Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
1
សុខភាព

រឿង ៤ យ៉ាងសំខាន់ណាស់ដែលស្ត្រីគួរតែធ្វើ មុនពេលចូលគេង ដើម្បីជួយឱ្យគេងលក់ស្កប់ស្កល់ សម្រស់ក្មេងជាងវ័យ

ការគេងលក់ស្រួលជារៀងរាល់យប់ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចជួយអ្នកឲ្យមានសុខភាពល្អ ជៀសវាងជំងឺគ្រប់យ៉ាង ជាពិសេសចរន្តឈាមមានដំណើរការល្អក្នុងរាងកាយ។ ដូច្នេះ ដើម្បីជួយឲ្យគេងលក់ស្កប់ស្កល់ អ្នកត្រូវតែចងចាំនឹងធ្វើរឿងទាំងនេះជាមុនសិន។ សម្លៀកបំពាក់តឹងៗ ការស្លៀកពាក់ខោអាវតឹងពេកនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលនៅពេលគេង។ ការស្លៀកពាក់តឹងពេកក៏រំខានដល់ចរន្តឈាម ហើយមិនត្រឹមតែប៉ះពាល់ដល់ដំណេកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពទៀតផង។ ដើម្បីគេងលក់ស្កប់ស្កល់ អ្នកគួរតែជ្រើសរើសសំលៀកបំពាក់រលុងៗ ត្រជាក់ៗ ដើម្បីឱ្យរាងកាយអ្នកបានសម្រាកហើយឆាប់ងងុយគេង។ អាវទ្រនាប់ អាវទ្រនាប់គឺជាសំលៀកបំពាក់ដែលស្ត្រីគួរតែដោះចេញនៅពេលចូលគេង។ ការស្ទង់មតិមួយដោយវិទ្យាស្ថានស្រាវជ្រាវហាវ៉ៃ (សហរដ្ឋអាមេរិក) បានរកឃើញថា អ្នកដែលពាក់អាវទ្រនាប់លើសពី១២ ម៉ោងគឺមានហានិភ័យកើតជំងឺមហារីកសុដន់ ២០ ដងច្រើនជាងអ្នកដែលមិនពាក់វាឬពាក់តិចជាង។ លើសពីនេះការពាក់អាវទ្រនាប់ក៏ធ្វើឱ្យញើសមិនអាចរត់ចេញបានដែរងាយបង្កឱ្យរមាស់រមាស់មុនមិនស្រួលពេលគេង។ គ្រឿងអលង្ការ គ្រឿងអលង្ការគឺជារបស់ដែលមិនអាចខ្វះបានសម្រាប់ស្ត្រីជាច្រើន។ ប៉ុន្តែនៅពេលចូលគេងការពាក់គ្រឿងអលង្ការពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ នៅពេលគេងប្រសិនបើអ្នកគេងពីលើរបស់របរផ្សេងៗចរន្តឈាមនឹងត្រូវបានរាំងស្ទះដោយបង្កើតអារម្មណ៍មិនស្រួល។ គ្រឿងសម្អាងតុបតែងមុខ ប្រសិនបើអ្នកមិនលុបគ្រឿងសម្អាងចេញមុនពេលចូលគេងស្បែករបស់អ្នកនឹងត្រូវខូចខាតរន្ធញើសនឹងស្ទះហើយបណ្តាលឱ្យកើតមុន…

Nbnb
សង្គម

ជៀស​ឲ្យ​ឆ្ងាយពី​អំពើ ៤ នេះ ប្រយ័ត្ន​ក្លាយ​ជា​កម្ម​សង ៣ ជាតិ​ក៏​មិន​អស់

៤) ផ្តល់​អំណោយ​ដោយ​មិន​ចេញ​ពី​ចិត្ត សប្បុរសធម៌​គឺ​ត្រូវ​ចេញ​ពី​ចិត្ត ចេញ​ពី​បេះដូង តែ​បើ​អ្នក​ធ្វើ​ទៅ​ហើយ អ្នក​បង្ហាញ​អត្តចរិត​មិន​ល្អ អាកប្បកិរិយា ពាក្យ​សម្តី​មិន​ល្អ ចំពោះ​អ្នក​ដែល​ទទួល​អំណោយ នោះ​ក៏​ស្មើ​នឹង​អំពើ​បាប​ផង​ដែរ។ លុយ​ជា​របស់​ខាង​ក្រៅ វា​ផ្តល់​ទៅ​ហើយ​អាច​ឲ្យ​គេ​រីករាយ​មួយ​ពេល តែ​អត្តចរិត ការ​និយាយ​ស្តី​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ចងចាំ​មួយ​ជីវិត។ បើ​អ្នក​ធ្វើ​ទៅ​ហើយ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​ដ្បិត​ទទួល​បាន​អំណោយ​របស់​អ្នក​នោះ អ៊ីចឹង​ចូរ​កុំ​ធ្វើ​ល្អ​ជាង។ ៣) ត្អូញត្អែរ ឬ​និយាយ​បង្កើត​ជា​រឿង​អាស្រូវ មនុស្ស​មិន​ត្រូវ​ត្អូញត្អែរ​ពេក​នោះ​ទេ ចូរ​ញញឹម​ឲ្យ​បាន​ច្រើន រក​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ដែល​បាន​កើត​ឡើង។ មួយ​ផ្សេង​ទៀត​បើ​អង្គុយ​និយាយ​ពី​រឿង​អ្នក​ដទៃ បង្កើត​ក្លាយ​ជា​រឿង​អាស្រូវ​បំផ្លាញ​កេរ្តិ៍ឈ្មោះ សុភមង្គល​របស់​គេ នោះ​ក៏​រាប់​ជា​អំពើ​បាប​មួយ​ដែរ។ ពរជ័យ​ទាំង​ឡាយ​ដែល​អ្នក​នឹង​បម្រុង​បាន ក៏​ត្រូវ​រលាយ​បាត់​ទៅ​វិញ។ ២) ក្រអឺតក្រទម គ្មាន​មនុស្ស​ណា​ដែល​អាច​ជោគជ័យ​ទាំង​អស់​នោះ​ទេ…

