបម្ចាស់ដី West Ham United កាលពីចុងសប្តាហ៍កន្លងទៅនេះ ក៏បានរុញឲ្យឈ្មោះ CR7 បានក្លាយជាកីឡាករបង្កើតកំណត់ត្រាថ្មី នោះគឺជាកីឡាករទីមួយក្នុងលោក ដែលអាចស៊ុតបញ្ចូលទីនៅក្នុងកីឡដ្ឋានទាំង ៦៦ ផ្សេងពីគ្នា…
តើអ្នកគិតថា ខ្សែការពាររូបណាកំពុងបង្ហាញទម្រង់លេងល្អបំផុតនៅក្របខ័ណ្ឌ Premier League នាពេលបច្ចុប្បន្ននេះ? ជឿថាការយល់ឃើញរបស់មនុស្សម្នាក់ៗគឺខុសគ្នា ខ្លះទៅថាកីឡាកររបស់ Man Utd, Liverpool, Chelsea ឬ Man City ជាដើម។ យ៉ាងណាក្រឡេកមក Rio Ferdinand អតីតកីឡាករនៅបិសាចក្រហម និងបច្ចុប្បន្នជាអ្នកវិភាគលើប៉ុស្តិ៍ទូរទស្សន៍មួយ បានរំលងឈ្មោះ Virgil van Dijk, Raphael Varane និង Ruben Dias ជាដើម ផ្ទុយទៅវិញ លោកបានចុចឈ្មោះ…
មុនផ្ទេរមក Man Utd ជាការពិត Cristiano Ronaldo នាមជាកីឡាករឆ្នើមមួយរូប គឺរមែងមានក្លឹបជាច្រើនដែលចង់បាន ហើយសាកល្បងចូលទៅចរចា តាមលទ្ធភាពដែលពួកគេមាន។ យ៉ាងណាក្រៅពី Man Utd, Man City, Real Madrid ពេលចុងក្រោយនេះ ក៏យើងទទួលបានដំណឹងថា មានទាំងក្លឹប Atletico Madrid មួយទៀតផងដែរ។ បើតាមការចុះផ្សាយលើប៉ុស្តិ៍កម្មវិធី Carrusel របស់ Cadena Ser ភ្នាក់ងាររបស់ Ronaldo គឺ លោក…
ខ្សែការពាររបស់ក្លឹប Man City និងជម្រើសជាតិព័រទុយហ្គាល់ គឺ Ruben Dias បានបង្ហាញការយល់ឃើញ អំពីការមកដល់របស់ Cristiano Ronaldo នៅក្លឹបគូប្រជែង Man Utd។ បញ្ជាក់ថា Dias នឹងមានឱកាសប្រជែង CR7 ក្នុងនាមជាសត្រូវលើទីលាន កំឡុងការប្រកួតជើងទី ១ ដែលត្រកូល Manchester ទាំងពីរត្រូវជួបគ្នា នាថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ។ និយាយប្រាប់សារព័ត៌មាន A…
លោក Fabrizio Romano រាយការណ៍ថាលោក Ole Gunnar Solskjaer កំពុងជំរុញ Jesse Lingard ដោយផ្ទាល់ឱ្យបន្តកុងត្រាជាមួយ Man United។ ក្លឹបបានទាក់ទងជាមួយកីឡាករវ័យ ២៨ ឆ្នាំរូបនេះនិងឪពុករបស់គាត់អស់ជាច្រើនសប្តាហ៍រួចទៅហើយ។ កុងត្រាបច្ចុប្បន្នរបស់ Lingard នឹងផុតកំណត់នៅឆ្នាំក្រោយហើយ United ចង់ជៀសវាងការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួន។ ក្រៅពីនេះ Solskjaer ហាក់ដូចជាសប្បាយចិត្តដែលមាន Jesse ជាកីឡាករក្នុងនក្រុមរបស់គាត់។ Man United ក៏កំពុងរៀបចំគម្រោងថ្មីសម្រាប់ Paul Pogba, Bruno…