3
សង្គម

បុរសពិតពិបាកយល់! នេះជាទុក្ខវេទនាធំៗ ដែលស្ត្រីតែងតែរងទុក្ខជាប់ខ្លួនជារៀងរហូតក្នុងជីវិត

ខាងក្រោមនេះ ជាការឈឺចាប់ ៤ យ៉ាងរបស់ស្ត្រី មិនថាជាមនុស្សបែបណានោះទេ វាពិតជាពិបាកចៀសវាងក្នុងជីវិតណាស់៖ មិនទទួលបានការគោរពដូចបុរសទេ ស្ត្រីនៅតែមិនអាចសុំឱ្យមានភាពស្មើគ្នានៅកន្លែងធ្វើការ ឬក៏នៅក្នុងគ្រួសារ។ ភាគច្រើនស្ត្រីមានអារម្មណ៍ឯកោយ៉ាងខ្លាំង នៅពេលដែលពួកគេមិនត្រូវបានស្វាមីគោរព មិនមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្តអ្វីទាំងអស់នៅក្នុងផ្ទះ។ ការមានផ្ទៃពោះនិងការសម្រាលកូន នេះគឺជាបេសកកម្មធំបំផុតនៅក្នុងជីវិតរបស់ស្ត្រី។ ទាំងនេះគឺជាការឈឺចាប់ដោយសារការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងរាងកាយ តាំងពីការមានផ្ទៃពោះរហូតដល់ការសម្រាលកូន។ នៅពេលមានផ្ទៃពោះស្ត្រីត្រូវជួបប្រទះនូវការចាញ់កូនពេលព្រឹកដែលមិនអាចបរិភោគបាន ហត់នឿយពេញមួយថ្ងៃ ហើយនៅពេលសម្រាលកូនវាជាបញ្ហាប្រឈមដ៏ធំ ដែលអាចឈានដល់ទីបញ្ចប់សម្រាប់ម្តាយគ្រប់រូប។ ក្រោយពេលសម្រាលកូនរាងកាយរបស់ស្ត្រីក៏នឹងផ្លាស់ប្តូរដូចជា ឡើងទម្ងន់ បាត់បង់ចង្កេះ។ កាតព្វកិច្ចធ្វើជាម្ដាយបម្រើស្វាមីនិងកូនៗ ស្ត្រីដែលរៀបការហើយត្រូវមើលថែគ្រួសារប្តី មើលថែស្វាមីនិងកូនៗ តាំងពីការរៀបចំម្ហូបអាហារអាហារ សំលៀកបំពាក់ រហូតដល់អ្វីៗទាំងអស់នៅក្នុងគ្រួសារ។ ស្ត្រីត្រូវមើលថែគ្រួសារស្វាមីនិងបំពេញកាតព្វកិច្ចចំពោះឪពុកម្តាយរបស់ប្តីផងដែរ។ ស្ត្រីក៏ត្រូវដឹងពីរបៀបធ្វើឱ្យមានតុល្យភាពការងារផ្ទះជាមួយការងារនៅកន្លែងធ្វើការផងដែរ។ សូម្បីតែបន្ទាប់នឿយហត់ពេញមួយថ្ងៃ…

7
តេស្តIQ

អ្នកកើតឆ្នាំទាំង៣ ចិត្តល្អ ចិត្តបុណ្យ តែច្រើនតែនាំទុក្ខ នាំបញ្ហាដល់ខ្លួនឯង

មានចិត្តក្លាហានសប្បុរសធម៌ មិនតែងតែទទួលបានផលល្អទេ។ ជាពិសេសអ្នកដែលកើតក្នុងឆ្នាំទាំង ៣ នេះ ដែលមាន EQ ទាប ដូច្នេះ ងាយនឹងរងគ្រោះ មានបញ្ហា ដោយសារតែចិត្តល្អរបស់ខ្លួន។ ១. ស្ត្រីកើតឆ្នាំ ឆ្លូវ ចំពោះស្ត្រីដែលកើតឆ្នាំឆ្លូវ គឺចេញក្រៅមានចិត្តរីករាយ និងចូលចិត្តជួយអ្នកដទៃជាខ្លាំង។ នៅពេលនរណាម្នាក់អាក់អន់ចិត្ត ពួកគេនឹងមិនអាចឈរស្ងៀម មើលដោយភ្នែកនោះឡើយ។ ពួកគេរាប់អានមិត្តភក្តិដោយស្មោះ និងសប្បុរស។ ប្រសិនបើភាគីម្ខាងទៀតធ្វើអ្វីខុស ពួកគេនឹងចង្អុលបង្ហាញដោយត្រង់ៗ ដោយគ្មានការអត់ឱន ឬការគោរព។ ទោះយ៉ាងណាក៏ដោយ ភាពស្មោះត្រង់ហួសហេតុរបស់ស្ត្រីឆ្នាំគោ អាចធ្វើឱ្យដៃគូរបស់នាងមានអារម្មណ៍ខ្មាសអៀន បាក់មុខ ហើយវាពិបាកក្នុងការទទួលយកពាក្យពិតរបស់នាងខ្លាំងណាស់។…

9
សង្គម

បើអ្នកចង់បានភាពសុខសាន្តសប្បាយចិត្តក្នុងជីវិត ត្រូវជ្រើសរើសបុរសចេះធ្វើកិច្ចការទាំងនេះ មិនមែនគ្រាន់តែហុចលុយឲ្យនោះទេ

ក្នុងអាពាហ៍ពិពាហ៍ស្ត្រីគិតថាប្រសិនបើចង់មានសុភមង្គលនិងភាពសុខសាន្ត ត្រូវតែជ្រើសរើសបុរសអ្នកមានដែលមានលុយច្រើន។ ប៉ុន្តែការពិតប្រសិនបើបុរសគ្រាន់តែផ្តល់ប្រាក់ឱ្យអ្នកនោះអាពាហ៍ពិពាហ៍ត្រូវបានចាត់ទុកថា បរាជ័យហើយ។ ហេតុដូច្នេះការធ្វើជាស្ត្រីរៀបការជាមួយបុរសអ្នកមានគឺមិនល្អ ដូចរៀបការជាមួយបុរសដែលចេះជួយលាងចាន ធ្វើម្ហូបនិងមើលថែកូនរបស់នាងឡើយ។ បច្ចុប្បន្ននេះនៅតែមានបុរសជាច្រើនដែលតែងតែទៅផ្ទះបាយដើម្បីជួយប្រពន្ធធ្វើកិច្ចការក្នុងផ្ទះ ប៉ុន្តែម្តាយក្មេករបស់ពួកគេបែរជាស្តីបន្ទោសកូនប្រសាភ្លាមៗថា «ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យបុរសធ្វើរឿងតូចតាចរបស់ស្ត្រី? បើគិតអំពីរឿងនេះស្ត្រីពិបាកចិត្តណាស់នៅពេលដែលពួកគេជាស្ត្រីដែរ តែម្តាយក្មេកមិនមានចិត្តអាណិតអាសូរ។ ស្ត្រីដែលមានសំណាងបំផុតគឺមានស្វាមីដែលយល់ចិត្តនិងមានម្តាយក្មេកជាទីស្រលាញ់។ ម្តាយក្មេកសម័យទំនើបៗ ភាគច្រើនមានចិត្តសាស្ត្រច្រើនតែងតែប្រាប់កូនប្រុសឱ្យជួយប្រពន្ធជានិច្ច។ ពេលប្រពន្ធចម្អិនប្តីជាអ្នកបោកខោអាវ។ ប្រពន្ធមើលថែកូនប្ដីជាអ្នកសម្អាត។ មានបុរសអ្នកមានជាច្រើននៅលើពិភពលោកដែលនៅតែលាងចានដើម្បីប្រពន្ធរៀងរាល់ថ្ងៃ។ តាមពិតទៅការលាងចានត្រូវបានគេមើលឃើញថា ជាគន្លឹះនៃអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល។ គូស្វាមីភរិយាដែលចែករំលែកកិច្ចការផ្ទះជាមួយគ្នាសាមញ្ញបំផុតគឺជួយគ្នាលាងចាននឹងបង្កើនចំណងរវាងអ្នកទាំងពីរជាងប្តីប្រពន្ធដែលមានតួនាទីជា“អ្នករកស៊ីចិញ្ចឹម-មេផ្ទះធ្វើការផ្ទះ” ។ ។ ប្រសិនបើអ្នកចង់បានបេះដូងមនុស្សស្រី ដើម្បីឱ្យនាងអាចផ្តល់នូវក្តីស្រឡាញ់ ការលះបង់ទាំងអស់ចំពោះស្វាមីរបស់នាង ប្តីត្រូវចេះរកវិធីដើម្បីយល់ពីពួកគេ។ ហើយវិធីមួយដើម្បីយល់ពីស្ត្រីគឺធ្វើកិច្ចការផ្ទះជាមួយពួកគេ ឆ្លងកាត់អារម្មណ៍និងការលំបាកដូចគ្នា៕ ប្រភព៖ បរទេស

7
ទស្សនៈ

សញ្ញាមិនប្រក្រតី ១០ យ៉ាង ដែលបង្ហាញថា ផ្ទះរបស់អ្នកមានវិញ្ញាណអាក្រក់ចូលយូរ វាកាន់តែគ្រោះថ្នាក់

ប្រសិនបើអ្នកសង្កេតឃើញថា នៅក្នុងផ្ទះរបស់អ្នកមានសញ្ញាមិនប្រក្រតីទាំង១០ខាងក្រោមនេះ សូមប្រយ័ត្ន ព្រោះនេះជាសញ្ញាចង់ប្រាប់អ្នកថា​ នៅក្នុងផ្ទះរបស់អ្នក កំពុងតែមានវិញ្ញាណមិនល្អស្ថិតនៅហើយ ដូច្នេះអ្នកគួរតែរកវិធីដើម្បីបណ្ដេញវិញ្ញាណអាក្រក់ទាំងនោះចេញឱ្យបានកាន់តែឆាប់ កាន់តែល្អ។ ១. សត្វចិញ្ចឹមមានសកម្មភាពចម្លែក សញ្ញាមួយក្នុងចំណោមវិញ្ញាណអាក្រក់នៅក្នុងផ្ទះ គឺសង្កេតមើលសកម្មភាពរបស់សត្វចិញ្ចឹម។ អារម្មណ៍សត្វត្រូវបានគេនិយាយថា មានភាពរសើបជាងយើង ជាពិសេសចំពោះកម្លាំងជំនឿអរូបី ឬបាតុភូតចម្លែកដូចជាវិញ្ញាណអាក្រក់នៅក្នុងផ្ទះរបស់អ្នក។ អ្នកត្រូវតែឧស្សាហ៍យកចិត្តទុកដាក់ ប្រសិនបើឆ្កែស្រាប់តែព្រុសខ្លាំងៗ យំយូរ ឬឆ្មាគ្រាន់តែសម្លឹងមើលទៅក្នុងចន្លោះនោះ។ អាកប្បកិរិយាចម្លែកនេះ មានន័យថា ពួកគេប្រហែលជាបានឃើញអ្វីមួយ ឬនរណាម្នាក់នៅក្នុងផ្ទះរបស់អ្នកដែលអ្នកមិនឃើញ…។ ២. ការផ្លាស់ប្តូរសីតុណ្ហភាពមិនធម្មតា មនុស្សដែលធ្លាប់ឆ្លងកាត់ស្ថានការណ៍ខ្មោច បាននិយាយថា មានបាតុភូតធម្មតានៅពេលមាន “ស្រមោល” ជាក់លាក់មួយដែលសីតុណ្ហភាពក្នុងបន្ទប់នឹងធ្លាក់ចុះយ៉ាងខ្លាំង បណ្តាលឱ្យមានអារម្មណ៍ត្រជាក់…

Manchester City Pep Guardiola 893555
កីទ្បា

ម្ចាស់​ក្លឹប M.City បើក​ភ្លើង​ខៀវ​ហើយ ថា​ឲ្យ​តែ​យក​ម្នាក់​នេះ​បាន ចាយ​អស់​ប៉ុន្មាន​ក៏​ចាយ​ទៅ

ក្លឹប​មេឃ​ខៀវ Manchester City ដែល​មាន​ម្ចាស់​ក្លឹប​ជា​មហាសេដ្ឋី​លោក Sheikh Mansour ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ដាក់​គោលដៅ​ចាប់​អារម្មណ៍​ទៅ​លើ​យុវជន​ឆ្នើម​របស់​ក្លឹប​នៅ​លីគ​កំពូល​បារាំង ថា​ត្រូវ​ចាយ​អស់​ប៉ុន្មាន​ក៏​ចាយ​ទៅ​ ឲ្យ​តែ​អាច​យក​គេ​មក​បាន។ នោះ​គឺ​ជា​រ៉ាដា​ដែល​ក្លឹប Real Madrid សម្លឹង​ឃើញ​តែ​មួយ កីឡាករ Kylian Mbappe ដែល​តាម​ថា​ គេ​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ ហើយ​ប្រសិន​គ្មាន​ការ​បន្ត​កុងត្រា​ថ្មី​អ្វី​ទេ​នោះ ភាគី​កីឡាករ​អាច​ចាកចេញ​ដោយ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន រួច​ភាគី​ក្លឹប​ចង់​បាន ត្រឹម​តែ​ការ​ចរចា​ថ្លៃ​ពលកម្ម​នៅ​កម្រិត​ខ្ពស់​មួយ​ប៉ុណ្ណោះ។ យ៉ាង​ណា​បើ​តាម​ការ​លើក​ឡើង​របស់​លោក Ian McGarry និង Duncan Castles…

0_STAR Man Utds Next Three Opponents Spells Great News For Cristiano Ronaldo
កីទ្បា

Solskjaer ថា​កីឡាករ​ប្រភេទ​ដូច​ Ronaldo ពិត​ណាស់ នឹង​អាច​លេង​ដល់​អាយុ​ប៉ុណ្ណេះ

នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ក្លឹប Man Utd នឹង​ត្រូវ​បើក​ការ​ប្រកួត​ទល់​ក្លឹប Aston Villa ហើយ​គេ​ជឿ​ថា វត្តមាន Cristiano Ronaldo នឹង​ត្រលប់​មក​វិញ​ម្តង​ទៀត បន្ទាប់​ពី​ខកខាន​ការ​ប្រកួត​ពាក់​កណ្តាល​សប្តាហ៍​នៅ EFL Cup។ មុន​ឈាន​ដល់​ការ​ប្រកួត លោក Ole ក៏​បាន​និយាយ​ពី​ស្ថានភាព​និង​ការ​ព្យាករណ៍​ខ្លះៗ​ ជុំវិញ​ការ​លេង​របស់ Ronadlo ថា បុរស​សញ្ជាតិ​ព័រទុយហ្គាល់​នឹង​អាច​ឈរ​ជើង​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ អ្នកចាត់ការ​សញ្ជាតិ​ន័រវេស និយាយ៖ “ខ្ញុំ​នឹង​មិន​ភ្ញាក់ផ្អើល​ទេ បើ Ronaldo នៅ​តែ​អាច​ឈរ​ជើង​លេង​បាន​ពេល​គេ​មាន​អាយុ ៤០ ឆ្នាំ ដោយ​របៀប​ដែល​គេ​មើល​ថែ​ខ្លួន​ឯង…

Sdaf
កីទ្បា

ប្រចាំ​ឆ្នាំ ២០២១ អ្នកចាំទី ១០ រូប​នេះ សង្គ្រោះ​បាល់ Clean Sheet ច្រើន​លើក​បំផុត

សម្រាប់​តំណែង​ជា​អ្នកចាំទី ការ​ផ្តោត​សំខាន់​លើ​ស្ថិតិ​ Clean Sheet គឺ​ជា​ស្ថិតិ​អាទិភាព ដូច​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ​ដែល​ផ្តោត​យក​ការ​រក​គ្រាប់​បាល់ ឬ Assist។ ចុះ​អ្នក​មាន​ដឹង​ទេ​ថា នៅ​ឆ្នាំ ២០២១ នេះ តើ​កីឡាករ​លេង​តំណែង​អ្នកចាំទី​រូប​ណា​ខ្លះ​ទៅ ដែល​មាន​ស្ថិតិ Clean Sheet ច្រើន​ប្រកួត​បំផុត? តាម​របាយការណ៍​ពី TransferMarkt ខាង​ទំព័រ ក្នុង​ស្រុក សូម​ធ្វើ​ការ​សង្ខេប​មក​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ខាងក្រោម៖ (បញ្ជាក់ ជា​ស្ថិតិ​ប្រចាំ​លីគ​កំពូល​នីមួយៗ​នៃ​ប្រទេស​ដែល​ពួក​គេ​លេង រាប់​ចាប់​ពី​ថ្ងៃ​ទី ១ ​មករា ឆ្នាំ ២០២១ រៀង​មក)…

Carlo Ancelotti Jurgen Klopp Football365
កីទ្បា

Liverpool និង​ក្លឹប​ធំ ២ ទៀត កំពុង​ប្រជែង​គ្នា ចូល​ដណ្តើម​យក​កូន​ក្រុម​ម្នាក់​ពី Real Madrid

បើ​តាម​របាយការណ៍​ចុង​ក្រោយ ចុះ​ផ្សាយ​ថា ក្លឹប​ហង្ស​ក្រហម Liverpool, Juventus និង AC Milan កំពុង​ប្រជែង​គ្នា លើ​ការ​ចរចា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​សំខាន់​មួយ​រូប​របស់​ក្លឹប Real Madrid នៅ​ឯ​លីគ​កំពូល​អេស្ប៉ាញ។ នោះ​គឺ​បុរស​វ័យ ២៥ ឆ្នាំ Marco Asensio ដែល​គេ​បាន​បាត់បង់​ពេលវេលា​បង្ហាញ​ខ្លួន​នៅ​រដូវ​កាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti តែ​យ៉ាង​ណា​ក៏​ទើប​តែ​រក​បាន Hat-Trick ក្រោយ​ជាប់​ជម្រើស​ដំបូង​មួយ​សារ កាល​ពី​ប្រកួត​កន្លង​ទៅ។ យ៉ាង​ណា​តាម​ការ​ចុះ​ផ្សាយ​របស់ Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប ៣ កំពុង​ធានា​នូវ​ពេលវេលា​បង្ហាញ​ខ្លួន​ទៀងទាត់​សម្រាប់ Asensio…

983d9f97a6fe75df
កីទ្បា

Jorginho សារភាព​ឥត​លាក់បាំង ថា​មុន​ផ្ទេរ​មក Chelsea ប៊ិះ​លង់​ខ្លួន​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​មួយ​នេះ

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​តោ​ខៀវ Chelsea គឺ​កីឡាករ Jorginho បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កាល​ពី​កំឡុង ៣ ឆ្នាំ​មុន​ គឺ​ខ្លួន​ប៊ិះ​តែ​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​មួយ​ផ្សេង​ទៀត​ឯ​ណោះ​នៅ Premier League កំឡុង​ការ​សម្រេច​ចិត្ត​ស្ទាក់ស្ទើរ​ជាមួយ​ក្លឹប​ម្ចាស់ដី Stamford Bridge។ គួរ​ឲ្យ​ដឹង​ដែរ​ថា បុរស​វ័យ ២៩ ឆ្នាំ​កាល​ពី​ឆ្នាំ ២០១៨ គេ​បាន​សម្រេច​ការ​ផ្ទេរ​ពី​ក្លឹប Napoli ទៅ​ចូលរួម​នៅ​ក្លឹប​តោ​ខៀវ Chelsea ជាមួយ​តម្លៃ​ខ្លួន ៥៧ លាន​អឺរ៉ូ។ ពេល​នោះ​ក៏​មាន​ក្លឹប​ Man City ចង់​បាន​គេ​ផង​ដែរ ហើយ​តាម​ការ​ឲ្យ​ដឹង​នៅ​បទសម្ភាសន៍​ប្រាប់ BT…

7
សង្គម

មនុស្សស្រីល្ងង់បំផុត ព្រោះតែ៦ចំណុចនេះ

ខាងក្រោមនេះ គឺជាភាពល្ងង់ខ្លៅទាំង៦ចំណុចរបស់មនុស្សស្រី បើអ្នកនៅតែបន្តបែបហ្នឹងទៀត ជីវិតអ្នកនឹងរឹតតែវេទនាគ្មានថ្ងៃងើបផុតពីសេចក្ដីទុក្ខនោះឡើយ។ ១. ផ្គាប់ចិត្តអ្នកដទៃខ្លាំងពេក មនុស្ស ១០ នាក់ គំនិត ១០ ដូច្នេះ អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ វិធីល្អបំផុត គឺត្រូវស្រឡាញ់ខ្លួនឯងឱ្យបានច្រើន រស់នៅដោយស្មោះត្រង់នឹងធម្មជាតិរបស់អ្នក។ ជីវិតរបស់អ្នក អ្នកត្រូវធ្វើជាម្ចាស់ កុំស្តាប់មនុស្សដទៃនិយាយច្រើនពេក ហើយក៏មិនត្រូវស្ដាប់ ឬតាមត្រាបបង្គាប់គេពេកនោះដែរ។ កុំធ្វើឱ្យបាត់បង់តម្លៃពិតរបស់អ្នកព្រោះតែអ្នកដទៃឱ្យសោះ។ ២. ទន់ជ្រាយ ជឿពាក្យល្បួងច្រើនពេក ស្ត្រីជាច្រើននៅក្នុងជីវិតអាពាហ៍ពិពាហ៍ មានទម្លាប់ផ្គាប់ចិត្តស្វាមីខ្លាំងពេក។ ស្វាមីនឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់ចង់បាន នេះបង្កើតទម្លាប់ពឹងផ្អែកលើបុរស។ បើគ្មានប្រពន្ធនៅក្បែរ ពួកគេនឹងមិនអាចធ្វើអ្វីបានទេ សូម្បីតែជួយការងារផ្ទះ។…

7
ទស្សនៈ

បើមិនចង់បង់លាភ បង់សំណាង ដាច់ខាតកុំឱ្យអ្នកដទៃខ្ចី របស់ ៦ យ៉ាងនេះ

តាមក្បួនហុងស៊ុយ មានវត្ថុហាមឃាត់ចំនួន ៦ ដែលមិនត្រូវឱ្យអ្នកដទៃខ្ចី ដើម្បីកុំឱ្យ បាត់បង់ទ្រព្យសម្បត្តិ ឬត្រូវខាតបង់លាភសំណាងរបស់ខ្លួនឯង។ ១. នាឡិកា នាឡិកា គឺជាវត្ថុដើម្បីមើលពេលវេលា ដើម្បីដឹងពីពេលវេលា។ ប៉ុន្តែទ្រនិចនាឡិកាបង្វិល ៣៦០ ដឺក្រេតំណាងឱ្យតៃជី។ ដូច្នេះការពាក់នាឡិកាក៏ជាទង្វើដែលបង្កប់នូវបំណងប្រាថ្នា ដើម្បីភាពរុងរឿង ទ្រព្យសម្បត្តិ និងសំណាងល្អផងដែរ។ នៅពេលទ្រនិចនាឡិកាដើរទៅមុខបន្តិចម្តងៗ វាជានិមិត្តរូបថាជីវិតកំពុងហូរ ហើយបាត់បន្តិចម្តងៗ។ ដូច្នេះការឱ្យអ្នកដទៃខ្ចីនាឡិកា បើយោងតាមទ្រឹស្តីហុងស៊ុយ គឺមិនខុសពីការឱ្យអ្នកដទៃខ្ចីពេលវេលារបស់អ្នកនោះឡើយ។ នោះហើយជាមូលហេតុដែលអ្នកមិនគួរឱ្យអ្នកដទៃខ្ចីនាឡិកា មិនថាទំនាក់ទំនងអ្នកជិតស្និទ្ធប៉ុនណាក៏ដោយ។ ២. និមិត្តសញ្ញាអ្នកប្រើប្រាស់ មនុស្សជាច្រើនគិតថា ការនាំយកព្រះនៃសំណាងមកជូនមិត្តភក្តិនៅថ្ងៃបើកប្រាក់ខែ នឹងធ្វើឱ្យពួកគេរុងរឿងលុយកាក់ហូរចូលដូចទឹក។…

PicsArt_09 15 09.24.05
មិត្តអ្នកអាន

ចង់ដឹងសំណាងរបស់អ្នកជាអ្វីទេ? រើសស៊ុតថ្មមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីលាភសំណាងនៅពេលខាងមុខដ៏ខ្លីនេះ

តើប្រិយមិត្តចង់ដឹងទេថា តើអ្នកមានលាភសំណាងផ្នែកណាជាងគេ? បើចង់ដឹង! ថ្ងៃនេះ Knongsrok នឹងនាំប្រិយមិត្តទៅស្វែងរកចម្លើយទាំងអស់គ្នា ពីវិធីសាស្រ្តងាយៗ គ្រាន់តែជ្រើសរើសស៊ុត ១ គ្រាប់ (រូបភាពខាងក្រោម) និងដឹងពីលាភសំណាងរបស់អ្នកភ្លាម ។ សូមតាំងចិត្តឲ្យស្ងប់ហើយរើសស៊ុតថ្មមួយដែលអ្នកចូលចិត្តបំផុត បន្ទាប់មករំកិលចុះទៅក្រោមដើម្បីអានចម្លើយរបស់អ្នកខាងក្រោម ។ ស៊ុត A៖ អ្នកនឹងមានសំណាងក្នុងរឿងការងារ ការងាររបស់អ្នកនឹងសម្រេចដូចបំណងនាពេលអនាគត មិន​ថា​មានបញ្ហា​អ្វីកើតឡើង មិនថាអ្នកទៅដល់ទីណាទេ វាហាក់ដូចជាអ្នកតែងតែទទួលបានពរជ័យពិសេសពីទេវតាអ្នកថែរក្សាអ្នក មិនថាពេលវេលាលំបាកប៉ុណ្ណា តែងតែមាននរណាម្នាក់លូកដៃមកជួយអ្នកភ្លាម ។ ស៊ុត B៖ អ្នកនឹងមានសំណាងក្នុងរឿងស្នេហា លាភសំណាងបានត្រឡប់មករកអ្នកហើយ  សម្រាប់អ្នកដែលជ្រើសរើសស៊ុតនេះ ទំនាយទាយថា…

7
ប្លែកៗ

វិធីដ៏ល្អទាំង ៣ ដើម្បីប្រមូលលាភសំណាង ចូលមកក្នុងជីវិតរបស់អ្នក

ប្រសិនបើថ្មីៗនេះអ្នកមានអារម្មណ៍ថាការងារ និងជីវិតរបស់អ្នកមិនមានសំណាង និងរលូនដូចអ្នកចង់បានទេ។ ចូរគិតដោយស្ងប់ចិត្ត ហើយរកមើល ថាតើមូលហេតុមកពីអ្វី? ជំនួសឱ្យការខឹង និងការជម្រុញចិត្ត សូមប្រយ័ត្នមានការគ្រប់គ្រងខ្លួនឯងឱ្យបានច្រើន ហើយចាត់វិធានការខ្លះដើម្បីកែលម្អសំណាង និងប្រមូលយកសំណាងចូលមកក្នុងជីវិតរបស់អ្នកវិញ។ ១. ផ្លាស់ប្ដូរម៉ូដសក់ ម៉ូដសក់ ពិតជាមានឥទ្ធិពលយ៉ាងសំខាន់ទៅលើរូបភាពរបស់មនុស្សម្នាក់ៗ។ ម៉ូដសក់ក៏ជាការបង្ហាញដ៏សំខាន់នៃសំណាង និងហុងស៊ុយរបស់មនុស្សម្នាក់ៗផងដែរ។ មនុស្សដែលគ្មានសំណាង ច្រើនតែមិនខ្វល់ពីម៉ូដសក់របស់ពួកគេឡើយ។ ដោយសារតែម៉ូដសក់មិនស្រស់ស្អាត និងមិនសមរម្យ ពួកគេមើលទៅចាស់ និងមិនសូវទាក់ទាញន៉ឡើយ។ ទោះយ៉ាងណាក៏ដោយ មនុស្សសំណាងតែងតែយកចិត្តទុកដាក់លើរូបភាព និងម៉ូដសក់របស់ពួកគេ។ ដូច្នេះ ប្រសិនបើអ្នកជួបសំណាងអាក្រក់ ហើយចង់ផ្លាស់ប្តូរសំណាងរបស់អ្នក អ្នកគួរតែប្តូរម៉ូដសក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការផ្លាស់ប្តូរម៉ូដសក់ដែលសក្តិសមជាងមុន ការធ្វើឱ្យកាន់តែស្រស់ស្អាត…

Untitled 1
កីទ្បា

បែករឿង FC Barcelona បដិសេធចុះកុងត្រា Salah តម្លៃ៣៥លាផោន តែ​ទៅ​គាស់​ទូដែកយក​លុយ១៣៥លានផោនទិញ Dembélé

ប្រព័ន្ធផ្សព្វផ្សាយនោតំបន់កាតាឡានបានបង្ហាញថា អតីតប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានបដិសេធក្នុងការចុះហត្ថលេខាជាមួយ Mohamed Salah ដែលជាកីឡាកររបស់ក្រុមហង្សក្រហម Liverpool បច្ចុប្បន្ននៅរដូវក្តៅឆ្នាំ ២០១៨ ហើយបានជ្រើសរើសចុះហត្ថលេខាជាមួយកីឡាករបារាំង Ousmane Dembélé ដែលបានជួបបញ្ហារបួសចាប់​តាំងពីមកចូលរួមជាមួយក្លិប​មួយ​នេះ។ កាសែតកាតាឡានឈ្មោះ El Nacional បានបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថាលោក Bartomeu ដែលបានលាលែងពីតំ​ណែង​​​កាលពីជិតមួយឆ្នាំមុន កំពុងស្វែងរកអ្នកជំនួសកីឡាករប្រេស៊ីល Neymar Jr ដែលបានផ្លាស់ទៅ Paris Saint-Germain ជាថ្នូរនឹងតម្លៃខ្លួន ព្រ៤មទាំងផ្ដាច់កិច្ចសន្យារបស់គាត់ជាមួយ…

7
ទស្សនៈ

មនុស្សអាចមានសំណាង កើតឡើងបានព្រោះតែហេតុទាំង៦នេះ

សំណាងអាចមើលឃើញនៅក្នុងបេះដូង និងក្នុងភ្នែក។ ចុះអ្នកដឹងទេថា តើសំណាងនឹងមកដល់នៅពេលណា? មានកត្តា និងហេតុផលជាច្រើន ដែលកើតឡើងមក និងនាំសំណាងមកឱ្យមនុស្សយើង រហូតដល់ពេលខ្លះ យើងពិតជាស្មានមិនដល់ឡើយ។ តើសំណាងនឹងមកដល់នៅពេលណា? ជោគវាសនានៃការចាប់បដិសន្ធិឡើងវិញ ហេតុ និងផលនៃជីវិតជាច្រើននៅតែដដែល។ មនុស្សម្នាក់ដែលចង់ផ្លាស់ប្តូរជោគវាសនា និងអនាគតរបស់ខ្លួន មានវិធីតែមួយគត់ដើម្បីចាប់ផ្តើម នោះគឺការធ្វើអំពើល្អដូចជាទឹក ដើម្បីប្រមូលហុងស៊ុយ និងគុណធម៌ឱ្យបានទូលំទូលាយ។ សូមឱ្យអ្នកមានឆ្នាំសប្បាយរីករាយ គ្រារីករាយ និងចិត្តដែលអាចនាំដង្ហើមនៃសំណាងចូលមកក្នុងជីវិត។ ១. សំណាងបានមកពីសេចក្តីសប្បុរស មនុស្សត្រូវប្រកាន់យកសុឆន្ទៈ ភាពស្មោះត្រង់ គឺជាឫសគល់នៃការធ្វើជាមនុស្ស ព្រោះមនុស្សត្រូវការការអាណិតអាសូរ គុណធម៌ និងការអត់ឱន។ អនុញ្ញាតឱ្យអ្នកដទៃមានអារម្មណ៍ថាអត្ថិភាពរបស់អ្នក…

KNONGSROK
ប្លែកៗ

រឿង បាយថ្ងៃត្រងរបស់ខុងជឺ!! ពេលបាយថ្ងៃត្រង់ក៏ឈានមកដល់ ប៉ុន្តែមុនចាប់ផ្ដើមហូបបាយ ខុង ជឺ!

រឿងនេះមានភាពល្បីល្បាញយ៉ាងខ្លាំងតាំងពីសម័យចិនបុរាណកាលពី២៥០០ឆ្នាំមុនរហូតមកទល់បច្ចុប្បន្ន ដែលបានផ្សព្វផ្សាយអប់រំមនុស្សឱ្យចេះគិតគូរពិចារណាស្វែងយល់ ឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងសម្រេចចិត្តសន្និដ្ឋានលើហេតុការណ៍ណាមួយ ដែលដំណាលថា៖ កាលពីពេលវេលាមួយ ខុង ជឺ បានដឹកនាំក្រុមសាវ័កធ្វើដំណើរចេញពីនគរលូ (Lu) ឬនគរចូវ (Zhou) ដែលជាស្រុកកំណើតរបស់លោកទៅកាន់នគរជិតខាង (ចាប់ពីឆ្នាំ ១០០០-២១០ មុនគ្រិស្តសករាជ ប្រទេសចិនត្រូវបានបែងចែកជាច្រើននគរ) ហើយគាត់បាននាំសិស្សសំណព្វទាំងពីរនាក់ទៅជាមួយគ្នាផងដែរ។ ក្នុងពេលធ្វើដំណើរនោះ សិស្សរបស់គាត់មានការស្រេកឃ្លានជាខ្លាំង តែមិនមាននណាម្នាក់ហ៊ានត្អូញត្អែរនោះទេ ព្រោះពួកគេមានចិត្តអាណិតគោរពលោកគ្រូរបស់ពួកគេខ្លាំងណាស់។ នៅពេលទៅដល់នគរឈូ (Chu) ពួកគេបានអស់ស្បៀងអាហារ តែសំណាងល្អដោយមានអ្នកស្រុកឈូ ធ្លាប់ឮល្បីឈ្មោះរបស់ ខុង ជឺ ពួកគេក៏បានបរិច្ចាគអង្ករបន្តិចបន្តួចសម្រាប់ ខុង ជឺ…

PicsArt_09 24 10.12.35
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ៖ រើសកូនសោរមួយ ដើម្បីទម្លាយអាថ៌កំបាំងនៅក្នុងខ្លួនរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកូនសោរមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះ ហើយអានចម្លើយខាងក្រោម ។ កូនសោទី 1 កូនសោនេះបង្ហាញពីសតិបញ្ញា អ្នកពូកែសង្កេតការណ៍ ចេះវិភាគ ជាមនុស្សល្អ មានចិត្តសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួន ។ បើមើលតាមរូបរាងខាងក្រៅអ្នកដូចជាមនុស្សនិយាយត្រង់ទៅត្រង់មក ពេលខ្លះនិយាយមិនបានគិតធ្វើឲ្យគេខឹងទៀតផង តែតាមពិតអ្នកគ្មានបំណងអាក្រក់លើអ្នកណាទេ។ ចំណែកនិស្ស័យខាងក្នុងចិត្តវិញ អ្នកគឺជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍មនុស្សដែលនៅជុំវិញខ្លួន តែអ្នកកម្របង្ហាញវាឲ្យនរណាម្នាក់ឃើញណាស់ ហើយនៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងស្រឡាញ់គេខ្លាំងបំផុត ប៉ុន្តែប្រសិនបើគេហ៊ានតែក្បត់ចិត្តអ្នក អ្នកនឹងស្អប់គេដល់ឆ្អឹង ។ កូនសោទី 2 កូនសោនេះបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ…

ងថថថង
កីទ្បា

Sherwood៖ “Pep នឹង​ដុសខាត់ Grealish ឲ្យ​ក្លាយ​ជា Superstar នៅ​ថ្ងៃ​អនាគត ដូច ៤ រូប​នេះ”

លោក Tim Sherwood បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Jack Grealish គឺ​ជា​កីឡាករ​មាន​ទេពកោសល្យ​ពិត​ប្រាកដ ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ទៅ​ថ្ងៃ​មុខ គេ​នឹង​ក្លាយ​ជា​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​ទាំង ៥ ដែល​មាន​គេ​ជជែក​ច្រើន​បំផុត បន្ទាប់​ពី​យុគសម័យ​ Cristiano Ronaldo/Lionel Messi។ គួរ​ឲ្យ​ដឹង​ថា Grealish គឺ​ជា​កីឡាករ​ដែល​ក្លឹប Man City បាន​ចាយ​លុយ ១០០ លាន​ផោន ទិញ​យក​គេ​ចេញ​ពី​ក្លឹប Aston Villa ហើយ​គេ​នឹង​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​អ្នក​គាំទ្រ​ជា​ពិសេស នៅ​ប្រកួត​សំខាន់ ៣…

Fddf
កីទ្បា

Lampard ថា​លេង​ប៉ះ Ronaldo មិន​គួរ​ឲ្យ​ខ្លាច​ជាង​លេង​ប៉ះ​កីឡាករ ២ រូប​នេះ​ទេ

លោក Frank Lampard អតីត​កីឡាករ​និង​ជា​អ្នកចាត់ការ​នៅ​ក្លឹប​តោ​ខៀវ Chelsea ធ្លាប់​បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ ថា​ Cristiano Ronaldo មិន​បាន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​លោក​ពិបាក​តតាំង​បំផុត​ទាំង ២ រូប​នោះ​ទេ ដ្បិត​អី​ក្នុង​ចំណោម​នោះ មាន​ម្នាក់​គឺ​ជា Leo Messi។ ជា​ការ​ពិត​ត្រលប់​ទៅ​មុន​ឆ្នាំ ២០១០ Lampard ធ្លាប់​បាន​តតាំង Ronaldo កាល​លោក​លេង​ឲ្យ​ក្លឹប​ Man Utd ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ក្រោយ​ពេល CR7 ផ្ទេរ​ទៅ Real Madrid គឺ​អតីត​កីឡាករ​អង់គ្លេស​មិន​សូវ​ទទួល​បាន​ឱកាស​ញឹកញាប់​ដូច​មុន​ឡើយ។ Lampard…